រដ្ឋបាលខេត្តព្រៃវែង Archives - Kampuchea Thmey Daily

លោក ស សុខា លើកទឹកចិត្តកម្មករជាង៧ពាន់នាក់ក្នុងខេត្តព្រៃវែង ត្រូវរក្សារោងចក្រទាំង២០៩កន្លែងឱ្យបានជោគជ័យ
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាពវិស័យការងារក្នុងខេត្តព្រៃវែង ដែលមកដល់បច្ចុប្បន្ន មានរោងចក្រ-សហគ្រាសសរុប២០៩កន្លែង បានកំពុងផ្ដល់ឱកាសការងារដល់កម្មករនិយោជិតចំនួន៧ ៥៥៤នាក់។ លោកបានលើកទឹកចិត្តកម្មករនិយោជិតទាំងអស់ ខិតខំបំពេញការងារឱ្យបានល្អ ក្នុងន័យចូលរួមជួយជ្រោមជ្រែងថែរក្សារោងចក្រសហគ្រាសឱ្យមានភាពរីកចម្រើនទាំងអស់គ្នា។

ការអបអរសាទរ និងលើកទឹកចិត្តដូច្នេះ បានធ្វើឡើងក្នុងពេលដែលលោក បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកម្មករនិយោជិតរោងចក្រ-សហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២៦ នៅក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង(ខ្មែរ) ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកឧបនាយករដ្ឋមន្រ្តី ស​ សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងការបង្កើនឱកាសការងារជូនពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាខ្ពស់ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលមានស្ថិរភាពយូរអង្វែង និងបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពជូនពលរដ្ឋគ្រប់រូបថែមទៀតផង។

លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ កែលម្អនូវលក្ខខណ្ឌការងារ និងធានាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្រោមបាវចនា «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។ ជាក់ស្តែងក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុប១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ស សុខា ក៏បានផ្ដល់អនុសាសន៍មដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ផ្តោតលើការពង្រឹងសុខដុមនីយកម្មនៅកន្លែងការងារ ដោយជំរុញឱ្យនិយោជក និងកម្មករ សហការគ្នាបង្កើតបរិយាកាស ដូចគ្រួសារ មានការយោគយល់ និងសន្តិសុខល្អ ដោយភាគីទាំងអស់ត្រូវគោរពច្បាប់ការងារ និងដោះស្រាយវិវាទតាមយន្តការផ្សះផ្សាដោយសន្តិវិធី ដើម្បីរក្សាស្ថិរភាពផលិតកម្ម កម្មករត្រូវអភិវឌ្ឍជំនាញ និងទទួលយកបច្ចេកវិទ្យាថ្មីៗ ខណៈនិយោជក និងរដ្ឋបន្តលើកកម្ពស់ប្រព័ន្ធឌីជីថល។

ក្រៅពីនេះ លោក ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើសុខុមាលភាព សុវត្ថិភាព ដោយបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ព្រមទាំងលើកកម្ពស់សុខភាពកម្មករ។ ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះជាប់ជាប្រចាំតាមមូលដ្ឋាន ស្តាប់ និងដោះស្រាយបញ្ហាពលរដ្ឋ ខណៈកម្មករវិញត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេង និងប្រុងប្រយត្នខ្ពស់អំពើការឆបោក និងសកម្មភាពខុសច្បាប់នានា។ ក្នុងករណីសង្ស័យ ត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត៕

The post លោក ស សុខា លើកទឹកចិត្តកម្មករជាង៧ពាន់នាក់ក្នុងខេត្តព្រៃវែង ត្រូវរក្សារោងចក្រទាំង២០៩កន្លែងឱ្យបានជោគជ័យ appeared first on Kampuchea Thmey Daily.

កុំខ្លាចនឿយហត់! រដ្ឋមន្ត្រីមហាផ្ទៃជំរុញឱ្យក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងបន្តខិតខំដោះស្រាយទុក្ខលំបាកពលរដ្ឋ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ត្រូវតែបន្តរាល់សកម្មភាពក្នុងការខិតខំដោះស្រាយនូវរាល់ទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយកុំខ្លាចភាពនឿយហត់។ នេះគឺជាសារជំរុញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ទៅកាន់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

លោក ស សុខា ដែលទទួលកាន់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានថ្លែងជំរុញទៅដល់ក្រុមការងាររបស់លោកឱ្យខិតខំបម្រើពលរដ្ឋដែលការណ៍នេះលោក ថា គឺជាការឆ្លុះបញ្ចាំងពីការបន្តមរតកនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ក្នុងការតម្កល់ផលប្រយោជន៍រាស្ត្រជាធំ និងមិនប្រែប្រួលតាំងពីដើមរាងមករហូតដល់បច្ចុប្បន្ន។

ការថ្លែងជំរុញដូច្នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីសន្និបាតបូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឱ្យបន្តសកម្មភាពផ្សព្វផ្សាយរាល់គោលនយោបាយ យុទ្ធសាស្ត្រ និងលទ្ធផលការងារឱ្យដល់មូលដ្ឋាន ព្រមទាំងខិតខំប្រមូល និងការដោះស្រាយរាល់សំណើរ សំណូមពររបស់ពលរដ្ឋឱ្យបានទាន់ពេល ជាពិសេសត្រូវជំរុញកិច្ចការងារវាស់វែងផ្តល់ប្លង់ដីកម្មសិទ្ធិ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវលុបបំបាត់ឱ្យអស់នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខឌីជីថល ដោយត្រូវបង្កើនការផ្សព្វផ្សាយ និងអប់រំឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីបទល្មើសបច្ចេកវិទ្យា ជាពិសេសយន្តការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (Online Scam) ដែលកំពុងរីករាលដាល ជាមួយនឹងការរឹតបន្តឹងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីធានាឱ្យបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការរាយការណ៍វត្តមានជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានហ្មត់ចត់បំផុត។

បន្ថែមពីនេះ លោក ស សុខា ក៏បានទទូចឱ្យក្រុមការងារត្រូវបន្តតាមដាន និងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់នានាឱ្យបានជាប់ជាប្រចាំ ដើម្បីធានាថាការអភិវឌ្ឍទាំងនោះ គឺពិតជាទទួលបានលទ្ធផលផ្លែផ្កា និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

The post កុំខ្លាចនឿយហត់! រដ្ឋមន្ត្រីមហាផ្ទៃជំរុញឱ្យក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងបន្តខិតខំដោះស្រាយទុក្ខលំបាកពលរដ្ឋ appeared first on Kampuchea Thmey Daily.

លោក ស សុខា អរគុណអាជ្ញាធរ និងកងកម្លាំង ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ដោយជោគជ័យ
ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំង ជាពិសេសក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅដោយភាពជោគជ័យ ក្នុងរយៈពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៤ថ្ងៃកន្លងមកនេះ។

សារថ្លែងអំណរគុណរបស់លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំពិតជាមានមោទនភាព និងអំណរសាទរយ៉ាងក្រៃលែងបំផុតចំពោះការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រី និងភ្ញៀវទេសចរអន្តរជាតិរាប់ម៉ឺននាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥»។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បន្តថា បរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយយ៉ាងល្អប្រពៃនៃព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលរួមថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត និងប្រជាជនក្នុងខេត្តព្រៃវែងទាំងមូល ដែលកើតចេញពីមនុញ្ញផលនៃមរតកសន្តិភាព និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿនរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិលកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

«នៅពីក្រោយស្នាមញញឹម និងក្ដីរីករាយយ៉ាងកងរំពងរបស់បងប្អូនប្រជាពលរដ្ឋ ប្រាកដណាស់ គឺភាពស្វាហាប់នៃការបំពេញតួនាទី និងភារកិច្ចប្រកបដោយការលះបង់ខ្ពស់របស់ក្រុមការងារគ្រប់ផ្នែក ទាំងអនុគណៈកម្មការនីមួយៗ ទាំងកងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត និងក្រុមអនាម័យ។ តាមពិតអ្នកទាំងអស់គ្នាត្រូវជួបជុំក្រុមគ្រួសារ ដូចជនរួមជាតិទូទៅដែរ ប៉ុន្តែផ្ទុយទៅវិញ បានលះបង់ឱកាសនេះ ដើម្បីជោគជ័យនៃព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” របស់យើង»។ លោក ស សុខា បន្ថែមយ៉ាងដូច្នេះ។

លោក បានអរគុណ និងកោតសរសើរចំពោះអាជ្ញាធរនៃបណ្ដាស្រុក និងឃុំនានា រួមទាំងនគរបាលនៃអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលបានដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានានៅតាមភូមិស្រុក និងទីអារាមទូទាំងខេត្តព្រៃវែងដោយបរិយាកាសសន្តិសុខ និងសុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋដែលមិនបានមកចូលរួមក្នុងព្រឹត្តិការណ៍ធំនៅទីរួមខេត្ត។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកម្លាំងនគរបាលជាតិ កម្លាំងប្រជាការពារ និងកងកម្លាំងចម្រុះ ដែលបានដឹកនាំ សហការ និងគាំទ្រយ៉ាងសកម្មចំពោះការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី យ៉ាងអធិកអធម និងប្រកបដោយជោគជ័យជូនបងប្អូនប្រជាពលរដ្ឋ លេងកម្សាន្តសប្បាយនៅទូទាំងប្រទេស៕

The post លោក ស សុខា អរគុណអាជ្ញាធរ និងកងកម្លាំង ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ដោយជោគជ័យ appeared first on Kampuchea Thmey Daily.

លោក ស សុខា បង្ហាញគម្រោងចង់នាំចេញផលិតផលក្នុងខេត្តព្រៃវែងទៅកាន់ទីផ្សារក្រៅស្រុក
ផលិតផលដែលមានសក្ដានុពលនៅតាមមូលដ្ឋាននៃខេត្តព្រៃវែង កំពុងត្រូវបានរដ្ឋបាលខេត្តសិក្សាដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារ។ នេះបើតាមការបង្ហើបឱ្យដឹងដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ នេះ គឺជាដំណឹងរីករាយមួយសម្រាប់ប្រជាជនខេត្តព្រៃវែង។

ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានទម្លាយឱ្យដឹងពីគម្រោងនាំចេញផលិតផលក្នុងខេត្តព្រៃវែងទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តព្រៃវែង ដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នឹងរួមគ្នាសិក្សាអំពីផលិតផលដែលមានសក្ដានុពលនៅតាមមូលដ្ឋានក្រុង ស្រុក ទាំងផលិតផលកសិកម្ម និងសិប្បកម្មនានា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។

ក្នុងនោះ ក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធ នឹងមានចលនារួមមួយ ដោយសម្រាំងយកផលិតផលមួយចំនួនរៀបចំវេចខ្ចប់ធ្វើជាអំណោយជូនភ្ញៀវជាតិ និងអន្តរជាតិ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោក ស សុខា បានអំពាវនាវដល់វិស័យឯកជន រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលមានទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា ត្រៀមលក្ខណៈចូលរួមគាំទ្រចលនានេះ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលនៅក្នុងស្រុក ជាពិសេសរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្របតាមទស្សនៈ ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

ដើម្បីជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ក្រុមហ៊ុនធំៗចំនួន៣ ក៏បាននិងងកំពុងសិក្សាអំពីសក្ដានុពលនៃការវិនិយោគបង្កើតរោងចក្រនៅក្នុងខេត្តព្រៃវែង ដែលក្នុងនោះ ក្រុមហ៊ុនចំនួន២ នឹងចាប់ផ្ដើមសកម្មភាពនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបង្ហើបឱ្យដឹងបន្ថែមដោយលោក ស សុខា ផងដែរ។

លោក បានបញ្ជាក់ថា ការទាក់ទាញបានក្រុមហ៊ុនមកបោះទុនវិនិយោគនេះ ជាផ្នែកមួយនៃការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងពង្រីកការនាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស។

ក្នុងន័យនេះ លោក ស សុខា ក៏បានអំពាវនាវប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងជារួមនៅទូទាំងប្រទេស បន្តរួមគ្នាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនអ្នកវិនិយោគ។ ទន្ទឹមនេះ លោក បានជំរុញឱ្យខិតខំថែសុខភាព ខិតខំអប់រំបណ្ដុះបណ្ដាល ទាំងចំណេះដឹង និងសីលធម៌ដល់កូនចៅ និងត្រូវរួមគ្នាគាំទ្ររាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត បញ្ចកោណ៕

The post លោក ស សុខា បង្ហាញគម្រោងចង់នាំចេញផលិតផលក្នុងខេត្តព្រៃវែងទៅកាន់ទីផ្សារក្រៅស្រុក appeared first on Kampuchea Thmey Daily.

ខេត្តព្រៃវែង ដាក់ចេញវិធានការក្តៅបង្ក្រាបក្មេងទំនើង ក្រោយបង្កបាតុភាពនៅទីសាធារ​ណៈ
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បានដាក់ចេញវិធានការក្តៅ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានណែនាំដល់ម្ចាស់អាជីវកម្មនានា ត្រូវរាយការណ៍ទៅ​កាន់អាជ្ញាធរ​ដែនដី ក្នុងករណីឃើញក្រុមក្មេងទំនើងបង្កបាតុភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

ការដាក់ចេញវិធានការនេះ បន្ទាប់ពីសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលាទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ កន្លែងហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកម្សាន្តនានាដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជា លេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូនិច បង្កជម្លោះ បង្កបក្សពួកក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់ថែមទៀតផង។

សេចក្តីណែនាំចុះហត្ថលេខាដោយ អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន នៅថ្ងៃទី ១១​ មិថុនា បានឱ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់បាតុភាពអសកម្មទាំងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមណែនាំដល់គណៈបញ្ជា ការឯកភាពរដ្ឋបាល ក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ-សង្កាត់ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន អនុវត្តវិធានការចាំបាច់មួយចំនួន។

១. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវចុះផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ និងមិនអនុញ្ញាតឱ្យសិស្សានុសិស្ស យុវជន ប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូនិចជាដើម នៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន និងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ចំពោះម្ចាស់អាជីវកម្មណា ដែលមិនសហការ ឬបន្តលាក់បាំង ឬបង្កលក្ខណៈឱ្យបន្តការប្រព្រឹត្ត សកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។

២. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវចុះផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ជូនដល់សិស្សានុសិស្សគ្រប់សាលារៀន ម្ចាស់អាជីវកម្ម និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សានុសិស្សនៅតាមទីតាំងអាជីវកម្មនានា, លុបបំបាត់ក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។

៣. ត្រូវរៀបចំផែនការជាក់លាក់ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន។ ចំពោះមុខនេះ ត្រូវ រៀបចំបញ្ជីមុខសញ្ញាក្មេងទំនើងនៅតាមមូលដ្ឋាននីមួយៗ ដើម្បីមានវិធានការអប់រំ  និងគ្រប់គ្រងឱ្យបានច្បាស់លាស់។

៤. គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវបន្តធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន អាណាព្យាបាលសិស្ស និង សហគមន៍ ក្នុងការចូលរួមទប់ស្កាត់អវត្តមានសិស្សក្នុងម៉ោងសិក្សា និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាពអសកម្មរបស់សិស្ស។

សេចក្តីណែនាំបានសង្កត់ធ្ងន់ថា៖«ទន្ទឹមនឹងការអនុវត្តវិធានការអប់រំ និងវិធានការរដ្ឋបាល ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង»។

បើតាមលោកអភិបាលខេត្ត ការដាក់ចេញវិធានការនេះ ក្នុងគោលបំណងជួយតម្រង់ទិស ការពារអាយុជីវិត និងទ្រព្យសម្បត្តិទាំងអ្នកបង្ក និងអ្នករងគ្រោះ ការពារឪពុកម្តាយ ក្រុមគ្រួសារ ជួយសង្គម និងប្រជាជនឱ្យរស់នៅកុំឱ្យមានភាពភ័យខ្លាច។

គួរជម្រាបថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ​ សមត្ថកិច្ចចំណុះឱ្យក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើង ៦៨ ករណី ក្នុងនោះឃាត់ខ្លួនជាង ៣០០នាក់ នៅក្នុងរាជធានី-ខេត្ត ចំនួន ១៨​៕

អត្ថបទ៖ ឡាយ សាមាន

The post ខេត្តព្រៃវែង ដាក់ចេញវិធានការក្តៅបង្ក្រាបក្មេងទំនើង ក្រោយបង្កបាតុភាពនៅទីសាធារ​ណៈ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤
នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤។

យោងតាមព្រះរាជក្រឹត្យព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្រុមប្រឹក្សាខេត្តព្រៃវែង មានសមាសភាពចំនួន ២៧រូប ក្នុងនោះ លោក ស្បោង សារ៉ាត មានតំណែងជាប្រធានក្រុមប្រឹក្សា។

លោក ស សុខា បានចូលរួមអបអរសាទរសមាសភាពក្រុមប្រឹក្សាខេត្តព្រែវែងដែលត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តព្រៃវែងជាមួយគណៈអភិបាល។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូលដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋាន គតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។

លោកឧបនាយករដ្ឋមន្ត្រី បានរម្លឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លើសពីនេះ ក្នុងគោលបំណងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

ដើម្បីឱ្យការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍខេត្តព្រៃវែងកាន់តែប្រសើរឡើងបន្ថែមទៀត ឆ្លើយតបទៅនឹងវត្ថុបំណងរបស់អង្គបោះឆ្នោតដែលជាតំណាងប្រជាពលរដ្ឋបានផ្តល់សេចក្តីទុកចិត្តនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យក្រុមប្រឹក្សា និងគណៈអភិបាល ត្រូវពិគ្រោះយោបល់ និងពិភាក្សាអំពីការបែងចែកភារកិច្ចក្នុងការចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រកាសក្រុមប្រឹក្សាក្រុង ស្រុក ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ច្បាប់កំណត់ និងបន្តការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្មេងទំនើង ល្បែងស៊ីសង ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសក្រុមប្រឹក្សាសហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន៕

The post រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ appeared first on Kampuchea Thmey Daily.

ចំណុះទូកង ៤១ ទូក ទទួលបានសម្ភារះនិងថវិកាពីរដ្ឋបាលខេត្តព្រៃវែង
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងភរិយា និង លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អាវចំណុះទូក និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូក ង ចំនួន ៤១ទូក មកពីបណ្តាស្រុកនានា ក្នុងខេត្តព្រៃវែងនៅបរិវេណសាលាខេត្តព្រៃវែង។

ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បាន​សំណូមពរដល់កីឡាករចំណុះទូកទាំងអស់ យកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យប្រកួតដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូកទទួលបានជោគជ័យ ភាពថ្លៃថ្នូរ និងថែរក្សាបានប្រពៃណីដ៏ល្អផូផង់របស់ជាតិ៕

អត្ថបទ៖ សៅគ្រី

The post ចំណុះទូកង ៤១ ទូក ទទួលបានសម្ភារះនិងថវិកាពីរដ្ឋបាលខេត្តព្រៃវែង appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តព្រៃវែងប្រាប់ឲ្យមន្រ្តីរាជការគ្រប់អង្គភាពចាក់វ៉ាក់សាំងដូសទី៤ឲ្យបានគ្រប់គ្នា
ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានចេញលិខិតជូនដំណឹងដល់មន្រ្តីគ្រប់អង្គភាព ពីការចាក់វ៉ាក់សាំងដូសទី៤ ឬដូសជំរុញ ឲ្យបានគ្រប់គ្នា ដើម្បីការពារជំងឺកូវីដ-១៩ និងបង្កើនភាពស៊ាំក្នុងសហគមន៍។

បើតាមរដ្ឋបាលខេត្តព្រៃវែង មន្រ្តីរាជការគ្រប់អង្គភាពទាំងអស់ អាចចាក់វ៉ាក់សាំងនេះបាន នៅទីតាំងមន្ទីរសុខខាភិបាលដែលនៅជិតបំផុត។

ជាមួយគ្នានេះ អភិបាលខេត្តព្រៃវែង ក៏បានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ឲ្យប្រញាប់ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ដើម្បីមានលទ្ធភាពបំពេញកិច្ចការងារទៅតាមតួនាទីភារកិច្ច ជូនអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។ អត្ថបទ៖ សៅគ្រី

The post រដ្ឋបាលខេត្តព្រៃវែងប្រាប់ឲ្យមន្រ្តីរាជការគ្រប់អង្គភាពចាក់វ៉ាក់សាំងដូសទី៤ឲ្យបានគ្រប់គ្នា appeared first on Kampuchea Thmey Daily.