ព័ត៌មានអន្ដរជាតិ
ចិនបង្កើតយន្តហោះចម្បាំងប្រភេទថ្មី PADJ-X ប្រជែង B-21 របស់អាមេរិក
អ្នកវិទ្យាសាស្ត្រ និងវិស្វករចិន បានបង្កើតឧបករណ៍គំរូលំហអាកាសដ៏មានឥទ្ធិពលមួយ គឺកម្មវិធី [Software] ដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) មិនត្រឹមតែរចនាសម្រាប់តែយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់អត្តសញ្ញាណដែលអាចហោះបានលឿន ឆ្ងាយ និងគ្រោះថ្នាក់ខ្លំាង ជាងយន្តហោះទូទៅដែលបានផលិតរួចមកហើយ និងដ្រូន [យន្តហោះគ្មានមនុស្សបើក] ផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន

ដោយប្រើកម្មវិធីបង្កើតយន្តហោះប្រភេទ (PADJ-X) អ្នកឯកទេសចិនកំពុងធ្វើការ លើការរចនាយន្តហោះបំបាំងកាយ។ យោងតាមផែនការរបស់ចិន យន្តហោះនេះអាចទប់ទល់នឹងការរកឃើញពីរ៉ាដារបស់សត្រូវ ក៏ដូចជាបន្សាបឥទ្ធិពលនៃប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក (EW) បានផងដែរ។
តែយ៉ាងណា អ្វីដែលភ្នាក់ងារ Military Review បានរាយការណ៍ពីមុនមក ប្រព័ន្ធទប់ទល់យន្តហោះបំបាំងកាយ និងសង្រ្គាមអេឡិចត្រូនិក គឺផ្អែកស្រទាប់ខាងក្រៅ [កូតធីង (Coating)] ដែលមានលក្ខណៈពិសេសដែលបំប្លែងរ៉ាដារបស់សត្រូវ ទៅជាថាមពលអគ្គិសនីដែលមានប្រយោជន៍។ ភាគីចិនមិនទាន់បង្ហាញពីសម្ភារៈដែលប្រើសម្រាប់បង្កើតពីកូតធីង នេះនៅឡើយទេ។
អ្នកធ្វើការនៅក្រុមហ៊ុន Acta Aeronautica et Astronautica Sinica ដែលបោះពុម្ភការផ្សព្វផ្សាយមួយ បញ្ជាក់ថា PADJ-X គឺជាប្រព័ន្ធកម្មវិធីដែលមានគោលបំណងទូទៅ ផ្អែកលើបច្ចេកវិទ្យាបង្កើនប្រសិទ្ធភាពជាប់ៗគ្នា។ តែយ៉ាងណា អត្ថន័យច្បាស់លាស់នៅពីក្រោយនិយមន័យមិនច្បាស់លាស់នេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ មានចំណុចសំខាន់ខ្លះៗត្រូវបានផ្សព្វផ្សាយនិងបង្ហាញនូវគុណវិបត្តិនៃយន្តហោះនោះ។
ជាក់ស្តែងកម្មវិធីរបស់ចិន បានកំណត់គុណវិបត្តិមួយចំនួន ដែលអាចកើតមាននៅក្នុងការកំណត់រចនាសម្ព័ន្ធយុទ្ធសាស្រ្តនៃយន្តហោះទម្លាក់គ្រាប់បែក B-២១ Raider ជំនាន់ចុងក្រោយរបស់អាមេរិក។ កម្មវិធីនេះបានវិភាគប៉ារ៉ាម៉ែត្រខាងក្រៅរបស់យន្តហោះចម្បាំងអាមេរិក និងសកម្មភាពនៃការហោះហើរ ដោយប្រើវិធីសាស្រ្ត និងក្បួនដោះស្រាយនានា ដើម្បីគណនាប៉ារ៉ាម៉ែត្រដែលល្អបំផុតក្នុងពេលដំណាលគ្នា សម្រាប់ប៉ារ៉ាម៉ែត្រទាំងអស់។ ក្នុងចំណោមគុណវិបត្តិដែលបានកំណត់គឺការផ្ទុកស្លាបខ្ពស់ ការលើកចុះថយ និងការកើនឡើងនៃកំដៅខ្លាំង។
សារព័ត៌មានចិនមួយបានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវមិនបានបញ្ជាក់ពីទិន្នន័យដែលពួកគេបានប្រើសម្រាប់វិភាគនៅឡើយទេ ហើយយពួកគេបានប្រើប្រាស់ប៉ារ៉ាម៉ែត្រចំនួន ២៨៨ ទៅនឹងការកំណត់រចនាសម្ព័ន្ធ B-២១ ដែលបានក្លែងទៅប្រើកម្មវិធីថ្មីមួយ។
បន្ទាប់មកអ្នកស្រាវជ្រាវចិន បានធ្វើការបង្កើនប្រសិទ្ធភាពលំហអាកាស ដែលបានបង្កើនលើសមាមាត្រលើកកម្ពស់បន្ថែម ១៥ភាគរយ និងកាត់បន្ថយរលកឆក់ (នៅក្នុងកោណ Mach) សម្រាប់ម៉ូដែលនេះ ដោយសន្មត់ថា វាកំពុងធ្វើដំណើរក្នុងល្បឿនបំផុត [supersonic]៕
ប្រែសម្រួល៖ ណឺ មិនា

-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


