ព័ត៌មានជាតិ
ចាប់ខ្លួនមេការសំណង់ជណ្ដើរយន្ត ស៊ីដាច់ប្រាក់ជាង៨ម៉ឺនដុល្លារ
បុរសម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ចាប់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងពាក់ព័ន្ធនិងបទល្មើស « រំលោភលើទំនុកចិត្ត »ស៊ីដាច់ប្រាក់លក់ជណ្ដើរយន្ត៣គ្រឿង មានទឹកប្រាក់ជាង៨ម៉ឺនដុល្លារ។
ជនសង្ស័យឈ្មោះ ឈុន មករា អាយុ៣៦ឆ្នាំ ជាមេការសំណង់ជណ្ដើរយន្ត និងលក់ជណ្ដើរយន្ត នៃក្រុមហ៊ុនជប៉ុន អ៊ឹមស៊ីលិហ្វ ស៊ីលូសិន។ ប្រភពព័ត៌មានពីសាលាដំបូង បានឲ្យដឹងថា ការចាប់ខ្លួនឈ្មោះ ឈុន មករា ធ្វើយោងតាមពាក្យបណ្ដឹងរបស់លោក shinghiko toyoshi ជានាយកក្រុមហ៊ុន អ៊ឹមស៊ីលិហ្វ ស៊ីលូសិន។

ពាក្យបណ្ដឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ក្រុមហ៊ុនបានប្រគល់សំណង់ជណ្ដើរយន្តឲ្យ ឈុន មករា ដើម្បីដំឡើងឲ្យអតិថិជនឈ្មោះ ប្រាក់ ហម ជាមួយនិងការទូទាត់ប្រាក់រួចគ្រប់ចំនួន ប៉ុន្តែ ឈុន មករា មិនបានបង្វិលប្រាក់ចូលក្រុមហ៊ុនទេ។ លុះដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនបានប្រគល់សំណង់ជណ្ដើរយន្ត លក់ ទិញ ឲ្យការិយាល័យក្រុមហ៊ុន ធីធីស៊ីវីអ៊ឹមផត ដោយមានការចុះកិច្ចសន្យាប្រគល់ប្រាក់ជាបន្តបន្ទាប់ពីអតិថិជនមកឲ្យឈ្មោះ ឈុន មករា ដែលជាមេការផ្នែកលក់ ប៉ុន្តែឈ្មោះនេះមិនបានបង្វិលប្រាក់ចូលក្រុមហ៊ុនទេ ។
បន្ទាប់មក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនតាមរយៈ ឈ្មោះ ឈុន មករា បានលក់ជណ្ដើរយន្តឲ្យអតិថិជនឈ្មោះ ប៊ុន ហៃ ដោយមានការចុះកិច្ចសន្យាលក់ ទិញ និងប្រគល់ប្រាក់ជាបន្តបន្ទាប់ពីអតិថិជន ហើយឈ្មោះ ឈុន មករា បានប្រមូលយកប្រាក់ពីការលក់ជណ្ដើរយន្តទាំង៣គ្រឿង មានតម្លៃសរុបចំនួន ៨៣ ៧៣០ដុល្លារ ទុកជាប្រយោជន៍ផ្ទាល់ខ្លួន ទើបប្រធានក្រុមហ៊ុនប្ដឹងមកសមត្ថកិច្ចនិងតុលាការតែម្ដង។ ឥឡូវនេះតំណាងអយ្យការកំពុងសាកសួរជនសង្ស័យនៅឡើយ មិនទាន់មានការសម្រេចក្ដីនៅឡើយទេ៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


