ព័ត៌មានជាតិ
គ្មានពន្យារពេលទៀតទេ ព្រលានយន្តហោះតម្លៃជិត ៤០០ លានដុល្លារខេត្តកោះកុង បើកការហោះហើរពាក់កណ្ដាលឆ្នាំ ២០២៣
ក្រោយពន្យារពេលជាច្រើនដង ព្រលានយន្តហោះតារាសាគរក្នុងខេត្តកោះកុង នឹងចាប់ផ្ដើមប្រតិបត្តិការហោះហើរជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងសន្និសីទកាលពីម្សិលមិញ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានឲ្យដឹងថា ព្រលានយន្តហោះតារាសាគរខេត្តកោះកុងបានបញ្ចប់ការសាងសង់ ១០០ % ហើយក្រុមហ៊ុនអះអាងថានឹងចាប់ផ្តើមប្រតិបត្តិការហោះហើរនៅពាក់កណ្តាលឆ្នាំ ២០២៣។

លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា «ព្រលានយន្តហោះតារាសាគរបានបញ្ចប់ ១០០% ក្រុមហ៊ុនសន្យាថានឹងចាប់ផ្តើមសេវាហោះហើរនៅពាក់កណ្តាលឆ្នាំ ២០២៣ គឹអត់មានពន្យារពេលអីទៀតទេ«។
បើតាមលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្រៅពីព្រលានយន្តហោះតារាសាគរដែលនឹងចាប់ផ្តើមប្រតិបត្តិការហោះហើរឆាប់ៗខាងមុខនេះ ខេត្តកោះកុងក៏នឹងមានព្រលានយន្តហោះមួយទៀតដែលវិនិយោគដោយក្រុមហ៊ុន LYP ជាមួយក្រុមហ៊ុនអាកាសចរថៃមានទីតាំងនៅឃុំទួលគគីរ។ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ គម្រោងនេះមិនទាន់ចាប់ផ្ដើមដំណើរការនៅឡើយទេ។
ព្រលានយន្តហោះអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង អភិវឌ្ឍនៅលើផ្ទៃដីទំហំជាង ២១៨ ហិកតា។ តាមផែនការគ្រោងបញ្ចប់នៅឆ្នាំ ២០២០ និងបើកប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១ ប៉ុន្តែត្រូវអាក់ខានដោយសារបញ្ហាជំងឺកូវីដ១៩។
អាកាសយានដ្ឋានកម្រិត 4F នេះ វិនិយោគដោយក្រុមហ៊ុន Tianjin Union Development Group (UDG) របស់ចិន ដែលដំណាក់កាលទី១ ការសាងសង់ត្រូវចំណាយថវិកាប្រមាណ ៣៥០ លានដុល្លារ ជាមួយការអភិវឌ្ឍផ្លូវរត់បណ្តោយប្រវែង ៣២០០ ម៉ែត្រ និងទទឹង៦០ម៉ែត្រ អាចឲ្យយន្តហោះធុន Boeing 777 និង Airbus A340 ខ្នាតធំចុះចតបាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


