Connect with us

វប្បធម៌ ជំនឿ

ចូលឆ្នាំ ២០២៣ រកា ជូត មមី និងថោះ ជីវិតឡាក់ឆុងខ្លាំង ត្រូវប្រញាប់កាត់គ្រោះលើករាសី

បានផុស

នៅ

ឆ្នាំឆុង ជាឆ្នាំដែលមានគ្រោះពេញមួយឆ្នាំ ពិបាករកសំណាង និងភាពសុខសប្បាយបានដូចគេ​ណាស់។ ម្ល៉ោះហើយ ដើមឆ្នាំ ២០២៣ កាន់តែកៀកមកដល់ ឆ្នាំទាំង៤ ត្រូវ​ប្រញាប់​រំដោះគ្រោះកាត់​គ្រោះ និងរកវិធីនាំយកលាភសំណាង មកឲ្យជីវិតវិញបាន។

ដោយសារតែឆ្នាំ២០២៣ជាឆ្នាំថោះ ដូច្នេះក្នុងនោះមានឆ្នាំ​៤ដែល​ឆុងខ្លាំង​ជាមួយទន្សាយដូចជាជូត, ថោះ, រកា​ និងមមីត្រូវប្រញាប់កាត់គ្ រោះឬធ្វើរឿងអ្វីក៏បានដើម្បីកាត់ស៊យយកលាភសំណាងមកវិញ។

មនុស្ស​ដែល​កើត​ឆ្នាំរកាឆុងខ្លាំង១០០ភាគរយ អ្នកដែលកើតក្នុងឆ្នាំរកា ឆ្នាំនេះឆុង១០០ភាគរយ រហូតមានការ​ប៉ះទង្គិច ឬផលប៉ះពាល់​ខ្លាំងជាងឆ្នាំណាទាំងអស់។ ឆ្នាំនេះ​អ្នក​មានឱកាស​ប្រឈមមុខ​នឹង​បញ្ហា​អាក្រក់ ថាមពលអវិជ្ជមានច្រើន ដូច្នេះហើយ អ្នក​គួរ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ និង​គិតគូរ​ក្នុង​ជីវិតឲ្យមែនទែន​។ ជាងនេះទៅទៀត រកា​អាចជួបប្រទះ​ឧបសគ្គ ឬកំហុស​ច្រើន​ជាង​ធម្មតារហូតសឹងតែថាបោះបង់ឱកាស​ល្អៗចោល​ ហើយរាល់បញ្ហាទាំងនោះទាមទារឲ្យអ្នកត្រូវប្រើបញ្ញាខ្ពស់ណាស់ក្នុងការដោះស្រាយ។ ប្រសិនបើមានហេតុណាមួយកើតឡើង សូមព្យាយាម​មាន​គំនិតសុទិដ្ឋិនិយម នេះ​គឺ​ដូចជា​បាន​រក​ឃើញ​មេរៀន​សាកល្បង​មួយ​ទៀត​ក្នុង​ជីវិត ដែល​ពេល​កន្លង​ផុត​ទៅ​ នឹង​កាន់​តែ​រឹង​មាំ​និង​មាន​សមត្ថភាព​កាន់​តែ​ខ្លាំងជាងមុន។ រីឯសុខភាព អាចមានការឈឺថ្កាត់តិចតួច ចូរថែរក្សាខ្លួនឲ្យមែនទែន!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធី​កាត់​ឆុង ត្រូវ​ទប់​ចិត្ត​ប្រសិនបើមានជម្លោះណាមួយកើតឡើង ចូរ​មាន​ការ​អត់ធ្មត់​។ មួយវិញទៀត​ សូម​តាំង​ចិត្ត​ធ្វើ​បុណ្យ​​រំដោះ​ជីវិត​សត្វ លែង​សត្វស្លាប លែងត្រី បរិច្ចាគឈាម និងតមសាច់សត្វជាអាហារ។ ជាពិសេស​ ត្រូវចៀសវាង​ទៅពិធីបុណ្យសពណាៗទាំងអស់។ បើចៀសមិនបាន​បុណ្យសព​ពេលត្រលប់មក​វិញត្រូវ​យក​ស្លឹក​ទទឹម ​និង​ទឹកមួយផ្ដិលមកប្រោះលើដៃជើងនិងមុខមាត់ជម្រះភាពស៊យ។

ដោយឡែកសម្រាប់​ឆ្នាំ​ធម្មតា​ ដូចជា ថោះ ឆ្នាំ​ជូត និង​ឆ្នាំ​មមី ចាត់​ទុក​ថា​មាន​ឥទ្ធិពល​អាក្រក់​ដូចគ្នា​ អាច​ជួប​បញ្ហា ឬ​ឧបសគ្គ​ខ្លះៗចូលមកក្នុងជីវិត គ្រាន់​តែ​តិច​ជាង​រកា​ប៉ុណ្ណោះ។

ចំពោះមនុស្ស​ដែលកើត​ក្នុងឆ្នាំ​មមី ឆ្នាំ២០២៣​ មមីនឹងជួបរឿងអាក្រក់ អាចមានបញ្ហា​ស្រ្តេស​ខ្លាំង ​ឬ​ជួប​គ្រោះ​ដោយ​ការ​ហូរ​ឈាម​ចៃដន្យ​ជា​ពិសេស​សង្គម និង​មនុស្ស​ជុំវិញ​ខ្លួន​ដែល​បង្កបញ្ហាដល់អ្នក។ សូម​ប្រយ័ត្ន​អ្នក​ក៏​អាច​ជួប​ប្រទះ​បាត់បង់​លុយកាក់​ខ្លះៗដែរ។ សុខភាពសម្រាប់អ្នកឆ្នាំមមី ក្នុងឆ្នាំនេះគឺអាចមានបញ្ហាសុខភាពផ្លូវអារម្មណ៏ធ្ងន់ធ្ងរ ព្រោះជួបរឿងបញ្ហាច្រើនគួរសម ជួនកាលរឿងមិនគួរឲ្យអ្នកគិតសោះ ក៏អ្នកយកមកគិតយ៉ាងធ្ងន់ខួរក្បាលខ្លួនឯងដែរ រហូតដល់ធ្វើឲ្យអារម្មណ៏អ្នកប្រែប្រួលពីមនុស្សដែលធ្លាប់ស្លូតបូត ប្រែជាកាចសាហាវ អារម្មណ៏ឆេវឆាវខ្លាំងជាងមុន រហូតអាចបង្កជាគ្រោះថ្នាក់ដល់ខ្លួនឯងទៀតផង។

វិធី​កាត់​ឆុង សូម​ធ្វើការ​បរិច្ចាគ​សៀវភៅ​ព្រះធម៌ សៀវភៅ​អធិស្ឋាន ធ្វើ​បុណ្យ​ជា​បច្ច័យ​កសាង​ព្រះវិហារ ឬ​ជា​អ្នក​ស្ម័គ្រចិត្ត​ជួយ​សង្គម​ក៏​បាន។

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំជូត ចាត់​ទុក​ថា​មាន​ឥទ្ធិពល​ក្នុង​ផ្លូវ​អាក្រក់​ចូលមកដូចគ្នា ជាពិសេសបញ្ហា​ស្នេហា​ អាចមានជន​ទី៣ចូល​មកបំបែកនា។ មួយវិញទៀត កំឡុងពេលនេះ​អាចមានេះជនខិលខូច​មក​មួលបង្កាច់​នាំឲ្យ​ខូច​ខូច​កេរ្តិ៍ឈ្មោះ និង​កិត្តិយស កុំ​ទុក​ចិត្ត​អ្នក​ណា​ខ្លាំង​ពេក ជា​ពិសេស​រឿង​លុយកាក់ ជាមួយ​ក្រុម​មិត្តភ័ក្ដិដែលអាច​ឈាន​​ទៅការមិន​ចុះសម្រុងគ្នា។

វិធី​កា​ត់ឆុង សូមធ្វើការ​បរិច្ចាគ​ទឹក បរិច្ចាគ​ថវិកា ដើម្បីចូលរួមចំណែកក្នុងមូលនិធិ​ព្យាបាល បរិច្ចាគ​ឧបករណ៍​វេជ្ជសាស្ត្រ។ មួយវិញទៀត ត្រូវថែរក្សាឪពុកម្តាយរបស់អ្នក ទើបជីវិតមានសុភមង្គល។

អ្នកដែលកើតក្នុងឆ្នាំថោះ ជា​ឆ្នាំឆុងជាមួយឆ្នាំ​​ខ្លួន​ឯង ដូច្នេះ​ពេញមួយឆ្នាំនេះអ្នកនឹងជួប​បញ្ហា​និង​ស្នេហា និង​ហិរញ្ញវត្ថុ ដោយសារ​តែ​ការ​ចាយលុយ​មិន​ចេះ​សន្សំ​លុយ ហើយ​ការ​វិនិយោគនិងអាចនឹង​ខាតបង់ មាន​បញ្ហា​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​សាច់​ញាតិមិន​ចុះ​សម្រុង ត្រូវបានមិត្តរួមការងារក្បត់ ឬលួចពីការងារ​របស់អ្នក។ កុំ​ជ្រៀតជ្រែក​ជាមួយអំពើអាក្រក់ណាមួយឲ្យសោះ ព្រោះ​អាច​នឹង​ត្រូវ​មានទោសដាក់ពាក្យបណ្ដឹង​ដល់តុលាការ។​ លើសពីនេះ ​ត្រូវ​ព្យាយាមអត់ធ្មត់​ទោះបីជា​មាន​រឿង​​ធ្វើឲ្យ​ខូច​ចិត្ត​ខ្លាំងយ៉ាងណា។ ចំណែកបញ្ហាសុខភាពមានជំងឺតិចតួច សូមថែខ្លួនក្នុងរដូវកាលនេះ។

វិធីកាត់ឆុង បរិច្ចាគសម្ភារសិក្សា រៀបចំមូលនិធិអប់រំសម្រាប់កុមារក្រីក្រ គោរពសាសនាដែលអ្នកគោរព។ បរិច្ចាគឈាម បរិច្ចាកសំលៀកបំពាក់ ថ្នាំពេទ្យ​ ទៅ​គោរព​បូជា​នៅ​ទីសក្ការៈ​បូជា​ដើម្បីសុំសំណាងល្អ។

ទោះ​យ៉ាង​ណា​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​សែ​ស្រឡាយចិន​ភាគច្រើន​ បាននាំគ្នា​ទៅវិហារ​លោក​តា​ព្រះចៅនៅវត្តភ្នំ​ ឬ​វិហារ​នៅ​តាខ្មៅ​ ដើម្បីធ្វើការសែន​កាត់ឆុង ​ដោយអ្នកដែលមានឆ្នាំឆុង​ទាំងអស់ ត្រូវ​យក​ស៊ុត​ទាឆៅ សាច់ជ្រូក ៣ជាន់ ទៅ ដាក់​ក្នុង​មាត់​រូប​សំណាក​ទេវតា​ខ្លា​នៅទីនោះ ដើម្បី​កាត់គ្រោះ​ចង្រៃ​ទាំងអស់​ ឲ្យ​ចៀសផុត​ចេញ​ឆ្ងាយនិង​នាំមក​វិញ​នូវ​លាភ​សំណាង​ត្រឡប់​មកវិញ៕

គ្រូ ណុប

ចុចអាន៖រូបភាពឃើញមុនគេ អាចទាយដឹងថា អ្នកជាមនុស្សពូកែដោះស្រាយបញ្ហាកម្រិតណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៤ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម