វប្បធម៌ ជំនឿ
ជប៉ុនផ្តល់ជំនួយ ៣សែនដុល្លារ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួសជុលតំបន់សំបូរព្រៃគុក
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មីចំនួន ៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សលើតំបន់រមណីយដ្ឋានសំបូរព្រៃគុកដែលមានឈ្មោះថា “គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក”។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយលើសកម្មភាពក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បងតាមរយៈគម្រោងមូនិធិដៃគូ មានទឹកប្រាក់សរុបចំនួន ៦៣៨ ៩៦៧ដុល្លារអាមេរិក។ ជាមួយគ្នានេះ ជប៉ុនបានជួយលើសម្ភារៈ និងឧបករណ៍ដេញថ្លៃនានាសម្រាប់ប្រើប្រាស់លើការជួសជុលដែលមានរយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។

ដោយឡែក ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ជប៉ុនបាន និងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ ឧបករណ៍មួយចំនួនសម្រាប់ការជួសជុល និងអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក។ ទន្ទឹមនេះ ក្រសួងវប្បធម៌ ជឿជាក់ថា តាមរយៈជំនួយកន្លងមក និងជំនួយថ្មីរបស់រដ្ឋាភិបាលជប៉ុន នឹងជួយផ្តល់សមត្ថភាពដល់សិស្ស អ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរយៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារតាមរយៈការអនុវត្តជាក់ស្តែង។ ក្រសួងក៏សង្ឃឹមថា គម្រោងនេះ រួមចំណែកក្នុងការអនុវត្តប្រសិទ្ធិភាព ការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុកផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


