រាជរដ្ឋាភិបាលជប៉ុន Archives - Kampuchea Thmey Daily

ជប៉ុនផ្តល់ជំនួយ ៣សែនដុល្លារ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួសជុលតំបន់សំបូរព្រៃគុក
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មីចំនួន ៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សលើតំបន់រមណីយដ្ឋានសំបូរព្រៃគុកដែលមានឈ្មោះថា “គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក”។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

រូបភាពតំណាង (ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយលើសកម្មភាពក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បងតាមរយៈគម្រោងមូនិធិដៃគូ មានទឹកប្រាក់សរុបចំនួន ៦៣៨ ៩៦៧ដុល្លារអាមេរិក។ ជាមួយគ្នានេះ ជប៉ុនបានជួយលើសម្ភារៈ និងឧបករណ៍ដេញថ្លៃនានាសម្រាប់ប្រើប្រាស់លើការជួសជុលដែលមានរយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។

ដោយឡែក ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ជប៉ុនបាន និងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ ឧបករណ៍មួយចំនួនសម្រាប់ការជួសជុល និងអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក។ ទន្ទឹមនេះ ក្រសួងវប្បធម៌ ជឿជាក់ថា តាមរយៈជំនួយកន្លងមក និងជំនួយថ្មីរបស់រដ្ឋាភិបាលជប៉ុន នឹងជួយផ្តល់សមត្ថភាពដល់សិស្ស អ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរយៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារតាមរយៈការអនុវត្តជាក់ស្តែង។ ក្រសួងក៏សង្ឃឹមថា គម្រោងនេះ រួមចំណែកក្នុងការអនុវត្តប្រសិទ្ធិភាព ការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុកផងដែរ៕

The post ជប៉ុនផ្តល់ជំនួយ ៣សែនដុល្លារ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួសជុលតំបន់សំបូរព្រៃគុក appeared first on Kampuchea Thmey Daily.

រាជរដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយជាង ៦០ ម៉ឺនដុល្លារ លុបបំបាត់ហិង្សាលើកុមារតាមសាលារៀន
រាជរដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​ផ្ដល់​ថវិកា​សរុប​ចំនួន ៦៣៧.៨៣៨ ដុល្លារ​អាមេរិក ដល់ កម្ពុជា ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​ទៅ​លើ​កុមារ​នៅ​តាម​សាលារៀន។

កិច្ចសន្យា​ផ្ដល់​ជំនួយ​នេះ ត្រូវ​បាន​ចុះហត្ថលេខា កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែ​ឧសភា ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​អ្នកតំណាង​ស្ថាប័ន​ទទួល​ជំនួយ​សម្រាប់​អនុវត្ត​គម្រោង។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ លោក​ឯកអគ្គរាជទូត​ជប៉ុន បាន​មាន​ប្រសាសន៍​ថា គម្រោង​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​តាម​សាលារៀន​ក្នុង​ខេត្ត​កំពង់ចាម ឆ្នាំ​ទី ២ នេះ អនុវត្ត​ដោយ​អង្គការ Save the Children Japan លើ​សកម្មភាព​លើក​កម្ពស់​ការ​យល់ដឹង​ដល់​កុមារ ឪពុកម្ដាយ និង​បុគ្គលិក​អប់រំ បង្កើត​ប្រព័ន្ធ​ការពារ​កុមារ​នៅ​តាម​សាលារៀន និង​តស៊ូ​មតិ ដើម្បី​កិច្ច​ការពារ​កុមារ​តាម​សាលា​រៀន ក្នុង​គោលបំណង​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​តាម​សាលារៀន។

លោក​ទូត​បាន​បន្ត​ថា តាមរយៈ​គម្រោង​នេះ សិស្ស​ប្រមាណ ១ ម៉ឺន ២ ពាន់​នាក់ និង​គ្រូបង្រៀន​ចំនួន ៤៤០ នាក់ នៃ​សាលា​រៀន​គោលដៅ នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​បរិស្ថាន​គ្មាន​អំពើ​ហិង្សា​ដែល​មាន​សុវត្ថិភាព និង​មាន​លក្ខណៈ​បរិយាបន្ន​ជាង​មុន នឹង​នាំ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​សុខុមាលភាព​របស់​កុមារ។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន បាន​និង​កំពុង​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​អង្គការ​ក្រៅរដ្ឋាភិបាល​ជប៉ុន ចាប់​តាំងពី​ឆ្នាំ ២០០២ ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​ពួកគេ ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស ឬ​តំបន់​កំពុង​អភិវឌ្ឍន៍។

រយៈពេល ២០ ឆ្នាំ ចុង​ក្រោយនេះ ស្ថានទូត​ជប៉ុន បាន​ផ្ដល់​ជំនួយ​ជាង ១៤០ គម្រោង ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​កម្មវិធី​នេះ និង​បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា៕

អត្ថបទ ៖ សំអឿន

The post រាជរដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយជាង ៦០ ម៉ឺនដុល្លារ លុបបំបាត់ហិង្សាលើកុមារតាមសាលារៀន appeared first on Kampuchea Thmey Daily.