សន្តិសុខសង្គម
តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនភរិយាលោកលី ហាំងសេង ថៅកែផ្ទះល្វែង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
សៀមរាប ៖ អាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការនាំខ្លួនស្ត្រីម្នាក់ជាថៅកែផ្ទះល្វែងនៅក្រុងសៀមរាប មកកាន់តុលាការខេត្តសៀមរាប ដើម្បីសួរនាំ ករណីរបស់ពលរដ្ឋចំនួន៦គ្រួសារពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។

យោងតាមដីការបស់សាលាដំបូងខេត្តសៀមរាប ករណីបណ្តឹងនេះ គឺកើតឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ក្រោយពីឈ្មោះ លី ហាំងសេង និងប្រពន្ធឈ្មោះ អៀង ប៊ួយគង់ បានធ្វើការផ្សព្វផ្សាយលក់គម្រោងផ្ទះល្វែង មានទីតាំងស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ដោយមានទំនុកចិត្ត ពលរដ្ឋចំនួន៦គ្រួសារ បានទិញដោយធ្វើកិច្ចសន្យាទិញលក់ និងកក់ប្រាក់ និងបង់ប្រាក់ជាបន្តបន្ទាប់ទៅឱ្យក្រុមហ៊ុនផ្ទះល្វែងជាប្រាក់សុទ្ធ និងវេរតាមគណនីធនាគារ ABA ដោយមិនមានការបង់យឺតយ៉ាវឡើយ។

ក្រុមហ៊ុនផ្ទះល្វែងបានចាប់ផ្តើមធ្វើការសាងសង់ និងមានសន្ទុះលឿនតាមពេលវេលាកំណត់នៅក្នុងកិច្ចសន្យា ហើយក្រោយមកក្រុមហ៊ុនផ្ទះល្វែងបានបំពេញបែបបទចុះបញ្ជី និងបំបែកក្បាលដី ដើម្បីផ្ទេរសិទ្ធិមកឱ្យពលរដ្ឋទាំង៦គ្រួសារតាមទំហំដី និងផ្ទះដូចមានកំណត់នៅក្នុងកិច្ចសន្យាទិញលក់ ហើយក្រុមហ៊ុនថែមទាំងមានវិញ្ញាបនបត្រល្វែងនីមួយៗ ដែលបានបំបែករួចមកបង្ហាញឱ្យពលរដ្ឋទាំង៦គ្រួសារមើលផងដែរ។

ក្រោយមកបានដំណឹងថា ឈ្មោះ លី ហាំងសេង និងប្រពន្ធ អៀង ប៊ួយគង់ បានយកដីដែលបំបែករួចមាននៅក្នុងវិញ្ញាបនបត្រដីល្វែងតូចៗនីមួយៗទៅដាក់បញ្ចាំហ៊ីប៉ូតែកឱ្យធនាគារ អ អេច ប៊ី (ខេមបូឌា) សាខាខេត្តសៀមរាប ទៅវិញ ។ រហូតមានការប្តឹងផ្តល់គ្នារវាងធនាគារ អ អេច ប៊ី ជាមួយនឹងក្រុមហ៊ុនផ្ទះល្វែង ក្នុងចេតនាឈានដល់ការរឹបអូសយកដីផ្ទះទាំង៧ល្វែងរបស់ពលរដ្ឋទាំង៦គ្រួសារទៀតផង។

ជាក់ស្តែងសាលក្រមរដ្ឋប្បវេណីដែលចេញដោយសាលាដំបូងខេត្តសៀមរាប អាចឱ្យភាគីក្រុមហ៊ុនផ្ទះល្វែងអាចប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់បាន។ ប៉ុន្តែខាងក្រុមហ៊ុនផ្ទះល្វែង បែរជាមិនព្រមធ្វើការប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ ទុកឱ្យសាលក្រមចូលជាស្ថាពរ ហើយមិនព្រមដោះស្រាយជាមួយពលរដ្ឋដែលបានទិញផ្ទះល្វែងនោះឡើយ ដែលវាបញ្ជាក់ថា ភាគីក្រុមហ៊ុនផ្ទះល្វែងមានពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។
នៅទីបំផុតបន្ទាប់ពីតុលាការសួរនាំអស់រយៈពេល១ថ្ងៃពេញ គឺត្រូវបានតុលាការខេត្តសៀមរាប សម្រេចឲ្យឃុំខ្លួនថៅកែផ្ទះល្វែង ឈ្មោះលោកស្រីអៀង ប៊ួយគង់ ទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


