Connect with us

ព័ត៌មានជាតិ

អ្នកជំងឺកូវីដ១៩ រត់គេចចេញពីកន្លែងព្យាបាលបាន ៣ ថ្ងៃ អាជ្ញាធររកឃើញវិញ

បានផុស

នៅ

អ្នកជំងឺកូវីដ-១៩ ម្នាក់ដែលបានលួចរត់ចេញពីមណ្ឌលព្យាបាល ក្នុងខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានរកឃើញវិញដោយអ្នកជំងឺបានព្រមប្រគល់ខ្លួនឱ្យអាជ្ញាធរខេត្តកំពង់ធំ កាលពីវេលាម៉ោង ១១៖៣០ នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា កាលពីវេលាយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីអ្នកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ព្រំ សុធារិទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលួចរត់ចេញពីមណ្ឌលព្យាបាលផ្លុង ស្ថិតនៅភូមិផ្លុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបុគ្គលអ្នកជំងឺខាងលើត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២១។

រដ្ឋបាលខេត្តបានបន្តថា ដោយប្រើប្រាស់យុទ្ធសាស្ត្រលួងលោមតាមទូរស័ព្ទរបស់កងកម្លាំងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ខាងលើបានព្រមប្រគល់ខ្លួនកាលពីវេលាម៉ោង ១១៖ ៣០នាទីព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ នៅខេត្តកំពង់ធំ បន្ទាប់ពីមានចេតនាចង់គេចទៅលាក់ខ្លួននៅខេត្តកំពង់ចាម និងត្រូវបានអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចជំនាញខេត្តកំពង់ធំ ជួយសម្របសម្រួលដាក់ឱ្យព្យាបាលបន្ត នៅមណ្ឌលព្យាបាលសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

រដ្ឋបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវដាក់ខ្លួនដាច់ ដោយឡែករយៈពេល១៤ថ្ងៃ៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម