យន្តហោះបំបាំងកាយ Archives - Kampuchea Thmey Daily

ចិន​បង្កើតយន្ត​ហោះ​ចម្បាំងប្រភេទថ្មី​​ PADJ-X ប្រជែង​​ B-21 របស់​អាមេរិក​
អ្នក​វិទ្យា​សាស្ត្រ និង​វិស្វករ​ចិន ​បាន​បង្កើត​ឧបករណ៍​គំរូ​លំហ​អាកាស​ដ៏​មាន​ឥទ្ធិពលមួយ​ ​គឺ​​កម្មវិធី​ [Software] ដែល​ប្រើ​ប្រាស់​បញ្ញា​សិប្ប​និមិត្ត​ (AI) មិន​ត្រឹម​តែ​រចនា​សម្រាប់​តែយន្ត​ហោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កំណត់​អត្ត​សញ្ញាណ​ដែល​អាច​ហោះ​បាន​លឿន​ ឆ្ងាយ​ និង​គ្រោះ​ថ្នាក់​ខ្លំាង​ ជាង​យន្ត​ហោះ​ទូទៅ​​ដែល​បាន​ផលិត​រួច​មកហើយ​ និង​ដ្រូន [យន្ត​ហោះ​គ្មាន​មនុស្ស​បើក​] ផង​ដែរ​។ យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយប្រទេស​​ចិន​

លោក ស៊ី ជីន​ពីង។ Reuters

ដោយប្រើ​កម្មវិធីបង្កើតយន្ត​ហោះ​​ប្រភេទ​​ (PADJ-X) អ្នក​ឯក​ទេស​ចិន​កំពុង​ធ្វើ​ការ ​លើ​ការ​​រចនា​យន្ត​ហោះ​បំបាំង​កាយ​។ យោង​តាម​ផែន​ការរបស់​ចិន​ យន្ត​ហោះ​នេះ​​អាច​ទប់​ទល់​នឹង​ការ​រក​ឃើញ​ពី​​រ៉ាដា​របស់​សត្រូវ​ ក៏​ដូច​ជា​បន្សាប​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សង្គ្រាម​អេឡិច​ត្រូនិក (EW) បាន​ផង​ដែរ​។

តែ​យ៉ាង​ណា ​អ្វី​ដែល​ភ្នាក់ងារ​ Military Review បាន​រាយ​ការណ៍​ពី​មុនមក ប្រព័ន្ធ​ទប់​ទល់​យន្ត​ហោះ​បំបាំង​​កាយ និង​សង្រ្គាម​អេឡិច​ត្រូនិក ​គឺ​ផ្អែកស្រទាប់ខាង​ក្រៅ​​​ [កូតធីង (Coating​​)] ​ដែល​មាន​​​លក្ខណៈ​ពិសេស​ដែល​បំប្លែង​រ៉ាដា​របស់​សត្រូវ​ ទៅ​ជា​ថាមពល​អគ្គិសនី​ដែល​មាន​ប្រយោជន៍​។ ភាគី​​ចិន​​​មិន​​ទាន់​​បង្ហាញ​​ពី​​សម្ភារៈ​​ដែល​​ប្រើ​​សម្រាប់​​បង្កើត​​ពី​កូតធីង ​​នេះ​​នៅ​​ឡើយ​​ទេ​។

អ្នក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ Acta Aeronautica et Astronautica Sinica ដែល​បោះ​ពុម្ភ​​​ការ​ផ្សព្វផ្សាយ​​​មួយ ​បញ្ជាក់​​ថា PADJ-X គឺ​ជាប្រព័ន្ធ​កម្ម​វិធី​ដែល​មាន​គោល​បំណង​ទូទៅ ​ផ្អែក​លើ​បច្ចេក​វិទ្យា​បង្កើន​ប្រសិទ្ធ​ភាព​ជាប់ៗ​គ្នា​។ តែ​យ៉ាង​ណា អត្ថ​ន័យ​ច្បាស់​លាស់​នៅ​ពី​ក្រោយ​និយម​ន័យ​មិន​ច្បាស់​លាស់​នេះ​ មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​មាន​​ចំណុច​សំខាន់​ខ្លះ​ៗ​​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​​និង​​​បង្ហាញ​​​នូវ​គុណវិបត្តិ​​​នៃ​​យន្តហោះ​នោះ​​។

ជាក់​ស្តែង​​កម្ម​វិធី​របស់​ចិន បានកំណត់​គុណ​វិបត្តិ​មួយ​ចំនួន​ ដែល​អាច​កើត​​មាន​​នៅ​​ក្នុង​ការ​កំណត់​រចនា​សម្ព័ន្ធ​យុទ្ធសាស្រ្ត​នៃ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-២១ Raider ជំនាន់ចុង​ក្រោយ​របស់​អាមេរិក។ កម្ម​វិធី​នេះ​បាន​វិភាគ​ប៉ា​រ៉ា​ម៉ែត្រ​ខាង​ក្រៅ​របស់​យន្ត​ហោះ​ចម្បាំង​អាមេរិក និង​សកម្មភាព​​នៃ​ការ​ហោះ​ហើរ ដោយ​ប្រើ​វិធី​សាស្រ្ត​ និង​ក្បួន​ដោះ​ស្រាយនានា ​ដើម្បី​គណនា​ប៉ា​រ៉ា​ម៉ែត្រ​ដែល​ល្អ​បំផុត​ក្នុង​ពេល​ដំណាល​គ្នា សម្រាប់​ប៉ា​រ៉ា​ម៉ែត្រ​ទាំង​អស់។ ក្នុង​​ចំណោម​​គុណវិបត្តិ​​ដែល​​បាន​​កំណត់​​គឺ​​ការ​​ផ្ទុក​​ស្លាប​​ខ្ពស់​ ការ​​លើក​​ចុះ​​ថយ​ និង​​ការ​​កើន​​ឡើង​​នៃ​កំដៅ​ខ្លាំង។

សារព័ត៌មាន​ចិន​មួយ​បាន​លើក​ឡើង​ថា ក្រុម​អ្នក​ស្រាវ​ជ្រាវ​មិន​បាន​បញ្ជាក់​ពី​ទិន្ន​ន័យ​ដែល​ពួក​គេ​បាន​ប្រើ​សម្រាប់​វិភាគ​នៅ​ឡើយ​ទេ​ ហើយយ​ពួកគេ​បាន​ប្រើ​ប្រាស់​​ប៉ារ៉ា​ម៉ែត្រចំនួន ២៨៨ ទៅ​នឹង​ការ​កំណត់​រចនា​សម្ព័ន្ធ B-២១ ដែល​បាន​ក្លែងទៅ​​ប្រើ​កម្ម​វិធី​ថ្មី​មួយ​។

បន្ទាប់​មក​អ្នក​ស្រាវ​ជ្រាវ​ចិន​ បានធ្វើ​ការ​បង្កើន​ប្រសិទ្ធ​ភាព​លំហ​អាកាស ដែល​បាន​បង្កើន​លើសមាមាត្រ​លើកកម្ពស់​បន្ថែម​​ ១៥ភាគរយ និង​កាត់​បន្ថយ​រលក​ឆក់​ (នៅ​ក្នុង​កោណ​ Mach) សម្រាប់​ម៉ូ​ដែល​នេះ ដោយ​សន្មត់​ថា ​វា​កំពុង​ធ្វើ​ដំណើរ​ក្នុងល្បឿនបំផុត [supersonic]៕

ប្រែសម្រួល៖ ណឺ មិនា

យន្តហោះ​​​បំបាំងកាយ B-21 ​របស់​អាមេរិក​។ nationalsecurityjournal.org

The post ចិន​បង្កើតយន្ត​ហោះ​ចម្បាំងប្រភេទថ្មី​​ PADJ-X ប្រជែង​​ B-21 របស់​អាមេរិក​ appeared first on Kampuchea Thmey Daily.

បែកធ្លាយវីដេអូ ថតជាប់ស្តែងៗ យន្តហោះបំបាំងកាយអាមេរិកតម្លៃ ១០០លានដុល្លារ ធ្លាក់ក្នុងសមុទ្រចិនខាងត្បូង
វីដេអូដ៏រន្ធត់ បង្ហាញពីខណៈពេលដែលយន្តហោះចម្បាំងបំបាំងកាយធុន F-35C របស់កងទ័ពអាកាសអាមេរិក ធ្លាក់នៅលើនាវាដឹកយន្តហោះ USS Carl Vinson ហើយឥឡូវនេះ មន្រ្តីយោធាកំពុងស៊ើបអង្កេតថាតើអ្នកណាដែលទម្លាយវីដេអូនេះ។

យន្តហោះចម្បាំងតម្លៃ១០០លានដុល្លារ បានផ្ទុះឆេះខណៈរអិលពេលចុះចតលើនាវាផ្ទុកយន្តហោះ ហើយធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង។

វីដេអូលេចធ្លាយថតដោយទូរសព្ទដៃហើយគេយកទៅបើកមើលក្នុងកំព្យូទ័រ បានបង្ហាញស្តែងៗពីខណៈពេលដែលយន្តហោះចម្បាំងមួយគ្រឿងនេះ ជួបហេតុការណ៍។

ឥឡូវ ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីរកការពិតថាតើវីដេអូនេះត្រូវបានទម្លាយនៅលើអ៊ីនធើណិតដោយរបៀបណា។

ស្របពេលជាមួយគ្នានោះ ឃ្លីប​វីដេអូនេះ​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិអាមេរិក ​បញ្ជាក់​ថា ជាវីដេអូ​ពិតប្រាកដ​មែន។

គួរបញ្ជាក់ថា អ្នកបើកយន្តហោះ បានរំដោះខ្លួនចេញក្នុងអំឡុងពេលធ្លាក់ ហើយត្រូវបានគេរាយការណ៍ថារងរបួស រួមជាមួយនឹងសមាជិកនាវិក៦នាក់នៅលើនាវា Vinson៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កងទ័ពអាកាសចិនបញ្ចេញវីដេអូដំបូងនៃការរចនាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20

The post បែកធ្លាយវីដេអូ ថតជាប់ស្តែងៗ យន្តហោះបំបាំងកាយអាមេរិកតម្លៃ ១០០លានដុល្លារ ធ្លាក់ក្នុងសមុទ្រចិនខាងត្បូង appeared first on Kampuchea Thmey Daily.

កងទ័ពអាកាសចិនបញ្ចេញវីដេអូដំបូងនៃការរចនាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20
វីដេអូផ្សព្វផ្សាយនាពេលថ្មីៗនេះរបស់កងទ័ពអាកាសរំដោះប្រជាជនចិន (PLAAF) បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទ H-20 របស់ប្រទេសចិន ហើយវានឹងជិតកើតមានពិតប្រាកដនាពេលខាងមុខនេះ ។

វីដេអូដែលត្រូវបានបង្ហោះក្នុង YouTube កាលពីថ្ងៃអង្គារដោយគណនីមួយត្រូវបានកំណត់អត្តសញ្ញាណដោយ YouTube ថាជារបស់ទូរទស្សន៍ចិន (CCTV) ដោយបានពណ៌នាពីរឿងរ៉ាវរបស់អ្នកបើកយន្តហោះចម្បាំងវ័យក្មេងចិនម្នាក់ដែលមានក្ដីសុបិនចង់បើកយន្តហោះនៅលើអាកាស ។

ភាគច្រើននៃវីដេអូភាគនេះផលិតដោយកុំព្យូទ័រ ហើយផ្តោតលើយន្តហោះចម្បាំងបំបាំងកាយ Chengdu J-20 ដែលជាដៃគូជាមួយយន្តហោះចម្បាំង F-22 Raptor របស់អាមេរិក ហើយក្នុងនោះក៏បានបង្ហាញយន្តហោះចម្បាំងចិនផ្សេងទៀតដូចជា J-10 ផងដែរ ។ វីដេអូគួរឲ្យកត់សម្គាល់មួយទៀតគឺការត្រឡប់ទៅសកម្មភាពយោធាលើកដំបូងរបស់ PLAAF ក្នុងអំឡុងពេលសង្គ្រាមកូរ៉េ នៅពេលដែលទាហានចិនបានបង្កើតកងទ័ពប្រជាជនស្ម័គ្រចិត្តក្រោមបញ្ជាការកូរ៉េខាងជើង និងយន្តហោះ MiG-15s របស់ PLAAF ប្រឈមមុខនឹងយន្តហោះចម្បាំងអាមេរិក ។

ទោះជាយ៉ាងណាក៏ដោយនៅចុងបញ្ចប់អ្នកទស្សនាទទួលបានទស្សនីយភាពមួយដោយមើលឃើញពីយន្តហោះដ៏ទំនើបជាមួយនឹងអាថ៌កំបាំងដែលលាក់នៅក្រោមកម្រាលមួយ ។ យន្តហោះពេញលេញមិនត្រូវបានគេមើលឃើញទេ ហើយរូបភាពនេះក៏គ្រាន់តែជាការបង្កើតដោយកុំព្យូទ័រប៉ុណ្ណោះ ហើយមិនមែនជារូបភាពជាក់ស្តែងរបស់យន្តហោះ H-20 ពេញលេញនោះទេ ។ ទន្ទឹមនោះវាក៏បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយចិន B-21 Raider ដែលនឹងជិតកើតមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។

យោងតាមរបាយការណ៍កន្លងមកបានឲ្យដឹងថា ទិដ្ឋភាពពិតទាំងយន្តហោះ H-20 និង B-21 ហាក់ដូចជានឹងកើតមាននៅឆ្នាំនេះ។ យន្តហោះទាំងពីរនឹងជាយន្តហោះវាយប្រហាររយៈចម្ងាយឆ្ងាយដែលអាចផ្ទុកទាំងគ្រាប់បែកធម្មតា និងគ្រាប់បែកនុយក្លេអ៊ែរក៏ដូចជាមីស៊ីលជាដើម ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចិនចោទអាមេរិកថាបង្កហេតុក្រោយបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

The post កងទ័ពអាកាសចិនបញ្ចេញវីដេអូដំបូងនៃការរចនាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20 appeared first on Kampuchea Thmey Daily.