លោកជំទាវ មិថុនា ភូថង Archives - Kampuchea Thmey Daily

គ្មាន​ពន្យារ​ពេល​ទៀតទេ ព្រលាន​យន្តហោះ​តម្លៃជិត ៤០០ លាន​ដុល្លារខេត្តកោះកុង បើក​ការ​ហោះហើរ​​ពាក់​កណ្ដាល​ឆ្នាំ ២០២៣
ក្រោយ​ពន្យារ​ពេល​ជាច្រើន​ដង ព្រលាន​យន្តហោះ​តារាសាគរ​ក្នុង​ខេត្ត​កោះកុង នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ហោះហើរ​ជា​ផ្លូវការ​នៅ​ពាក់​កណ្តាល​ឆ្នាំ២០២៣ នេះ។

ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន​ក្នុង​សន្និសីទ​កាល​ពី​ម្សិលមិញ លោកជំទាវ មិថុនា ភូថង អភិបាលនៃ​គណៈអភិបាល​​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា ព្រលាន​យន្តហោះ​តារាសាគរ​ខេត្ត​កោះកុងបាន​បញ្ចប់ការសាងសង់ ១០០ % ហើយ​ក្រុមហ៊ុន​អះអាង​ថា​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​​ហោះហើរ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៣។

លោកជំទាវបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ព្រលាន​យន្តហោះ​តារាសាគរ​បាន​បញ្ចប់ ១០០% ក្រុមហ៊ុន​សន្យា​ថា​នឹង​ចាប់ផ្តើម​សេវា​ហោះហើរ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៣ គឹ​អត់​មាន​ពន្យារ​ពេល​អី​ទៀត​ទេ«។

បើតាម​លោក សុខ​ សុទ្ធី អភិបាល​រង​ខេត្ត​កោះកុង​ ក្រៅ​ពី​ព្រលាន​យន្តហោះ​តារាសាគរ​ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការហោះហើរ​ឆាប់ៗខាង​មុខ​នេះ ខេត្តកោះកុង​ក៏​នឹងមាន​ព្រលាន​យន្តហោះ​មួយ​ទៀត​​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន LYP ជាមួយ​ក្រុមហ៊ុន​អាកាសចរ​ថៃ​មាន​ទីតាំង​នៅ​ឃុំ​ទួល​គគីរ។ ប៉ុន្តែ​ដោយសារ​​បញ្ហា​ជំងឺ​កូវីដ​ ​គម្រោងនេះ​​មិន​ទាន់​​ចាប់ផ្ដើម​ដំណើរការ​នៅ​ឡើយ​ទេ។

ព្រលាន​យន្តហោះ​អន្តរជាតិតារាសាគរ​ក្នុង​ខេត្តកោះកុង ​អភិវឌ្ឍនៅលើផ្ទៃដីទំហំ​ជាង​ ២១៨ ​​ហិកតា។ ​តាម​ផែនការ​គ្រោង​បញ្ចប់នៅ​ឆ្នាំ ២០២០ និង​បើកប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១ ប៉ុន្តែត្រូវអាក់ខានដោយសារ​បញ្ហា​ជំងឺកូវីដ១៩។

អាកាសយានដ្ឋានកម្រិត 4F នេះ វិនិយោគ​ដោយក្រុមហ៊ុន Tianjin Union Development Group (UDG) របស់ចិន ដែល​ដំណាក់កាលទី១ ការ​សាងសង់​ត្រូវ​​ចំណាយ​ថវិកាប្រមាណ ៣៥០​ លានដុល្លារ ជាមួយការ​អភិវឌ្ឍ​​ផ្លូវរត់​បណ្តោយ​ប្រវែង ៣២០០ ម៉ែត្រ និងទទឹង៦០ម៉ែត្រ អាច​ឲ្យ​យន្តហោះ​ធុន Boeing 777 និង Airbus A340 ​ខ្នាតធំ​ចុះ​ចត​បាន៕

The post គ្មាន​ពន្យារ​ពេល​ទៀតទេ ព្រលាន​យន្តហោះ​តម្លៃជិត ៤០០ លាន​ដុល្លារខេត្តកោះកុង បើក​ការ​ហោះហើរ​​ពាក់​កណ្ដាល​ឆ្នាំ ២០២៣ appeared first on Kampuchea Thmey Daily.

លោក​ស្រី មិថុនា ភូថង មាន​​ឈាម​ជ័រ​កូនចៅ​​ថ្នាក់​ដឹកនាំ មុន​ឡើង​ជាអភិបាលខេត្តកោះកុង
លោកស្រី មិថុនា ភូថង បាន​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កោះកុង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧​។ តាម​រយៈ​តួនាទី​ជា​អភិបាល​ខេត្ត​កោះកុង លោក​ស្រី មិថុនា ភូថង គឺ​ស្រ្តី​ដំបូងហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​អភិបាល​ខេត្ត​វ័យ​ក្មេង​ទាំង ៥ រូប ដែល​ត្រូវ​ប្រមុខ​រដ្ឋាភិបាល​តែងតាំង​តួនាទី​ជា​ក្បាល​ម៉ាស៊ីន​​ដឹកនាំ​ខេត្ត​។

គ្រួសារ

លោក​ស្រី មិថុនា ភូថង កើត​នៅ​ខែ​មិថុនា ឆ្នាំ១៩៨០ បច្ចុប្បន្ន​មាន​វ័យ​ ៤៣ ឆ្នាំ។ លោកស្រី​គឺ​ជា​កូនស្រី​ច្បង​របស់​លោក យុទ្ធ ភូថង និង​ជា​ចៅស្រី​របស់​លោក សាយ ភូថង មេដឹកនាំ​ចលនា​តស៊ូ​ភាគ​និរតី ក្នុងសម័យ​តស៊ូ​រំដោះ​ជាតិ​ពី​របប​ខ្មែរ​ក្រហម។ លោកស្រី​មាន​ស្វាមី​ជា​មន្ត្រីនគរបាល​ជើងទឹក និង​មាន​កូន​ប្រុស​ពីរ​នាក់។

ប្រវត្តិ​សិក្សា

លោកស្រី មិថុនា ភូថង បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និង​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​នីតិសាស្ត្រ​។

កាន់​តំណែង​ជា​អភិបាល​ខេត្ត

លោក​ជំទាវ មិថុនា ភូថង ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជាអភិបាល​ខេត្ត​កោះកុងកាល​អំឡុង​​ឆ្នាំ ២០១៧ តាម​ការ​ទូលថ្វាយ​របស់​ប្រមុខ​រដ្ឋាភិបាល។ ​ក្នុង​វ័យ ៣៩ ឆ្នាំ លោកស្រី​គឺជា​អភិបាល​ខេត្តស្ត្រី​ដំបូងគេ និង​ក្មេង​ជាងគេ​ដែល​បាន​កាន់​តួនាទី​ដ៏​ខ្ពង់ខ្ពស់​នេះ។

បទពិសោធន៍​ការងារ

លោក​ស្រី​បានចូល​បម្រើការងារ​ក្នុងក្របខណ្ឌ​មន្ត្រីរាជការកាលពីឆ្នាំ ២០០៩។ មុន​ចូល​បម្រើ​ការងារ​រដ្ឋ លោកស្រី​ក៏​ធ្លាប់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ។

ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ លោកស្រី​អភិបាល​ធ្លាប់​បញ្ជាក់​ថា លោកស្រី​មានការ​រារែក​ចូល​ធ្វើជា​មន្ត្រី ព្រោះ​ព្រួយបារម្ភ​ខ្លាច​ខ្លួន​ជា​ស្ត្រី​មិនអាច​បម្រើ​ការងារ​ជូន​សង្គមជាតិ​បាន​។​

​រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​ជាច្រើន ដែល​ផ្តល់ឱកាស​ដល់​ស្ត្រី​។ ដោយ​មើលឃើញ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល លោកស្រី​បានសម្រេច​ចិត្ត​ប្រលង​ចូល​បម្រើ​ការងាររាជកា​រ ជាពិសេស លោកស្រី មាន​ឆន្ទៈ​ចូលរួម​ក្នុង​ការងាររដ្ឋបាល មានបំណង​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ។

ទិសដៅ​ថ្ងៃ​ខាង​មុខ

ក្នុងតំណែងជាអភិបាល​ខេត្ត លោកស្រី មិថុនា ភូថង បាន​ដាក់គោលដៅ​នឹង​ជម្នះឧបសគ្គ និងការលំបាកក្នុងការដឹកនាំខេត្តដាច់ស្រយាលមួយនេះ ដើម្បី​​រំលេចនូវសមិទ្ធផលជាប្រយោជន៍​បម្រើ​ដល់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ​នឹង​បន្ត​​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​ខេត្ត​ឱ្យមាន​ការរីកចម្រើន​ តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​៕

The post លោក​ស្រី មិថុនា ភូថង មាន​​ឈាម​ជ័រ​កូនចៅ​​ថ្នាក់​ដឹកនាំ មុន​ឡើង​ជាអភិបាលខេត្តកោះកុង appeared first on Kampuchea Thmey Daily.

លោកស្រី មិថុនា ភូថង បង្គាប់ឱ្យអាជ្ញាធរស្រុកស្រង់ស្ថិតិជនវិកលចរិត
លោកស្រី មិថុនា ភូ​ថង ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង បាន​បង្គាប់​ដល់​អភិបាល​ក្រុង​ស្រុក​កំណត់​ស្រង់​ស្ថិតិ​ជន​វិកលចរិត​ ដែល​រងគ្រោះ​ផ្សេងៗ ជាពិសេស​អ្នក​រង​ប៉ះពាល់​ព្រោះតែ​ឥទ្ធិ​គ្រឿងញៀន​។ មនុស្ស​បាត់បង់​សតិ ដោយសារ​គ្រោះថ្នាក់​អ្វីមួយ ឬ​សារធាតុ​គ្រឿងញៀន ជា​វិបត្តិ​មួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​ចាំបាច់​រួមគ្នា​ទប់ស្កាត់​អប់រំ ដើម្បី​ចៀសវាង​ធ្វើឱ្យ​បញ្ហា​នេះ​បន្ត​កើតមាន​ក្នុងសង្គម​គ្រួសារ ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​។

​លោកស្រី មិថុនា ភូ​ថង ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ក្នុង​ពិធី​បំពាក់​កន្សែង​កាកបាទក្រហម​ជូន​ដល់​យុវជន​ចំនួន​ ១ និង​ពលរដ្ឋ​ក្រីក្រ​លំបាក​ចំនួន​៥០​គ្រួសារ​នៅ​ស្រុក​បូ​ទុម​សាគរ និង​ស្រុក​គិរីសាគរ រសៀល​ថ្ងៃទី​ ១៤ ខែធ្នូ ២០២១​នេះ​ បាន​បង្គាប់​ដល់​អភិបាល​ក្រុង​ស្រុក​ទាំងអស់​ពិនិត្យ​ស្រង់​ស្ថិតិ​ជន​វិកលចរិត ដោយសារ​ការរង​គ្រោះថ្នាក់​ផ្សេងៗ និង​រង​ផលប៉ះពាល់​ព្រោះ​គ្រឿងញៀន​ឱ្យ​ត្រឹមត្រូវ ដើម្បី​លុបបំបាត់​ពី​ភាព​រើសអើង ព្រមទាំង​ដោះស្រាយ​ជួយសង្គ្រោះ​ទៅតាម​យន្តការ​នានា​។ លោកស្រី មិថុនា ភូ​ថង បន្ថែមថា ក្រោយ​ក្តោប​ក្តាប់​ព័ត៌មាន​ទិន្នន័យ​បាន​ពេញលេញ ក្រុមការងារ​មន្ត្រី​ជំនាញ​អន្តរ​វិស័យ​របស់​រដ្ឋ​បាល​ខេត្ត​រួមគ្នា​ពិនិត្យ​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​ទៅតាម​កម្រិត​ជន​វិកលចរិត​ទាំងនោះ​។ ដូច្នេះ​អាជ្ញាធរ​បន្ត​ប្រឹងប្រែង​ស្វែង​ការគាំទ្រ​ពី​អង្គការ​ដៃគូ​អភិវឌ្ឍន៍​លើ​ជន​អ​នា​និង​ជនរងគ្រោះ​ទាំងអស់នោះ​ផងដែរ​។

​ចំណែកឯ​លោក ទួន ឪ​ទី អភិបាលរង​ស្រុក​គិរីសាគរ ក៏​ទទួលយក​ការបង្គាប់​ណែនាំ​របស់លោក​ស្រី​មិថុនា ភូ​ថង អនុវត្ត​ជាថ្មី ទោះបីជា​កន្លងទៅ​ធ្លាប់​ស្រង់​ស្ថិតិ​រួចហើយ​ក៏ដោយ ក៏​តម្រូវ​ធ្វើ​បច្ចុប្បន្នភាព​លើ​ការងារ​សង្គមកិច្ច​នេះដែ​រ​។ លោក សាក់ សំណាង ប្រធានការិយាល័យ សុខុមាលភាព​សង្គម និង​ការ​ជួញ​ដូរ​មនុស្ស​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្តកោះកុង ថ្លែង​រសៀល​ថ្ងៃទី​ ១៥ ខែធ្នូ​នេះ​ថា ​សព្វថ្ងៃ ខេត្ត​កោះកុង មាន​មាន​ជនអនាថា​មក​ទទួល​សេវា​ពិគ្រោះ​ដោះស្រាយ​ប្រមាណ​១០​នាក់ និង​ជន​វិកលចរិត​ចំនួន​៦​នាក់​។ ភាគច្រើន​ពួកគាត់​បំឡាស់​ទី​មកពី​បណ្តា​ខេត្ត​ផ្សេង​ចូលមក​ខេត្តកោះកុង ។​

​ការងារ​គ្រប់គ្រង​ជនអនាថា ពុំ​អាចធ្វើ​តែ​ឯកឯង​បានទេ បើ​គ្មាន​ការចូលរួម​ពី​រដ្ឋបាល​ក្រុង​ស្រុក ត្រូវ​យល់​ពី​តួនាទី​ប្រមូល​ទិន្នន័យ ឬ​ផ្តល់​សេវា​នីតិ​សម្បទាន​សង្គម​កិច្ច​ដល់​ក្រុម​ជនអនាថា ឬ​ជន​វិកលចរិត។ ​បញ្ហា​នេះ លោក​ក៏​សុំ​គោលការណ៍​ទៅ​រដ្ឋបាលខេត្ត​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​រួមគ្នា​បើក​កិច្ច​ដោះស្រាយ​ប្រមូល​ទិន្នន័យ​បាន​សមស្រប ជៀសវាង​ខ្វះ​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ​កំណត់ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ

The post លោកស្រី មិថុនា ភូថង បង្គាប់ឱ្យអាជ្ញាធរស្រុកស្រង់ស្ថិតិជនវិកលចរិត appeared first on Kampuchea Thmey Daily.