មីស៊ីល PAC-3 Archives - Kampuchea Thmey Daily

ជប៉ុន​ចាប់​ផ្តើម​ដាក់​ពង្រាយ​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​ ក្នុង​ខេត្ត​និង​កោះ​ភាគ​និរតី​
ប្រទេស​ជប៉ុន​កំពុង​រៀបចំដាក់​ពង្រាយមីស៊ីល​រយៈចម្ងាយឆ្ងាយ​ផលិត​ក្នុង​ស្រុក​​ជាលើក​ដំបូង ក្នុង​ខេត្ត​និង​កោះ​នានានៅ​ឯ​ភាគនិរតី ​​ខណៈ​ប្រទេសនេះកំពុង​បង្កើន​ល្បឿន​សមត្ថភាព​វាយ​លុក​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហាប្រឈម​កំពុង​កើន​ឡើង​ក្នុង​តំបន់​។​

​លោក Minoru Kihara! រូបភាព៖ The Japan

យោង​តាម​ AP ចុះ​ផ្សាយ​ថ្ងៃ​ទី​៩ខែមីនា ,មីស៊ីល​ប្រភេទ Type-១២ ជា​មីស៊ីល​មាន​សមត្ថ​ភាព​ខ្លាំង​តាំង​ពេល​បាញ់​ចេញ​ដំបូងនិង​បញ្ចប់​ទី​​គោលដៅ​។​​​ ប្រភេទ​មីស៊ីល​ទាំង​នោះ​ នឹង​ដាក់​ពង្រាយ​នៅ​ជំរំ Kengun ក្នុង​ខេត្ត ​Kumamoto ភាគនិរតីនៃប្រទេសជប៉ុន​នៅចុងខែមីនា។ នេះ​​បើ​យោង​តាម​លោក Minoru Kihara ប្រធាន​លេខាធិការគណៈរដ្ឋមន្ត្រី ដោយ​​មិន​​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ​។

រថយន្ត​យោធា​ដឹក​ជើង​ទម្រ​បាញ់​មីស៊ីល និង​ឧបករណ៍​ផ្សេងទៀត​មក​ដល់​ម៉ោងជាង​ពាក់កណ្តាលអធ្រាត្រ ក្នុង​បេសកកម្មសម្ងាត់​ខ្លាំង​មួយ ហើយត្រូវ​បានរិះគន់ដោយអ្នកស្រុកក្នុងតំបន់​ទៀត​ផង​។

ពល​រដ្ឋ​​រាប់សិបនាក់ឈរខាងក្រៅ​ជំរំ និង​លើក​ស្លាក​តវ៉ា​​ស្រែកថា៖ « សូម​បញ្ឈប់​ការ​ដាក់​ពង្រាយមីស៊ីលរយៈ​ចម្ងាយឆ្ងាយ»!

ចំណែក​ក្រុមប្រឆាំង​ត្អូញ​ត្អែរពី​កង្វះតម្លាភាព និង​លើក​ឡើង​ថា៖ «ការ​ដាក់​ពង្រាយនេះនឹង​បង្កើនភាពតានតឹង និង​ធ្វើ​ឱ្យមីស៊ីលក្លាយ​ជា​គោលដៅ​នៃការវាយប្រហារ»​។

លោក Takashi Kimura អភិបាល​ខេត្ត Kumamoto ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទថា៖ « ខេត្ត​មិន​ទទួល​បាន​ការ​ជូនដំណឹងទេ។ វា​ពិត​ជាការ​ខក​ចិត្តយ៉ាងខ្លាំង​ ដែល​យើងបានដឹងរឿងនេះ​តាម​រយៈ​​ប្រព័ន្ធផ្សព្វផ្សាយទៅ​​វិញ​»។

គួរ​បញ្ជាក់​ថា កាល​ពីឆ្នាំមុន ក្រសួង​ការពារជាតិជប៉ុន​​បាន​បង្កើន​កាល​វិភាគ​នៃ​ការដាក់ពង្រាយមីស៊ីល​ប្រភេទ​នេះពេញ​មួយ​ឆ្នាំ ខណៈប្រទេស​ជប៉ុន​កំពុង​បង្កើនល្បឿននៃ​ការកសាងយោធាតំបន់​ភាគ​និរតី។

មីស៊ីល Type-១២ ត្រូវ​បានអភិវឌ្ឍ និង​ផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries បាញ់​បាន​ចម្ងាយប្រហែល ១ ០០០គីឡូ​ម៉ែត្រ ដែល​ជា​ការ​ពង្រីកដ៏​សំខាន់​ពីចម្ងាយ ២០០គីឡូម៉ែត្រនៃ​​មី​ស៊ីល​ពី​មុន​។

មី​ស៊ីល​នេះ​នឹង​ត្រូវដាក់​ពង្រាយ​ជា​បន្ត​បន្ទាប់​នៅ Camp Fuji ក្នុងតំបន់ Shizuoka ភាគ​ខាង​លិចទីក្រុងតូក្យូ នៅ​ចុងឆ្នាំនេះ។​

ជប៉ុន​បាន​ដាក់ពង្រាយមីស៊ីល​ស្ទាក់ចាប់ PAC-៣ និង​មីស៊ីលបាញ់​ពី​លើ​អាកាស​ចម្ងាយមធ្យម​នៅលើកោះ​ជា​ច្រើន រួមទាំង​កោះ Okinawa, Ishigaki និង Miyako៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ជប៉ុន​ចាប់​ផ្តើម​ដាក់​ពង្រាយ​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​ ក្នុង​ខេត្ត​និង​កោះ​ភាគ​និរតី​ appeared first on Kampuchea Thmey Daily.

រុស្ស៊ីព្រមានជប៉ុន ក្នុងករណី​បញ្ជូនមីស៊ីល PAC-3 ទៅឲ្យអ៊ុយក្រែន​​
ក្រសួងការបរទេសរុស្ស៊ីបានព្រមាន​ចាត់​​វិធានការតបតនឹង​ប្រទេស​ជប៉ុន ប្រសិនបើមីស៊ីល PAC-3 ដែលផលិតនៅ​ជប៉ុន​ត្រូវ​បានបញ្ជូននទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ធ្វើ​សង្គ្រាម​​ជាមួយខ្លួន​នោះ​។ នេះបើយោងតាម ការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHKនៅថ្ងៃទី០២ខែសីហានេះ។

(រូបភាព៖ FREEP!K)

បន្ទាប់ពីក្រសួងការពារជាតិរបស់ប្រទេសជប៉ុន​បានធ្វើកិច្ចព្រមព្រៀងមួយកាលពីខែកក្កដា ដើម្បីផ្ទេរមីស៊ីល​ប្រភេទ​ខាង​លើ​កាន់សហរដ្ឋអាមេរិកដែលកំពុងខ្វះខាតអាវុធក្នុងការគាំទ្រដល់អ៊ុយក្រែន អ្នកនាំពាក្យរងក្រសួងការបរទេសរុស្ស៊ី លោក Andrey Nastasyin បានសម្តែងការសង្ស័យអំពីកិច្ចព្រមព្រៀងនេះ​នៅឯ​សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ​កន្លង​ទៅនេះ ដោយលោក​ថាមីស៊ីលផលិតដោយជប៉ុនអាចត្រូវបាន​បញ្ជូន​នៅ​អ៊ុយក្រែន។

លោកបានព្រមានថា៖​«ទីក្រុងមូស្គូនឹងចាត់ទុកទីក្រុងតូក្យូជាអរិភាពជាមួយរុស្ស៊ី ប្រសិនបើមីស៊ីលជប៉ុនត្រូវបានផ្ទេរទៅឱ្យកងទ័ពអ៊ុយក្រែន»។ លោកកបន្ថែមថា រុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត រួមទាំងក្នុងបរិបទនៃទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយជប៉ុនផងដែរ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​មាន​ចំណាត់ការ​ជាក់ស្តែង​បែប​ណា​នោះ​ទេ។

(រូបភាព៖ Military .Com)

កន្លងមករុស្ស៊ីក៏ធ្លាប់ដាក់ការព្រមានលើប្រទេសនានាដែលព្យាយាមផ្ដល់ជំនួយដល់អ៊ុយក្រែនដូចជាសហរដ្ឋអាមេរិកនិងប្រទេសបានបារាំងជាដើម ខណៈការប្រយុទ្ធគ្នានៅក្នុងសង្រ្គាមរវាងប្រទេសទាំងពីរនៅតែបន្តអូសបន្លាយមិនទាន់មានថ្ងៃបញ្ចប់។

អ៊ុយក្រែន​មាន​បំណង​ពង្រឹង​ការ​ការពារ​ដែន​អាកាសបន្ថែម ខណៈខ្លួនកំពុងទប់ទល់នឹងការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី។ ចាប់ពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃពុធ រុស្ស៊ីបានប្រតិបត្តិការការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនមកលើអ៊ុយក្រែន ដោយផ្តោតលើរដ្ឋធានី Kyiv និងទីតាំងផ្សេងទៀត៕

(រូបភាព៖ Military .Com)

អត្ថបទ៖ ប៊ុន សុភាព

The post រុស្ស៊ីព្រមានជប៉ុន ក្នុងករណី​បញ្ជូនមីស៊ីល PAC-3 ទៅឲ្យអ៊ុយក្រែន​​ appeared first on Kampuchea Thmey Daily.