ព័ត៌មានជាតិ
កុំខ្លាចនឿយហត់! រដ្ឋមន្ត្រីមហាផ្ទៃជំរុញឱ្យក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងបន្តខិតខំដោះស្រាយទុក្ខលំបាកពលរដ្ឋ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ត្រូវតែបន្តរាល់សកម្មភាពក្នុងការខិតខំដោះស្រាយនូវរាល់ទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយកុំខ្លាចភាពនឿយហត់។ នេះគឺជាសារជំរុញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ទៅកាន់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

លោក ស សុខា ដែលទទួលកាន់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានថ្លែងជំរុញទៅដល់ក្រុមការងាររបស់លោកឱ្យខិតខំបម្រើពលរដ្ឋដែលការណ៍នេះលោក ថា គឺជាការឆ្លុះបញ្ចាំងពីការបន្តមរតកនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ក្នុងការតម្កល់ផលប្រយោជន៍រាស្ត្រជាធំ និងមិនប្រែប្រួលតាំងពីដើមរាងមករហូតដល់បច្ចុប្បន្ន។
ការថ្លែងជំរុញដូច្នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីសន្និបាតបូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឱ្យបន្តសកម្មភាពផ្សព្វផ្សាយរាល់គោលនយោបាយ យុទ្ធសាស្ត្រ និងលទ្ធផលការងារឱ្យដល់មូលដ្ឋាន ព្រមទាំងខិតខំប្រមូល និងការដោះស្រាយរាល់សំណើរ សំណូមពររបស់ពលរដ្ឋឱ្យបានទាន់ពេល ជាពិសេសត្រូវជំរុញកិច្ចការងារវាស់វែងផ្តល់ប្លង់ដីកម្មសិទ្ធិ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវលុបបំបាត់ឱ្យអស់នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខឌីជីថល ដោយត្រូវបង្កើនការផ្សព្វផ្សាយ និងអប់រំឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីបទល្មើសបច្ចេកវិទ្យា ជាពិសេសយន្តការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (Online Scam) ដែលកំពុងរីករាលដាល ជាមួយនឹងការរឹតបន្តឹងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីធានាឱ្យបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការរាយការណ៍វត្តមានជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានហ្មត់ចត់បំផុត។
បន្ថែមពីនេះ លោក ស សុខា ក៏បានទទូចឱ្យក្រុមការងារត្រូវបន្តតាមដាន និងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់នានាឱ្យបានជាប់ជាប្រចាំ ដើម្បីធានាថាការអភិវឌ្ឍទាំងនោះ គឺពិតជាទទួលបានលទ្ធផលផ្លែផ្កា និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


