រត់គេចពីចត្តាឡីស័ក Archives - Kampuchea Thmey Daily

អ្នកជំងឺកូវីដ១៩ រត់គេចចេញពីកន្លែងព្យាបាលបាន ៣ ថ្ងៃ អាជ្ញាធររកឃើញវិញ
អ្នកជំងឺកូវីដ-១៩ ម្នាក់ដែលបានលួចរត់ចេញពីមណ្ឌលព្យាបាល ក្នុងខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានរកឃើញវិញដោយអ្នកជំងឺបានព្រមប្រគល់ខ្លួនឱ្យអាជ្ញាធរខេត្តកំពង់ធំ កាលពីវេលាម៉ោង ១១៖៣០ នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា កាលពីវេលាយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីអ្នកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ព្រំ សុធារិទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលួចរត់ចេញពីមណ្ឌលព្យាបាលផ្លុង ស្ថិតនៅភូមិផ្លុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបុគ្គលអ្នកជំងឺខាងលើត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២១។

រដ្ឋបាលខេត្តបានបន្តថា ដោយប្រើប្រាស់យុទ្ធសាស្ត្រលួងលោមតាមទូរស័ព្ទរបស់កងកម្លាំងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ខាងលើបានព្រមប្រគល់ខ្លួនកាលពីវេលាម៉ោង ១១៖ ៣០នាទីព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ នៅខេត្តកំពង់ធំ បន្ទាប់ពីមានចេតនាចង់គេចទៅលាក់ខ្លួននៅខេត្តកំពង់ចាម និងត្រូវបានអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចជំនាញខេត្តកំពង់ធំ ជួយសម្របសម្រួលដាក់ឱ្យព្យាបាលបន្ត នៅមណ្ឌលព្យាបាលសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

រដ្ឋបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវដាក់ខ្លួនដាច់ ដោយឡែករយៈពេល១៤ថ្ងៃ៕

អត្ថបទៈ សំអឿន

The post អ្នកជំងឺកូវីដ១៩ រត់គេចចេញពីកន្លែងព្យាបាលបាន ៣ ថ្ងៃ អាជ្ញាធររកឃើញវិញ appeared first on Kampuchea Thmey Daily.

ឈ្មោះ ធឿន ប៊ុន​ពេជ្រ ដែល​រត់គេចខ្លួន បាន​ចូលខ្លួន​ទទួល​ការព្យាបាល​ហើយ​
ឈ្មោះ ធឿន ប៊ុន​ពេជ្រ បាន​ចូលខ្លួន​មក​ទទួល​ការ​ព្យាបាល​ហើយ បន្ទាប់ពី​ឈ្មោះ​នេះ​បាន​រត់គេចខ្លួន​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ហើយ​ក្រោយពី​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង​សិរីសោភ័ណ បាន​ចុះ​ស្រាវជ្រាវ​ភ្លាមៗ និង​បាន​កំណត់​រកឃើញ​ក្រុមគ្រួសារ ធឿន ប៊ុន​ពេជ្រ ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ជើងភ្នំ​កន្ទួត ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។

​ក្រោយពី​មានការ​ចុះទៅ​ធ្វើការ​ពន្យល់​ណែនាំ ក្រុមគ្រួសារ អ្នកជំងឺ ធឿន ប៊ុន​ពេជ្រ ឲ្យ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ទាក់ទង​ទៅ​អ្នកជំងឺ​ឲ្យ​ចូលខ្លួន មក​ទទួល​ការព្យាបាល និង​ហានិភ័យ​ឆ្លង​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​រួចមក អ្នកជំងឺ រួមទាំង​ប្រពន្ធ ដែល​កំពុងមាន​ផ្ទៃពោះ​ផង​នោះ បានសម្រេច​ចិត្ត​ជិះ​ម៉ូតូ ពី​ទីកន្លែង​លាក់ខ្លួន ដើម្បី​មក​ទទួល​ការ​ព្យ​បាល​នៅ​មណ្ឌល​វិទ្យាល័យ​ខ្លា​កូន ភូម​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​។

សូម​បញ្ជាក់​ថា ឈ្មោះ ធឿន ប៊ុន​ពេជ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែលមាន​ទីលំនៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ តេស្ត​មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ប៉ុន្តែ​មុន​ចេញ​លទ្ធផល បុរស​នេះ បាន​រត់គេច​បាត់​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក កាល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ នេះ​បើតាម​ការបញ្ជាក់​ពី​អនុគណ​:​កម្ម​ការស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩​។

ជាមួយគ្នា​នោះ អនុ​គណៈកម្ម​ការស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ជួប ឬ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ខាងលើ​តាមដាន​សុខភាព​របស់ខ្លួន ឬ​ប្រសិនបើ​មាន​អាការៈ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ​សង្ស័យ ត្រូវ​ប្រញាប់​ទៅធ្វើ​តេស្ដ ហើយ​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បន្ទាន់ ប្រសិនបើ​ដឹង​ពី​ដំណើរ​របស់​បុគ្គល​ខាងលើ ឬ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ខាងលើនេះ​៕

ដោយ ៖ កោះ​កែវ

The post ឈ្មោះ ធឿន ប៊ុន​ពេជ្រ ដែល​រត់គេចខ្លួន បាន​ចូលខ្លួន​ទទួល​ការព្យាបាល​ហើយ​ appeared first on Kampuchea Thmey Daily.