រំលោភលើទំនុកចិត្ត Archives - Kampuchea Thmey Daily

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យស្វែងរកចាប់និងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់។ ចៅក្រមបានចេញដីការឱ្យចាប់ខ្លួនបែបនេះ បន្ទាប់ពីរកឃើញថា ជនត្រូវចោទ ចោម ខ្វាន់ បានរំលោភលើទំនុកចិត្តអ្នកដទៃ ប្រព្រឹត្តនៅចំណុចហាងមាសពេជ្រចំរើនសុវត្ថិភាព មានទីលំនៅ បច្ចុប្បន្នផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមដីការបញ្ជារឱ្យចាប់ខ្លួន ដែលចេញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែទើបផ្សព្វផ្សាយនៅខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងដីការដដែល ចៅក្រម ក៏បញ្ជារដល់កំលាំងសាធារណៈ មន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ច ឱ្យស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់ ដែលមានអត្តសញ្ញាណដូចខាងលើ យក មកប្រគល់ឱ្យចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

តាមដីការកម្រាស់២ទំព័រ ប្រសិនបើដោយមូលហេតុកាលៈទេសៈពេលចាប់ខ្លួនបាន មិនអាចបញ្ជូនមកចៅក្រមស៊ើបសួរបាន ភ្លាមៗទេ ត្រូវនាំបុគ្គលនោះទៅក្នុងពន្ធនាគារឬមណ្ឌលឃុំខ្លួនជាបណ្តោះអាសន្ន ហើយថ្ងៃបន្ទាប់ត្រូវនាំយកមក ឱ្យបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ។ ចៅក្រម ក៏បញ្ជាដល់ប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួន ឱ្យទទួលនិងឃុំខ្លួនបុគ្គលចោម ខ្វាន់។

ប៉ុន្តែ ដីការដដែលក៏បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ចោម ខ្វាន់ ភេទ ស្រី កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៨៨ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៧៣៥៣០០  មិនដឹងជាស្ថិតនៅទីកន្លែងណាឡើយ៕

The post តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ appeared first on Kampuchea Thmey Daily.

ចៅក្រមស៊ើបសួរនៃសាលាដំបូង បង្គាប់​ឱ្យ​តាមចាប់​ខ្លួន ចោម ខ្វាន់ ពី​បទ​រំលោភលើ​ទំនុក​ចិត្ត
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួន សឿន ចំរើន ហៅចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្ត ដែល​ជាបទល្មើសព្រហ្មទណ្ឌ។ នេះបើតាម​ដីការបស់ចៅក្រមស៊ើបសួរនៃសាលារាជធានីភ្នំពេញ

សាលដីកាមានដូចខាងក្រោមនេះ ៖

The post ចៅក្រមស៊ើបសួរនៃសាលាដំបូង បង្គាប់​ឱ្យ​តាមចាប់​ខ្លួន ចោម ខ្វាន់ ពី​បទ​រំលោភលើ​ទំនុក​ចិត្ត appeared first on Kampuchea Thmey Daily.

កាត់ទោសអតីតផ្កាយពីរ ម្នាក់ ស៊ីដាច់ប្រាក់វិនិយោគជិត ៧ លានដុល្លារ
សំណុំរឿង​អតីត​មេ​ទាហាន​ផ្កាយ​ពីរ​ ឈ្មោះ ហៃ ច័ន្ទភារិទ្ធ ស៊ីដាច់​ប្រាក់​ទុន​វិនិយោគ​ពី​បរទេស​ជិត ៧ លាន​ដុល្លារ ក្រោម​រូបភាព​ទិញ​លក់​ដី​ខ្យល់​នៅ​ឧទ្យាន​មុនី​វង្ស​បូកគោ ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លើក​យក​មក​កាត់ទោស កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ចំពោះ​មុខ​ជនជាប់ចោទ។

លោកស្រី ទិត្យ ដាលីន ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​លើក​ឡើង​ថា តុលាការ​បាន​ចោទប្រកាន់​លោក ហៃ ច័ន្ធភារិទ្ធ និង​ឈ្មោះ គៀត សូនី ពី «បទ​ឆបោក បទ​រំលោភ​លើ​ទំនុក​ចិត្ត បទ​សម្អាត​ប្រាក់ និង​បទ​ប្រើប្រាស់​លិខិត​ក្លែង» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទល្មើស​ទាំងនេះ នឹង​ត្រូវ​បញ្ចូល​ក្នុង​សំណុំរឿង​តែមួយ ដើម្បី​ជំនុំ​ជម្រះ​តាមច្បាប់។

ប្រឈមមុខ​ការ​ចោទប្រកាន់​នេះ ជនជាប់ចោទ បាន​សារភាព​ថា កាលពី​អំឡុង​ឆ្នាំ ២០១៨ ខ្លួន​បាន​ស្គាល់ និង​រាប់អាន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ មាន​ប្រពន្ធ​ខ្មែរ បាន​ពឹង​ពាក់​ឲ្យ​ខ្លួន​រក​ទិញ​ដី​នៅ​ខេត្ត​កំពត។ បន្ទាប់មក ខ្លួន​បាន​ជួប​ឈ្មោះ គៀត សូនី ដែល​ជា​អ្នក​ប្រមូល​ទិញ​ដី ដំបូង​ឡើយ ទិញ​បាន ១៦២ ហិកតា នៅ​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត តាមរយៈ​កិច្ចសន្យា​ទិញ​លក់​ជាមួយ​ខ្លួន ហៃ ច័ន្ធភារិទ្ធ និង ឈ្មោះ គៀត សូនី ក្នុង​តម្លៃ ១,២៥ លាន​ដុល្លារ។ ក្រោយមក ជនជាតិ​ម៉ាឡេស៊ី នោះ ស្រលាញ់​ដី​នៅ​ម្ដុំ​នោះ​ទៀត ខ្លួន​ក៏បាន​ឲ្យ​ឈ្មោះ គៀត សូនី ប្រមូល​ទិញ​បន្ថែម​បាន ៤១ ហិកតា​ទៀត ដោយ​សរុប​ទាំងអស់ ខ្លួន​បាន​ទទួល​ប្រាក់​ជា​បន្តបន្ទាប់​ពី​ក្រុមហ៊ុន​ចំនួន ៦,៧ លាន​ដុល្លារ រួម​ទាំង​ប្រាក់​រត់ការ​ធ្វើ​ប្លង់ដី​ផង ព្រោះ​ដី​ដែល​ប្រមូល​ទិញ គឺ​មាន​លិខិត​ទិញ​លក់​ត្រឹម​មេភូមិ​ប៉ុណ្ណោះ ដោយសារ​ដី​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ដី​គម្រប​ឧទ្យាន​មុនី​វង្ស​បូកគោ លុះ​ក្រោយមក​ក្រុមហ៊ុន​វីន​ហ៊ីល​ស៊ីធី ក៏បាន​ដាក់ពាក្យ​ប្ដឹង​ខ្លួន​តែម្ដង នៅ​ពេល​ដែល​ក្រសួងបរិស្ថាន​ធ្វើ​លិខិត​បញ្ជាក់​ថា ជា​ដី​រដ្ឋ។

លោក ហៃ ច័ន្ធភារិទ្ធ បាន​សារភាព​ទៀត​ថា ក្នុង​ទំហំ​ដី ២០៣ ហិកតា ដែល​ខ្លួន​ប្រមូល​ទិញ​ឲ្យ​ក្រុមហ៊ុន​នោះ គឺ មានតែ ២ ហិកតា​ប៉ុណ្ណោះ មិន​ស្ថិត​ក្នុង​ដី​រដ្ឋ​ឧទ្យាន​ជាតិ​មុនី​វង្ស។

ជាមួយ​គ្នា​នោះ ដោយសារ​ជនជាប់ចោទ​បាន​សារភាព តំណាង​អយ្យការ លោក ទី មុនិន្ទ បាន​តម្កល់​ទុក​បទ​ចោទប្រកាន់​ទាំងអស់​លើ លោក ហៃ ច័ន្ទភារិទ្ធ និង ឈ្មោះ គៀត សូនី ហើយ​ស្នើ​ឲ្យ​តុលាការ​សម្រេច​តាមច្បាប់។

ចំណែក​មេធាវី​តំណាង​ក្រុមហ៊ុន បាន​ទាមទារ​សំណង​ខូចខាត​ចំនួន ៦,៧ លាន​ដុល្លារ និង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ២ លាន​ដុល្លារ ពី​ជនជាប់ចោទ ហៃ ច័ន្ទភារិទ្ធ និង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​តាមច្បាប់។

លោកស្រី ទិត្យ ដាលីន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​កំណត់​យក​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បី​ប្រកាស​សាលក្រម៕

អត្ថបទ ៖ មករា

The post កាត់ទោសអតីតផ្កាយពីរ ម្នាក់ ស៊ីដាច់ប្រាក់វិនិយោគជិត ៧ លានដុល្លារ appeared first on Kampuchea Thmey Daily.

ចាប់ឃុំខ្លួនម្នាក់ និងចោទប្រកាន់ម្នាក់ រឿងរំលោភលើទំនុកចិត្ត
សំណុំរឿង​មួយ​ដែល​ជនជាប់ចោទ​កំពុង​ឆ្លើយ​ដាក់គ្នា ហើយ​ត្រូវ​តុលាការ​បន្ត​ចាត់ការ​តាម​នីតិវិធី​ជាក់ស្ដែង​កាលពី​កន្លងទៅ លោក តុប ឈុន​សុង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​បុគ្គលិក​ក្រុមហ៊ុន តូ​កូ​យូ ជប៉ុន​អូ​តូ​ផាត​កម្ពុជា ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ពីបទ «លើ​ទំនុក​ចិត្ត» ប្រព្រឹត្ត​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី កាលពី​អំឡុង​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២២ បទល្មើស​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៩១ និង​មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ។

ជន​ត្រូវ​ចោទ​មាន​ឈ្មោះ ផាត មករា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មុន​ឃុំខ្លួន​ជា​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​.​ឃុំ​លំ​ទង​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បុគ្គលិក​ក្រុមហ៊ុន​រូប​នោះ ទើប​ថ្មីៗ នេះ លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ទៅ​ចៅក្រម​ស៊ើបសួរ ចោទប្រកាន់​ជា​ផ្លូវការ​លើ​ឈ្មោះ ខាន់ វិសាល ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​ជា​ប្រធាន​ត្រួតពិនិត្យ​ផ្នែក​លក់​ទូទាំង​ប្រទេស​របស់​ក្រុមហ៊ុន តូ​កូ​យូ ជប៉ុន អូ​តូ​ផាត ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​គ្រឿងបន្លាស់​រថយន្ត​ម្នាក់​ទៀត យោង​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ក្រុមហ៊ុន​ខាងលើ ពាក់ព័ន្ធ​ពី​បទ​.​រំលោភ​លើ​ទំនុក​ចិត្ត។

ការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ឈ្មោះ ខាន់ វិសាល នេះ តំណាង​អយ្យការ​បាន​ស្នើ​សុំ​ទៅ​ចៅក្រម​ស៊ើបសួរ ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ជន​ខាងលើ ដើម្បី​បញ្ចប់ ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើត​ជា​ថ្មី និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ពាក់ព័ន្ធ​សំណុំរឿង​នេះ បើ​តាម​អង្គហេតុ នៃ​ពាក្យបណ្ដឹង បាន​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​ថា កាលពី​ថ្ងៃ​ទី ៩ ខែ​ឧសភា ឆ្នាំ ២០២០ ឈ្មោះ ខាន់ វិសាល បាន​ចុះ​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន តូ​កូ​យូ ជប៉ុន​អូ​តូ​ផាត​កម្ពុជា ដែល​ពេលនោះ​ក្រុមហ៊ុន​មាន​ការ​ជឿ​ទុកចិត្ត បាន​ឲ្យ​កាន់​តួនាទី​ជា​ប្រធាន​ត្រួតពិនិត្យ​ផ្នែក​លក់ និង​ឈ្មោះ ផាត មករា ជា​បុគ្គលិក។

ក្នុង​អំឡុង​ពេល​កំពុង​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន ដែល​មិនទាន់​បញ្ចប់​កិច្ចសន្យា​នៅឡើយ ជន​ទាំងពីរ​បាន​ប្រើ​ពេលវេលា​ក្នុង​ម៉ោង​ធ្វើការ​លួច​លក់ ដោយ​ប្រើ​មធ្យោបាយ​ផ្សេងៗ ព្រមទាំង​រថយន្ត​របស់​ក្រុមហ៊ុន ដើម្បី​លួច​លក់​ផលិតផល​ឲ្យ​ទៅ​អតិថិជន​របស់​ក្រុមហ៊ុន និង​បុគ្គលិក​ផ្នែក​លក់ ជាមួយ​បក្សពួក​ផ្សេងទៀត។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បន្ទាប់ពី​ឈ្មោះ ខាន់ វិសាល លាឈប់​ពី​ក្រុមហ៊ុន​ហើយ បាន​បំផុសបំផុល និង​ញុះញង់​បុគ្គលិក​របស់​ក្រុមហ៊ុន​ផ្សេងទៀត ឲ្យ​ឈប់​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ​ទៀត​ផង ដែល​ទង្វើ​បែបនេះ​គឺ​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ដោយ​អភិបាល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូចប្រយោជន៍​របស់​ក្រុមហ៊ុន​យ៉ាង​ខ្លាំង​បំផុត។ ដូច​អង្គហេតុ​តាម​ពាក្យបណ្ដឹង​ខាងលើ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន តូ​កូ​យូ ជា​ក្រុមហ៊ុន​ស្របច្បាប់ មិន​លើកលែង​ឲ្យ​ជន​ទុច្ចរិត ប្រព្រឹត្ត​អំពើ​ល្មើស​បាន​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។ ម្ចាស់​ក្រុមហ៊ុន​ថែមទាំង​បាន​ទទូច​ស្នើសុំ​ឲ្យ​តុលាការ ចាត់ការ​លើ​បុគ្គល​កំហូច​ទាំងពីរ ដើម្បី​រក​ភាព​យុត្តិធម៌​មកវិញ សំខាន់​គឺ​នាំ​ខ្លួន​ជន​ពាក់ព័ន្ធ​ឈ្មោះ ខាន់ វិសាល មក ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើតជា​ថ្មី និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ មករា

The post ចាប់ឃុំខ្លួនម្នាក់ និងចោទប្រកាន់ម្នាក់ រឿងរំលោភលើទំនុកចិត្ត appeared first on Kampuchea Thmey Daily.

ព្រះរាជអាជ្ញា​បង្គាប់​ឲ្យ​នាំ​មេ​តុងទីន​ម្នាក់​ពី​ពន្ធនាគារ​មក​សួរ​រឿង​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត
ភ្នំពេញ ៖ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ដែល​ជា​មេ​តុងទីន មានឈ្មោះ ឡុង រ៉ានី ភេទ​ស្រី អាយុ​៣៦ ឆ្នាំ កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​PJ មក​សាកសួរ​បន្ថែម​ពី​ដំណើររឿង​ឆ​បោក និង​រំលោភ​លើ​ទំនុកចិត្ត តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ម្នាក់​ផ្សេងទៀត។

លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៣ បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​មេ​តុងទីន​ម្នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន បន្ទាប់ពី​លោក សឿ ឡងឌី ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង បានធ្វើការ​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពាក់ព័ន្ធ​ពី​បទឆបោក និង​ចាយ​សែក​ស្អុយ​ដែល​មាន​ទឹកប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក។

កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា កម្លាំង​សម​ត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានធ្វើការ​ឃាត់ខ្លួន​មេ​តុងទីន​ម្នាក់ និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​(​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បរកណ៍​អាច​ជួញដូរ​បាន​) ពោល​គឺ ឆបោក និង​ប្រើប្រាស់​មូលប្បទានប័ត្រ​គ្មាន​សាច់ ប្រាក់ (​សែក​ស្អុយ​) ។

ជនសង្ស័យ​ឈ្មោះ ឡុង រ៉ានី ភេទ​ស្រី អាយុ​៣៦ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​ស ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។ ការ​ចាប់ខ្លួន​មេ​តុងទីន​ខាងលើ ត្រូវ​បាន​សម​ត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង ជាការ​ធ្វើឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយយោង​ទៅលើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈឹម ភា​រី ដែលមាន​មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ​គឺ​លោកស្រី នួន មករា សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តាម​ពាក្យ​បណ្តឹង​របស់​ជន​រ​ង​គ្រោះ​បាន​បញ្ជាក់​ថា សុំ​ប្តឹង​ឈ្មោះ ឡុង រ៉ានី និង​ប្តី ជា​មេ​តុងទីន​បាន​លេង​ជាមួយគ្នា មាន​ក្បាល​តុងទីន​ផ្តាច់​ខ្សែ ១០០ (៧)៦០០(៦)៥០០ (៦) (​ដូច​មាន​ក្នុង​ឧបសម្ពន្ធ​ភ្ជាប់​) ហើយ​ដើមបណ្តឹង​ជា​កូន​តុងទីន​បាន​បង់ប្រាក់​គ្រប់​ចំនួន សរុប ៣២៧ ១៦០ ដុល្លារ​អាមេរិក ដល់ពេល​ត្រូវ​ដេញ​តុងទីន​កើប​យកប្រាក់​នោះមក​វិញ ស្រាប់តែ​មេ​តុងទីន​ឈ្មោះ ឡុង រ៉ានី និង​ប្តី បានចេញ​មូលប្បទានប័ត្រ​មួយ​សន្លឹក ចុះ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ដែលមាន​ទឹកប្រាក់​ចំនួន ២២៩ ៦៦០ ដុល្លារ​អាមេរិក​ឲ្យ​ជំនួស និង​សន្យា​ប្រគល់​ប្រាក់សុទ្ធ​ខាងក្រៅ​ឲ្យ​គ្រប់​ចំនួន​បន្ថែមទៀត។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ត្រូវ​បើកប្រាក់​នោះ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយតប​ថា មូលប្បទានប័ត្រ​នេះ​មិនមាន​សាច់ប្រាក់​ទេ ហើយ​មេ​តុងទីន​បាន​ប្លុក​មូល​ប្ប​ទា​ប័ត្រ​នេះ ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​ទៀត​ផង។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មានកូន​តុងទីន​ជាច្រើន​នាក់​ទៀត ដែល​រងគ្រោះ​ដោយសារ​មេ​តុងទីន​ពីរ​នាក់​ប្តី​ប្រពន្ធ​រូប​នេះ វេច​លុយ​រត់​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត ២ លាន​ដុល្លារ​អាមេរិក​ឯណោះ ហើយ​កូន​តុងទីន​ដែល​រងគ្រោះ​ទាំងអស់​នោះ បាន និង​កំពង់​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ពឹងពាក់​មេធាវី​ការពារ​ផ្លូវច្បាប់ ប្តឹង​ឈ្មោះ ឡុង រ៉ានី និង​ប្តី ជា​មេ​តុងទីន បន្តបន្ទាប់ ។ ដូច្នោះ​ក្នុងនាម​ជា​ជនរងគ្រោះ ស្នើសុំ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មេត្តា​ចាត់ការ​លើ​មេ​តុងទីន និង​ប្តី ទៅតាម​ផ្លូវច្បាប់ ។ ការបង្គាប់​ឲ្យ​នាំខ្លួន​មេ​តុងទីន​ឈ្មោះ ឡុង រ៉ានី ចូល​មក​ឆ្លើយបំភ្លឺ​ចំពោះមុខ​តំណាង​អយ្យការ​នេះ គឺ​តាម​ពាក្យបណ្តឹង​ទី​២ ហើយ​អាច​នៅមាន​ពាក្យបណ្តឹង​ជាប​បន្តបន្ទាប់​ទៀត៕

ដោយ ៖ មករា

The post ព្រះរាជអាជ្ញា​បង្គាប់​ឲ្យ​នាំ​មេ​តុងទីន​ម្នាក់​ពី​ពន្ធនាគារ​មក​សួរ​រឿង​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត appeared first on Kampuchea Thmey Daily.

តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ភរិយា​លោក​លី ហាំង​សេង ថៅកែ​ផ្ទះល្វែង ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត
សៀមរាប​ ៖​ អាវុធហត្ថ​ខេត្តសៀមរាប នៅ​ថ្ងៃទី​០២ ​ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បានធ្វើការ​នាំខ្លួន​ស្ត្រី​ម្នាក់​ជា​ថៅកែ​ផ្ទះល្វែង​នៅ​ក្រុង​សៀមរាប មកកាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​សួរនាំ ករណី​របស់​ពលរដ្ឋ​ចំនួន​៦​គ្រួសារ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត។

យោងតាម​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប ករណី​បណ្តឹង​នេះ គឺ​កើតឡើង​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ក្រោយពី​ឈ្មោះ លី ហាំង​សេង និង​ប្រពន្ធ​ឈ្មោះ អៀង ប៊ួ​យ​គង់ បានធ្វើការ​ផ្សព្វផ្សាយ​ល​ក់​គម្រោង​ផ្ទះល្វែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ ដោយមាន​ទំនុកចិត្ត ពលរដ្ឋ​ចំនួន​៦​គ្រួសារ បាន​ទិញ​ដោយ​ធ្វើ​កិច្ចសន្យា​ទិញ​លក់ និង​កក់​ប្រាក់ និង​បង់ប្រាក់​ជា​បន្តបន្ទាប់​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្ទះល្វែង​ជា​ប្រាក់សុទ្ធ និង​វេរ​តាម​គណនី​ធនាគារ ABA ដោយ​មិនមាន​ការបង់​យឺតយ៉ាវ​ឡើយ​។

ក្រុមហ៊ុន​ផ្ទះល្វែង​បាន​ចាប់​ផ្តើម​ធ្វើការ​សាងសង់ និង​មាន​សន្ទុះ​លឿន​តាម​ពេលវេលា​កំណត់​នៅក្នុង​កិច្ចសន្យា ហើយ​ក្រោយមក​ក្រុមហ៊ុន​ផ្ទះល្វែង​បាន​បំពេញបែបបទ​ចុះបញ្ជី និង​បំបែក​ក្បាលដី ដើម្បី​ផ្ទេរសិទ្ធិ​មកឱ្យ​ពលរដ្ឋ​ទាំង​៦​គ្រួសារ​តាម​ទំហំ​ដី និង​ផ្ទះ​ដូច​មានកំណត់​នៅក្នុង​កិច្ចសន្យា​ទិញ​លក់ ហើយ​ក្រុមហ៊ុន​ថែមទាំង​មាន​វិញ្ញាបនបត្រ​ល្វែង​នីមួយៗ ដែល​បាន​បំបែក​រួចមក​បង្ហាញ​ឱ្យ​ពលរដ្ឋ​ទាំង​៦​គ្រួសារ​មើល​ផងដែរ​។

ក្រោយមក​បាន​ដំណឹង​ថា ឈ្មោះ លី ហាំង​សេង និង​ប្រពន្ធ អៀង ប៊ួ​យ​គង់ បាន​យក​ដី​ដែល​បំបែក​រួច​មាននៅ​ក្នុង​វិញ្ញាបនបត្រ​ដី​ល្វែង​តូចៗ​នីមួយៗ​ទៅ​ដាក់បញ្ចាំ​ហ៊ី​ប៉ូ​តែ​ក​ឱ្យ​ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) សាខា​ខេត្តសៀមរាប ទៅវិញ ។ រហូត​មានការ​ប្តឹងផ្តល់​គ្នា​រវាង​ធនាគារ អ អេ​ច ប៊ី ជាមួយនឹង​ក្រុមហ៊ុន​ផ្ទះល្វែង ក្នុង​ចេតនា​ឈាន​ដល់​ការ​រឹបអូស​យក​ដី​ផ្ទះ​ទាំង​៧​ល្វែង​របស់​ពលរដ្ឋ​ទាំង​៦​គ្រួសារ​ទៀតផង​។

ជាក់ស្តែង​សាលក្រម​រដ្ឋប្បវេណី​ដែល​ចេញ​ដោយ​សាលាដំបូង​ខេត្តសៀមរាប អាចឱ្យ​ភាគី​ក្រុមហ៊ុន​ផ្ទះល្វែង​អាច​ប្តឹង​ទាស់ ឬ​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់ខ្ពស់​បាន​។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ផ្ទះល្វែង បែរជា​មិន​ព្រមធ្វើ​ការប្តឹង​ទាស់ ឬ​ប្តឹង​ឧទ្ធរណ៍ ទុកឱ្យ​សាលក្រម​ចូល​ជា​ស្ថាពរ ហើយ​មិន​ព្រម​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះល្វែង​នោះឡើយ ដែល​វា​បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​ផ្ទះល្វែង​មាន​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​។

នៅ​ទីបំផុត​បន្ទាប់ពី​តុលាការ​សួរនាំ​អស់​រយៈពេល​១​ថ្ងៃ​ពេញ គឺ​ត្រូវបាន​តុលាការ​ខេត្តសៀមរាប សម្រេច​ឲ្យ​ឃុំខ្លួន​ថៅកែ​ផ្ទះល្វែង ឈ្មោះ​លោកស្រី​អៀង ប៊ួ​យ​គង់ ទៅ​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

ដោយ ៖ កុសល

The post តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ភរិយា​លោក​លី ហាំង​សេង ថៅកែ​ផ្ទះល្វែង ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត appeared first on Kampuchea Thmey Daily.

ចាប់ខ្លួន​ជំនួយការ​ឧកញ៉ា​ម្នាក់ បញ្ជូន​ទៅ​តុលាការ​ពាក់​ព័ន្ធ​នឹង​លុយ​ជាង​២១​ម៉ឺន​ដុល្លារ
ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នេះ កម្លាំង​សម​ត្ថ​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជំនួយការ​ផ្ទាល់​ឧកញ៉ា​ម្នាក់ បញ្ជូន​ទៅ​តុលាការ​ពាក់​ពន្ធ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត និង ឆបោក លើទឹក​ប្រាក់​ប្រមាណ​ជាង​២១ ម៉ឺន​ដុល្លារ​អាមេរិក។ ជំនួយការ​ឧកញ៉ា​រូបនោះ​ឈ្មោះ យឹ​ង សារ៉ាត់ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​.​ខេត្តសៀមរាប។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជំនួយការ​ឧកញ៉ា​បញ្ជូនទៅ​តុលាការ​នោះ ត្រូវបាន​សម​ត្ថ​កិច្ច​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២១ ដើមបណ្តឹង​បាន​បើក​ក្រុម ហ៊ុន​មួយ ដោយ​តម្រូវ​ឲ្យ​ឈ្មោះ យឹ​ង សារ៉ាត់ ដែលជា​ជំនួយការ​ឧកញ៉ា ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ ដើម្បី​ឲ្យ​ចូល​បម្រើ​ការងារ តាម​ផ្នែក តាម​ជំនាញ ដែល​ក្រុមហ៊ុន​ត្រូវការ។ បន្ទាប់​ឈ្មោះ យឹ​ង សា​រ៉ា​ត ក៏បាន​ជ្រើស​បុគ្គលិក​បាន​មួយចំនួន​ឲ្យ​ចូល​ធ្វើ​ការងារ​ពិតប្រាកដ និង បើក​ប្រាក់ខែ​តាម​ការកំណត់។ ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន​បាន​រកឃើញ ការដឹកនាំ និង​ការ​គ្រប់ គ្រង ចាត់ចែង លើ​បុគ្គលិក ដោយមាន​ភាពអនាធិបតេយ្យ​របស់​ឈ្មោះ យឹ​ង សារ៉ាត់ ធ្វើ​របាយការណ៍​មិន​ត្រឹមត្រូវ ភូតកុហក​ក្រុមហ៊ុន ពិសេស​មាន​បុគ្គលិក (​ខ្មោច​) ដូចជា​តៃ​កុឡា​ន ព្រូឡាន ឈ្មោះ​ខ្លះ​ឈប់ ខ្លះ​មិន​ចូលធ្វើការ នៅតែ​បើកប្រាក់​ខែ​ពី​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​ត្រូវបាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែ ឲ្យ​ទៅ​ឈ្មោះ យឹ​ង សារ៉ាត់ សម្រាប់​បើក​ឲ្យ​បុគ្គលិក​នោះ ។

ទីបំផុត​នៅពេល​គណនេយ្យ​ក្រុមហ៊ុន​បិទ​បញ្ជីចំណូល​ចំណាយ​ប្រចាំខែ ដើម្បី​រាយ​ការជូន​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន ទើប​ដឹង​ពី​ការ បាត់បង់​ថវិកា​នោះ លុះ​ពេល​ស្រាវជ្រាវ​ទៅ​ក៏​ធ្លា​ក់លើ​ជំនួយការ​ឧកញ៉ា ជា​អ្នក​កិបកេង និង ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ តាម​រូបភាព​ជ្រើសរើស​បុគ្គលិក ខ្មោច ដែល​ម្ចាស់​ក្រុមហ៊ុន​ទុកចិត្ត​ជំនួយការ មិនបាន​តាមដាន​ឲ្យ​ដិតដល់ ។ តែ​បើ​តាម​ចម្លើយ​ជនសង្ស័យ​ថា ការចោទប្រកាន់​នេះ​មិន​ពិត​ទេ ខ្លួន​ត្រូវបាន​ឧកញ៉ា ចាត់តាំង​ឲ្យ​ធ្វើជា​នាយក​ប្រតិ​ប​ត្តិ​ក្រុមហ៊ុន ការជ្រើសរើស និង​គ្រប់គ្រង​បុគ្គលិ​ក​មុន​ចូល​បម្រើ​ការងារ គឺ​សុទ្ធតែ​ឆ្លងកាត់​ការសម្ភាសន៍​ជាមួយ​ក្រុមប្រឹក្សាភិបាល និង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន រួច​បញ្ជូនទៅ​ឧកញ៉ា​ថៅកែ​ក្រុមហ៊ុន​ពិនិត្យ​សម្រេច ដើម្បី​មានឈ្មោះ​ស​ម្រា ប់​បើក​ប្រាក់ខែ មិន​ធ្វើ​អ្វី​តាមចិត្ត​ទេ។

តែ​យ៉ាងណាក្តី​សំណុំ​រឿងនេះ​បាន និង​កំពុង​ស្ថិតនៅ​ដំណាក់កាល​ស្ថាប័ន​អយ្យកា​របើក​ការ​ស៊ើបសួរ ដើម្បី​រក​បទល្មើស និង​ចោទប្រកាន់​ជា​ផ្លូវ​ការចាត់ រួច​ចាត់​បញ្ជូន​ទៅខាង​ចៅ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ៕

ដោយ ៖ មករា

The post ចាប់ខ្លួន​ជំនួយការ​ឧកញ៉ា​ម្នាក់ បញ្ជូន​ទៅ​តុលាការ​ពាក់​ព័ន្ធ​នឹង​លុយ​ជាង​២១​ម៉ឺន​ដុល្លារ appeared first on Kampuchea Thmey Daily.

ចាប់ខ្លួន​មេការ​សំណង់​ជណ្ដើរយន្ត ស៊ីដាច់​ប្រា​ក់ជាង​៨​ម៉ឺន​ដុល្លារ​
បុរស​ម្នាក់​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ ចាប់ខ្លួន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ពាក់ព័ន្ធ​និង​បទល្មើស « រំលោភ​លើ​ទំនុក​ចិត្ត »​ស៊ី​ដាច់​ប្រាក់​លក់​ជណ្ដើរយន្ត​៣​គ្រឿង មាន​ទឹកប្រាក់​ជាង​៨​ម៉ឺ​ន​ដុល្លារ។

​ជនសង្ស័យ​ឈ្មោះ ឈុន មករា អាយុ​៣៦​ឆ្នាំ ជា​មេការ​សំណង់​ជណ្ដើរយន្ត និង​លក់​ជណ្ដើរ​យ​ន្ត នៃ​ក្រុមហ៊ុន​ជប៉ុន អ៊ឹមស៊ីលិ​ហ្វ ស៊ី​លូ​សិន។ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ឈ្មោះ​ ឈុន មករា ធ្វើ​យោង​តាម​ពាក្យបណ្ដឹង​របស់​លោក shinghiko toyoshi ជា​នាយក​ក្រុមហ៊ុន អ៊ឹមស៊ីលិ​ហ្វ ស៊ី​លូ​សិន។

​ពាក្យបណ្ដឹង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី១៣ ​ខែ​មិនា ឆ្នាំ​២០២០ ក្រុមហ៊ុន​បានប្រគល់​សំណង់​ជណ្ដើរយន្ត​ឲ្យ ឈុន មករា ដើម្បី​ដំឡើង​ឲ្យ​អតិថិជន​ឈ្មោះ ប្រាក់ ហម ជាមួយនិង​ការទូទាត់​ប្រាក់​រួច​គ្រប់​ចំនួន ប៉ុន្តែ ឈុន មករា មិនបាន​បង្វិល​ប្រាក់​ចូល​ក្រុមហ៊ុន​ទេ។ លុះដល់​ថ្ងៃទី២៨​ ខែមេសា ឆ្នាំ​២០២០ ក្រុមហ៊ុន​បាន​ប្រគល់​សំណង់​ជណ្ដើរយន្ត លក់ ទិញ ឲ្យ​ការិយាល័យ​ក្រុមហ៊ុន ធី​ធី​ស៊ី​វី​អ៊ឹ​ម​ផត ដោយមាន​ការ​ចុះកិច្ចសន្យា​ប្រគល់​ប្រាក់​ជា​បន្ត​បន្ទាប់ពី​អតិថិជន​មក​ឲ្យ​ឈ្មោះ ឈុន មករា ដែល​ជា​មេការ​ផ្នែក​លក់ ប៉ុន្តែ​ឈ្មោះ​នេះ​មិនបាន​បង្វិល​ប្រាក់​ចូល​ក្រុមហ៊ុន​ទេ ។​

​បន្ទាប់មក នៅ​ថ្ងៃ​ទី១១​ ខែ​សីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​តាមរយៈ ឈ្មោះ ឈុន មករា បាន​លក់​ជណ្ដើរយន្ត​ឲ្យ​អតិថិជន​ឈ្មោះ ប៊ុន ហៃ ដោយមាន​ការ​ចុះកិច្ចសន្យា​លក់ ទិញ និង​ប្រគល់​ប្រាក់​ជា​បន្ត​បន្ទាប់ពី​អតិថិជន ហើយ​ឈ្មោះ ឈុន មករា បាន​ប្រមូល​យក​ប្រាក់​ពី​ការ​លក់​ជណ្ដើរយន្ត​ទាំង​៣​គ្រឿង​ មានតម្លៃ​សរុប​ចំនួន ៨៣ ៧៣០ដុល្លារ ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន ទើប​ប្រធាន​ក្រុមហ៊ុន​ប្ដឹង​មក​សមត្ថកិច្ច​និង​តុលាការ​តែម្ដង។ ឥឡូវនេះ​តំណាង​អយ្យការ​កំពុងសាកសួរ​ជន​សង្ស័​យ​នៅឡើយ មិនទាន់មាន​ការសម្រេច​​ក្ដី​នៅ​ឡើយ​ទេ៕

អត្ថបទ៖ មករា​

The post ចាប់ខ្លួន​មេការ​សំណង់​ជណ្ដើរយន្ត ស៊ីដាច់​ប្រា​ក់ជាង​៨​ម៉ឺន​ដុល្លារ​ appeared first on Kampuchea Thmey Daily.