ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង មានឈាមជ័រកូនចៅថ្នាក់ដឹកនាំ មុនឡើងជាអភិបាលខេត្តកោះកុង
លោកស្រី មិថុនា ភូថង បានចូលកាន់តំណែងជាអភិបាលខេត្តកោះកុងកាលពីខែមិថុនា ឆ្នាំ២០១៧។ តាមរយៈតួនាទីជាអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង គឺស្រ្តីដំបូងហើយក៏ស្ថិតក្នុងចំណោមអភិបាលខេត្តវ័យក្មេងទាំង ៥ រូប ដែលត្រូវប្រមុខរដ្ឋាភិបាលតែងតាំងតួនាទីជាក្បាលម៉ាស៊ីនដឹកនាំខេត្ត។

គ្រួសារ
លោកស្រី មិថុនា ភូថង កើតនៅខែមិថុនា ឆ្នាំ១៩៨០ បច្ចុប្បន្នមានវ័យ ៤៣ ឆ្នាំ។ លោកស្រីគឺជាកូនស្រីច្បងរបស់លោក យុទ្ធ ភូថង និងជាចៅស្រីរបស់លោក សាយ ភូថង មេដឹកនាំចលនាតស៊ូភាគនិរតី ក្នុងសម័យតស៊ូរំដោះជាតិពីរបបខ្មែរក្រហម។ លោកស្រីមានស្វាមីជាមន្ត្រីនគរបាលជើងទឹក និងមានកូនប្រុសពីរនាក់។


ប្រវត្តិសិក្សា
លោកស្រី មិថុនា ភូថង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្ត្រ។
កាន់តំណែងជាអភិបាលខេត្ត
លោកជំទាវ មិថុនា ភូថង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុងកាលអំឡុងឆ្នាំ ២០១៧ តាមការទូលថ្វាយរបស់ប្រមុខរដ្ឋាភិបាល។ ក្នុងវ័យ ៣៩ ឆ្នាំ លោកស្រីគឺជាអភិបាលខេត្តស្ត្រីដំបូងគេ និងក្មេងជាងគេដែលបានកាន់តួនាទីដ៏ខ្ពង់ខ្ពស់នេះ។
បទពិសោធន៍ការងារ
លោកស្រីបានចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការកាលពីឆ្នាំ ២០០៩។ មុនចូលបម្រើការងាររដ្ឋ លោកស្រីក៏ធ្លាប់បម្រើការងារនៅក្រុមហ៊ុនឯកជនមួយ។

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានក្នុងស្រុកមួយ លោកស្រីអភិបាលធ្លាប់បញ្ជាក់ថា លោកស្រីមានការរារែកចូលធ្វើជាមន្ត្រី ព្រោះព្រួយបារម្ភខ្លាចខ្លួនជាស្ត្រីមិនអាចបម្រើការងារជូនសង្គមជាតិបាន។
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើន ដែលផ្តល់ឱកាសដល់ស្ត្រី។ ដោយមើលឃើញគោលនយោបាយរបស់រាជរដ្ឋាភិបាល លោកស្រីបានសម្រេចចិត្តប្រលងចូលបម្រើការងាររាជការ ជាពិសេស លោកស្រី មានឆន្ទៈចូលរួមក្នុងការងាររដ្ឋបាល មានបំណងបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។
ទិសដៅថ្ងៃខាងមុខ
ក្នុងតំណែងជាអភិបាលខេត្ត លោកស្រី មិថុនា ភូថង បានដាក់គោលដៅនឹងជម្នះឧបសគ្គ និងការលំបាកក្នុងការដឹកនាំខេត្តដាច់ស្រយាលមួយនេះ ដើម្បីរំលេចនូវសមិទ្ធផលជាប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះនឹងបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន តាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


