Connect with us

វប្បធម៌ ជំនឿ

«រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន

បានផុស

នៅ

យោងទៅតាម​ហោរាសាស្ត្រ​ចិន ​រកា​ឆ្នាំ២០២៣នេះ​ជាមាន់ជល់ អ្នកនឹងទទួលរងនូវការ​ប្រឆាំង​ទៅ​នឹងទេវតា​តៃស៊ុយ (តារា​អាយុ) ហើយ​សំណាង​​មិន​អំណោយផល​ទេក្នុង​ឆ្នាំនេះ។ អ្នក​គួរ​រក្សា​អាកប្បកិរិយា​សុទិដ្ឋិនិយម ត្រៀមខ្លួន​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ ហើយ​ដាក់​ការ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ​មុន​ៗ។ ទោះ​យ៉ាងណា​ បន្ទាប់ពី​ព្យុះ​នឹង​មាន​ឥន្ទធនូ​មិនខាន។ ទោះបីជា​ការ​ទស្សន៍ទាយ​អាជីព និង​ហិរញ្ញវត្ថុ​របស់អ្នក​មិនសូវ​ល្អ​ក៏​ដោយ ប៉ុន្តែ​ការ​ព្យាករណ៍​ស្នេហា​របស់​អ្នក​គឺ​ល្អ​ខ្លះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីព​របស់មាន់ជល់​ក្នុងឆ្នាំនេះ ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​អនាគត​មិន​ល្អ​​នៅ​ឆ្នាំ ២០២៣ ហើយ​សំណាង​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ដោយសារ​តែ​ខ្វះ​សមត្ថភាព​ផ្ទាល់ខ្លួន​នៅ​កន្លែង​ធ្វើការ។ ដូច្នេះ​មិន​ថា​នៅ​កន្លែង​ការងារ​បាន​ផ្ដល់​ការសិក្សា​អ្វី​នោះ​ទេ​ ចូរ​ព្យាយាម​ប្រច្រៀត​ខ្លួន​ឲ្យ​បាន​ច្រើន ​ប្រសិន​បើ​មាន​​ពេលទំនេរ​ដើម្បី​បង្កើន​សមត្ថភាព ជំនាញ និង​ប្រសិទ្ធភាព​ការងារ​ហើយ​ការ​រៀន​ចំណេះដឹង និង​ជំនាញ​ដែល​ទាក់ទង​នឹង​ការងារ​បច្ចុប្បន្ន​របស់​អ្នក អាច​នាំ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍន៍​អាជីព​នា​ពេល​អនាគត។

បន្ថែមពីនេះ​ អ្នកនឹងមានបន្ទុកការងារច្រើនខុសធម្មតាក្នុងខែនេះ ហើយនោះ​នឹងធ្វើឲ្យឆ្នាំរកា​ងាយនឹងបន្សល់ទុកនូវចន្លោះ​ប្រហោងជាច្រើនក្នុងការងារ ដែលនាំឲ្យមានការថយចុះនៃប្រសិទ្ធភាពការងាររបស់អ្នក ដំណើរការមិនស្តង់ដារ និងត្រូវបានស្តីបន្ទោសដោយថ្នាក់លើ។ ក្នុងស្ថានភាពនេះ រកាគួរតែខិតខំបន្ថែមទៀត ដើម្បីចៀសវាងការបន្សល់ទុកចន្លោះប្រហោង ហើយសុំដំបូន្មានពីសហការីដែលមានបទពិសោធន៍បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នក និងលើកកម្ពស់ការអភិវឌ្ឍន៍អាជីពនាថ្ងៃអនាគត។

សម្រាប់​បុគ្គល​​ដែល​ធ្វើការ​ក្នុង​ការិយាល័យ​ នៅ​ពាក់​កណ្ដាល​ទីពីរ​នៃ​ឆ្នាំ​នេះ ​វា​ចាំ​បាច់​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​រួម​ការងារ​ និង​ដៃគូ​អាជីវកម្ម​ ហើយ​ចៀសវាង​ការ​បង្កើត​សត្រូវ​គ្រប់​ទីកន្លែង។ បើមិនដូច្នោះទេ គ្រោះ​មហន្តរាយ​ នឹង​ត្រូវ​បាន​នាំ​មក​ដោយ​សត្រូវ​ដែល​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អាជីព​របស់​អ្នក។ សម្រាប់អ្នក​ដែលទើបចាប់អាជីព​នៅ​កន្លែងធ្វើការ កាលវិភាគការងារ​​​នឹងកាន់​តែខ្លាំងឡើង ហើយ​ក៏​ត្រូវប្រឈមមុខ​នឹង​ការងារ​ដ៏​ធុញទ្រាន់ជាច្រើន ហើយថែមទាំងចូលគេងយឺត​ដើម្បីធ្វើការថែមម៉ោង ​ដោះស្រាយ​ទំនួលខុសត្រូវ​របស់​អ្នក។

ដោយឡែក​ក្នុង​ឆ្នាំ​ថោះ​២០២៣​នេះ រាសី​ស្នេហាមនុស្ស​សត្វ​មាន់​នឹង​ផ្ដល់​នូវ​ចំណុច​របត់​ ហើយ​ជីវិត​ស្នេហា​របស់​អ្នក​នឹង​មាន​ភាព​ចម្រុងចម្រើនខ្លះ អន់ថយខ្លះ។ សម្រាប់អ្នកមានដៃគូ រាសីអ្នកមិនសូវជាចុះសម្រុងនឹងគ្នាក្នុងឆ្នាំនេះទេ អ្នកនឹង​មានបញ្ហាជម្លោះជា​ច្រើនជាមួយ​ដៃគូ ដោយសារបញ្ហាក្នុងការងារ មានន័យថាអ្នកនឹងតស៊ូជាមួយគ្នា​ដោយ​សុភមង្គល ផង ដោយស្ថានភាពលំបាកផង! បន្ទាប់ពីដឹងរឿងនេះហើយ រកាគួរតែធ្វើការឆ្ពោះទៅរកទំនាក់ទំនង​ដែលចុះសម្រុងគ្នា ទោះបីជាមានវិបត្តិការងារ​បច្ចុប្បន្នរបស់អ្នកក៏ដោយ ផ្តល់ពេលវេលាឲ្យដៃគូកប្រកបដោយគុណភាពខ្លះ ហើយកុំនាំអារម្មណ៍ការងារ​មកផ្ទះវិញ ដែលឈានទៅជម្លោះនឹងគ្នា។ ចំពោះអ្នកនៅលីវគួរសម្រាកចិត្តជាមុនសិន។ កុំទាន់មានស្នេហាអី ដោយសារតែអ្នកអាចជួបរឿងខូចចិត្ត។

ចំពោះទ្រព្យសម្បត្តិឬប្រាក់កាសក្នុងឆ្នាំនេះ គឺមិនអំណោយផលខ្លាំងណាស់ ដោយសារតែផលប៉ះពាល់នៃ​បញ្ហាអាជីពរបស់អ្នក​ទៅលើប្រាក់ចំណូល។ នៅពាក់កណ្តាល​ឆ្នាំនឹងមាន​វិបត្តិ​កាត់​ប្រាក់​ខែ ហើយក្នុង​ករណី​ធ្ងន់ធ្ងរ​អ្នក​នឹង​បាត់បង់​ការងារថែមទៀត។ ជាងនេះទៅទៀត​អ្នកងាយនឹងក្ស័យធនក្នុងឆមាសទីមួយនៃ​ឆ្នាំ ជាពិសេសដោយសារ​តែកំហុស​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដោយ​អចេតនា និង​បំណុល។ ដូច្នេះ​ហើយ តាមការ​ណែនាំចូរ កុំ​​ទម្លាប់​​ប៉ាន់ស្មាន​​ហិរញ្ញវត្ថុ​នៅ​ឆ្នាំនេះ ដើម្បី​ចៀសវាង​ការ​បាត់បង់​ទ្រព្យសម្បត្តិ។ ដូច្នេះ ត្រូវថែរក្សាហិរញ្ញវត្ថុឲ្យ​បានល្អ រៀបចំផែនការចេញក្រៅឲ្យ​ទាន់ពេលវេលា និងប្រុងប្រយ័ត្ន។ កុំ​ទុក​ចិត្ត​អ្នក​ដទៃ​ខ្លាំង​ពេក ដើម្បី​កុំ​ឲ្យ​គេ​បោក​ប្រាស់​បាន។

​សម្រាប់សុខភាពចំពោះអ្នកកើតឆ្នាំ​រកា គឺមិនស្ថិតស្ថេរខ្លាំងទេក្នុងឆ្នាំនេះ ជាពិសេសចំពោះអ្នក​មាន​វ័យ​ចំណាស់ ឬអ្នក​​មាន​ជំងឺរ៉ាំរ៉ៃ។ អ្នក​អាច​នឹង​រង​គ្រោះ​ដោយ​សារ​ជំងឺ​ចាស់​កើត​ឡើង​វិញ​ក្នុង​ឆ្នាំ​នេះ។ ដូច្នេះ​ហើយ ក្នុង​ជីវិត​ប្រចាំថ្ងៃ អ្នក​គួរ​តែយកចិត្តទុកដាក់លើ​របបអាហារ​ឲ្យ​បានច្រើន និង​ញ៉ាំ​អាហារ​បំប៉ន​ឲ្យ​បាន​ច្រើន ដែល​អាច​ធ្វើឲ្យ​ភាព​ស៊ាំ​ប្រសើរ​ឡើង និងធន់​នឹង​ជំងឺ។ ​គួរ​យកចិត្តទុកដាក់​ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ កុំ​ចូល​គេង​យឺត​ពេក បើ​មិន​ដូច្នេះ​ទេ​ ​រាង​កាយ​ងាយ​នឹង​ឈឺខ្នង ឈឺឆ្អឹង ឬបញ្ហាដែលបណ្តាលមកពីភាពតានតឹង កង្វល់។ ក៏​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ញ៉ាំ​អាហារ​ទៀង​ទាត់​ផង​ដែរ ដើម្បី​កុំ​ឲ្យ​ញ៉ាំ​ច្រើន​ពេកទៅជាឡើងគីឡូ៕

គ្រូ ណុប

ចុចអាន៖ចូលឆ្នាំ ២០២៣ រកា ជូត មមី និងថោះ ជីវិតឡាក់ឆុងខ្លាំង ត្រូវប្រញាប់កាត់គ្រោះលើករាសី

ចុចអាន៖ផ្លែឈើ ៣ មុខគេមានជំនឿមុតមាំខានមិនបាន ក្នុងថ្ងៃសែនដកជើងធូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម