លោកបណ្ឌិត អ៊ិត សំហេង Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រីការងារណែនាំឲ្យប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំងថ្មីផ្តល់សេវាជូនកម្មករ និងពលរដ្ឋឱ្យបានល្អ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី ផ្តល់សេវាជូនកម្មករនិយោជិត និងប្រជាពលរដ្ឋឱ្យបានល្អប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា។

ការណែនាំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣កក្កដាក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ស៊ឹម សុវឌ្ឍនៈ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំងថ្មី។

នៅក្នុងពិធីនោះ លោកបណ្ឌិត អ៊ិត សំហេង បានស្នើលោកប្រធានមន្ទីរថ្មីត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឹងម៉ាត់
ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ និងត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ចដែលក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រគល់ជូន។ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អសំដៅ​បង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួនសំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់និងត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និង បាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

យ៉ាងណាក៏ដោយ លោកបណ្ឌិត អ៊ិត សំហេងបានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង, សហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធនានា សំដៅចូលរួមផ្តល់សេវា និងបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសបានខិតខំអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣, គោលនយោបាយ ជាតិស្តីពីមុខរបរ និងការងារ ២០១៥-​២០២៥​ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ២០១៧-២០២៥ ប្រកបដោយជោគជ័យ។

លោករដ្ឋមន្ត្រី បានអបអរសាទរចំពោះលោក ស៊ឹម សុវឌ្ឍនៈ ដែលទទួលបានមុខតំណែងនាពេលនេះ ហើយសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងនឹងខិតខំបំពេញការងារ រួមគ្នា សហការគ្នាបានល្អដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត៕

អត្ថបទ៖ សំអឿន

The post រដ្ឋមន្ត្រីការងារណែនាំឲ្យប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំងថ្មីផ្តល់សេវាជូនកម្មករ និងពលរដ្ឋឱ្យបានល្អ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការងារអំពាវនាវយុវជនងាកមកសិក្សាជំនាញវិជ្ជាជីវៈ ងាយស្រួលរកការងារធ្វើ និងបង្កើត​មុខរបរសម្រាប់អនាគត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន/យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង។

ការអំពាវនាវរបស់រដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ «​TVET ផ្ដល់ជំនាញ និងការងារសមរម្យ» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ចាប់តាំងពីមានគ្រឹះស្ថានបណ្តុះបណ្តាលតិចតួចបច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន៣២៥។ ក្នុងឆ្នាំ២០២២មានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតចំនួន៨៩,៨៧៨នាក់
ហើយសិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើស្ទើរទាំងអស់ ដោយទទួលបានប្រាក់ឈ្នួល​សមរម្យច្រើនជាងកម្មករនិយោជិតដែលមិនមានជំនាញ។ ទន្ទឹមនោះសិក្ខាកាមមួយចំនួនក៏មានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយជោគជ័យរួមចំណែកបង្កើតការងារបន្ថែម។

លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្នកម្ពុជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយវិស័យឯកជនបានចំនួន២៣០ក្រុមហ៊ុន ដើម្បីសហការផ្ដល់ការបណ្តុះបណ្តាលជំនាញតាមតម្រូវការរបស់ក្រុមហ៊ុនដោយធានាថា សិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អនៅក្រុមហ៊ុនទាំងនេះ។

លោករដ្ឋមន្ត្រីបានបន្ថែមថា «រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស​ និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង
និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា»។

លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់ក្រសួង ស្ថាប័នអង្គភាពពាក់ព័ន្ធត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ដោយផ្តោតលើគោលបំណងដើម្បីពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។ បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមធម៌សម្រាប់បង្កើតការងារ ។លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងលើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីណែនាំឱ្យបន្តអនុវត្តផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០២១-២០២៥ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន៤៖ ១-ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សា ២-ការបំពាក់ឧបករណ៍បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ៣-ការពង្រឹងសមត្ថភាព អ្នកដឹកនាំគ្រប់គ្រង
មន្រ្តីជំនាញ និងគ្រូបច្ចេកទេស និង៤-ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីក៏បានជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត
និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២៣-២០៣៥។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងការងារនិងក្រសួង/ស្ថាប័នពាក់ព័ន្ធត្រៀមរៀបចំអនុវត្តផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រនិងងាយរងគ្រោះ ទូទាំងប្រទេសចំនួន១លាន៥សែននាក់ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖​ សំអឿន

The post រដ្ឋមន្ត្រីការងារអំពាវនាវយុវជនងាកមកសិក្សាជំនាញវិជ្ជាជីវៈ ងាយស្រួលរកការងារធ្វើ និងបង្កើត​មុខរបរសម្រាប់អនាគត appeared first on Kampuchea Thmey Daily.

២០ ឆ្នាំនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយវិវាទការងាររួមបាន ៧៥% ក្នុងចំណោមសំណុំរឿងជាង ៣ ពាន់
លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ក្នុង​រយៈពេល ២០ ឆ្នាំនេះ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បាន​ទទួល​ដោះស្រាយ​សំណុំរឿង​វិវាទ​ការងារ​រួម ចំនួន ៣,០៤២ ជាមួយ​នឹង​អត្រា​ជោគជ័យ​ប្រមាណ ៧៥% ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​អំពី​ប្រសិទ្ធភាព នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​ដែល​មាន​អត្រា​សះ​ជា​ខ្ពស់។

ថ្លែង​ក្នុង​ពិធី​អបអរ​ខួប ២០ ឆ្នាំ នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​កាលពី​រសៀល​ថ្ងៃ​ទី ២៧ មេសា នៅ​សណ្ឋាគារ​ឡឺ រ៉ូយ៉ាល់ លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ចាប់​តាំងពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល នា​ឆ្នាំ ២០០៣ ដែល​ជា​យន្តការ​ត្រីភាគី​សម្រាប់​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​មក ពិតជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​បាន​នូវ​សុ​ខុ​ដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការ​បង្កើន​ភាព​ជឿ​ទុកចិត្ត​ពី​ដៃគូ ជាពិសេស​អ្នក​វិនិយោគ អ្នកបញ្ជា​ទិញ​អន្តរជាតិ ដែល​បាន​នាំ​ឲ្យ​មាន​កំណើន នៃ​ការ​វិនិយោគ កំណើន​ការងារ កំណើន​ការ​នាំចេញ កំណើន​ប្រាក់​ឈ្នួល ក៏ដូចជា​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ និង​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​កាន់តែ​ប្រសើរ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ថា កាន់តែ​មាន​ភាព​ចាស់ទុំ ដែល​នេះ​សុទ្ធសឹងតែ​ជា​សមិទ្ធផល នៃ​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​វិស័យ​ការងារ ជាពិសេស​ច្បាប់​ស្ដីពី​ការងារ និង​យន្តការ នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​មាន​ការ​ចូលរួម​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​ជា​អ្នកប្រើប្រាស់​សេវា​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​ជា​ពិសេស គឺ​ការ​បំពេញ​តួនាទី​ប្រកបដោយ​វិជ្ជាជីវៈ​របស់​អាជ្ញាកណ្ដាល​គ្រប់រូប។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ក្រសួង​តែងតែ​បន្ត និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​សង្គម អង្គការ ILO និង​ដៃគូ​អភិវឌ្ឍន៍​នានា សំដៅ​បន្ត​បង្កើន​សមត្ថភាព​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ និង​គាំទ្រ​នូវ​និរន្តរភាព​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល។ ទន្ទឹម​នឹង​នេះ បាន​ពង្រីក​វិសាលភាព ក្រុមប្រឹក្សា​កណ្ដាល ឲ្យ​ទទួល​យក​សេវា​ដោះស្រាយ​វិវាទ​ការងារ​បុគ្គល​ថែមទៀត ដោយសារតែ​បច្ចុប្បន្ន​ការ​ធ្លាក់​ចុះ​នូវ​វិវាទ​ការងារ​រួម ដោយសារ​តែ​គ្រប់​ភាគី​យល់​កាន់តែ​ច្បាស់​ក្នុង​ការ​ចូលរួម​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ ការ​បង្កើត​ឲ្យ​មាន​នូវ​វប្បធម៌​រោងចក្រ សហគ្រាស ជា​សហគមន៍​សុខសាន្ត តាមរយៈ​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព នៃ​អនុសាសន៍​ទាំង ១០ ចំណុច ដែល សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ណែនាំ​ក្នុង​អំឡុង​ពេល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត ចំនួន ៧៧ លើក និង​មាន​កម្មករ​ចូលរួម​ប្រមាណ ១ លាន​នាក់។

លោក​រដ្ឋមន្ត្រី បាន​អះអាង​ទៀត​ថា ការ​ដោះស្រាយ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នោះ គឺ​ភាគី​វិវាទ​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​អាជ្ញាកណ្ដាល​ចេញពី​បញ្ជី​អាជ្ញាកណ្ដាល ដែល​បាន​ស្នើ​ដោយ​ភាគី​តំណាង​កម្មករ​និយោជិត​, បញ្ជី​អាជ្ញាកណ្ដាល​ដែល​ស្នើ​ដោយ​ភាគី​និយោជក និង​បញ្ជី​អាជ្ញាកណ្ដាល ដែល​ស្នើ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​ការ​ដោះស្រាយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ និង​គោលការណ៍​សមធម៌។ ចំណុច​ទាំងនេះ បាន​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ត្រូវ​បាន​ទទួល​ស្គាល់​ថា មាន​តម្លាភាព និង​ភាព​ជឿជាក់​ពី​ភាគី​វិវាទ។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ផ្អែក​លើ​លទ្ធផល​ជោគជ័យ​ទាំងនេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​តួនាទី​យ៉ាង​សំខាន់​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​តាមរយៈ​ការ​លើក​កម្ពស់​កម្រិត​អនុលោម​ភាព នៃ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ​, ច្បាប់​ស្ដីពី​សហជីព​, ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​, និង​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ជាពិសេស​ការ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ចេញ​នូវ​វិធានការ​បង្ការ ទប់ស្កាត់ និង​ដោះស្រាយ​វិវាទ​ការងារ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន សំដៅ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​ពី​វិវាទ​ការងារ​តូចៗ ទៅជា​វិវាទ​ការងារ​ធំ៕

អត្ថបទ ៖ សំអឿន

The post ២០ ឆ្នាំនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយវិវាទការងាររួមបាន ៧៥% ក្នុងចំណោមសំណុំរឿងជាង ៣ ពាន់ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងការងារ៖ “ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ”
បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ, ធនធានមនុស្ស គឺជាមូលធនដ៏សំខាន់របស់សហគ្រាស គ្រឹះស្ថាននីមួយៗ ក្នុងការសម្រេចឱ្យបាននូវដំណើរការអាជីវកម្មប្រកបដោយផលិតភាពនិងចីរភាព។

ការលើកឡើងនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីបើក “វេទិកាធនធានមនុស្ស ឆ្នាំ២០២៣” នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលរៀបចំឡើងរបស់យូរ៉ូឆេម កម្ពុជា (EUROCham Cambodia) និង សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជាតំណាងនិយោជកនៅកម្ពុជាដ៏មានសក្តានុពល ក្នុងការចូលរួមអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្វើឡើងនៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់។ នេះបើតាម គេហទំព័រ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលនេះ។

បណ្ឌិត អ៉ិត សំហេង អះអាងថា ការយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស ជាកត្តាជោគជ័យគន្លឹះរបស់សហគ្រាស គ្រឹះស្ថាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពនៅក្នុងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល។ ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ, សុខភាពល្អនិងកាយសម្បទារឹងមាំ, តួនាទីស្ត្រី និង កិច្ចគាំពារសង្គម។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សម្តេចតេជោ ពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប៉ុន្តែ “ធនធានមនុស្សនៅកម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុននៅមានកម្រិត”។ ឆ្លើយតបទៅចន្លោះខ្វះខាតទាំងនេះ ក្រសួងការងារបាន និងកំពុងចូលរួមយ៉ាងសកម្ម តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអនុវត្តគោលនយោបាយតម្រង់ទិសការងារ និងវិជ្ជាជីវៈសកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិត និងប្រែក្លាយនូវកម្លាំងពលកម្មជំនាញ និយោជិតប្រកបដោយសមត្ថភាពច្បាស់លាស់។ ថ្មីៗកន្លងទៅនេះ សម្តេចតេជោ ក៏បានដាក់ចេញនូវទិសដៅក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងយុវជនក្នុងគ្រួសារក្រីក្របានរៀនជំនាញវិជ្ជាជីវះគ្រប់មុខជំនាញ ប្រមាណ ១,៥ លាននាក់ ព្រមទាំងទទួលបាននូវការឧបត្ថម្ភជាប្រាក់ក្នុងពេលកំពុងទទួលវគ្គបណ្តុះបណ្តាលទៀតផង ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មមានជំនាញគ្រប់ផ្នែក និងគ្រប់កម្រិតឆ្លើយតបទៅ និងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិជាក់លាក់មួយ ដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្សដែលជាធនធានជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ ១. ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យនិងកម្រិតជីវភាពកាន់តែប្រសើរឡើង ២. លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៣. បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង ៤. ធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។

លោករដ្ឋមន្រ្តីបានស្នើសុំឱ្យអង្គពិធី រួមគ្នាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ទីផ្សារការងារ និងការគាំពារសង្គម៖ ទី១. លើកទឹកចិត្តគ្រប់និយោជក ចូលរួមលើកកម្ពស់លក្ខខណ្ឌការងារនៅក្នុងវិស័យធុរកិច្ចរបស់ខ្លួន។ ការភ្ជាប់លក្ខខណ្ឌការងារជាមួយនឹងធុរកិច្ចរបស់ខ្លួនគឺជាចំណុចដ៏សំខាន់ មុននឹងឈានដល់ការវិវឌ្ឍខ្លួនទៅជាធុរកិច្ចខ្នាតអន្តរជាតិ។ ទី២. លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)៕

The post រដ្ឋមន្ត្រីក្រសួងការងារ៖ “ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ” appeared first on Kampuchea Thmey Daily.

លោកបណ្ឌិត អ៊ិត សំហេង ស្នើក្រុមការងារ បន្តកសាង និងពង្រីកសមាជិកគណបក្សថ្មី ឲ្យបានកាន់តែច្រើនបន្ថែមទៀត
លោក​បណ្ឌិត អ៊ិត សំហេង សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ចំការមន និង​ខណ្ឌ​បឹង​កេងកង បាន​ស្នើ​ដល់​ក្រុមការងារ បន្ត​កសាង​ពង្រីក​សមាជិក​គណបក្ស​ថ្មី​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ជាពិសេស​ក្នុង​ស្រទាប់​យុវជន ដែល​ទើប​នឹង​គ្រប់​អាយុ​បោះឆ្នោត។

ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ១៥ មករា ក្នុង​ឱកាស​លោក​បណ្ឌិត អញ្ជើញ​ប្រកាស​សមាជិក​គណបក្ស​ថ្មី CPP ជិត ២ ពាន់​នាក់ ក្នុង​សង្កាត់​ចំនួន ៥ របស់​ខណ្ឌ​ចំការមន នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ។

លោក​បណ្ឌិត អ៊ិត សំហេង បាន​មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​ការ​កសាង និង​ពង្រីក​សមាជិក​ថ្មី ត្រូវ​បំប៉ន​ទាំង​ខាង​នយោបាយ​សតិអារម្មណ៍ និង​ចាត់តាំង ព្រមទាំង​ជីវភាព​រស់នៅ​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​មាន​ភាព​កក់ក្ដៅ ផ្សារភ្ជាប់​ជាមួយ​គណបក្ស និង​ការ​បោះឆ្នោត​ជូន​គណបក្ស​ឲ្យ​បាន​គ្រប់ៗ​គ្នា។

លោក​បណ្ឌិត អ៊ិត សំហេង បាន​មាន​ប្រសាសន៍​ថា «ការ​រក្សា​បាន​សមាជិក​ចាស់​បូក​បញ្ចូល​ការ​កសាង​សមាជិក​បក្ស​ថ្មី​បន្ថែម នៅ​ក្នុង​ខណ្ឌ​ចំការមន គឺជា​កម្លាំង​សាមគ្គី​យ៉ាង​រឹងមាំ​មួយ​សម្រាប់​គណបក្ស ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ក៏ដូចជា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ»។

លោក​បណ្ឌិត បាន​ណែនាំ​ដល់​សមាជិក​បក្ស​ចាស់​ថ្មី ត្រូវ​ខិតខំ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កម្មវិធី​គោលនយោបាយ និង​លក្ខន្តិកៈ របស់​គណបក្ស សំដៅ​ការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន និង​ខិតខំ​ឃោសនា​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​ច្បាប់​របស់​រដ្ឋ​នានា ដោយ​ត្រូវ​ថែរក្សា​ធ្លុង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ត្រូវ​ខិតខំ​រៀន​សូត្រ​លើក​កម្ពស់​សមត្ថភាព​ទាំង​គុណធម៌ សីលធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន​សង្គមជាតិ​របស់​យើង។

បន្ថែម​ពី​នេះ លោក​បណ្ឌិត ក៏បាន​លើក​ឡើង​អំពី​ប្រវត្តិ និង​ស្នាដៃ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​វ័យ​ចំណាស់ មាន​ភាព​ចាស់ទុំ បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ដ៏​ត្រឹមត្រូវ និង​មាន​គុណ​បំណាច់ បាន​កសាង​សមិទ្ធផល​ជាច្រើន ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ព្រមទាំង​បាន​ឆ្លងកាត់​ការ​លំបាក​គ្រប់​បែបយ៉ាង​ជាមួយ​ប្រជាពលរដ្ឋ រហូត​នាំ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព​ពេញ​លេញ និង​មាន​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត បាន​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ និង​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ ទោះជា​ស្ថិត​ក្នុង​ដំណាក់កាល​ណា​ក៏ដោយ។

ក្នុង​ឱកាស​នោះ លោក​បណ្ឌិត អ៊ិត សំហេង បាន​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស ព្រមទាំង​ថ្នាក់​ដឹកនាំ​គណបក្ស ជូន​ដល់​សមាជិក​បក្ស​ទាំង ១ ៨៧៣ រូប ដែល​ទើប​នឹង​ចូលរួម​ជីវភាព​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

The post លោកបណ្ឌិត អ៊ិត សំហេង ស្នើក្រុមការងារ បន្តកសាង និងពង្រីកសមាជិកគណបក្សថ្មី ឲ្យបានកាន់តែច្រើនបន្ថែមទៀត appeared first on Kampuchea Thmey Daily.