ព័ត៌មានអន្ដរជាតិ
ជប៉ុនចាប់ផ្តើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ ក្នុងខេត្តនិងកោះភាគនិរតី
ប្រទេសជប៉ុនកំពុងរៀបចំដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយផលិតក្នុងស្រុកជាលើកដំបូង ក្នុងខេត្តនិងកោះនានានៅឯភាគនិរតី ខណៈប្រទេសនេះកំពុងបង្កើនល្បឿនសមត្ថភាពវាយលុករបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមកំពុងកើនឡើងក្នុងតំបន់។

យោងតាម AP ចុះផ្សាយថ្ងៃទី៩ខែមីនា ,មីស៊ីលប្រភេទ Type-១២ ជាមីស៊ីលមានសមត្ថភាពខ្លាំងតាំងពេលបាញ់ចេញដំបូងនិងបញ្ចប់ទីគោលដៅ។ ប្រភេទមីស៊ីលទាំងនោះ នឹងដាក់ពង្រាយនៅជំរំ Kengun ក្នុងខេត្ត Kumamoto ភាគនិរតីនៃប្រទេសជប៉ុននៅចុងខែមីនា។ នេះបើយោងតាមលោក Minoru Kihara ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី ដោយមិនផ្តល់ព័ត៌មានលម្អិតនោះទេ។
រថយន្តយោធាដឹកជើងទម្របាញ់មីស៊ីល និងឧបករណ៍ផ្សេងទៀតមកដល់ម៉ោងជាងពាក់កណ្តាលអធ្រាត្រ ក្នុងបេសកកម្មសម្ងាត់ខ្លាំងមួយ ហើយត្រូវបានរិះគន់ដោយអ្នកស្រុកក្នុងតំបន់ទៀតផង។
ពលរដ្ឋរាប់សិបនាក់ឈរខាងក្រៅជំរំ និងលើកស្លាកតវ៉ាស្រែកថា៖ « សូមបញ្ឈប់ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ»!
ចំណែកក្រុមប្រឆាំងត្អូញត្អែរពីកង្វះតម្លាភាព និងលើកឡើងថា៖ «ការដាក់ពង្រាយនេះនឹងបង្កើនភាពតានតឹង និងធ្វើឱ្យមីស៊ីលក្លាយជាគោលដៅនៃការវាយប្រហារ»។
លោក Takashi Kimura អភិបាលខេត្ត Kumamoto ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទថា៖ « ខេត្តមិនទទួលបានការជូនដំណឹងទេ។ វាពិតជាការខកចិត្តយ៉ាងខ្លាំង ដែលយើងបានដឹងរឿងនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយទៅវិញ»។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រសួងការពារជាតិជប៉ុនបានបង្កើនកាលវិភាគនៃការដាក់ពង្រាយមីស៊ីលប្រភេទនេះពេញមួយឆ្នាំ ខណៈប្រទេសជប៉ុនកំពុងបង្កើនល្បឿននៃការកសាងយោធាតំបន់ភាគនិរតី។
មីស៊ីល Type-១២ ត្រូវបានអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries បាញ់បានចម្ងាយប្រហែល ១ ០០០គីឡូម៉ែត្រ ដែលជាការពង្រីកដ៏សំខាន់ពីចម្ងាយ ២០០គីឡូម៉ែត្រនៃមីស៊ីលពីមុន។
មីស៊ីលនេះនឹងត្រូវដាក់ពង្រាយជាបន្តបន្ទាប់នៅ Camp Fuji ក្នុងតំបន់ Shizuoka ភាគខាងលិចទីក្រុងតូក្យូ នៅចុងឆ្នាំនេះ។
ជប៉ុនបានដាក់ពង្រាយមីស៊ីលស្ទាក់ចាប់ PAC-៣ និងមីស៊ីលបាញ់ពីលើអាកាសចម្ងាយមធ្យមនៅលើកោះជាច្រើន រួមទាំងកោះ Okinawa, Ishigaki និង Miyako៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


