កូវីដ-១៩
ឈ្មោះ ធឿន ប៊ុនពេជ្រ ដែលរត់គេចខ្លួន បានចូលខ្លួនទទួលការព្យាបាលហើយ
ឈ្មោះ ធឿន ប៊ុនពេជ្រ បានចូលខ្លួនមកទទួលការព្យាបាលហើយ បន្ទាប់ពីឈ្មោះនេះបានរត់គេចខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ហើយក្រោយពីពីទទួលបានព័ត៌មាននេះ កម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវភ្លាមៗ និងបានកំណត់រកឃើញក្រុមគ្រួសារ ធឿន ប៊ុនពេជ្រ ដែលមានអាសយដ្ឋានស្ថិតនៅជើងភ្នំកន្ទួត ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ក្រោយពីមានការចុះទៅធ្វើការពន្យល់ណែនាំ ក្រុមគ្រួសារ អ្នកជំងឺ ធឿន ប៊ុនពេជ្រ ឲ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីទាក់ទងទៅអ្នកជំងឺឲ្យចូលខ្លួន មកទទួលការព្យាបាល និងហានិភ័យឆ្លងដល់ប្រជាពលរដ្ឋផ្សេងៗទៀតរួចមក អ្នកជំងឺ រួមទាំងប្រពន្ធ ដែលកំពុងមានផ្ទៃពោះផងនោះ បានសម្រេចចិត្តជិះម៉ូតូ ពីទីកន្លែងលាក់ខ្លួន ដើម្បីមកទទួលការព្យបាលនៅមណ្ឌលវិទ្យាល័យខ្លាកូន ភូមខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ ដែលមានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទើបត្រឡប់មកពីប្រទេសថៃវិញ តេស្តមានវិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមុនចេញលទ្ធផល បុរសនេះ បានរត់គេចបាត់ពីមណ្ឌលចត្តាឡីស័ក កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់ពីអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ១៩។
ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយបុរសខាងលើតាមដានសុខភាពរបស់ខ្លួន ឬប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានបន្ទាន់ ប្រសិនបើដឹងពីដំណើររបស់បុគ្គលខាងលើ ឬអ្នកដែលបានពាក់ព័ន្ធជាមួយបុគ្គលខាងលើនេះ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



