មួម៉ៅ Archives - Kampuchea Thmey Daily

កូនចូលដល់វ័យជំទង់ ចេះតែខឹងមួម៉ៅច្រើន អាចមកពីមូលហេតុទាំង ៥ នេះ
ក្មេង​ជំទង់​ប្រឈម​នឹង​​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន​ អំឡុង​ពេល​នៃ​ការអភិវឌ្ឍ​ និង​លូតលាស់​របស់​ខ្លួន ហើយ​​ទំនាក់ទំនង​រវាង​ប៉ា​ម៉ាក់ និង​កូន​ ក៏​​អាច​មាន​ការ​ប្រែប្រួល​ផង​ដែរ នៅ​ពេល​ដែល​ក្មេង​កាន់​តែ​មាន​ភាព​ឯករាជ្យ។ ពិត​ណាស់​ ប៉ា​ម៉ាក់​អាច​ពិបាក​​ប្រឈម​នឹង​បញ្ហា​មួយ​នេះ និង​​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត ច្របូកច្របល់​ ឬ​ជម្លោះ​រវាង​ប៉ា​ម៉ាក់​ ហើយ​និង​កូន​ផង​ក៏​មាន​។ ហេតុនេះ​ហើយ ការ​យល់​ដឹង​ពី​ឫសគល់​​នៃ​បញ្ហា​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ឲ្យ​យើង​ស្វែង​រក​ដំណោះស្រាយ​ដ៏​សមស្រប​ក្នុង​ការ​អប់រំ និង​ទូន្មាន​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព។

មូលហេតុ​ចម្បង​ទាំង​៥ ដែល​នាំ​ឲ្យ​កូន​ចេះ​តែ​ខឹង​មួម៉ៅ​ច្រើន

១. ការ​គាបសង្កត់

​មាន​ហេតុផល​ជា​ច្រើន​ដែល​នាំ​ឲ្យ​កូន​ខឹង​មួម៉ៅ​ច្រើន​ជាង​ក្មេង​ៗ​ឯ​ទៀត ហើយ​មូលហេតុ​​មួយ​ក្នុង​ចំណោម​នោះ គឺ​​ប៉ា​ម៉ាក់​តែងតែ​គ្រប់គ្រង​កូន​ក្នុង​ការ​ធ្វើ​រឿងរ៉ាវ​ផ្សេង​ៗ ដែល​អាច​នាំ​ឲ្យ​កូន​ស្រ្តេស និង​ខឹង​ក្រេវក្រោធ​។ ជា​ទូទៅ ក្មេង​ជំទង់​ចង់បាន​ភាព​ឯករាជ្យ​ និង​ចង់​ពឹងពាក់​លើ​ខ្លួន​ឯង​ ក្នុង​ការ​សម្រេច​កិច្ចការ​ផ្សេង​ៗ។

២. ភាព​ពេញវ័យ​

ទន្ទឹម​នឹង​នេះ​ដែរ អារម្មណ៍​របស់​កូន​នឹង​កាន់​តែ​តានតឹង​ជាង​រាល់​ដង នៅពេល​ចាប់​ផ្ដើម​ពេញ​វ័យ​ ដោយ​សារ​​មាន​ការ​បញ្ចេញ​​អ័រម៉ូន​testosterone និង​ estrogen ដែល​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ឬ​ប្រែប្រួល​អារម្មណ៍​ញឹកញាប់។

៣. ស្រ្តេស

ស្រ្តេស​ដែល​កើត​ចេញ​ពី​បញ្ហា​សង្គម​ សម្ពាធ​នៅ​សាលា និង​សកម្មភាព​ក្រៅ​សាលារៀន​ អាច​ធ្វើ​ឲ្យ​ក្មេង​ជំទង់​មាន​អារម្មណ៍​មួម៉ៅ និង​​ខឹង​សម្បារច្រើន​។ លើស​ពី​នេះ ការ​ខឹង​សម្បារ​នេះ​ក៏​អាច​បណ្ដាល​​មក​ពី​ព្រឹត្តិការណ៍​តក់ស្លុត​មួយ​ចំនួន​ ​ដូចជា​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់ ប៉ា​ម៉ាក់​លែង​លះ​គ្នា ឬ​គ្រោះថ្នាក់​ផ្សេង​ៗ។

៤. បញ្ហា​សុខភាព

​​​បញ្ហា​សុខភាព​​មួយ​ចំនួន​ ដូចជា​ជំងឺ​Bipolar disorders ជំងឺ​បាក់​ទឹក​ចិត្ត ក៏​អាច​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ខឹង​មួម៉ៅ​របស់​កូន​ដែរ។ ប្រសិនបើ​កូន​មិន​អាច​​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ​នោះ ក្មេង​នឹង​អាច​បន្ទោស​ និង​មើល​ងាយ​ខ្លួន​ឯង ព្រម​ទាំង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ក៏​ដូចជា​ព្យាយាម​ធ្វើបាប​ខ្លួន​ឯង​តាម​គ្រប់​វិធី។​​

៥. ការ​ប្រើ​សារធាតុ​ញៀន

ការ​ផឹក​គ្រឿង​ស្រវឹង ថ្នាំ​ញៀន​ និង​ជក់បារី​ក៏​អាច​កាត់បន្ថយ​សមត្ថភាព​ក្នុង​ការ​គិត​របស់​ក្មេង​។ លើស​ពី​នេះ សារធាតុ​ទាំង​នេះ អាច​ឲ្យ​កូន​ពិបាក​ផ្ដោត​អារម្មណ៍ កោងកាច ហើយ​ប្រហែល​ជា​៦០​% អាច​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ឧក្រិដ្ឋកម្ម​ថែម​ទៀត​ផង៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ឧស្សាហ៍ខឹង ឬមួម៉ៅ នេះវិធីងាយៗជួយឱ្យអារម្មណ៍ល្អឡើងវិញ

ចុចអាន៖ខ្លាចកូនលង់ខ្លួនរត់ចេញពីផ្ទះ ឪពុកម្ដាយត្រូវដឹងតិចនិកដោះស្រាយទាំងនេះ

The post កូនចូលដល់វ័យជំទង់ ចេះតែខឹងមួម៉ៅច្រើន អាចមកពីមូលហេតុទាំង ៥ នេះ appeared first on Kampuchea Thmey Daily.

ឧស្សាហ៍ខឹង ឬមួម៉ៅ នេះវិធីងាយៗជួយឱ្យអារម្មណ៍ល្អឡើងវិញ
និយាយរឿងខឹង មួម៉ៅ ឬអារម្មណ៍មិនល្អ នរណាក៏មាន​ដែរ គ្រាន់តែ​ខ្លះកើតញឹកញាប់ ខ្លះទៀត អាច​គ្រប់គ្រង​អារម្មណ៍ និង​បញ្ហា​បាន ទើបមិនសូវ​កើតញឹកញាប់។ ទោះយ៉ាងណា មាន​វិធីមួយ​ចំនួន ដែល​គ្នាយើងអាចយក​អនុវត្ត​បាន ដើម្បី​ជួយឲ្យ​អារម្មណ៍ល្អ។

១. សម្អាតចិត្ត

យើងអាច​ធ្វើសមាធិ​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ចិត្តស្ងប់។ វាជារឿង​សាមញ្ញទេ ដោយ​យើង​អង្គុយ​ស្ងៀមស្ងាត់ បិទភ្នែក និង​ផ្ដោត​លើ​ការដក​ដង្ហើម​ចេញ-ចូល។ វីធីនេះ ជួយអារម្មណ៍​កាន់តែ​ល្អ មាន​ការ​អត់ធ្មត់​ខ្លាំង និង​ប្រឆាំង​បញ្ហា​ស្ត្រេស​បាន​ទៀត។

២. ចេញទៅ​ខាងក្រៅ

យើងអាច​ចេញទៅ​បរិយាកាស​ខាងក្រៅ ដើម្បី​ស្រូប​ក្លិនផ្កា ខ្យល់បរិសុទ្ធ ឬ​អង្គុយ​លេង​ពេល​ព្រះអាទិត្យ​រះឡើង។ តាម​ការសិក្សា ការ​ចេញទៅ​ខាងក្រៅ​ដូច្នេះ ជួយ​ឲ្យ​យើង​មាន​ថាមពល ការចងចាំ​ល្អ និង​ថប់បារម្ភ​តិច។ បើយើង​នៅទីក្រុង ការ​អង្គុយលេង​នៅតាម​សួនច្បារ ជាជម្រើស​ល្អមួយ។

៣. សើច

យើងមិនអាច​នៅសុខៗ ចង់សើច សើចចេញ​បាន​នោះទេ ប៉ុន្ដែ​យើងអាច​អាន​រឿង ឬមើល​វីដេអូ​កំប្លែង​បាន។ ការសើច ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល និង​រំញោច​ដល់​បេះដូង សួត និង​សាច់ដុំ​នានា។ វាក៏ជួយ​ឲ្យ​ខួរក្បាល​បញ្ចេញ Endophins ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​អារម្មណ៍​ល្អ។

៤. ស្ដាប់ចម្រៀងដែល​យើង​ចូលចិត្ត

ការ​ស្ដាប់ចម្រៀង​ដែល​យើង​ចូលចិត្ត អាច​ជួយ​សម្រួល​អារម្មណ៍​របស់​យើង​បាន។ អ្នកស្រាវជ្រាវ ពន្យល់​ថា ចម្រៀងជួយ​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ និង​ការឈឺចាប់ ហើយ​វារឹត​តែ​ប្រសើរ​ទៀត បើយើង​រាំ​បាន។

៥. ជួបពួកម៉ាក

យើងអាច​ជួយ​ពួកម៉ាក ជជែក​គ្នា​នៅតាម​ហាង​កាហ្វេ ឬជួបជុំ​គ្រួសារ ញ៉ាំបាយ ជជែក​គ្នាលេង។ ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ផ្សេងទៀត គឺជាការ​បង្កើន​ទំនាក់ទំនង​សង្គម ហើយ​វាជួយ​គាំទ្រ​ដល់​យើង។ បើតាម​ការសិក្សា ទំនាក់ទំនងល្អ ជាមធ្យោបាយ​មួយ ជួយឲ្យ​យើង​កាន់តែ​សប្បាយ​ជាងមុន។

៦. ពត់ខ្លួន

ប្រសិននៅ​កន្លែងធ្វើការ យើង​អាច​សម្រាក​បន្ដិច ហើយ​ពត់ខ្លួន ស្មា ត្រគៀក និង​ក។ ពេលយើង​ពត់ខ្លួន​ដូច្នេះ វាជួយ​បន្ថយ​បញ្ហា​ស្ត្រេស និង​បញ្ជូនឈាម​បន្ថែម​ទៀត ទៅកាន់​សាច់ដុំ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍ខឹងបានខ្លះ

ចុចអាន៖ អារម្មណ៍ប្រែប្រួល អាចបង្កការរំខានដល់សរីរាង្គខ្លាំង មិនចាញ់ជំងឺឆ្លង

The post ឧស្សាហ៍ខឹង ឬមួម៉ៅ នេះវិធីងាយៗជួយឱ្យអារម្មណ៍ល្អឡើងវិញ appeared first on Kampuchea Thmey Daily.

ម៉េច​បានយើង​​ឆាប់​​មួ​ម៉ៅ ​ពេល​​ឃ្លានម្ដងៗ?
ចាប់​អារម្មណ៍​អត់​ថា ពេល​យើង​ឃ្លាន​ខ្លាំង តែង​មាន​អារម្មណ៍​ថា ឆាប់​ខឹងមួម៉ៅ​ជា​ងពេល​ធម្មតា? ​តាម​បែប​វិទ្យាសាស្ត្រ ​មក​ពីរាង​កាយ​ត្រូវ​ការ​អាហារ​ ហើយ​ខួរ​ក្បាល​​ត្រូវការ​ជាតិ​ស្ករ។

១- ម៉េចបានអារម្មណ៍ឆាប់មួម៉ៅពេលឃ្លាន?

កម្រិត​ជាតិ​ស្ករ​គ្រប់​គ្រាន់​ក្នុង​ខួរក្បាល​ ជួយ​ឲ្យ​ចេះ​គ្រប់​គ្រង​ចរន្ត​ដែល​បង្ក​ជា​ឥរិយាបថ​ហិង្សា។ ពេល​ញ៉ាំឆ្អែត​ មាន​ជាតិ​ស្ករ​គ្រប់​គ្រាន់​ ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ។ ពេល​​រាង​កាយ​មាន​ជាតិ​ស្ករ​មិន​គ្រប់ ​អ័រម៉ូន​ផ្សេងៗ​ត្រូវ​បញ្ចេញ​ពី​រាង​កាយ ​ដូច​ជា ​អ័រម៉ូន ​adrenaline​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អាការៈឆេវ​ឆាវ​ប្រើ​ហិង្សា ​ជា​ដើម។

ឯ​ហ្សែន​របស់​​យើង​ក៏​ដើរ​តួនាទី​មួយ​ផ្នែក​ផង​ដែរ ដោយ​​បង្កើត​សារ​ធាតុ​ម៉្យាង​​បញ្ចេញ​ទៅ​ក្នុង​ខួរ​ក្បាល ពេល​ឃ្លាន​អាហារ​។

២- ដំណោះស្រាយ

ទូទៅ​ យើង​រវល់ ​ទើប​កើត​អាការៈ​ឃ្លាន​ខ្លាំង ហើយបាន​រត់​រក​អី​ញ៉ាំ។ អ៊ីចឹង ចន្លោះពេល​ឃ្លាន​ខ្លាំង អាច​ត្រៀម​អាហារ​សម្រន់ ឬរបស់កំប៉ិកកំប៉ុកដាក់មាត់ខ្លះ មុន​ដល់បាន​អាហារ​សំខាន់។

បើគ្នាយើង​កំពុង​សម្រកគីឡូ​ គួរ​​រើស​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់​ ហើយ​​​ផ្លែ​ឈើ​ជា​ជម្រើស​មួយ​ដ៏​ល្អ​ ពេល​យើង​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​ មុន​ពេល​​ញ៉ាំអាហារ​ពីរបី​ម៉ោង​ក្រោយ​មក៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចេះតែមិនឃ្លានបាយ?​ វិធីនេះអាចជួយបាន

ចុចអាន៖ មូលហេតុ ៤ យ៉ាង ធ្វើឲ្យយើងបាត់បង់ចំណង់អាហារពេលព្រឹកលែងសូវឃ្លានដូចមុន

The post ម៉េច​បានយើង​​ឆាប់​​មួ​ម៉ៅ ​ពេល​​ឃ្លានម្ដងៗ? appeared first on Kampuchea Thmey Daily.