ព័ត៌មានជាតិ
រាជរដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយជាង ៦០ ម៉ឺនដុល្លារ លុបបំបាត់ហិង្សាលើកុមារតាមសាលារៀន
រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ថវិកាសរុបចំនួន ៦៣៧.៨៣៨ ដុល្លារអាមេរិក ដល់ កម្ពុជា ដើម្បីលុបបំបាត់អំពើហិង្សាទៅលើកុមារនៅតាមសាលារៀន។

កិច្ចសន្យាផ្ដល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី ២៩ ខែឧសភា ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់អនុវត្តគម្រោង។

នៅក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយ លោកឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា គម្រោងលុបបំបាត់អំពើហិង្សាលើកុមារតាមសាលារៀនក្នុងខេត្តកំពង់ចាម ឆ្នាំទី ២ នេះ អនុវត្តដោយអង្គការ Save the Children Japan លើសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្ដាយ និងបុគ្គលិកអប់រំ បង្កើតប្រព័ន្ធការពារកុមារនៅតាមសាលារៀន និងតស៊ូមតិ ដើម្បីកិច្ចការពារកុមារតាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារតាមសាលារៀន។

លោកទូតបានបន្តថា តាមរយៈគម្រោងនេះ សិស្សប្រមាណ ១ ម៉ឺន ២ ពាន់នាក់ និងគ្រូបង្រៀនចំនួន ៤៤០ នាក់ នៃសាលារៀនគោលដៅ នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មានអំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន នឹងនាំឲ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្ដល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ ២០០២ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ដែលត្រូវបានអនុវត្តនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍន៍។
រយៈពេល ២០ ឆ្នាំ ចុងក្រោយនេះ ស្ថានទូតជប៉ុន បានផ្ដល់ជំនួយជាង ១៤០ គម្រោង ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីនេះ និងបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


