រកា Archives - Kampuchea Thmey Daily

«រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន
យោងទៅតាម​ហោរាសាស្ត្រ​ចិន ​រកា​ឆ្នាំ២០២៣នេះ​ជាមាន់ជល់ អ្នកនឹងទទួលរងនូវការ​ប្រឆាំង​ទៅ​នឹងទេវតា​តៃស៊ុយ (តារា​អាយុ) ហើយ​សំណាង​​មិន​អំណោយផល​ទេក្នុង​ឆ្នាំនេះ។ អ្នក​គួរ​រក្សា​អាកប្បកិរិយា​សុទិដ្ឋិនិយម ត្រៀមខ្លួន​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ ហើយ​ដាក់​ការ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ​មុន​ៗ។ ទោះ​យ៉ាងណា​ បន្ទាប់ពី​ព្យុះ​នឹង​មាន​ឥន្ទធនូ​មិនខាន។ ទោះបីជា​ការ​ទស្សន៍ទាយ​អាជីព និង​ហិរញ្ញវត្ថុ​របស់អ្នក​មិនសូវ​ល្អ​ក៏​ដោយ ប៉ុន្តែ​ការ​ព្យាករណ៍​ស្នេហា​របស់​អ្នក​គឺ​ល្អ​ខ្លះដែរ។

អាជីព​របស់មាន់ជល់​ក្នុងឆ្នាំនេះ ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​អនាគត​មិន​ល្អ​​នៅ​ឆ្នាំ ២០២៣ ហើយ​សំណាង​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ដោយសារ​តែ​ខ្វះ​សមត្ថភាព​ផ្ទាល់ខ្លួន​នៅ​កន្លែង​ធ្វើការ។ ដូច្នេះ​មិន​ថា​នៅ​កន្លែង​ការងារ​បាន​ផ្ដល់​ការសិក្សា​អ្វី​នោះ​ទេ​ ចូរ​ព្យាយាម​ប្រច្រៀត​ខ្លួន​ឲ្យ​បាន​ច្រើន ​ប្រសិន​បើ​មាន​​ពេលទំនេរ​ដើម្បី​បង្កើន​សមត្ថភាព ជំនាញ និង​ប្រសិទ្ធភាព​ការងារ​ហើយ​ការ​រៀន​ចំណេះដឹង និង​ជំនាញ​ដែល​ទាក់ទង​នឹង​ការងារ​បច្ចុប្បន្ន​របស់​អ្នក អាច​នាំ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍន៍​អាជីព​នា​ពេល​អនាគត។

បន្ថែមពីនេះ​ អ្នកនឹងមានបន្ទុកការងារច្រើនខុសធម្មតាក្នុងខែនេះ ហើយនោះ​នឹងធ្វើឲ្យឆ្នាំរកា​ងាយនឹងបន្សល់ទុកនូវចន្លោះ​ប្រហោងជាច្រើនក្នុងការងារ ដែលនាំឲ្យមានការថយចុះនៃប្រសិទ្ធភាពការងាររបស់អ្នក ដំណើរការមិនស្តង់ដារ និងត្រូវបានស្តីបន្ទោសដោយថ្នាក់លើ។ ក្នុងស្ថានភាពនេះ រកាគួរតែខិតខំបន្ថែមទៀត ដើម្បីចៀសវាងការបន្សល់ទុកចន្លោះប្រហោង ហើយសុំដំបូន្មានពីសហការីដែលមានបទពិសោធន៍បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នក និងលើកកម្ពស់ការអភិវឌ្ឍន៍អាជីពនាថ្ងៃអនាគត។

សម្រាប់​បុគ្គល​​ដែល​ធ្វើការ​ក្នុង​ការិយាល័យ​ នៅ​ពាក់​កណ្ដាល​ទីពីរ​នៃ​ឆ្នាំ​នេះ ​វា​ចាំ​បាច់​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​រួម​ការងារ​ និង​ដៃគូ​អាជីវកម្ម​ ហើយ​ចៀសវាង​ការ​បង្កើត​សត្រូវ​គ្រប់​ទីកន្លែង។ បើមិនដូច្នោះទេ គ្រោះ​មហន្តរាយ​ នឹង​ត្រូវ​បាន​នាំ​មក​ដោយ​សត្រូវ​ដែល​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អាជីព​របស់​អ្នក។ សម្រាប់អ្នក​ដែលទើបចាប់អាជីព​នៅ​កន្លែងធ្វើការ កាលវិភាគការងារ​​​នឹងកាន់​តែខ្លាំងឡើង ហើយ​ក៏​ត្រូវប្រឈមមុខ​នឹង​ការងារ​ដ៏​ធុញទ្រាន់ជាច្រើន ហើយថែមទាំងចូលគេងយឺត​ដើម្បីធ្វើការថែមម៉ោង ​ដោះស្រាយ​ទំនួលខុសត្រូវ​របស់​អ្នក។

ដោយឡែក​ក្នុង​ឆ្នាំ​ថោះ​២០២៣​នេះ រាសី​ស្នេហាមនុស្ស​សត្វ​មាន់​នឹង​ផ្ដល់​នូវ​ចំណុច​របត់​ ហើយ​ជីវិត​ស្នេហា​របស់​អ្នក​នឹង​មាន​ភាព​ចម្រុងចម្រើនខ្លះ អន់ថយខ្លះ។ សម្រាប់អ្នកមានដៃគូ រាសីអ្នកមិនសូវជាចុះសម្រុងនឹងគ្នាក្នុងឆ្នាំនេះទេ អ្នកនឹង​មានបញ្ហាជម្លោះជា​ច្រើនជាមួយ​ដៃគូ ដោយសារបញ្ហាក្នុងការងារ មានន័យថាអ្នកនឹងតស៊ូជាមួយគ្នា​ដោយ​សុភមង្គល ផង ដោយស្ថានភាពលំបាកផង! បន្ទាប់ពីដឹងរឿងនេះហើយ រកាគួរតែធ្វើការឆ្ពោះទៅរកទំនាក់ទំនង​ដែលចុះសម្រុងគ្នា ទោះបីជាមានវិបត្តិការងារ​បច្ចុប្បន្នរបស់អ្នកក៏ដោយ ផ្តល់ពេលវេលាឲ្យដៃគូកប្រកបដោយគុណភាពខ្លះ ហើយកុំនាំអារម្មណ៍ការងារ​មកផ្ទះវិញ ដែលឈានទៅជម្លោះនឹងគ្នា។ ចំពោះអ្នកនៅលីវគួរសម្រាកចិត្តជាមុនសិន។ កុំទាន់មានស្នេហាអី ដោយសារតែអ្នកអាចជួបរឿងខូចចិត្ត។

ចំពោះទ្រព្យសម្បត្តិឬប្រាក់កាសក្នុងឆ្នាំនេះ គឺមិនអំណោយផលខ្លាំងណាស់ ដោយសារតែផលប៉ះពាល់នៃ​បញ្ហាអាជីពរបស់អ្នក​ទៅលើប្រាក់ចំណូល។ នៅពាក់កណ្តាល​ឆ្នាំនឹងមាន​វិបត្តិ​កាត់​ប្រាក់​ខែ ហើយក្នុង​ករណី​ធ្ងន់ធ្ងរ​អ្នក​នឹង​បាត់បង់​ការងារថែមទៀត។ ជាងនេះទៅទៀត​អ្នកងាយនឹងក្ស័យធនក្នុងឆមាសទីមួយនៃ​ឆ្នាំ ជាពិសេសដោយសារ​តែកំហុស​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដោយ​អចេតនា និង​បំណុល។ ដូច្នេះ​ហើយ តាមការ​ណែនាំចូរ កុំ​​ទម្លាប់​​ប៉ាន់ស្មាន​​ហិរញ្ញវត្ថុ​នៅ​ឆ្នាំនេះ ដើម្បី​ចៀសវាង​ការ​បាត់បង់​ទ្រព្យសម្បត្តិ។ ដូច្នេះ ត្រូវថែរក្សាហិរញ្ញវត្ថុឲ្យ​បានល្អ រៀបចំផែនការចេញក្រៅឲ្យ​ទាន់ពេលវេលា និងប្រុងប្រយ័ត្ន។ កុំ​ទុក​ចិត្ត​អ្នក​ដទៃ​ខ្លាំង​ពេក ដើម្បី​កុំ​ឲ្យ​គេ​បោក​ប្រាស់​បាន។

​សម្រាប់សុខភាពចំពោះអ្នកកើតឆ្នាំ​រកា គឺមិនស្ថិតស្ថេរខ្លាំងទេក្នុងឆ្នាំនេះ ជាពិសេសចំពោះអ្នក​មាន​វ័យ​ចំណាស់ ឬអ្នក​​មាន​ជំងឺរ៉ាំរ៉ៃ។ អ្នក​អាច​នឹង​រង​គ្រោះ​ដោយ​សារ​ជំងឺ​ចាស់​កើត​ឡើង​វិញ​ក្នុង​ឆ្នាំ​នេះ។ ដូច្នេះ​ហើយ ក្នុង​ជីវិត​ប្រចាំថ្ងៃ អ្នក​គួរ​តែយកចិត្តទុកដាក់លើ​របបអាហារ​ឲ្យ​បានច្រើន និង​ញ៉ាំ​អាហារ​បំប៉ន​ឲ្យ​បាន​ច្រើន ដែល​អាច​ធ្វើឲ្យ​ភាព​ស៊ាំ​ប្រសើរ​ឡើង និងធន់​នឹង​ជំងឺ។ ​គួរ​យកចិត្តទុកដាក់​ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ កុំ​ចូល​គេង​យឺត​ពេក បើ​មិន​ដូច្នេះ​ទេ​ ​រាង​កាយ​ងាយ​នឹង​ឈឺខ្នង ឈឺឆ្អឹង ឬបញ្ហាដែលបណ្តាលមកពីភាពតានតឹង កង្វល់។  ក៏​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ញ៉ាំ​អាហារ​ទៀង​ទាត់​ផង​ដែរ ដើម្បី​កុំ​ឲ្យ​ញ៉ាំ​ច្រើន​ពេកទៅជាឡើងគីឡូ៕

គ្រូ ណុប

ចុចអាន៖ចូលឆ្នាំ ២០២៣ រកា ជូត មមី និងថោះ ជីវិតឡាក់ឆុងខ្លាំង ត្រូវប្រញាប់កាត់គ្រោះលើករាសី

ចុចអាន៖ផ្លែឈើ ៣ មុខគេមានជំនឿមុតមាំខានមិនបាន ក្នុងថ្ងៃសែនដកជើងធូប

The post «រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន appeared first on Kampuchea Thmey Daily.

ផ្កាយ​សំណាង៧ទិស នាំឱ្យមាន់ផែនដី (រកា១៩៦៩) លាចាកពីភាពលំបាកលំបិនត្រឹមខែកុម្ភៈ
យោងតាមសម្គាល់ រាសីចក្ររបស់ចិនដែលយកលំនាំប្រតិទិនចន្ទគតិ មាន់ផែនដី គឺឆ្នាំរកាណា ដែលមានថ្ងៃខែឆ្នាំកំណើត​ចាប់ផ្តើមពីថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ១៩៦៩ ដល់ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ១៩៧០ ។ ពួកគេមាន​លេខសំណាង៖ ២, ១១ឬ លេខ ២ និង ពណ៌សំណាង: ពណ៌លឿង ឬត្នោត ពណ៌មាស និងស។

ជោគជតារាសីឆ្នាំ ២០២០ សម្រាប់មាន់ផែនដីកើតនៅឆ្នាំ ១៩៦៩
មនុស្សដែលកើតក្នុងឆ្នាំ ១៩៦៩ អាចនឹងឆ្លងកាត់ការលំបាកនាឆ្នាំ២០២០ ទាំងក្នុងជីវិតផ្ទាល់ខ្លួននិងអាជីពការងារនៅដោយ​សារ​ ទំនាក់ទំនងអន្តរបុគ្គល អាចស្ទះ ពេលខ្លះបង្កជាបញ្ហាធំដោយសារទាស់ជាមួយថ្នាក់លើ ជាហេតុឱ្យជនអាក្រក​់មានឱកាស​ជាន់ថែមបាន។

អ្វីដែលអាក្រក់ជាងនេះទៀត មាន់កើតឆ្នាំ​១៩៦៩ខ្លះអាចជាប់ទាក់ទងនឹងបណ្តឹង ឬទំនាស់​ធំ ដូច្នេះនៅឆ្នាំ ២០២០ មនុស្សដែលកើតក្នុងឆ្នាំ ១៩៦៩ គួរតែព្យាយាមរក្សាភាពស្ងប់ស្ងៀម សមាធិ​អត់ធ្មត់​ឬ ដកខ្លួនពីសង្វៀនមួយ​រយៈ ចៀសវាងការចង់មានៈពេលប៉ះទង្គិចជាមួយអ្នកដទៃ។

ទោះបីជាមាន់ផែនដីនេះ ខិតខំធ្វើការយ៉ាងណា​ក៏ដោយពួកគេទំនងជាមិនមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០២០ ទេ។ ដូច្នេះពួកគេគួរ​សន្សំប្រាក់ជាជាងយកទៅប្រថុយ។

នៅឆ្នាំ ២០២០ ដដែលមនុស្សដែលកើតក្នុងឆ្នាំ ១៩៦៩ ទំនងជាមិនសូវមានការលេចធ្លោក្នុងអាជីពទេ។ ទោះយ៉ាងណាក៏ដោយ មិនថាពួកគេមានមុខតំណែងបែបណានៅក្នុងក្រុមហ៊ុនទេពួកគេបំពេញតួនាទីរបស់ពួកគេបានល្អប្រសើរជាងមុន។

សំណាងសុខភាពរឹតតែមិនល្អទេ។ ពួកគេអាចនឹងទទួលរងជំងឺ ដែលគួរកុំប្រហែស​ក្នុងការ​សស្រាក់សស្រាំទៅរកកគ្រូពេទ្យទាន់ពេលវេលា​ ហើយព្រម​អនុវត្តតាមការណែនាំយ៉ាងតឹងរ៉ឹងក្នុងករណីមានជំងឺ។ ការធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាពិសេសដំណើរកំសាន្តលំហែរចិត្ត​ ជារឿងចាំបាច់។

មានតែរឿង​មួយគត់ពួកគេសំណាងក្នុងឆ្នាំនេះ គឺ​ទោះបីជួបប្រទះបញ្ហាជាច្រើននៅក្នុងផ្នែក​ផ្កាយ ទ្រព្យសម្បត្តិនិងសុខភាពក៏ដោយ ពួកគេនៅតែមានទំនាក់ទំនងរឹងមាំជាមួយមនុស្សជាទីស្រឡាញ់រដោយ​គូស្នេហ៍នឹងនៅក្បែរពួកគេដោយភក្តីភាព ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ។

ឆ្នាំ ២០២១ ជោគជតារាសីបើកឡើងវិញស្វាគមន៍មាន់ផែនដីកើតនៅឆ្នាំ ១៩៦៩
មនុស្សដែលកើតក្នុងឆ្នាំ ១៩៦៩ នឹងមានជីវិតធូរស្បើយក្នុងឆ្នាំ ២០២១។ ពួក​គេអាចធ្វើការបានស្រួល និងមានពេលច្រើនដើម្បីរួមដំណើរសប្បាយ សុខមាលភាព ជាមួយគ្រួសារនិងមិត្តភក្តិ។ ការស្ទុះស្ទារផ្នែក​ហិរញ្ញវត្ថុរបស់ពួកគេនឹង​បង្ហាញ​ភា្លមៗតាមរយៈការបានរង្វាន់ និងប្រាក់ចំណេញមួយចំនួនពីការវិនិយោគត្រឹមពាក់កណ្តាលខែ​កុម្ភៈឡើងទៅ អន់មកវិញនៅខែមិថុនាបន្តិច​ហើយក៏ឡើងវិញជារៀងរហូត។

ទោះបីជាខែមករានិងកុម្ភៈ មាន់ផែនដីមិនទាន់បាន​ឡើងតំណែង​ឬទទួលបន្ទុកការងារដែលអាចជាទន់ រកប្រាក់ចំណេញបាន​ច្រើនភ្លាមៗ​តែនេះជាចក្ររាសី ដែលផ្កាយ​៧ទិស នាំឱ្យមាន់ផែនដីនៅតែជាឥស្សរជនដ៏មានឥទ្ធិពលនៅកន្លែងរកស៊ីធ្វើការ ពើងទ្រូងឡើងវិញបាន ។​ ចូររក្សា​ភាពសប្បុរសដើម្បីផ្តល់បទពិសោធន៍ដល់អ្នកដទៃហើយ​ថៅកែរបស់ពួកគេពិតជាកោតសរសើរផ្តល់រង្វាន់ជាមួយនឹងប្រាក់ខែខ្ពស់។ ខ្លួនឯងត្រូវជឿជាក់ទាំងស្រុងទៅលើ អំពើល្អ ការអត់ធ្មត់ និងវាចាកភាពក្រអឺតក្រទមទាំងឡាយកាលពីមុន។

យោងទៅតាមសំណាងរបស់មាន់ផែនដី ក្នុងឆ្នាំ ២០២១ មនុស្សដែលកើតក្នុងឆ្នាំ ១៩៦៩ មានសំណាងមិនថា យកលុយទៅ​វិនិយោគឬទិញភាគហ៊ុន។

ជាក់ស្តែងមានផែនដីទាំងឡាយក្នុងវ័យ​៥២ ឆ្នាំនេះ និង​ផ្តោតអារម្មណ៍ចេញពីការងារទៅគ្រួសារ ព្រោះអាចមានលាភបានកូនប្រសារ​ឬចៅ ។ ពួកគេអាចអភិវឌ្ឍចំណង់ចំណូលចិត្តទូទៅ ទៅជា​សាមញ្ញ ចង់តែដើរកំសាន្ត ដូចជានេសាទនិងគូរគំនូរជាជាប្រកួតប្រជែងគ្នា។

បញ្ហាសុខភាពភាគច្រើនគួរ​ចាប់ផ្តើមលេងកីឡា ដើម្បីពង្រឹងសុខភាពឡើងវិញក្រោយពីដំណំគួរសមទាំងកាយនិងចិត្ត​ក្នុងឆ្នាំជូត។

ឆាកជីវិត

មាន់ផែនដីកើតឆ្នាំ ១៩៦៩ជា​បុគ្គលដែលមាន​ឆន្ទៈខ្ពស់ អាចប្រកាន់ខ្ជាប់នូវអ្វីដែលពួកគេធ្វើ មិនបោះបង់ចោលដោយងាយឡើយ។ ពួកគេឧស្សាហ៍ព្យាយាម មានសមត្ថភាពនិងមានការប្រកួតប្រជែងខ្លាំង កាចបន្តិច និយាយឌឺដងច្រើន និងក្រអឺតក្រអោង ជាមួយនឹងបុគ្គលិកលក្ខណៈរឹងមាំ។ ក្នុងពេលជាមួយគ្នានេះពួកគេមានការស៊ូទ្រាំដ៏អស្ចារ្យនិងការអត់ធ្មត់ខ្ពស់ មិនងាយរំខានពីសម្តីខាងក្រៅឡើយ។ នៅពេលធ្វើអ្វីៗហើយពួកគេអាចចំណាយពេលច្រើន មិនចុះញ៉ម ឬរារែក ពិសេស​លើអ្វីដែលពួកគេចូលចិត្ត។

ទោះជាយ៉ាងណាក៏ដោយ មាន់ផែនដីមានគំនិតមិនពិតរបស់ខ្លួន និងមិនងាយទទួលការល្បួងឡើយង ពួកគេមានទំនុកចិត្តខ្លាំងពេករហូត​ដល់មិនងាយ ក្នុងការទទួលយកយោបល់របស់អ្នកដទៃហើយជាទូទៅ ពួកគេចូលចិត្តតែការសរសើរប៉ុណ្ណោះ។

អាជីព
មាន់ ផែនដីឆ្នាំ ១៩៦៩ មានអាជីពជាប់លាប់ ក្នុងជីវិត​របស់ពួកគេ។ ពួកគេមាន​មិត្តច្រើន តាមជ្រោមជ្រែង​តែក៏មាន​អ្នកច្រណែនច្រើនដែរ។ការងារល្អបំផុតនិងដៃគូធ្វើការល្អរបស់មាន់ផែនដីគឺ​ អ្នកនយោបាយ អ្នកការទូត អ្នកនិយាយជាសាធារណៈ អ្នករចនាសម្លៀកបំពាក់ អ្នកកែសម្ផស្ស អ្នកនាំភ្ញៀវទេសចរណ៍ តារាសម្តែង អ្នកកំប្លែង អ្នកវិទ្យាសាស្ត្រ។ ល។
មនុស្សដែលកើតក្នុងឆ្នាំមាន់ ចូលចិត្តនិយាយច្រើនណាស់ ហើយពួកគេអាចបញ្ចេញសំលេងខាងក្នុងរបេះដូងមក​បានយ៉ាងប្រសើរ ដូច្នេះអ្នកនិយាយជាសាធារណៈអ្នកនយោបាយនិងអ្នកការទូតក៏ជាអាជីពសមរម្យផងដែរ។

ការងារមិនសមស្របសម្រាប់សត្វមាន់ផែនដី គឺ​មុខរបរដែលជាមន្ត្រីរាជការមានថានានុក្រម ដោយសារ​ ពួកគេភាគច្រើនមិនសូវមាន​គំនិតបញ្ចេញមតិផ្លូវការនៅក្នុងកន្លែងធ្វើការ ឬពូកែតស៊ូមតិ​ឡើយ ណាមួយ​គេនិយាយច្រើន អាចនាំឱ្យមាន​ការប្រកាន់ទោសអូសដំណើរ​។

ដៃគូធ្វើការល្អបំផុត
មាន់និងពស់ឬនាគ
ពួកគេអាចគោរពគ្នាទៅវិញទៅមកនិងជួយគ្នាទៅវិញទៅមកហើយ​មានការរីកចម្រើនយ៉ាងខ្លាំងក្នុងអាជីពអ្វីក្តី​របស់សាមគ្គីភាពពួកគេ ។
ជាមួយស្វានិងជ្រូក ពួកគេទាំងបីនាក់ត្រូវតែធ្វើការជាមួយគ្នាចាំបាច់ទើបទទួលបានជោគជ័យ។ ពួកគេពឹងផ្អែកលើគ្នាហើយមិនអាចបំបែកពីគ្នាបានទេ បើមិនដូច្នេះទេនឹងមានឥទ្ធិពលផ្ទុយ។

ដៃគូការងារមិនល្អហាមដាច់ខាតគឺជាមួយទន្សាយ  និងឆ្កែ ព្រោះមាន់ផែនដី មានទស្សនៈខុសគ្នាទាំងស្រុង​ជាមួយពួកគេ ហើយគ្មានថ្ងៃ​ពួកគេមិនអាចយល់គ្នាបានទេ ដូច្នេះវាពិបាកសម្រាប់ពួកគេក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។

ដំបូន្មានសម្រាប់ការអភិវឌ្ឍន៍អាជីព
អ្នកដែលមានរាសីចក្រជាមាន់ផែនដី ច្រើន​មិនសូវចេះអត់ធ្មត់ហើយចង់បញ្ចប់អ្វីៗគ្រប់យ៉ាងឱ្យបានលឿនៗ តាមដែលអាចធ្វើទៅបាន ដែលជាទូទៅធ្វើឱ្យពួកគេធ្វើខុស។ ពួកគេបន្តភាពឥតខ្ចោះក្នុងគ្រប់រឿងទាំងអស់ហើយតែងតែសង្ឃឹមថាអាចបំពេញការងាររបស់ខ្លួនបានល្អបំផុត ប៉ុន្តែផលនៃការខិតខំរបស់ពួកគេជារឿយៗត្រូវបានលួចក្រេឌីតដោយអ្នកដទៃ ដែលនាំឱ្យពួកគេត្អូញត្អែរនិងផ្តល់ឱ្យមេដឹកនាំនូវរឿងច្រើនសម្រាប់ដោះស្រាយ។ ទោះមិនធ្វើការ​ងារតែការរស់នៅជាមួយ​ពួកគេ​នឹងមានរឿងមិនចេះចប់ទេ​ តោងតែមាន​ការអត់ធន់ខ្ពស់ទើបអាចមាន​ជីវិតភពប្រសប់ជាមួយ​មាន់ផែនដីបាន។

ចូររករូបសត្វជ្រូកជាចម្លាក់ស្ពាន់ឬប្រាក់ ឬប្លាទីនពាក់ជាប់ខ្លួន ទម្លាក់ភាព​អស្មិមានៈ​និងបង្កើតធាតត្រជាក់ត្រជុំផ្លូវចិត្ត​។
ទ្រព្យសម្បត្តិ
រកា​កើតក្នុងឆ្នាំ ១៩៦៩រមែង​មាន​ប្រាក់ចំណូលមិនសូវមានច្រើនទេនៅក្រោមវ័យ៤០ឆ្នាំ  ប៉ុន្តែដរាបណាពួកគេឆ្លងកាត់គ្រាលំបាកទាំងនេះបាន អ្វីៗនឹងដំណើរការទៅយ៉ាងរលូន ហើយប្រាក់ឈ្នួលនិងប្រាក់សោធនរបស់ពួកគេនឹងកើនឡើងខ្ពស់ក្រោយវ័យ​៥០ឆ្នាំ។ ទន្ទឹមនឹងនេះ កាន់តែចាស់ឡើង ពួកគេដឹងពីរបៀបវិនិយោគត្រឹមត្រូវ និងពូកែសន្សំលុយដែរដូច្នេះពួកគេមានទ្រព្យសម្បត្ដិល្អគួរសមនៅក្នុងពាក់កណ្តាល​ជីវិតចុងក្រោយ។ ចូររក​អង្ករ គ្រប់ប្រភេទ​មួយ​កែវថ្លាតាំងលំអរលើតុរកស៊ី​ឬក្បែរដំណេក ​ជាហេតុនាំមកនូវលាភសក្ការៈពេញមួយជីវិតរបស់អ្នកឆ្នាំមាន់ផែនដី។

ស្នេហានិងទំនាក់ទំនង
ជោគវាសនានៃក្តីស្រឡាញ់និងទំនាក់ទំនងសម្រាប់មាន់ផែនដីគឺ មួយទល់នឹងមួយ​និងរលូនណាស់។ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេមានសុភមង្គល ជួបគូជីវិត​ល្អចេះជួយទុក្ខធុរៈគ្នា​ពិតមែន។ ប៉ុន្តែដោយ​ទទួលឥទ្ធិពលពីបរិយាកាសការងារតឹងតែង ពួកគេអាចជួបប្រទះនឹងទំនាស់សម្តី​ច្រើន។ ពួកគេត្រូវតែប្រកាន់សម្តីសុភាពរាបសារ អត់ធ្មត់ ព្រោះចរិតធម្មជាតិសម្តីក្រអឺឮត ប្រកាន់ញាតិ​របស់ពួកគេ​ មិនត្រឹមតែធ្វើឱ្យខូចខាតដល់អាពាហ៍ពិពាហ៍របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អាជីពនិងទ្រព្យសម្បត្តិផងដែរ។

សុខភាព
មាន់ផែនដីមាន​ផ្កាយសុខភាពខ្សោយ​តាំងពីកំណើតដែលទាមទារឱ្យឱហាត និង​ត្រូវថែរក្សារាងកាយឱ្យបានល្អ។ ដោយសារតែទំលាប់ញ៉ាំមិនល្អ នេះបន្តិចនោះបន្តិច ងាយស្រួលរងជំងឺក្រពះពោះវៀនឬសន្លាក់ច្អឹង។ ពួកគេគួរតែរក្សារបបអាហារដែលមានសុខភាពល្អ មានវិន័យជាប់លាប់រឿងបរិភោគ គួរបង្ខំទទួលទានផ្លែឈើនិងបន្លែឱ្យបានច្រើននិងចេះធ្វើសមាធិតាំងពីក្មេង៕

គ្រូ ឯម

ចុចអាន៖ ឆ្នាំកំណើត១៩៧៥ «ទន្សាយ ឈើ» នឹងមានប្រាក់ចំណូលអាជីពកើនឡើងនៅឆ្នាំ ២០២១

ចុចអាន៖ រកាកើតឆ្នាំ ១៩៩៣ ជនជាតិចិន ទុកថា «មាន់ទឹក» នឹងដល់គូឆ្នាំនេះឯង

The post ផ្កាយ​សំណាង៧ទិស នាំឱ្យមាន់ផែនដី (រកា១៩៦៩) លាចាកពីភាពលំបាកលំបិនត្រឹមខែកុម្ភៈ appeared first on Kampuchea Thmey Daily.

រកាដែលកើតនៅឆ្នាំ ១៩៨១ តាមក្បួនហោរាចិនទុកថាជា«មាន់លោហៈ»
ឆ្នាំរបស់ចិនធ្វើតាមប្រតិទិនច័ន្ទគតិដែលកាលបរិច្ឆេទមនុស្សកើតចាប់ពីថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ១៩៨១ ដល់ថ្ងៃទី ២៤ ខែមករាឆ្នាំ ១៩៨២ គឺជាមាន់លោហៈ មាន​លេខសំណាង៖ ២, ១១, ២០ពណ៌សំណាង: ពណ៌លឿង ត្នោតមាស ឬស។

ហោរាសាស្ដ្រឆ្នាំ ២០២០ សម្រាប់មាន់លោហះ
សម្រាប់មនុស្សកើតក្នុងឆ្នាំ ១៩៨១ ពួកគេត្រូវប្រយ័ត្ន ជាមួយមិត្តរួមការងារ មិត្តភក្តិនិងសមាជិកគ្រួសារក្នុងឆ្នាំ ២០២០ ។ ត្រូវចងចាំ ចៀសវាងកុំព្យាយាមដឹងរឿងអ្នកដទៃ។ ដោយប្រាក់ចំណូលក៏មិនមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០២០ក្រៅពីការចំណាយជាមូលដ្ឋាន ពួកគេត្រូវចំណាយលើរបស់របរដែលមិនអាចទាយទុកជាមុនបានដូចជាការជួសជុលផ្ទះនិងជំងឺផង។

នៅឆ្នាំ ២០២០ មាន់លោហះ អាចពិបាកធ្វើឱ្យគេយល់ជាពិសេសនៅពេលធ្វើការជាមួយអ្នកដទៃ។ ប្រសិនបើត្រូវទាក់ទងជាមួយនរណាម្នាក់ដែលមិនចូលចិត្តនោះ យុទ្ធសាស្ត្រល្អបំផុតគឺការញញឹមនិងទ្រាំរ។ លើសពីនេះទៀត ជំហានដ៏អស្ចារ្យនៅក្នុងអាជីពនឹងមិនលេចឡើងនៅឆ្នាំ ២០២០ នោះទេ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់មាន់លោហៈកើតនៅឆ្នាំ ១៩៨១
ជោគជតារាសីនៅឆ្នាំ ២០២១ ទាយអំពីសំណាងល្អក្នុងអាជីពនិងទ្រព្យសម្បត្តិសម្រាប់រកាកើតឆ្នាំ១៩៨១ហើយ។ ឮអ្នកដឹកនាំនិងមើលឃើញគេ ពួកគេគឺមានអំណោយផលបង្កើតប្រាក់ចំណេញពីការវិនិយោគនិងឡើងប្រាក់ខែ។ លើសពីនេះទៅទៀតពួកគេនៅតែទទួលបាននូវជីវិតស្នេហាប្រកបដោយសន្តិភាពនៅឆ្នាំនេះ។ ការយកចិត្តទុកដាក់ជាពិសេសគួរតែត្រូវបានយកចិត្តទុកដាក់ចំពោះជំងឺរំលាយអាហារនិងជំងឺលើសឈាម។

នៅអាយុនេះមនុស្សដែលកើតឆ្នាំមាន់លោហៈ ក្នុងឆ្នាំ ២០២១ គួរតែសន្សំពេលវេលា ដោយរំលងអាហារតូចតាចមិនល្អ បើមិនដូច្នោះទេពួកគេអាចទទួលរងជំងឺរំលាយអាហារ។

បុគ្គលិកលក្ខណៈនៃមាន់លោហៈ ឆ្នាំ ១៩៨១
មនុស្សដែលមានរាសីចក្រកើតនៅឆ្នាំ ១៩៨១ មានស្មារតីច្បាស់លាស់និងស្ងប់ស្ងាត់តែមានសមត្ថភាពគិតឡូជីខលខ្លាំង។ ទន្ទឹមនឹងនេះពួកគេមានការតស៊ូខ្ពស់ដោយស្មោះត្រង់ហើយមិនដែលបន្ទោសអ្នកដទៃនៅពីក្រោយខ្នងទេ។ រកាលោហៈនេះ មានលក្ខណៈរហ័សរហួនល្អ រាក់ទាក់ ពូកែឈ្លោះនិងពូកែបញ្ចុះបញ្ចូលណាស់។ ពួកគេក៏ឧស្សាហ៍ទទួលខុសត្រូវនិងមានវិន័យហើយពួកគេមិនចូលចិត្តមនុស្សល្ងង់ៗទេ។

ទោះយ៉ាងណាពួកគេមិនចូលចិត្តទទួលយកដំបូន្មានរបស់អ្នកដទៃទេ។ លើសពីនេះដោយសារតែភាពស្មោះត្រង់ពួកគេច្រើនតែនិយាយអ្វីដែលពួកគេគិត ដែលធ្វើឱ្យអារម្មណ៍អ្នកដទៃទង្គិច។

អាជីព
មនុស្សកើតនៅឆ្នាំ ១៩៨១ ឆ្នាំចិន មានលាភសំណាងអាជីពល្អ។ សម្រាប់បុគ្គលិកការិយាល័យការងាររបស់ពួកគេគឺរលូន។ ពួកគេអាចធ្វើការនៅក្នុងវិស័យដែលពួកគេពូកែ ហើយនឹងមិនត្រូវបានរារាំងដោយអ្នកដឹកនាំឡើយ។ ប៉ុន្តែមិនមានរបកគំហើញដ៏ធំនៅក្នុងអាជីពរបស់ពួកគេទេ។

គ្រូឯម

ចុចអាន ៖ រកាកើតឆ្នាំ ១៩៩៣ ជនជាតិចិន ទុកថា «មាន់ទឹក» នឹងដល់គូឆ្នាំនេះឯង

The post រកាដែលកើតនៅឆ្នាំ ១៩៨១ តាមក្បួនហោរាចិនទុកថាជា«មាន់លោហៈ» appeared first on Kampuchea Thmey Daily.