ព័ត៌មានអន្ដរជាតិ
ការលក់រថយន្តរបស់ BYD ធ្លាក់ចុះគំហុកនៅខែមករា ដោយបន្តធ្លាក់ចុះ ៥ខែជាប់ៗគ្នា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD កំពុងប្រឈមមុខនឹងការលក់ធ្លាក់ចុះកាន់តែខ្លាំងឡើងៗ ដោយសារតែកម្សោយតម្រូវការ និងផលិតកម្មក្នុងប្រទេសចិន ដែលធ្វើឱ្យក្រុមហ៊ុនលក់ EV ដ៏ធំជាងគេលើពិភពលោកមួយនេះ ត្រូវពឹងផ្អែកលើទីផ្សារនាំចេញ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការលក់រថយន្តរបស់ BYD បានធ្លាក់ចុះជាគំហុករហូតដល់ ៣០,១% នៅខែមករា ឆ្នាំលើឆ្នាំ ដែលជាការធ្លាក់ចុះ ៥ ខែជាប់ៗគ្នា។
ការធ្លាក់ចុះនេះ បង្ហាញពីភាពមិនប្រាកដប្រជា ដែលក្រុមហ៊ុន BYD ត្រូវប្រឈមមុខ ចំពេលដែលការប្រកួតប្រជែងមានលក្ខណៈស្វិតស្វាញនៅលើទីផ្សារចិន ដែលជាទីផ្សារលក់រថយន្តដ៏ធំបំផុតរបស់ពិភពលោក។
ក្នុងឯកសារដែលបានដាក់នៅលើផ្សារហ៊ុនកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន BYD បានលក់រថយន្តចំនួន ២១០ ០៥១ គ្រឿង ទូទាំងពិភពលោកនៅខែមករា។ ដោយឡែក ផលិតកម្មរថយន្តឯណោះវិញ បានធ្លាក់ចុះប្រមាណ ២៩,១% ដោយបន្តនិន្នាការធ្លាក់ចុះ ដែលចាប់ផ្ដើមតាំងតែពីខែកក្កដា ឆ្នាំមុន។
ថ្មីៗនេះ BYD បានដាក់ចេញម៉ូដែលថ្មីនៃរថយន្តកូនកាត់(សាកថ្ម និងចាក់សាំង) ជាមួយនឹងបច្ចេកវិទ្យាអាគុយដែលអាចប្រើបានឆ្ងាយជាងមុន ដើម្បីធ្វើឱ្យរថយន្តប្រភេទកូនកាត់របស់ខ្លួនកាន់តែទាក់ទាញ និងលក់ដាច់។ យ៉ាងណាមិញ ការលក់រថយន្តប្រភេទដដែល ដែលរួមចំណែកជាងពាក់កណ្តាលនៃការលក់សរុបរបស់ BYD បានធ្លាក់ចុះរហូតដល់ទៅ ២៨,៥% ក្នុងខែមករា ដោយបន្តពីការធ្លាក់ចុះ ៧,៩% ពេលមួយឆ្នាំ ២០២៥។
កាលពីខែមករា BYD បាននិយាយថា ខ្លួនកំណត់គោលដៅលក់រថយន្តចំនួន ១,៣ លានគ្រឿង លើទីផ្សារអន្តរជាតិ ដោយកើនឡើងប្រហែល ២៤% ពីឆ្នាំ ២០២៥ ប៉ុន្តែទាបជាងគោលដៅចាស់ ១,៦ លានគ្រឿង ដែលក្រុមហ៊ុនធ្លាប់និយាយក្នុងខែវិច្ឆិកា។
នៅឆ្នាំ ២០២៦ នេះ រោងចក្រ EV ថ្មីរបស់ BYD នៅប្រទេសហុងគ្រី រំពឹងថានឹងចាប់ផ្ដើមដំណើរការ ដោយបន្ថែមទីតាំងផលិតកម្មលើសពីប្រេស៊ីល និងថៃ។ ក្រុមហ៊ុនក៏មានគម្រោងដំឡើងរោងចក្រនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងតួកគីផងដែរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


