សេចក្ដីជូនដំណឹង
AITO រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើប ដែលលក់ដាច់បំផុតរបស់ចិន ចាប់ផ្តើមចែកចាយនៅកម្ពុជា
រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបម៉ាក AITO ផលិតផលបង្កើត និងរចនារួមគ្នាដោយក្រុមហ៊ុន SERES Group និង Huawei បានក្លាយជាម៉ាករថយន្តដែលប្រណីត និងលក់ដាច់បំផុតនៅក្នុងប្រទេសចិនអស់រយៈពេល ២៤ខែជាប់ៗគ្នា។

រថយន្តនេះត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិនៅខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែតុលា ឆ្នាំ២០២៤ រួចមក កម្ពុជា ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលរថយន្តដើរដោយថាមពលអគ្គិសនី AITO បានចូលមកដល់។

ក្រុមហ៊ុនតំណាងចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជាគឺ SDB Group។ SDB Group ជាក្រុមហ៊ុនចែកចាយរថយន្តដើរដោយថាមពលអគ្គិសនីដ៏ល្បីមួយនៅក្នុងប្រទេសចិន បានប្តេជ្ញានាំយករថយន្តដើរដោយថាមពលអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប ប្រណីត និងសន្សំសំចៃបំផុតមកកាន់ទីផ្សារកម្ពុជា ជាមួយការធានាសេវាកម្មក្រោយការលក់ដ៏ទូលំទូលាយសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏នឹងបង្កើតបណ្តាញសេវាបញ្ចូលថាមពលក្នុងប្រទេសកម្ពុជាផងដែរ។

រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជាផលិតផលបច្ចេកវិទ្យាទំនើប និងប្រណីតបំផុត ដែលបានជាប់ចំណាត់ថ្នាក់លេខមួយ ទាំងចំនួននៃការលក់ និងគុណភាពនៅក្នុងប្រទេសចិន។ AITO គឺជាក្រុមហ៊ុនរថយន្តដើរដោយថាមពលអគ្គិសនី ដ៏ល្បីដែលបានដំណើរការនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមពង្រីកទីផ្សារក្រៅប្រទេសផងដែរ បន្ទាប់ពីជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងប្រទេសចិន។

ដោយគិតពីគុណភាព ប្រណីភាព បច្ចេកវិទ្យាទំនើប និងភាពវៃឆ្លាត ហើយការដែលប្រជាជនកម្ពុជា ក៏ចាប់អារម្មណ៍ខ្លាំងលើរថយន្តអគ្គិសនីផងនោះ ក្រុមហ៊ុនលក់រថយន្តប្រណីតកម្ពុជា SDB ត្រូវបានប្រគល់សិទ្ធិចែកចាយរថយន្តដើរដោយថាមពលអគ្គិសនី AITO នៅក្នុងប្រទេសកម្ពុជា។ SDB រំពឹងថារថយន្តនេះនឹងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ កម្មវិធីសម្ពោធភ្នាក់ងារចែកចាយផ្តាច់មុខរថយន្តម៉ាក AITO នៅកម្ពុជា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅទីតាំងលក់រថយន្ត SDB ផ្លូវសហព័ន្ធរុស្សី ទល់មុខក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា។ រថយន្តថ្មី៣ស៊េរីរបស់ AITO ត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ ដោយផ្តល់ឱ្យអ្នកចូលរួមបានបើកបរសាកល្បងផងដែរ។ អ្នកចូលរួមបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពប្រណីត គុណភាព និងបច្ចេកវិទ្យាទំនើបរបស់រថយន្តនេះ។

រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជារថយន្តអគ្គិសនីដែលមិនត្រឹមតែបំពាក់ដោយបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងមានរូបរាងធំទូលាយផងដែរ។ រថយន្ត AITO មានមុខងារស្នូលចំនួនបួនគឺ៖ សុវត្ថិភាព និងភាពវៃឆ្លាត ជារថយន្តកូនកាត់ កៅអីដែលអាចបត់បែនបាន និងមុខងារឆ្លាតវៃកម្រិតខ្ពស់។ មុខងារទាំងនេះគាំទ្រជម្រើសថាមពលច្រើនប្រភេទ រួមមាន ថាមពលអគ្គិសនីទំនើប ថាមពលថ្ម និងជារថយន្តកូនកាត់ទំនើប។ នេះគឺជាដំណោះស្រាយតែមួយគត់នៅក្នុងឧស្សាហកម្មនេះ ដែលអាចប្រើបានជាមួយ powertrains ចំនួន៣ ដែលផ្តល់ឱ្យអ្នកបើកបរនូវបទពិសោធន៍នៃការបើកបរ «រីករាយ ងាយស្រួល និងមានសុវត្ថិភាព»។

លក្ខណៈពិសេសនិងមុខងារផ្សេងទៀតរបស់រថយន្តរួមមាន៖ Intelligent Touring Chassis, Electric Steering, ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់, ប្រព័ន្ធបញ្ចៀសគ្រោះអាសន្ន, ប្រព័ន្ធជំនួយការបើកបរ, បំពាក់ Sensor ចំនួន១២ ជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃចំនួន១១ ដែលអាចមើលឃើញជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃសម្រាប់ជំនួយអ្នកបើកបរ, កៅអីម៉ាស្សា កៅអីកម្តៅ និងត្រជាក់ចំនួន៤, បើក/បិទទ្វារដោយស្វ័យប្រវត្តិ (AUTO), កៅអីបត់ចុះឡើងស្វ័យប្រវត្តិ (កៅអីខាងស្តាំ ជួរខាងមុខ និងជួរកណ្តាលគឺពិសេសបំផុត),អេក្រង់ស្គ្រីនបញ្ជាធំទំហំ១០អិញ, មាន KTV, ប្រព័ន្ធសាកថ្មទូរសព្ទឥតខ្សែចំនួន២កន្លែង៕

អត្ថបទពាណិជ្ជកម្ម

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត