ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានជប៉ុន ក្នុងករណីបញ្ជូនមីស៊ីល PAC-3 ទៅឲ្យអ៊ុយក្រែន
ក្រសួងការបរទេសរុស្ស៊ីបានព្រមានចាត់វិធានការតបតនឹងប្រទេសជប៉ុន ប្រសិនបើមីស៊ីល PAC-3 ដែលផលិតនៅជប៉ុនត្រូវបានបញ្ជូននទៅកាន់ប្រទេសអ៊ុយក្រែនដែលកំពុងធ្វើសង្គ្រាមជាមួយខ្លួននោះ។ នេះបើយោងតាម ការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHKនៅថ្ងៃទី០២ខែសីហានេះ។

បន្ទាប់ពីក្រសួងការពារជាតិរបស់ប្រទេសជប៉ុនបានធ្វើកិច្ចព្រមព្រៀងមួយកាលពីខែកក្កដា ដើម្បីផ្ទេរមីស៊ីលប្រភេទខាងលើកាន់សហរដ្ឋអាមេរិកដែលកំពុងខ្វះខាតអាវុធក្នុងការគាំទ្រដល់អ៊ុយក្រែន អ្នកនាំពាក្យរងក្រសួងការបរទេសរុស្ស៊ី លោក Andrey Nastasyin បានសម្តែងការសង្ស័យអំពីកិច្ចព្រមព្រៀងនេះនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធកន្លងទៅនេះ ដោយលោកថាមីស៊ីលផលិតដោយជប៉ុនអាចត្រូវបានបញ្ជូននៅអ៊ុយក្រែន។
លោកបានព្រមានថា៖«ទីក្រុងមូស្គូនឹងចាត់ទុកទីក្រុងតូក្យូជាអរិភាពជាមួយរុស្ស៊ី ប្រសិនបើមីស៊ីលជប៉ុនត្រូវបានផ្ទេរទៅឱ្យកងទ័ពអ៊ុយក្រែន»។ លោកកបន្ថែមថា រុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត រួមទាំងក្នុងបរិបទនៃទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយជប៉ុនផងដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើមានចំណាត់ការជាក់ស្តែងបែបណានោះទេ។

កន្លងមករុស្ស៊ីក៏ធ្លាប់ដាក់ការព្រមានលើប្រទេសនានាដែលព្យាយាមផ្ដល់ជំនួយដល់អ៊ុយក្រែនដូចជាសហរដ្ឋអាមេរិកនិងប្រទេសបានបារាំងជាដើម ខណៈការប្រយុទ្ធគ្នានៅក្នុងសង្រ្គាមរវាងប្រទេសទាំងពីរនៅតែបន្តអូសបន្លាយមិនទាន់មានថ្ងៃបញ្ចប់។
អ៊ុយក្រែនមានបំណងពង្រឹងការការពារដែនអាកាសបន្ថែម ខណៈខ្លួនកំពុងទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។ ចាប់ពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃពុធ រុស្ស៊ីបានប្រតិបត្តិការការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនមកលើអ៊ុយក្រែន ដោយផ្តោតលើរដ្ឋធានី Kyiv និងទីតាំងផ្សេងទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


