មឿនលីម សុបញ្ញា Archives - Kampuchea Thmey Daily

ព្រឹក​នេះ កីឡាករ​ជឺជីតស៊ូកម្ពុជា​ ៣ នាក់​ប្រកួត​កីឡា​ឆ្នេរខ្សាច់​អាស៊ី ខណៈ សុបញ្ញា សង្ឃឹមជាង​គេ
កីឡាករ​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ឆ្នេរខ្សាច់អាស៊ី លើក​ទី ៦ ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែ​មេសា ឆ្នាំ ២០២៦ នៅ​ទី​ក្រុង​ Sanya ប្រទេស​ចិន។

កីឡាករ ហ៊ួរ​សេងហុង vs Bin Mohammed (ម៉ោង ៩ ព្រឹក)

កីឡាករ​ ហ៊ួរ សេងហុង ត្រូវ​ប្រឈម​នឹង​កីឡាករ​ជម្រើស​ជាតិអារ៉ាប៊ីសាអ៊ូឌីត Bin Mohammed លើ​​វិញ្ញាសា​ទម្ងន់ -៦៩គីឡូក្រាម វគ្គ ៣២ នាក់ដំបូង។

កីឡាករ​ ហ៊ួរ សេងហុង មិន​សូវ​មាន​បទ​ពិសោធ​ច្រើន​​លើ​ឆាក​អន្តរជាតិ។ ចំពោះកីឡាករ​អារ៉ាប៊ីសាអ៊ូឌីតរូប​នេះ​ជា​ជើង​ខ្លាំងដែល​ស្ថិត​​នៅ​ចំណាត់​ថ្នាក់​លេខ ១ ពិភព​លោក World Championship កាល​ពី ឆ្នាំ ២០២៥ និង​ចំណាត់​ថ្នាក់​លេខ ៧ កាល​ពី​ឆ្នាំ ២០២៤ ព្រម​ទាំង​ចំណាត់​ថ្នាក់​លេខ​២ ជើង​ជឺជីតស៊ូ​អាស៊ី​ខាង​លិច JJAU West Asia Regional Jiu-Jutsu  Championship ​ឆ្នាំ ២០២៥។

កីឡាករ សៅ សុភារ៉ា ប៉ះ Soonthorn Sarin (ម៉ោង ៩:៣០​នាទី ព្រឹក)

កីឡាករ សៅ សុភារ៉ា ត្រូវ​ប៉ះ​សត្រូវ​ដៃ​គូ​​ប្រទេស​ជិតខាង​គឺ​កីឡាករ​ថៃ Soonthorn Sarin លើ​វិញ្ញាសា​ទម្ងន់ -៦៩​គីឡូក្រាម វគ្គ ៣២​ នាក់ដំបូង។ កីឡាករ​កម្ពុជា​មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ​ទាំង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ការ​ប្រកួត​ជឺជីតស៊ូជើង​ឯក​អាស៊ាន និង​ជើង​ឯក​អាស៊ី​ថ្នាក់​តំបន់។ ចំពោះ​កីឡាករ​ថៃលេខ ៣ ក្នុង​ការ​ប្រកួត​ជឺជីតស៊ូ​ជើង​ឯក​អាស៊ី ឆ្នាំ ២០២៣ និង​លេខ​១ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​បាំងកក ឆ្នាំ ២០២៤។

កីឡាករ មឿនលីម សុបញ្ញា ប៉ះ Koo Boncheol (ម៉ោង ៩:៣០​នាទី ព្រឹក)

កីឡាករ មឿនលីម សុបញ្ញា ប៉ះកីឡាករ​កូរ៉េ​ខាង​ត្បូង Koo Boncheol លើ​វិញ្ញាសា​ទម្ងន់ -៧៧គីឡូក្រាម វគ្គ ​៣២​នាក់ដំបូង។ កីឡាករ​កម្ពុជា​រូប​នេះ​ជា​ក្តី​សង្ឃឹមខ្ពស់​របស់​សហព័ន្ធ​កីឡា​ជឺជីតស៊ូកម្ពុជា។ មឿនលីម សុបញ្ញា បាន​ឈ្នះ​មេដាយ​ជា​ច្រើន​ទាំង​ការ​ប្រកួត​តំបន់​អាស៊ាន អាស៊ី និង​អន្តរជាតិ ខណៈ​កីឡាករ​កូរ៉េ​ខាង​ត្បូងក៏​មិន​ធម្មតា​ដែរ​គឺ​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ជើង​​ឯក​ពិភព​លោក ឆ្នាំ ២០២២ និង​មេដាយ​ប្រាក់ ជើង​ឯក​អាស៊ី ឆ្នាំ ២០២៣។

វិញ្ញាសា​នីមួយ​ៗ​ពិត​ជា​ពិបាក​ស្វែង​រក​មេដាយណាស់ ​ដោយសារ​មាន​បេក្ខភាព​រហូត​ដល់ ៣២​នាក់។ កីឡាករ​ណា​ឈ្នះ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ ហើយ​​កីឡាករណា​​ចាញ់​អស់​ឱកាស ដូច្នេះ​មុន​ឈាន​ដល់​វគ្គ​ដណ្តើម​មេដាយ​ត្រូវ​ឆ្លង​កាត់​ច្រើន​ប្រកួត​ក្នុង​ថៃ​តែ​មួយ។

សូម​បញ្ជាក់​ថា កីឡាករ​ជឺជីតស៊ូ​កម្ពុជា កៃមុន្នី រីឆាវ៉ាត់ បាន​ប្រកួតឈ្នះ​កីឡាករ​អ៊ីរ៉ង់ Nazemi Ali លើ​វិញ្ញាសា​ទម្ងន់ -៦២​គីឡូក្រាម នៅ​វគ្គ ៣២ នាក់​ដំបូង និង​បាន​ឡើង​ទៅ​វគ្គ ១៦​នាក់​ចុង​ក្រោយ ប៉ុន្តែ​បានចាញ់​កីឡាករ​អារ៉ាប់រួម Alsuwaid Omar កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ

The post ព្រឹក​នេះ កីឡាករ​ជឺជីតស៊ូកម្ពុជា​ ៣ នាក់​ប្រកួត​កីឡា​ឆ្នេរខ្សាច់​អាស៊ី ខណៈ សុបញ្ញា សង្ឃឹមជាង​គេ appeared first on Kampuchea Thmey Daily.

អតីត​យុវជន​បឹងកេត មឿនលីម​ សុបញ្ញា ក្លាយ​ជា​កីឡាករ​ជឺជីតស៊ូ​ដ៏​ឆ្នើម
កីឡាករ មឿន​លីម សុបញ្ញា មាន​បំណង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​​ ប៉ុន្តែ​ចុង​ក្រោយ​បាន​ក្លាយ​ជា​កីឡាករ​ជឺជីតស៊ូត​ជម្រើស​ជាតិ​កម្ពុជា​ដ៏​ជោគជ័យ​លើ​ឆាក​អន្តរជាតិ។

ពី​ក្មេង​ស្រឡាញ់​បាល់ទាត់ ដល់​ធំក្លាយ​ជា​កីឡាករ​ជឺជីតស៊ូ

សុបញ្ញា បាន​រៀប​រាប​ថា ខ្លួន​មាន​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ឪពុក​ម្តាយជា​អ្នក​ខេត្ត​កំពង់ចាម។ កាល​ពី​តូច​​ រូប​គេ​ចូល​ចិត្ត​បាល់ទាត់​ទាំង​មើល​តាម​ទូរទស្សន៍ ទៅ​មើល​ផ្ទាល់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​លេង​បាល់ទាត់។ ចំណង់​ចំណូល​ចិត្ត​លើ​បាល់ទាត់​បាន​បើកផ្លូវ​ឲ្យ​ខ្លួន​ទទួល​បាន​ឱកាស​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​នៅ​ក្នុង​ក្រុម​យុវជន​អាយុ​១៥​ឆ្នាំ​របស់​ក្លិប​បឹងកេត។

កីឡាករ​បាន​ប្រាប់​ថា ៖«​កាល​ពី​ក្មេង​ ខ្ញុំ​​ហាត់​បាល់ទាត់ រហូត​បាន​ជាប់​ក្រុម​យុវជន​បឹងកេត អាយុ ១៥​ឆ្នាំ។ នៅ​ពេល​នោះ ប៉ា​​របស់​ខ្លួន​មិន​សូវ​ពេញ​ចិត្ត​​កីឡា​​បាល់ទាត់​ទេ ដោយសារ​​​កីឡា​នេះ​ហានិភ័យ​ខ្ពស់ ​គាត់​ឲ្យ​ខ្ញុំ​ឈប់​ពី​បាល់ទាត់។ ខ្ញុំ​ស្រឡាញ់​​បាល់ទាត់​ណាស់។ ខ្ញុំ​ចូល​ចិត្ត​លេង ហើយ​មើល​តាម​ទូរទស្សន៍​រហូត។ ពេល​ខ្ញុំ​បាន​ចូល​ហ្វឹក​ហាត់​នៅ​ក្រុម​យុវជន​បឹងកេត គេ​សរសើរ​ខ្ញុំ​ថា មាន​បច្ចេកទេស​ល្អ​ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ប្រឹង​ប្រែង តែ​ប៉ា​របស់​ខ្ញុំ​អត់​ចង់​​ឲ្យ​ចាប់​អាជីព​បាល់ទាត់។ គាត់​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​បាល់ទាត់ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត សោក​ស្តាយ​យ៉ាង​ខ្លាំង»។

ទោះ​បី​ជា​ដើរ​ចេញ​ពី​កីឡា​បាល់ទាត់ ក៏​យុវជន​រូប​នេះ​មិន​ឃ្លាត​ទៅ​ណា​ឆ្ងាយ​ពី​កីឡា​ឡើយ។ នៅ​ដើម​ឆ្នាំ ២០២២ មឿនលីម​ សុបញ្ញា ​បាន​ចាប់​អារម្មណ៍​នឹង​កីឡា​ជឺជីតស៊ូ។ កីឡាករ​បាន​ប្រាប់​ថា ពេល​ខ្លួន​មើល​ការ​ប្រកួត​កីឡា​គុន​ចម្រុះ រូប​គេ​បាន​ចាប់​អារម្មណ៍​ពី​ក្បាច់​ប្លែក​ៗ​ដូច​ជា​ក្បាច់​ឃ្លេ ចំបាប់ និង​ជឺជីតស៊ូ​ជា​ដើម។ ពេល​នោះ រូប​គេ​​ស្គាល់​ក្លិប​ជឺជីតស៊ូមួយ​ឈ្មោះ «គិរី»​ ហើយ​​ក៏​បាន​​ទៅសុំ​​ហ្វឹក​ហាត់។

សុបញ្ញា បាន​បន្ត​រៀប​រាប់​ថា ៖«ពេល​ខ្ញុំ​​​ហាត់​​កីឡា​ជឺជីតស៊ូ​​ដំបូង គឺ​ពិបាក​ដែរ​​​ ពី​ព្រោះ​កីឡា​នេះ​មាន​ក្បាច់ បច្ចេកទេស​​ច្រើន ខុស​ប្លែក​ពី​កីឡា​បាល់ទាត់។ បញ្ហា​លំបាក​ជាង​គេ​គឺ​ខ្ញុំ​បាន​​ហាត់​កីឡា​បាល់ទាត់​តាំង​ពី​​តូច ដល់​មក​ហាត់​កីឡា​ជឺជីតស៊ូ​​គឺ​ប្លែក»។ ការ​ហ្វឹក​ហាត់​កីឡា​ជឺជីតស៊ូ​ពី​ដំបូង​ៗ​មិន​បាន​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ដឹង​ឡើយ​ ដោយសារ​ពួក​គាត់​មិន​ចង់​ឲ្យ​ចាប់​អាជីព​កីឡា។ ​ទាល់​តែ​រូប​គេ​ចូល​រួម​ប្រកួត​កីឡា​ជឺជីតស៊ូ​ថ្នាក់​ជាតិ ចុង​ឆ្នាំ ២០២២ ទើប​ទទួល​បាន​ការគាំទ្រលើក​ទឹក​ចិត្ត​ពី​ឪពុក បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​មេដាយ​ប្រាក់​ថ្នាក់​ជាតិ។

កីឡាករ​បាន​និយាយ​ថា ៖«​ប៉ា​របស់​ខ្ញុំ​ឲ្យ​រៀន​ គណនេយ្យ និង​ហិរញ្ញវត្ថុ ពី​ព្រោះ​គាត់​ធ្វើ​ការងារ​ផ្នែក​នេះ។ គាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ផ្នែក​នេះ​ដែរ។ គាត់​អត់​ចង់​ឲ្យ​ចាប់​អាជីព​កីឡា​ទេ»។

ការប្រកួត​លើ​ឆាក​អន្តរជាតិ

កីឡាករ មឿនលីម សុបញ្ញា ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ជឺជីតស៊ូ​កម្ពុជា និង​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក ក្រោយ​ហ្វឹក​ហាត់​ និង​បាន​ចូល​រួម​ប្រកួត​ថ្នាក់​ជាតិ។ រូប​គេ​មិន​បាន​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ទេ។ ទោះ​បី​ជា​យ៉ាង​ណា ចាប់​ពី​ឆ្នាំ ២០២៣ រហូត​ដល់​ឆ្នាំ ២០២៥ រូប​គេ​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​ច្រើន​ទាំង​កម្រិត​អាស៊ាន អាស៊ី និង​តំបន់។ ជាក់​ស្តែង​ កីឡា​ទ្វីប​អាស៊ី Asian Games ឆ្នាំ ២០២៣ នៅ​ប្រទេស​ចិន។ ការ​ប្រកួត​កីឡា​ជឺជីតស៊ូជើង​ឯក​អាស៊ាន ការប្រកួត​កីឡាជឺជីតស៊ូ​ជើង​ឯក​អាស៊ី​ថ្នាក់​តំបន់ ​ឆ្នាំ ២០២៤ និង ២០២៥។

កាល​ពី​​ដើម ឆ្នាំ ២០២៥ មឿនលីម សុបញ្ញា បាន​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល ៣ ខែ​។ នៅ​ទី​នោះ រូប​គេ​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​ចំនួន​ដោយ​បាន​ឈ្នះ​មេដាយ​មាស​​ ២​​គ្រឿង​ ថែម​ទៀត​ផង។

សមិទ្ធផល

គិត​ត្រឹម​ខែ​​កក្កដា​ ឆ្នាំ ២០២៥ កីឡាករ មឿនលីម សុបញ្ញា បាន​ឈ្នះ​មេដាយ​​​អន្តរជាតិ​​មិន​ក្រោម ២០ គ្រឿង​ឡើយ​ ទាំង​ការ​ប្រកួត​តំណាង​ឲ្យ​ក្លិប និង​តំណាង​ជាតិ​។ ​នៅ​ឆ្នាំ ២០២៥ រូប​គេ​បានឈ្នះ​មេដាយ​មាស ៤ និង​ប្រាក់​ ២ ​ពី​​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ដូច​ជា​ SEA Ju-Jitsu Championship, Asian Ju-Jitsu Championship និង​ការ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក Nationals Jiu-Jitsu Open។

​​ឆ្នាំ ២០២៤ រូប​គេ​បាន​ឈ្នះ​មេដាយ​មាស ៨​ ប្រាក់ ១​ និង​សំរិទ្ធ​ ១ ពី​ព្រឹត្តិការណ៍​អន្តរជាតិ​​នានា​ដូច​ជា​ ASIAN Regional Championship Southeast Asia, AFG OPEN International និង Ju-Jitsu Thailand Championship ព្រម​ទាំង​​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដែល​​រូប​គេ​ចាំ​មិន​អស់។

កីឡាករ​បាន​លើក​ឡើង​ថា ៖«គោល​ដៅ​សំខាន់​របស់​ខ្ញុំ​គឺ​ចង់​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ធំ​ផ្លូវ​ការ​​គឺ​កីឡា​ស៊ីហ្គេម កីឡា​ទ្វីប​អាស៊ី និង​មេដាយ​មាស​ពិភព​លោក​ជូន​ជាតិ»។

កីឡា​​ផ្តល់​ឲ្យ​ស្មារតី​រឹង​មាំ

កាល​ពីកុមារភាព មឿនលីម សុបញ្ញា មិន​សូវ​មែន​ចេះ​និយាយ​ច្រើន ឬ​ប្រាស្រ័យ​ទំនាក់​ល្អ​ជា​មួយ​​អ្នក​ដទៃ​​ឡើយ​ ប៉ុន្តែ​ការ​​ចាប់​អាជីព​កីឡា​បាន​ផ្តល់​ឲ្យ​រូប​គេ​មាន​សុខភាព​ល្អ​ ស្មារតី​ល្អ និងទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ។

កីឡាករ​បានលើក​ឡើង​ថា ៖«បច្ចុប្បន្ន​ ​​ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ចេះ​គោរព​មនុស្ស​ជុំ​វិញ​ខ្លួន​​ល្អ។ កាល​ពី​មុន ខ្ញុំ​អៀន​ច្រើន មិន​​ចង់​និយាយ ខ្លាច ខ្មាស​អៀន​ពេល​និយាយ​ជា​មួយ​ដទៃ»។

សព្វ​ថ្ងៃ កីឡាករ មឿនលីម​ សុបញ្ញា ជា​និស្សិត​ជំនាញ«គណនេយ្យ និងហិរញ្ញវត្ថុ»​នៅ​សាលា CamEd ក្នុង​រាជ​ធានី​ភ្នំពេញ។ កីឡាករ​សូម​អរគុណ​ដល់​អ្នក​មាន​គុណ និង​ក្រុ​ម​គ្រួសារ​ដែល​ជួយ​ទំនុក​បម្រុង​ គាំទ្រ និង​លើក​ទឹក​ចិត្ត​រូប​គេ​។ ជា​មួយ​គ្នា​នេះ រូប​គេ​ក៏​សូម​អរគុណ​ដល់លោកគ្រូ​ Jasper Paas និង​គ្រូ​នៅ​សាលា​​​ដែល​បាន​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត ព្រម​ទាំង​ថវិកា​សម្រាប់​ការ​ហ្វឹក​ហាត់រហូត​មក​៕

អត្ថបទ៖ វីរបុត្រ
រូប​ភាព​របស់​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា

The post អតីត​យុវជន​បឹងកេត មឿនលីម​ សុបញ្ញា ក្លាយ​ជា​កីឡាករ​ជឺជីតស៊ូ​ដ៏​ឆ្នើម appeared first on Kampuchea Thmey Daily.