កីឡា
ព្រឹកនេះ កីឡាករជឺជីតស៊ូកម្ពុជា ៣ នាក់ប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី ខណៈ សុបញ្ញា សង្ឃឹមជាងគេ
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា ត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី លើកទី ៦ ព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុង Sanya ប្រទេសចិន។

- កីឡាករ ហ៊ួរសេងហុង vs Bin Mohammed (ម៉ោង ៩ ព្រឹក)
កីឡាករ ហ៊ួរ សេងហុង ត្រូវប្រឈមនឹងកីឡាករជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត Bin Mohammed លើវិញ្ញាសាទម្ងន់ -៦៩គីឡូក្រាម វគ្គ ៣២ នាក់ដំបូង។
កីឡាករ ហ៊ួរ សេងហុង មិនសូវមានបទពិសោធច្រើនលើឆាកអន្តរជាតិ។ ចំពោះកីឡាករអារ៉ាប៊ីសាអ៊ូឌីតរូបនេះជាជើងខ្លាំងដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១ ពិភពលោក World Championship កាលពី ឆ្នាំ ២០២៥ និងចំណាត់ថ្នាក់លេខ ៧ កាលពីឆ្នាំ ២០២៤ ព្រមទាំងចំណាត់ថ្នាក់លេខ២ ជើងជឺជីតស៊ូអាស៊ីខាងលិច JJAU West Asia Regional Jiu-Jutsu Championship ឆ្នាំ ២០២៥។
- កីឡាករ សៅ សុភារ៉ា ប៉ះ Soonthorn Sarin (ម៉ោង ៩:៣០នាទី ព្រឹក)

កីឡាករ សៅ សុភារ៉ា ត្រូវប៉ះសត្រូវដៃគូប្រទេសជិតខាងគឺកីឡាករថៃ Soonthorn Sarin លើវិញ្ញាសាទម្ងន់ -៦៩គីឡូក្រាម វគ្គ ៣២ នាក់ដំបូង។ កីឡាករកម្ពុជាមានបទពិសោធច្រើនលើឆាកអន្តរជាតិទាំងការប្រកួតកីឡាស៊ីហ្គេម ការប្រកួតជឺជីតស៊ូជើងឯកអាស៊ាន និងជើងឯកអាស៊ីថ្នាក់តំបន់។ ចំពោះកីឡាករថៃលេខ ៣ ក្នុងការប្រកួតជឺជីតស៊ូជើងឯកអាស៊ី ឆ្នាំ ២០២៣ និងលេខ១ សម្រាប់ការប្រកួតអន្តរជាតិនៅបាំងកក ឆ្នាំ ២០២៤។
- កីឡាករ មឿនលីម សុបញ្ញា ប៉ះ Koo Boncheol (ម៉ោង ៩:៣០នាទី ព្រឹក)

កីឡាករ មឿនលីម សុបញ្ញា ប៉ះកីឡាករកូរ៉េខាងត្បូង Koo Boncheol លើវិញ្ញាសាទម្ងន់ -៧៧គីឡូក្រាម វគ្គ ៣២នាក់ដំបូង។ កីឡាករកម្ពុជារូបនេះជាក្តីសង្ឃឹមខ្ពស់របស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។ មឿនលីម សុបញ្ញា បានឈ្នះមេដាយជាច្រើនទាំងការប្រកួតតំបន់អាស៊ាន អាស៊ី និងអន្តរជាតិ ខណៈកីឡាករកូរ៉េខាងត្បូងក៏មិនធម្មតាដែរគឺធ្លាប់ឈ្នះមេដាយប្រាក់ជើងឯកពិភពលោក ឆ្នាំ ២០២២ និងមេដាយប្រាក់ ជើងឯកអាស៊ី ឆ្នាំ ២០២៣។
វិញ្ញាសានីមួយៗពិតជាពិបាកស្វែងរកមេដាយណាស់ ដោយសារមានបេក្ខភាពរហូតដល់ ៣២នាក់។ កីឡាករណាឈ្នះឡើងទៅកាន់វគ្គបន្ត ហើយកីឡាករណាចាញ់អស់ឱកាស ដូច្នេះមុនឈានដល់វគ្គដណ្តើមមេដាយត្រូវឆ្លងកាត់ច្រើនប្រកួតក្នុងថៃតែមួយ។

សូមបញ្ជាក់ថា កីឡាករជឺជីតស៊ូកម្ពុជា កៃមុន្នី រីឆាវ៉ាត់ បានប្រកួតឈ្នះកីឡាករអ៊ីរ៉ង់ Nazemi Ali លើវិញ្ញាសាទម្ងន់ -៦២គីឡូក្រាម នៅវគ្គ ៣២ នាក់ដំបូង និងបានឡើងទៅវគ្គ ១៦នាក់ចុងក្រោយ ប៉ុន្តែបានចាញ់កីឡាករអារ៉ាប់រួម Alsuwaid Omar កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


