ព័ត៌មានអន្ដរជាតិ
បែកធ្លាយវីដេអូ ថតជាប់ស្តែងៗ យន្តហោះបំបាំងកាយអាមេរិកតម្លៃ ១០០លានដុល្លារ ធ្លាក់ក្នុងសមុទ្រចិនខាងត្បូង
វីដេអូដ៏រន្ធត់ បង្ហាញពីខណៈពេលដែលយន្តហោះចម្បាំងបំបាំងកាយធុន F-35C របស់កងទ័ពអាកាសអាមេរិក ធ្លាក់នៅលើនាវាដឹកយន្តហោះ USS Carl Vinson ហើយឥឡូវនេះ មន្រ្តីយោធាកំពុងស៊ើបអង្កេតថាតើអ្នកណាដែលទម្លាយវីដេអូនេះ។

យន្តហោះចម្បាំងតម្លៃ១០០លានដុល្លារ បានផ្ទុះឆេះខណៈរអិលពេលចុះចតលើនាវាផ្ទុកយន្តហោះ ហើយធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង។

វីដេអូលេចធ្លាយថតដោយទូរសព្ទដៃហើយគេយកទៅបើកមើលក្នុងកំព្យូទ័រ បានបង្ហាញស្តែងៗពីខណៈពេលដែលយន្តហោះចម្បាំងមួយគ្រឿងនេះ ជួបហេតុការណ៍។

ឥឡូវ ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីរកការពិតថាតើវីដេអូនេះត្រូវបានទម្លាយនៅលើអ៊ីនធើណិតដោយរបៀបណា។

ស្របពេលជាមួយគ្នានោះ ឃ្លីបវីដេអូនេះត្រូវបានក្រសួងការពារជាតិអាមេរិក បញ្ជាក់ថា ជាវីដេអូពិតប្រាកដមែន។

គួរបញ្ជាក់ថា អ្នកបើកយន្តហោះ បានរំដោះខ្លួនចេញក្នុងអំឡុងពេលធ្លាក់ ហើយត្រូវបានគេរាយការណ៍ថារងរបួស រួមជាមួយនឹងសមាជិកនាវិក៦នាក់នៅលើនាវា Vinson៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កងទ័ពអាកាសចិនបញ្ចេញវីដេអូដំបូងនៃការរចនាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


