Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំថ្មី វៀតណាម សល់មហាសេដ្ឋីប្រាក់លានតែ ៥ នាក់ប៉ុណ្ណោះ ខណៈថយចុះជាងមុន

បានផុស

នៅ

ការបិទវគ្គជួញដូរចុងក្រោយបានបង្ហាញរបាយការណ៍ថាទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវៀតណាមបានកត់ត្រាការប្រែប្រួលជាវិជ្ជមាន ជាមួយនឹងនិន្នាការកើនឡើងដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ យោងតាមបញ្ជីរបស់ Forbes វៀតណាមនៅសល់តែមហាសេដ្ឋី៥រូ​បប៉ុណ្ណោះ​ ក្រោយចូលឆ្នាំថ្មីរួច។ ជាពិសេស បើធៀបទៅនឹងការបោះពុម្ពផ្សាយនៃទស្សនាវដ្តីដដែល កាលពីខែមេសា ឆ្នាំ ២០២៣ ចំនួនេះបានថយចុះជាងមុន១នាក់។

យោង​តាម​បញ្ជី​មហាសេដ្ឋី​របស់​ទស្សនាវដ្ដី Forbes វៀតណាម​ ​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ចំនួន ៥ នាក់ប៉ុណ្ណោះក្នុងបញ្ជីអ្នកមាន ​ក្នុង​នោះ​រួម​មាន៖

លោក Pham Nhat Vuong ប្រធានក្រុម Vingroup

លោក Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍ VietJet Air

លោក Tran Dinh Long ប្រធាន Hoa Phat

លោក Tran Ba ​​Duong ប្រធានក្រុមហ៊ុន Thaco និងក្រុមគ្រួសារ

លោក Ho Hung Anh ប្រធាន Techcombank ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកក្នុងឆ្នាំនេះផងដែរ ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong នាំមុខគេក្នុងបញ្ជីអ្នកមានបំផុតនៅវៀតណាម ដែលមានទ្រព្យសម្បត្តិចំនួន ៤.៥ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៦៤៨ លើពិភពលោក។ នៅថ្ងៃទី ០៧ ខែកុម្ភៈ ទ្រព្យសម្បត្តិរបស់លោក Vuong បានកើនឡើងចំនួន ៧ លានដុល្លារ នៅពេលដែលភាគហ៊ុន គ្រួសារទាំង ៣ Vingroup បានកើនឡើង។

ចំណាត់ថ្នាក់លេខ ២ ក្នុងចំណាត់ថ្នាក់មហាសេដ្ឋីវៀតណាមរបស់ទស្សនាវដ្តី Forbes គឺលោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vietjet Air ។ មុនពេលចូលឆ្នាំថ្មី អ្នកស្រី Thao មានទ្រព្យសម្បត្តិចំនួន ២.៤ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ១៣៤១ លើពិភពលោក។ នៅក្នុងវគ្គជួញដូរចុងឆ្នាំ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើង២៧ លានដុល្លារអាមេរិក នៅក្នុងបរិបទនៃភាគហ៊ុន VJC កើនឡើង ០.៨%, ភាគហ៊ុន HDB កើនឡើង ២.៤% ។

អ្នកបន្ទាប់នៅក្នុងចំណាត់ថ្នាក់របស់ Forbes គឺលោក Tran Dinh Long ទ្រព្យសម្បត្តិរបស់ប្រធាន Hoa Phat បានកើនឡើងដល់ ២.៣ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីមានបំផុតទី ១៣៤១ នៅលើពិភពលោក។ នៅមុនថ្ងៃចូលឆ្នាំ ទ្រព្យសកម្មរបស់លោកបានកើនឡើងចំនួន៨ លានដុល្លារ នៅពេលដែលភាគហ៊ុន HPG បានកើនឡើងបន្តិច ០.៣៦% ។

ចំណាត់ថ្នាក់ទី៤ ជាកម្មសិទ្ធិរបស់ប្រធានក្រុមហ៊ុន Thaco លោក Tran Ba​ Duong និងក្រុមគ្រួសាររបស់គាត់ ដែលមានទ្រព្យសម្បត្តិចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១៩៨០ ​នៅលើពិភពលោក។ ប្រធាន Techcombank លោក Ho Hung Anh ជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងបញ្ជីមហាសេដ្ឋីវៀតណាមរបស់ Forbes ។

ទោះយ៉ាងណាក៏ដោយ ក្នុងពេលដែលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកើនឡើង ងាកទៅកាន់លោក Nguyen Dang Quang ប្រធានក្រុមហ៊ុន Masan បែរជាចាកចេញពីចំណាត់ថ្នាក់របស់ Forbes នៅពេលដែលទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះក្រោមតម្លៃ ១ពាន់លានដុល្លារ។ ថ្មីៗនេះទ្រព្យសកម្មរបស់លោក Quang បានកត់ត្រាជាបន្តបន្ទាប់នូវការប្រែប្រួលជុំវិញសញ្ញាសម្គាល់ ១ពាន់លានដុល្លារអាមេរិក ដែលច្រើនដងក្រោម ១ ពាន់លានដុល្លារអាមេរិក យោងតាមការគណនារបស់ Forbes ។

យ៉ាងណាមិញ ប្រធាន Masan ជាលើកដំបូងបានចូលក្នុងបញ្ជីមហាសេដ្ឋីពិភពលោកក្នុងឆ្នាំ ២០១៩ ជាមួយនឹងទ្រព្យសម្បត្តិ ១.៣ ពាន់លានដុល្លារ ហើយមានវត្តមាន ៣ ដងក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរបស់ទស្សនាវដ្តីនេះ។ នៅក្នុងខែមេសា ឆ្នាំ ២០២២ ទ្រព្យសម្បត្តិរបស់លោកត្រូវបានកត់ត្រាក្នុងចំនួន ១.៩ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតនេះបើយោងតាមស្ថិតិរបស់ Forbes ។ ប៉ុន្មានឆ្នាំមកនេះ លោកបានជាប់ក្នុងបញ្ជី Forbes ជាបន្តបន្ទាប់ ជាមួយនឹងទ្រព្យសម្បត្តិប្រែប្រួលពី ១ ទៅ ១.៩ ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសវៀតណាមសំញ៉ែងឡានទំនើបៗ និងម៉ូតូ​ធំ ឥលូវត្រូវប៉ូលិសចាប់ខ្លួនពីបទឆបោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៤ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម១៦ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍៩ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម