រថយន្តអគ្គិសនីចិន Archives - Kampuchea Thmey Daily

ការលក់រថយន្តរបស់ BYD ធ្លាក់ចុះគំហុកនៅខែមករា ​ដោយ​បន្តធ្លាក់ចុះ ៥ខែជាប់ៗគ្នា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD កំពុងប្រឈមមុខនឹង​ការលក់ធ្លាក់ចុះកាន់តែខ្លាំងឡើងៗ ដោយសារតែកម្សោយតម្រូវការ និងផលិតកម្មក្នុងប្រទេសចិន ដែលធ្វើឱ្យ​ក្រុមហ៊ុនលក់ EV ដ៏ធំជាងគេលើពិភព​លោកមួយ​នេះ ត្រូវពឹងផ្អែកលើទីផ្សារនាំចេញ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ការលក់រថយន្តរបស់ BYD បាន​ធ្លាក់ចុះជាគំហុករហូតដល់ ៣០,១% នៅខែមករា ឆ្នាំលើឆ្នាំ ដែលជាការធ្លាក់ចុះ ៥ ខែជាប់ៗគ្នា។

ការធ្លាក់ចុះនេះ បង្ហាញពី​ភាពមិនប្រាកដប្រជា ដែលក្រុមហ៊ុន BYD ត្រូវប្រឈមមុខ ចំពេលដែល​ការប្រកួតប្រជែងមាន​លក្ខណៈស្វិតស្វាញនៅ​លើ​ទីផ្សារចិន​ ដែលជាទីផ្សារលក់រថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ​

ក្នុងឯកសារ​​​ដែល​បាន​ដាក់​នៅលើ​​ផ្សារហ៊ុន​កាលពីថ្ងៃអាទិត្យ​​ ក្រុមហ៊ុន​ BYD បាន​លក់​រថយន្ត​ចំនួន ២១០ ០៥១ គ្រឿង ទូទាំងពិភព​លោក​នៅខែមករា​។ ដោយឡែក ផលិតកម្មរថយន្តឯណោះវិញ បាន​ធ្លាក់ចុះប្រមាណ ២៩,១% ដោយបន្តនិន្នាការធ្លាក់ចុះ ដែលចាប់ផ្ដើមតាំងតែពីខែកក្កដា ឆ្នាំមុន។ ​

ថ្មីៗនេះ  BYD បានដាក់ចេញម៉ូដែលថ្មីនៃ​រថយន្តកូនកាត់(សាកថ្ម និងចាក់សាំង) ជាមួយ​នឹង​បច្ចេកវិទ្យាអាគុយដែលអាចប្រើបាន​ឆ្ងាយជាងមុន ដើម្បីធ្វើឱ្យរថយន្តប្រភេទ​កូនកាត់របស់ខ្លួនកាន់តែទាក់ទាញ និងលក់ដាច់។ ​យ៉ាងណាមិញ ការលក់រថយន្តប្រភេទដដែល​ ដែល​រួមចំណែកជាងពាក់កណ្តាលនៃការលក់សរុបរបស់ BYD បានធ្លាក់ចុះរហូតដល់ទៅ ២៨,៥% ​ក្នុងខែមករា ដោយបន្តពីការធ្លាក់ចុះ ៧,៩% ពេលមួយឆ្នាំ ២០២៥។​

កាលពីខែមករា BYD បាននិយាយ​ថា ខ្លួន​កំណត់គោលដៅ​​លក់រថយន្តចំនួន ១,៣ លានគ្រឿង​​ លើទីផ្សារអន្តរជាតិ​ ដោយ​កើនឡើងប្រហែល ២៤% ពីឆ្នាំ ២០២៥ ប៉ុន្តែទាបជាងគោលដៅចាស់ ​១,៦ លាន​គ្រឿង ដែលក្រុមហ៊ុនធ្លាប់និយាយក្នុងខែវិច្ឆិកា។ ​

នៅឆ្នាំ ២០២៦ នេះ រោងចក្រ EV ថ្មីរបស់ BYD នៅប្រទេសហុងគ្រី រំពឹងថានឹង​ចាប់ផ្ដើមដំណើរការ ដោយ​បន្ថែមទីតាំងផលិតកម្មលើសពីប្រេស៊ីល និងថៃ។ ក្រុមហ៊ុន​ក៏មានគម្រោង​ដំឡើងរោងចក្រនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងតួកគីផងដែរ៕

The post ការលក់រថយន្តរបស់ BYD ធ្លាក់ចុះគំហុកនៅខែមករា ​ដោយ​បន្តធ្លាក់ចុះ ៥ខែជាប់ៗគ្នា appeared first on Kampuchea Thmey Daily.

កំណើននៃការនាំចេញ​រថយន្តរបស់​ចិន រំពឹង​ថានឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ
ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចេញរថយន្តរបស់ប្រទេសចិនរំពឹង​ថា​នឹង​កើនឡើងត្រឹម​ ​៥,៨ ភាគរយ ក្នុងចំនួន​សរុប ៦,២ លាន​គ្រឿង​នៅឆ្នាំ​ ២០២៥ នេះ​ ដោយ​ថយចុះ​ពី​កំណើន​ ១៩,៣ ភាគរយ ក្នុងឆ្នាំ​ ២០២៤។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

CAAM មិនបានផ្តល់ការ​ប៉ាន់ស្មាន​លម្អិត​ស្ដីពី​ប្រភេទ​រថយន្តតាមម៉ាស៊ីននោះទេ​ ប៉ុន្តែ​បាន​បញ្ជាក់ថា​ ការ​នាំចេញ​រថយន្ត​អគ្គិសនី​បាន​ធ្លាក់ចុះ​ ១០,៤ ភាគរយ​ កាល​ពី​ឆ្នាំមុន ខណៈ​ការ​នាំចេញនៃរថយន្ត​កូនកាត់ (ស៊ីសាំង និងសាកភ្លើង) បាន​កើន​ឡើង​រហូតដល់ ១៩០ ភាគរយ​។

ការ​នាំចេញ​រថយន្ត​អគ្គិសនី​ក្នុងឆ្នាំ​ ២០២៣ បាន​កើនឡើង​រហូតដល់​ ៨០,៩ ភាគរយ។ ការ​ថយ​ចុះ​យ៉ាងគំហុកបែប​នេះនៅឆ្នាំ​ ២០២៤​ បង្ហាញ​ពី​ផលប៉ះពាល់ ដែល​បណ្ដាល​មក​ពី​វិធានការ​ពន្ធ​ ដែល​សហភាពអឺរ៉ុប​បាន​ដាក់លើ​រថយន្តអគ្គិសនី​នាំចូល​ពី​ចិន​កាល​ពីចុងខែ​តុលា ឆ្នាំ​មុន​។

ខណៈ CAAM ព្យាករពី​ការធ្លាក់ចុះ​នៃ​កំណើន​នាំចេញ​រថយន្ត​ចិន​ អ្នកវិភាគមួយ​ចំនួន​បាន​លើកឡើង​ពី​ផល​វិបាកនៃភាពតាន​តឹង​ពាណិជ្ជកម្ម​ ដែល​បណ្ដាល​មក​ពី​គោលនយោបាយ​ការពារ​និយម​ ដែល​កំណត់​គោលដៅ​លើ​រថយន្តអគ្គិសនី​ចិន​ ចំពេល​ដែល​វិស័យ​នេះ​របស់​ចិន​ហក់​​ឡើង​ដណ្ដើម​ចំណែក​ទីផ្សារ​សកល​។

ទោះ​បីជា​បែបនេះ​ក៏ដោយ​ CAAM បាន​ព្យាករថា​ ការ​លក់រថយន្ត​ក្នុងស្រុកចិន​នឹង​កើន​ឡើង​ ៤,៧ ភាគរយ​ ក្នុងចំនួន​សរុប​ ៣២,៩ លាន​គ្រឿង​នៅឆ្នាំ​នេះ​ ដោយបន្ត​ពី​កំណើន ៤,៥ ភាគរយ នៅឆ្នាំ​ ២០២៤​៕

The post កំណើននៃការនាំចេញ​រថយន្តរបស់​ចិន រំពឹង​ថានឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ appeared first on Kampuchea Thmey Daily.

AITO រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើប ដែលលក់ដាច់បំផុត​របស់ចិន ចាប់ផ្តើមចែកចាយនៅកម្ពុជា
រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបម៉ាក AITO ​ផលិត​ផល​បង្កើត និងរចនារួមគ្នាដោយក្រុមហ៊ុន SERES Group និង Huawei បានក្លាយជាម៉ាករថយន្តដែលប្រណីត និងលក់ដាច់​បំផុតនៅ​ក្នុងប្រទេសចិនអស់រយៈពេល ២៤ខែជាប់ៗគ្នា។

រថយន្តនេះត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិនៅខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង​នៅឯពិព័រណ៍​រថយន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែតុលា ឆ្នាំ២០២៤ រួចមក កម្ពុជា ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលរថយន្តដើរ​ដោយ​ថាម​ពលអគ្គិសនី AITO បានចូលមកដល់។

ក្រុមហ៊ុនតំណាងចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជាគឺ SDB Group។ SDB Group ជាក្រុមហ៊ុនចែកចាយរថយន្តដើរដោយ​ថាមពលអគ្គិសនី​ដ៏ល្បី​មួយនៅក្នុងប្រទេសចិន បានប្តេជ្ញានាំយករថយន្តដើរដោយថាមពល​អគ្គិសនី​ដែលមានបច្ចេកវិទ្យាទំនើប ប្រណីត និងសន្សំសំចៃបំផុតមកកាន់​ទីផ្សារ​កម្ពុជា ជាមួយការធានាសេវាកម្មក្រោយការលក់ដ៏ទូលំទូលាយ​សម្រាប់​រថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏នឹងបង្កើតបណ្តាញសេវាបញ្ចូលថាមពល​ក្នុងប្រទេសកម្ពុជា​ផងដែរ។

រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជាផលិតផលបច្ចេកវិទ្យាទំនើប និងប្រណីតបំផុត ដែលបានជាប់ចំណាត់ថ្នាក់លេខមួយ ទាំងចំនួន​នៃការ​លក់ និងគុណភាពនៅក្នុងប្រទេសចិន។ AITO គឺជាក្រុមហ៊ុនរថយន្តដើរ​ដោយ​ថាមពលអគ្គិសនី ដ៏ល្បីដែលបានដំណើរការនៅក្នុងប្រទេសចិនអស់​រយៈពេលជាច្រើនឆ្នាំ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមពង្រីកទីផ្សារក្រៅ​ប្រទេស​​ផងដែរ បន្ទាប់ពីជោគជ័យ និងទទួលបានការគាំទ្រយ៉ាង​ខ្លាំងក្នុង​ប្រទេសចិន។

ដោយគិតពីគុណភាព ប្រណីភាព បច្ចេកវិទ្យាទំនើប និងភាពវៃឆ្លាត ហើយ​ការដែលប្រជាជនកម្ពុជា ក៏ចាប់អារម្មណ៍ខ្លាំងលើរថយន្តអគ្គិសនីផងនោះ ក្រុមហ៊ុនលក់រថយន្តប្រណីត​កម្ពុជា SDB ត្រូវបានប្រគល់សិទ្ធិចែកចាយ​រថ​យន្តដើរដោយថាមពលអគ្គិសនី AITO នៅក្នុងប្រទេសកម្ពុជា។ SDB រំពឹង​ថា​រថយន្តនេះនឹងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់​រថយន្តអគ្គិសនី​នៅកម្ពុជា។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ កម្មវិធីសម្ពោធភ្នាក់ងារចែកចាយផ្តាច់​មុខ​រថយន្ត​ម៉ាក AITO នៅកម្ពុជា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម​នៅ​ទីតាំង​លក់រថយន្ត SDB ផ្លូវសហព័ន្ធរុស្សី ទល់មុខក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា។ រថយន្តថ្មី៣ស៊េរីរបស់ AITO ត្រូវបានដាក់តាំងបង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍សម្ពោធនេះ ដោយផ្តល់ឱ្យអ្នកចូលរួមបានបើកបរ​សាកល្បង​ផងដែរ។ អ្នកចូលរួមបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះភាព​ប្រណីត គុណភាព និងបច្ចេកវិទ្យាទំនើបរបស់រថយន្តនេះ។

រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជារថយន្តអគ្គិសនី​ដែលមិន​ត្រឹម​តែបំពាក់ដោយបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងមានរូបរាងធំទូលាយ​ផងដែរ។ រថយន្ត AITO មានមុខងារស្នូលចំនួនបួនគឺ៖ សុវត្ថិភាព និងភាព​វៃឆ្លាត ជារថយន្តកូនកាត់ កៅអីដែលអាចបត់បែនបាន និងមុខងារឆ្លាត​វៃ​កម្រិតខ្ពស់។ មុខងារទាំងនេះគាំទ្រជម្រើសថាមពលច្រើនប្រភេទ រួមមាន ថាមពលអគ្គិសនីទំនើប ថាមពលថ្ម និងជារថយន្តកូនកាត់ទំនើប។ នេះគឺជាដំណោះស្រាយតែមួយគត់នៅក្នុងឧស្សាហកម្មនេះ ដែលអាចប្រើ​បានជាមួយ powertrains ចំនួន៣ ដែលផ្តល់ឱ្យអ្នកបើកបរនូវ​បទ​ពិសោធន៍​នៃការបើកបរ «រីករាយ ងាយស្រួល និងមានសុវត្ថិភាព»។

លក្ខណៈពិសេសនិងមុខងារផ្សេងទៀតរបស់រថយន្តរួមមាន៖ Intelligent Touring Chassis, Electric Steering, ប្រព័ន្ធហ្វ្រាំង​សង្គ្រោះ​បន្ទាន់, ប្រព័ន្ធបញ្ចៀសគ្រោះអាសន្ន, ប្រព័ន្ធជំនួយការបើកបរ, បំពាក់ Sensor ចំនួន​១២ ជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃចំនួន១១ ដែលអាចមើលឃើញ​ជុំវិញ​រថយន្ត, កាមេរ៉ាឆ្លាតវៃសម្រាប់ជំនួយអ្នកបើកបរ, កៅអីម៉ាស្សា កៅអី​កម្តៅ និងត្រជាក់ចំនួន៤, បើក/បិទទ្វារដោយស្វ័យប្រវត្តិ (AUTO), កៅអីបត់ចុះ​ឡើងស្វ័យ​ប្រវត្តិ (កៅអីខាងស្តាំ ជួរខាងមុខ និងជួរកណ្តាលគឺពិសេសបំផុត),អេក្រង់ស្គ្រីនបញ្ជាធំទំហំ១០អិញ, មាន KTV, ប្រព័ន្ធសាកថ្មទូរសព្ទឥត​ខ្សែចំនួន២កន្លែង៕

អត្ថបទពាណិជ្ជកម្ម

The post AITO រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើប ដែលលក់ដាច់បំផុត​របស់ចិន ចាប់ផ្តើមចែកចាយនៅកម្ពុជា appeared first on Kampuchea Thmey Daily.

សហភាព​អឺរ៉ុប​សម្រេចបង្កើន​ពន្ធ​លើ​ EV ចិន​ ក្រោយ​ស៊ើបអង្កេត​ជាង​១​ឆ្នាំ​
សហភាពអឺរ៉ុបបានសម្រេចចិត្តដំឡើងពន្ធលើរថយន្តអគ្គិសនីចិនជា​ផ្លូវការ​ រហូត​ដល់ទៅ ៤៥,៣ ភាគរយ ក្រោយបើក​ការ​ស៊ើបអង្កេត​«ប្រឆាំង​ការ​ឧបត្ថម្ភធន» ជាង​១​ឆ្នាំ​ ដោយ​កំណត់​ថា​ ការ​ផ្ដល់​ជំនួយរបស់​រដ្ឋាភិបាល​ចិន​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុកបាន​​បង្កើត​​ភាព​មិន​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នៅ​អឺរ៉ុប​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​ ​

ការ​សម្រេច​ចិត្ត​នេះ​ ធ្វើ​ឡើង​ទោះ​បីជា​មាន​ការ​ជំទាស់​ពីប្រទេស​​សមាជិក​​ក្នុង​ប្លុកដូច​ជា​អាល្លឺម៉ង់​ និង​ហុងគ្រី​ ​ហើយ​បង្កើន​ហានិភ័យ​នៃ​ការ​សងសឹក​ពី​ចិន​ និង​ធ្វើ​ឱ្យ​ខូច​ទ្រង់​ទ្រាយ​ពាណិជ្ជកម្ម​សកល​ក៏ដោយ​ក្ដី​។ បើ​តាម​រ៉យទ័រ​ គណៈកម្មាការអឺរ៉ុបនឹងកំណត់ពន្ធបន្ថែមចាប់ពី ៧,៨ ភាគរយ​ សម្រាប់​រថយន្ត​ Tesla ដែល​ផលិត​នៅចិន​ និង ​៣៥,៣ ភាគរយ​ សម្រាប់​រថយន្ត​អគ្គិសនី​ចិនរបស់​ក្រុមហ៊ុន SAIC ដោយ​បន្ថែម​ពី​លើ​ពន្ធ​ស្ដង់ដារ​ ១០ ភាគរយ ដែល​មាន​ស្រាប់​​របស់​សហភាព​អឺរ៉ុប​។ ​

​ពន្ធបន្ថែមត្រូវបានអនុម័តជាផ្លូវការ និងបាន​ចេញ​ផ្សាយនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ ​ហើយនឹងចូលជាធរមាននៅថ្ងៃពុធ​នេះ​។ គណៈកម្មការអឺរ៉ុប​ ដែលទទួល​បន្ទុក​លើ​គោលនយោបាយពាណិជ្ជកម្មរបស់ប្លុក ​បាន​លើក​ឡើង​ថា​ វិធានការ​ពន្ធរបស់​ខ្លួន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​សម្រាប់​ក្រុមហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ក្នុងស្រុក​របស់​ខ្លួន ដែល​អាច​ឱ្យ​ពួក​គេ​លក់​រថយន្ត​​ក្នុង​តម្លៃ​ទាប​ជាង​គូប្រជែង​នៅ​លើ​ទីផ្សារ។ ​

គណៈកម្មការ​បាន​បន្ត​ថា​ ​សមត្ថភាព​ផលិត​រថយន្ត​​របស់​​ចិន​ ៣ លាន​គ្រឿង​/ឆ្នាំ​​ ​មាន​ទំហំ​ធំ​ជាងតម្រូវការ​​ទីផ្សារ​សហភាព​អឺរ៉ុប​ទ្វេដង ហើយ​​អឺរ៉ុបកាន់តែ​ក្លាយ​​​​ជា​ទិស​ដៅ​ទីផ្សារ​ដ៏​ធំ​របស់​ចិន​ ក្រោយ​ពេល​ប្រទេស​នេះ​​​រង​វិធានការ​ពន្ធ​ ១០០ ភាគរយ ពី​សហរដ្ឋអាមេរិក​ និង​កាណាដា​។ ​

ប្រតិកម្ម​ទៅ​នឹង​បញ្ហា​នេះ​ ក្រសួងពាណិជ្ជកម្មចិនបាននិយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​៖ «ប្រទេសចិនមិនយល់ព្រមជាមួយ ឬទទួលយកសេចក្តីសម្រេចនេះនោះទេ​»។ ក្រសួង​សង្ឃឹមថា សហភាព​អឺរ៉ុប​នឹងស្វែងរក «ដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំង២​ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានដើម្បីជៀសវាងការបង្កើន​ផល​ប៉ះពាល់​ផ្នែក​ពាណិជ្ជកម្ម​»។

ចំណែក​ឯ​សភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុបបាននិយាយថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំងចំពោះវិធានការ «ការពារ​និយម​» និង​ ​«តាមអំពើចិត្ត» របស់សហភាពអឺរ៉ុប ហើយមានការខកចិត្តចំពោះកង្វះវឌ្ឍនភាព​ក្នុងការចរចា​ដើម្បី​រក​ដំណោះ​ស្រាយ​ជំនួស​វិធានការពន្ធ​។

ជុំ​វិញ​បញ្ហា​ពន្ធ​នេះ​ អ្នក​វិភាគ​បាន​សម្ដែង​ព្រួយបារម្ភ​ពី​ការ​ធ្លាក់ចុះ​នៃ​ពាណិជ្ជកម្ម​សកល និង​សេដ្ឋកិច្ចសកលជារួម​​ ដោយ​វា​ទាក់​ទាញ​វិធានការ​សង​សឹក​ពី​ចិន​ ដែល​កន្លង​មក​បាន​កំណត់​គោលដៅ​ស៊ើបអង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃជាច្រើនរួច​ហើយ​​​ លើ​ផលិត​ផល​នាំ​ចូល​ពី​អឺរ៉ុប​។ ការដាក់វិធានការ​ពន្ធ​ ក៏​បើក​ផ្លូវ​ដល់​ប្រទេស​ផ្សេ​ងៗ​ទៀត​ ឱ្យ​កំណត់​វិធានការ​ដូចគ្នា ដើម្បី​ទប់​ទល់​នឹង​លំហូរ​ទំនិញ​ចិន​ ខណៈ​បង្កើត​ជា​ឱកាស​ដល់​ប្រទេស​មួយ​ចំនួន​ ដែល​ទទួល​បាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុនចិន​ ដើម្បី​គេច​ពីការ​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​៕

The post សហភាព​អឺរ៉ុប​សម្រេចបង្កើន​ពន្ធ​លើ​ EV ចិន​ ក្រោយ​ស៊ើបអង្កេត​ជាង​១​ឆ្នាំ​ appeared first on Kampuchea Thmey Daily.

ចិនស្នើការចរចាជាមួយសហភាពអឺរ៉ុប ដើម្បីដោះស្រាយ​បញ្ហា​ពន្ធ​លើ​រថយន្តអគ្គិសនី​
ប្រទេសចិនបានបន្ត​ផ្ដល់​សំណើសម្រាប់កិច្ចពិភាក្សាជាមួយគណៈកម្មការអឺរ៉ុប ដើម្បីដោះស្រាយ​​បញ្ហា​បន្ថែម​ពន្ធលើ​រថយន្ត​អគ្គិសនីនាំ​ចូល​ពី​ចិនរបស់​សហភាព​អឺរ៉ុប​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គនាយកគណៈកម្មការអឺរ៉ុបសម្រាប់ពាណិជ្ជកម្មនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន​ លោក Li Fei បានថ្លែង​ថា ប្រទេសចិនមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសន្ទនា និងការពិគ្រោះយោបល់។

បើ​តាម​រ៉យទ័រ​ កិច្ច​ប្រជុំ​រវាង​មន្រ្តី​ចិន​ និង​អឺរ៉ុប​ដដែល​ ​ធ្វើឡើង១ថ្ងៃមុនពេល​រ៉យទ័រ​រាយការណ៍​ថា​ សហភាព​រំពឹង​នឹង​កាត់ ​បន្ថយអត្រាពន្ធក្នុងសំណើរ​​ចុងក្រោយ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​​ក្រុមហ៊ុនអាមេរិក​ Tesla ផលិត​នៅ ចិន​​ ​និងកាត់បន្ថយអត្រាការប្រាក់បន្តិចបន្តួចសម្រាប់រថយន្តអគ្គិសនីរបស់ចិនផ្សេងៗទៀត។

ក្រសួងពាណិជ្ជកម្ម​ចិនបានសង្កត់ធ្ងន់ថា ​ការប្រឆាំង​លើ​ការ​ឧបត្ថម្ភធន​រថយន្តអគ្គិសនី​ចិនគឺជា​បញ្ហា​ស្មុគស្មាញ និងបង្ហាញពីបញ្ហាប្រឈមសំខាន់ៗ​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀងមួយ។ ​យ៉ាង​ណា​មិញ​​ «ចិនមានឆន្ទៈបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីអឺរ៉ុប ដើម្បីឈានទៅដល់ដំណោះស្រាយដែលឆ្លើយតបនឹងផលប្រយោជន៍រួមរបស់ភាគីទាំង២ និងស្របតាមច្បាប់របស់អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ (WTO) ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប»។ ​

កិច្ចខិតខំប្រឹងប្រែងចរចាជាថ្មីរបស់ប្រទេសចិន ធ្វើ​ឡើងនៅពេល​ចិន​​ទាម​ទារ​ឱ្យ​អឺរ៉ុប​លុប​ចោល​នូវ​វិធានការ​បន្ថែម​ពន្ធ​លើ​រថយន្តអគ្គិសនីរបស់​ខ្លួន​។ ​កាល​ពី​សប្តាហ៍​មុន ចិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ ដោយ​ច្រាន​ចោល​ការ​ដាក់​វិធានការ​ប្រឆាំង​ការ​លក់​បង្ខូច​ថ្លៃ​បណ្តោះអាសន្ន​លើ​ផលិតផល​នាំ​ចូល​ពីអឺរ៉ុប​​​។ គណៈកម្មការអឺរ៉ុប គ្រោងនឹងបោះឆ្នោតនៅខែតុលា ថាតើត្រូវយកពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលផលិតដោយចិនដែរ​ឬ​ទេ​៕  ​

The post ចិនស្នើការចរចាជាមួយសហភាពអឺរ៉ុប ដើម្បីដោះស្រាយ​បញ្ហា​ពន្ធ​លើ​រថយន្តអគ្គិសនី​ appeared first on Kampuchea Thmey Daily.