លោក ខៀវ កាញារីទ្ធ Archives - Kampuchea Thmey Daily

ឯកឧត្តម ខៀវ កាញារីទ្ធ លើកទឹកចិត្តប្រជាជនឱ្យអានសៀវភៅ បង្កើនការច្នៃប្រឌិត និងត្រិះរិះបានត្រឹមត្រូវ
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកទឹកចិត្តដល់ប្រជាជន ជាពិសេសយុវជន ងាកមកអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនការគិត ត្រិះរិះបានត្រឹមត្រូវ ដោយគូសបញ្ជាក់ថាពេលកម្ពុជាមានធនធានមនុស្សល្អៗនោះនឹងរួមចំណែកជួយកសាងប្រទេសជាតិ។

ថ្លែងក្នុងពិធីសម្ពោធសៀវភៅ “ជម្នះរស់” កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកពីសារៈសំខាន់នៃការអាន ដោយគូសបញ្ជាក់ថា ការអានធ្វើឱ្យយើងដឹងច្រើនណាស់ បង្កើនការគិត ច្នៃប្រឌិត និងត្រិះរិះពិចារណាបានត្រឹមត្រូវ។ ឯកឧត្តមមានប្រសាសន៍ថា៖« អានសៀវភៅធ្វើឱ្យខួរក្បាលយើងរីក ចេះគិត បន្តបន្ទាប់គ្នារហូត។ ការអានខុសអំពីការស្តាប់ និងមើលរូប។ ពេលអានយើងឈប់ពេលណាក៏បាន ឃើញពាក្យមួយឃ្លាល្អ ឬថ្មី យើងឈប់ ហើយខួរក្បាលយើងគិត ចឹងការអានពង្រីកខួរក្បាល»។

ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៃការអានសៀវភៅ ដោយបច្ចុប្បន្ន ឯកឧត្តមមានអាយុ ៧៥ឆ្នាំ ទទួលស្គាល់ថា ការអានមានផលប្រយោជន៍ជាងមើល និងស្តាប់ ប៉ុន្តែមិនមែនមានន័យថា ការមើលហើយស្តាប់អត់ប្រយោជន៍ទេ គឺមានប្រយោជន៍ដូចគ្នា គ្រាន់តែការអានមិនត្រឹមបង្កើនចំណេះដឹងថែមទាំងបង្កើនរបៀបគិត។ ឯកឧត្តមបញ្ជាក់ថា៖« ចឹងការអានពង្រីកការគិត គំនិតខួរក្បាលនេះវាធ្វើឱ្យខួរក្បាលរីកចម្រើន ដុះឬសបានច្រើនជាងយើងអង្គុយគិតធម្មតា»។
ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តពលរដ្ឋកម្ពុជាអានសៀវភៅឱ្យបានច្រើនក្លាយជាធនធានមនុស្សសម្រាប់កសាងសង្គមជាតិ ដោយបានលើកករណីជាក់ស្តែងថា ប្រជាជនអ៊ីស្រាអែលមានចំនួនតិច ប៉ុន្តែពលរដ្ឋពោរពេញដោយសមត្ថភាព មានខួរក្បាលខ្លាំងដោយសារពួកគេទទួលបានការអប់រំ ​និងចូលចិត្តអានសៀវភៅ។

បើតាមឯកឧត្តម ៖«សម្រាប់ខ្ញុំការរៀន៥០%បានមកពីគ្រូ និង៥០%ទៀតបានមកពីការអាន។ ការអានធ្វើឱ្យយើងដឹងច្រើនណាស់។ ខ្ញុំចូលចិត្តអានសៀវភៅគ្រប់មុខ ប៉ុន្តែទម្លាប់ខ្ញុំអត់មើលសៀវភៅស្រាវជ្រាវមុនពេលចូលគេងទេ ព្រោះធ្វើឱ្យខួរក្បាលយើងរវល់»។ យ៉ាងណាមិញ ឯកឧត្តម ក៏បានកត់សម្គាល់ថា យុវជនកម្ពុជាមួយចំនួននាពេលបច្ចុប្បន្នមានគំនិតច្នៃប្រឌិតខ្ពស់ និងចេះសាមគ្គីគ្នា បើទោះបីជាយុវជនមួយចំនួនទៀតមិនសូវបានទទួលការអប់រំក្តី។

ឯកឧត្តម ក៏បានចែករំលែកគន្លឹះនៃការអានថា៖« យើងអានសៀវភៅដែលចូលចិត្ត បើយើងចូលចិត្តអានចាំបានយូរ បើមិនចូលចិត្ តចាំអត់យូរទេ បើមើលសៀវភៅស្រាវជ្រាវត្រូវមានកំណត់ហេតុ និងស្រង់ពាក្យ ត្រូវគូសទុក។ កាលខ្ញុំនៅរៀនអត់ពូកែចាំ ភ្នែក ត្រចៀកទេ គឺខ្ញុំសរសេរ និងអាន»។

ដើម្បីបន្សល់ទុកស្នាដៃដល់អ្នកជំនាន់ក្រោយ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននិពន្ធសៀវភៅមានចំណងជើងថា «ជម្នេះរស់» ដែលមានគោលបំណងឱ្យអ្នកជំនាន់ក្រោយបានស្គាល់ និងយល់ដឹងអំពីការប្រែប្រួលនៃសង្គមខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់។ ឯកឧត្តមសង្កត់ធ្ងន់ថា ខ្លឹមសារនៅក្នុងសៀវភៅនេះ មិនមែនជាការវិភាគនយោបាយ ឬវិភាគសង្គមនោះទេ ប៉ុន្តែជាកំណត់ត្រាបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ដែលចង់ចែករំលែកឱ្យប្រជាជនកម្ពុជាបានដឹង និងយល់ខ្លះៗអំពីសង្គមកម្ពុជាក្នុងអំឡុងពេលនានា៕

The post ឯកឧត្តម ខៀវ កាញារីទ្ធ លើកទឹកចិត្តប្រជាជនឱ្យអានសៀវភៅ បង្កើនការច្នៃប្រឌិត និងត្រិះរិះបានត្រឹមត្រូវ appeared first on Kampuchea Thmey Daily.

លោក ខៀវ កាញារីទ្ធ ផ្តល់យោបល់ឱ្យកម្ពុជាចងក្រងឯកសារអំពីប្រតិបត្តិការយោធារបស់ប្រទេសមហាអំណាចលើអ៊ីរ៉ង់
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិករដ្ឋសភាលោក ខៀវ កាញារីទ្ធ បានលើកយោបល់ថា កម្ពុជាគួរចងក្រង និងប្រមូលឯកសារពាក់ព័ន្ធនឹងប្រតិបត្តិការរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ លោកបានបញ្ជាក់ថា ការសិក្សាឯកសារពីប្រទេសមហាអំណាចដែលមានការអភិវឌ្ឍខ្ពស់ផ្នែកផលិតអាវុធ និងបច្ចេកវិទ្យាទំនើប គឺអាចជាមូលដ្ឋានសម្រាប់បង្រៀន និងបណ្តុះបណ្តាលកងទ័ពកម្ពុជា សម្រាប់ប្រតិបត្តិការសង្គ្រាមសតវត្សរ៍ទី២១។

លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី​០៣ ខែមីនានេះថា ៖«ជាគំនិតដ៏តូចមួយទេ ! នៅយប់ថ្ងៃចន្ទ ២ កុម្ភៈ ២០២៦ ទូរទស្សន៍ CNN បានផ្សាយផ្ទាល់បទឧទ្ទេសរបស់ អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកបាននិយាយស្ទើរលម្អិតពីប្រតិបត្តិការអាមេរិក-អ៊ីស្រាអែល ដើម្បីកាត់ក្បាលម៉ាស៊ីនដឹកនាំអ៊ីរ៉ង់»។

ជាអតីតសិស្សមន្រ្តីជាន់ខ្ពស់ខាងការទូតនៃសាលាជាតិរដ្ឋបាលជំនាន់ទីពីរ និងជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ផ្តល់ជាយោបល់ថា៖« ក្រសួងការពារជាតិគួរចងក្រងប្រមូលឯកសារទាំងនេះដើម្បីចងក្រង និងបកប្រែសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស និងជាឯកសាររៀនសូត្រសម្រាប់កងទ័ពយើងដើម្បីយល់ពីប្រតិបត្តិការសង្គ្រាមសតវត្សរ៍ទី ២១ នេះ»។ ការផ្តល់ជាទស្សននេះ ក៏ដោយសារលោកជាមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយលើវិស័យការទូត និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយពិភពលោកផងដែរ។

រូបភាពតំណាង AI

វាជារឿងដ៏កម្រដែលប្រទេសមហាអំណាចទម្លាយជាសាធារណៈអំពីប្រតិបត្តិការយោធាលើប្រទេសអ៊ីរ៉ង់។ អាមេរិកបើកប្រតិបត្តិការយោធាដែលមានឈ្មោះថា «Operation Epic Fury» ដោយ​បង្ហាញ​ពី​ការ​បាញ់​បង្ហោះ​យន្តហោះ​ជាង ១០០ គ្រឿង សង្គ្រាម​តាម​អ៊ីនធឺណិត និង​អវកាស និង​ការ​វាយប្រហារ​លើ​គោលដៅ​អ៊ីរ៉ង់​ជាង ១ ០០០ កន្លែង។ ប្រតិបត្តិការនេះ កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការរៀបចំកងការពារដែនអាកាស ត្រួតពិនិត្យប្រព័ន្ធដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ អ្នកបើកយន្តហោះ និងក្រុមនាវិកបានហាត់សមក្នុងការវាយប្រហារជាលើកចុងក្រោយ និងមានក្រុមវាយប្រហារនាវាផ្ទុកយន្តហោះផងដែរ។

ថ្លែងទៅកាន់សារព័ត៌មាន CNN នាថ្ងៃទី​២​ខែ​មីនា​ឆ្នាំ​២០២៦ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមាន​ថា សហរដ្ឋអាមេរិកមិនទាន់ឈានដល់ចំណុចកំពូលនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់នៅឡើយទេ ខណៈ​ប្រតិបត្តិការបច្ចុប្បន្នគ្រាន់តែជា «ការកម្ដៅសាច់ដុំ» ប៉ុណ្ណោះ ដោយលោកបានបញ្ជាក់ថា «រលកយក្ស» នៃការវាយប្រហារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

សូមជម្រាបថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារនោះបានផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល៕

The post លោក ខៀវ កាញារីទ្ធ ផ្តល់យោបល់ឱ្យកម្ពុជាចងក្រងឯកសារអំពីប្រតិបត្តិការយោធារបស់ប្រទេសមហាអំណាចលើអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

លោក ខៀវ កាញារីទ្ធ៖ រឿង CLV ផ្ទុះឡើងចំពេលកម្ពុជាផ្តើមជីកព្រែកហ្វូណនតេជោ ដែលវៀតណាមជំទាស់គម្រោងនេះ
ខណៈពេលដែលប្រជាជនកម្ពុជាក្នុងប្រទេស និងក្រៅប្រទេសកំពុងមានការជជែកពិភាក្សាអំពីបញ្ហាសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម, អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានដាក់ជាសំណួរថា ហេតុអ្វីរឿង CLV ផ្ទុះឡើងចំពេលរាជរដ្ឋាភិបាលកម្ពុជាផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ។

ក្នុងនាមជាតំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម លោក ខៀវ កាញារីទ្ធ បានបង្ហោះសំណេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី​ ១៤ ខែសីហានេះ ដោយបានកត់សម្គាល់ថា រឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី។
លោក​ បានសរសេរថា៖« ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលឱ្យប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ ១៩៩៤ និងពេលទាញរឿងវៀតណាមនៅពេលដែលយើងប្រមូលកម្លាំងតទប់ជាមួយថៃនៅព្រះវិហារ យ៉ាងនោះដែរ» ។

ជុំវិញព្រឹត្តិការណ៍ខាងលើនេះ ​លោកគិតថាយុវជនមួយចំនួនមិនទាន់កើត ឬ នៅក្មេងមិនទាន់ទាញមើលការប្រៀបធៀបបាន ដូច្នេះលោកនិយាយតែនៅឆ្នាំ ១៩៩៤ សិន ដោយបានរៀបរាប់ថា សម័យនោះរាជរដ្ឋាភិបាលឱ្យអូសកម្លាំងមួយចំនួនពីគ្រប់ខេត្តដើម្បីវាយប៉ៃលិន តែពេលនោះក្រុមកម្លាំងមួយចំនួន ( ខ្ញុំសូមមិននិយាយអង្គភាព ឬ ភាគីណាទេ ) ដែលជាកម្លាំងលោតឆត្រសម័យសមាហរណកម្មត្រីភាគី ក៏បានបំផុសផ្អើលពេញប្រទេសនូវសភាពការណ៍ថាវៀតណាមទន្ទ្រានកាន់កាប់នៅភូមិដូង ខេត្តស្វាយរៀង ហើយពួកខ្លួនកំពុងស្វិតស្វាញបូជាខ្លួនមិនព្រមឱ្យវៀតណាមកាន់កាប់ ( តែទីតាំងនោះវៀតណាមនៅតាំងពីដើម ) ។ ហើយពួកគេក៏រួចខ្លួនមិនទៅច្បាំងថែមទាំងទទួលការកោតសរសើរពីអ្នកមិនដឹងរឿងនោះទៀត ។
ពាក់ព័ន្ធព្រឹត្តិការណ៍នេះ លោក ខៀវ កាញារីទ្ធ ដាក់ជាសំណួរថា ចុះពេលនេះ ? ពួកគេបានដកពិសោធន៍រឿងពីរ ។
ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០១៨ គឺជាជ័យជម្នះភ្លូកទឹកភ្លូកដី ព្រោះកម្ពុជាឈ្នះថៃទាំងលើផ្នែកច្បាប់ ទាំងលើ​សមរភូមិ ( ថៃស្លាប់រហូតដល់ឧត្តមសេនីយ៍ ) ហើយជ័យជម្នះសម្បើមក្នុងការបោះឆ្នោតកន្លងមក ទោះជាក្រុមប្រឆាំងយកលេសថាពួកខ្លួនត្រូវគាបសង្កត់ក្តី ក៏គេយល់ច្បាស់ណាស់ថាគឺជ័យជម្នះស៊ីហ្គេមនៅភ្នំពេញ ដែលជាកត្តាជំរុញឱ្យមានជ័យជម្នះ ។

សំណេររបស់លោក បានបន្តថា ៖«ហេតុនេះ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកាតាលីករ ( Catalyst ) នៃជ័យជម្នះរបស់គណបក្សប្រជាជននៅឆ្នាំ ២០២៨ ជាមិនខាន ។ ហេតុនេះ យុទ្ធសាស្ត្ររបស់គេគឺយករឿង CLV បំបាក់ ហ្វូណនតេជោ ហើយបើគេអាចរុញឱ្យក្លាយជាអំពើហិង្សាទៀតនោះ ទោះផ្តួលរាជរដ្ឋាភិបាលមិនបានយ៉ាងហោចណាស់យកឈាមមនុស្សដែលគេបោកបានលាបលើព្រែកជីកហ្វូណនតេជោដែរ ។ តែពេលនេះ ធ្វើអ្វីមិនទាន់បាន គេខំលើករឿងសហប្រតិបត្តិការសេដ្ឋកិច្ចតាំងពី ២០ ឆ្នាំជាង ជាមួយវៀតណាម ឡាវ មកបំភាន់ ទាំងគ្មានឯកសារសរសេរណាមួយបន្ទាត់។

គួរជម្រាបថា បើក្រឡេកថយក្រោយវិញ សហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម គឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់ព្រំដែនដើម្បីសម្រួលដល់ការតភ្ជាប់ដឹកជញ្ជូនពាណិជ្ជកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងវិស័យសុខាភិបាលជាដើម។
តាមរយៈគម្រោងនេះ ប្រជាជននៃប្រទេសនីមួយៗពុំមានសិទ្ធិចេញចូលដោយសេរីនោះទេ គឺត្រូវគោពតាមច្បាប់ប្រទេស​ និងត្រូវមានឯកសារចេញ-ចូល គ្រប់គ្រាន់៕

The post លោក ខៀវ កាញារីទ្ធ៖ រឿង CLV ផ្ទុះឡើងចំពេលកម្ពុជាផ្តើមជីកព្រែកហ្វូណនតេជោ ដែលវៀតណាមជំទាស់គម្រោងនេះ appeared first on Kampuchea Thmey Daily.

លោក ខៀវ កាញារីទ្ធ ៖ បើនិយាយពីការប្រយុទ្ធនឹងគ្រឿងញៀន ពាក្យថា «ខ្មែរអាចធ្វើបាន» មិនត្រឹមត្រូវទេ
លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តាមរយៈ​បណ្ដាញ​សង្គម បាន​សរសេរ​ថា បើ​និយាយ​ពី​ការ​ប្រយុទ្ធ​នឹង​គ្រឿងញៀន ពាក្យ​ថា «ខ្មែរ​អាច​ធ្វើ​បាន​» មិន​ត្រឹមត្រូវ​ទេ។ នៅ​លើ​សកលលោក របៀប​ប្រយុទ្ធ​នឹង​គ្រឿងញៀន​មាន​គ្រប់​បែប តាំងពី​ដាក់គុក ប្រហារជីវិត ហើយ​អ្នក​ដែល​ធ្វើ​ខ្លាំង​ចុងក្រោយ គឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង លោក ឌុយ ទែកតេ អតីត​ប្រធានាធិបតី​ហ្វីលីពីន។ អ្នក​ទាំងពីរ បាន​កំណត់​ធ្វើ​សង្គ្រាម​ដោយ​បាញ់​ចោល​ពួក​ជួញ​គ្រឿងញៀន ហើយ​ខ្លាំង​បំផុត គឺ លោក ឌុយ ទែកតេ រហូត​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាមទារ​បង្កើត​ជា​គណៈកម្មការ​ស៊ើបអង្កេត​លើ​រឿង​នេះ​ទៀត​ផង។

លោក​បាន​សរសេរ​បន្ថែម​ថា នៅ​កម្ពុជា​យើង​បាន​ប្រើ​គំនិត​ថ្មី​មួយ​មិន​ហិង្សា តែ​ចុះ​ដល់ ឫស នោះ​គឺ​ចាប់ពី​មន្ត្រីរាជការ​ទៅ​មុន។ ពិត​ជា​ការ​គួរ​ឱ្យ​សោកស្ដាយ ដែល​មន្ត្រី​មួយ​ចំនួន ត្រូវ​បាត់បង់​ការងារ ព្រោះ​ជាប់​ជំពាក់​នឹង​គ្រឿងញៀន។ ប៉ុន្តែ​អ្វី​ក៏ដោយ ត្រូវ​មាន​ចំណុច​ចាប់ផ្ដើម​របស់​វា ហើយ​ទាល់តែ​ចាប់ផ្ដើម​ពី​ចំណុច​ត្រូវ ទើប​យើង​សង្ឃឹម​ថា អាច​ជម្នះ​រឿង​ជា​សកល​នេះ​បាន។ ហេតុនេះ បើ​និយាយ​ពី​រឿង​ប្រយុទ្ធ​នឹង​គ្រឿងញៀន ត្រូវ​និយាយ​ថា «ខ្មែរ​ឈានមុខ» ព្រោះ​ប្រើ​កណ្តាប់ដៃ​ដែក​ស្រោប​ដោយ​ស្រោមដៃ​កម្ញី​ដ៏​ស្រទន់។

គួរ​ជម្រាប​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៤ កន្លង​ទៅ បាន​ប្រកាស​ចេញ​បទបញ្ជា ស្ដីពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដោយ​តម្រូវ​ឱ្យ ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បង្កើន​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់​កិច្ចសន្យា​ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន លើ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ខុសច្បាប់ ឬ មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់។

សម្តេច​ធិបតី បាន​បញ្ជា​ឱ្យ​បញ្ចប់​មុខតំណែង និង​បណ្តេញ​ចេញពី​ក្របខណ្ឌ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់​កិច្ចសន្យា​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់។ នេះ​គឺជា​វិធានការ​ដ៏​មុត​ស្រួច​មួយទៀត សំដៅ​លុបបំបាត់​បាតុភាព​ក្នុង​សង្គម ជាពិសេស​ដើម្បី​ធានា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ។

បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ការ​សាទរ​យ៉ាង​កងរំពង​ពី​សំណាក់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ យុវជន និង​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដោយ​ពួកគេ​ចាត់ទុកថា នេះ​ជា​បទបញ្ជា​ដ៏​ត្រឹមត្រូវ និង​ចាំបាច់ ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​ដើម្បី​ការពារ​សេចក្ដី​សុខសាន្ត​ក្នុង​សង្គមជាតិ៕

The post លោក ខៀវ កាញារីទ្ធ ៖ បើនិយាយពីការប្រយុទ្ធនឹងគ្រឿងញៀន ពាក្យថា «ខ្មែរអាចធ្វើបាន» មិនត្រឹមត្រូវទេ appeared first on Kampuchea Thmey Daily.

លោក ខៀវ កាញារីទ្ធ ផ្តល់គន្លឹះសំខាន់៣យ៉ាងដល់សិស្សគថ្លង់ និងកំព្រា ដើម្បីក្លាយជាសិស្សពូកែ
អ្នករៀនពូកែទៅបាន លុះត្រាតែសិស្សនោះ គោរពវិន័យ រៀនជាក្រុម និងមានអនាម័យ ទើបអាចក្លាយខ្លួនជាសិស្សពូកែ ឆាប់មានការងារធ្វើពេលរៀនចប់។ នេះជាការថ្លែងរបស់លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម និងមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ។

ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានណែនាំទៅដល់កុមារគថ្លង់ និងកុមារកំព្រា ឱ្យប្រកាន់ភ្ជាប់នូវគោលការណ៍៣ សំខាន់ៗ ដើម្បីឱ្យខ្លួនក្លាយទៅជាសិស្សរៀនពូកែ ក្លាយទៅជាធនធានដែលសំខាន់សម្រាប់សង្គមត្រូវការនៅពេលខាងមុខ។ គោលការណ៍ទាំង៣ចំណុចរបស់លោក ខៀវ កាញារីទ្ធ គឺទី១. គោរពវិន័យ៖ នៅពេលរៀនក្នុងថ្នាក់ សូមឱ្យខិតខំប្រឹងប្រែងស្តាប់ការអប់រំ និងណែនាំរបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ជាពិសេសគោរពវិន័យក្នុងសាលាឱ្យបានខ្ជាប់ខ្ជួន ហើយកុំប្រព្រឹត្តិអំពើខុសឆ្គងនៅសាលា ដែលជាហេតុធ្វើឱ្យខ្លួនឯងក្លាយទៅជាមនុស្សដែលគេស្អប់ គេមិនចង់និយាយជាមួយ។

គោលការណ៍ទី២. រៀនជាក្រុម ដោយលោក រៀបរាប់ថា បើសិនចៅៗចង់ឱ្យខ្លួនឯងរៀនពូកែ គ្រាន់តែរៀនតែម្នាក់ឯង មិនអាចក្លាយខ្លួនជាសិស្សពូកែបានទេ លុះត្រាតែរៀនជាក្រុម ពន្យល់គ្នាទៅវិញទៅមកនៅរាល់ចំណុចណាដែលសមាជិកក្នុងក្រុមមិនចេះ ដើម្បីឱ្យពួកគាត់បានយល់ បានចេះ ហើយនៅពេលយើងមិនចេះវិញ ត្រូវសាកសួរមិត្តភក្តិក្នុងក្រុមឱ្យពួកគាត់ជួយពន្យល់។ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា រៀនបែបនេះ មិនត្រឹមតែចេះខ្លួនឯងនោះទេ អាចធ្វើឱ្យសមាជិកទាំងអស់ក្នុងក្រុមបានចេះគ្រប់ៗតែម្តង។

ដោយឡែក គោលការណ៍ទី៣ គឺត្រូវមានអនាម័យជាប្រចាំ ដោយត្រង់ចំណុចនេះ លោក បានលើកឡើងថា មនុស្សម្នាក់ត្រឹមតែមានចំណេះ និងសមត្ថភាព មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានអនាម័យជាប្រចាំថ្ងៃ។ លោក ខៀវ កាញារីទ្ធ ថា បើសិន មានតែចំណេះ ប៉ុន្តែ បែរជាសុខភាពខ្សោយ ក៏មិនអាចយកចំណេះនោះ ទៅប្រើប្រាស់ឱ្យក្លាយទៅជាលទ្ធផលបានល្អដែរ ព្រោះនៅពេលឈឺ មិនអាចមានស្មារតី ឬមានបញ្ញាវាងវៃដូចមនុស្សដែលមានសុខភាពល្អបានទេ។ ដូច្នេះ អ្នកតំណាងរាស្ត្ររូបនេះ បានណែនាំឱ្យសិស្សទាំងអស់ ត្រូវលាងដៃ លាងជើង ដុសធ្មេញជាប្រចាំថ្ងៃ ហើយត្រូវបរិភោគស្អាត រស់នៅស្អាត៕

អត្ថបទ និង រូបភាព ៖  ឡេក  ចាន់ពេជ្រ

The post លោក ខៀវ កាញារីទ្ធ ផ្តល់គន្លឹះសំខាន់៣យ៉ាងដល់សិស្សគថ្លង់ និងកំព្រា ដើម្បីក្លាយជាសិស្សពូកែ appeared first on Kampuchea Thmey Daily.

លោក ខៀវ កាញារីទ្ធ៖ នេត្រ ភក្ត្រា ពូកែបណ្តុះបណ្តាល អាចដឹកនាំក្រសួងព័ត៌មាន​កាន់តែរីកចម្រើន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងទៅកាន់តួនាទីថ្មីនៅរដ្ឋសភាជាតិ ក្នុងអាណត្តិទី៧នេះ។ ចំណែក​រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី ដែលមកជំនួសតួនាទីរបស់លោក ខៀវ កាញារីទ្ធ នោះគឺ លោក នេត្រ ភក្ត្រា រដ្ឋលេ​ខាធិ​ការក្រសួងបរិស្ថាន។

លោក ខៀវ កាញារីទ្ធ បានលើកឡើងជុំវិញសមាសភាពរដ្ឋមន្រ្តីថ្មីថា លោក នេត្រ ភក្រ្តា គឺជាអតីតអ្នកសារព័ត៌មាន ដូច្នេះ ការមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាននៅអាណត្តិនេះ ត្រូវនឹងជំនាញរបស់លោក។ បើតាមលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅថ្ងៃពុធ ទី ១៦ សីហានេះ លោកមានជំនួបជាមួយលោក នេត្រ ភក្រ្តា ដើម្បីបង្ហាញការងារ​មួយចំនួន និងណែនាំមន្ត្រីអគ្គនាយកទាំងអស់ឱ្យស្គាល់គ្នាជាមុន។

លោកបានគូសបញ្ជាក់ថា លោក នេត្រ ភក្រ្តា គឺជាបុគ្គលដែលមានសមត្ថភាព និងពូកែ។ លោក នេត្រ ភក្ត្រា មានបទ​ពិសោធន៍ច្រើន ក្នុងវិស័យសារព័ត៌មាន មានជំនាញជាអ្នកនាំពាក្យ និងជាអ្នកផ្តល់ចំណេះដឹងដ៏ចំណានផងដែរ។

លោក ខៀវ កាញារីទ្ធ សង្ឃឹមថា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី នឹងមានការកែទម្រង់របៀបដឹកនាំថ្មី ដើម្បីឱ្យស្ថាបនមួយនេះ រីកចម្រើនបន្ថែមទៀត។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយក្រុមការ​ងារសារព័ត៌មាន​កម្ពុជាថ្មី កាលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣។

សូមរម្លឹកថា ក្រោយ​បែក​របប​ប៉ុលពត នៅ​ឆ្នាំ ១៩៧៩ លោក ខៀវ កាញារីទ្ធ ចាប់ផ្តើមអាជីពការងារ​ជានិពន្ធ​នាយកកាសែត។ ​ជាច្រើន​ឆ្នាំក្រោយមក​ លោកបាន​​ក្លាយជាទីប្រឹក្សានាយករដ្ឋមន្រ្តី មន្រ្តីក្រសួងព័ត៌មាន និង​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាននៅ​ឆ្នាំ ២០០៤។

ជា​រដ្ឋមន្រ្តី​ដ៏​លេចធ្លោ​មួយ​រូប ក្រៅ​ពី​ក្នុងឆាកនយោយបាយ លោកក៏ជា​រដ្ឋមន្រ្តី​សកម្មនៅលើ​បណ្តាញ​សង្គម​ ​​ដែល​លោក​តែងតែ​ចែករំលែក​ព័ត៌មាន​ពី​សង្គម និង​ការ​កម្សាន្តផ្សេងៗ៕

The post លោក ខៀវ កាញារីទ្ធ៖ នេត្រ ភក្ត្រា ពូកែបណ្តុះបណ្តាល អាចដឹកនាំក្រសួងព័ត៌មាន​កាន់តែរីកចម្រើន appeared first on Kampuchea Thmey Daily.

លោក ខៀវ កាញារីទ្ធ ៖ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ពិសេស​ខ្វះទំនាក់ទំនងផ្ទៃក្នុង
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា មន្រ្ដីក្រសួងព័ត៌មាននាពេលបច្ចុប្បន្ននេះ នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ជាពិសេស​គឺកា​រ​ខ្វះទំនាក់ទំនងផ្ទៃក្នុង។ ការលើកឡើងនេះ គ្រាដែលលោក ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដី​រាជការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នៅក្រសួងព័ត៌មាន។

ក្រសួងព័ត៌មាន បានផ្សព្វផ្សាយថា នៅក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានថ្លែងថា កាលពីសម័យមុន អ្នកដែលក្ដាប់ព័ត៌មាន ​គឺអាច​បញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែង​ចែក​ព័ត៌​មាននេះ នឹងធ្វើឲ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពគ្នា ស្រុះស្រួល​គ្នា​បាន។

លោកបន្តថា ក្នុងពេលបច្ចុប្បន្ននេះ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើ​ព័ត៌មាន ជាពិសេស​គឺកា​រ​ខ្វះទំនាក់ទំនងផ្ទៃក្នុង។ បើតាមលោក ខៀវ កាញារីទ្ធ «នៅក្រសួងព័ត៌មាន សំខាន់គឺផ្ទៃក្នុង​របស់​យើង ការចែករំលែកបទពិសោធន៍ ដែលយើងនៅរំលងគ្នា នៅមាន​ប្រកាន់បក្សពួក ឬនៅមានគ្រួសារ»។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានបន្ថែមថា បច្ចុប្បន្ននេះ បើគ្រប់ផ្នែកទាំងអស់ចេះបែងចែកការងារ​គ្នា គឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេ គឺមិនអាចក្ដាប់បានព័ត៌មាននោះទេ ពីព្រោះព័ត៌មានគឺមានច្រើនណាស់។ ទន្ទឹមនេះ ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ គឺរត់លឿន​ណាស់ ដែលទាមទារនៅពេលនេះ គឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះ ​គឺសំខាន់ណាស់​ទាំងការបែងចែកបទពិសោធន៍ និងការបែងចែកព័ត៌មាន។

លោក ខៀវ កាញារីទ្ធ ក៏បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់​រាជធានី-ខេត្ដទាំងអស់ ត្រូវចេះរួមសហ ការសាមគ្គីគ្នា ដែលចំណុចសំខាន់ទី ១. ការរាប់​អាន​គ្នាជាបងប្អូន ទី ២. ការប្រជុំឲ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួង​ក៏ត្រូវ​រៀបចំ​ការ​ប្រជុំជាមួយអគ្គនាយកទាំងអស់ឲ្យបានទៀងទាត់។ លោករដ្ឋមន្ត្រី ចាត់ទុក​ថា ការរៀបចំប្រជុំនេះ គឺមានសារៈសំខាន់ ពីព្រោះបើកាលណារៀបចំប្រជុំ គឺ​​អាច​ជជែកការងារជាមួយគ្នា ពីព្រោះការងារព័ត៌មានគ្មាននរណាម្នាក់ អាចធ្វើការងារតែម្នាក់​ឯង​បាននោះទេ។

លោក ខៀវ កាញារីទ្ធ ក៏បានផ្ដាំផ្ញើដល់គ្រប់ផ្នែកត្រូវចងចាំថា ការងារព័ត៌មាននេះ គឺស្ថិត​នៅ​ក្នុងគ្រួសារតែមួយ ហើយចាត់ទុកថា វាមានសារៈសំខាន់ក្នុងការសហការគ្នា សាមគ្គី​ភាពគ្នាក្នុងការផ្សព្វផ្សាយ​ព័ត៌មាន ដើម្បីទទួលបានការគាំទ្រ និងទទួលជោគជ័យ៕

The post លោក ខៀវ កាញារីទ្ធ ៖ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ពិសេស​ខ្វះទំនាក់ទំនងផ្ទៃក្នុង appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ដល់យោបល់ដល់នគរ​បាល​ខេត្តកំពតរកជនរងគ្រោះនៅជ្រោះឳម៉ាល់តាម​បទពិសោធន៍ធ្លាប់មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់យោបល់ដល់កម្លាំងនគរនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលកំពុងស្វែងរជរងគ្រោះដែលបាត់ខ្លួននៅជ្រោះឳម៉ាល់តាមបទតាមបទពិសោធន៍លោក ខណៈការស្វែងរកជនគ្រោះបានធ្វើឡើងរយៈពេល៣ថ្ងៃមកហើយនៅតែរកមិនទាន់ឃើញ។

បើតាមសំណេររបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបង្ហោះនៅហ្វេសប៊ុកផេកផ្លូវការនៅព្រឹកថ្ងៃទី២ ខែសីហានេះបានសរសេរថា «តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ»។

សូមបញ្ជាក់ថា ប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅជ្រោះឳម៉ាល់មានរយៈពេល៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី១ ខែសីហានេះ ប៉ុន្តែនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ។ បើតាមមន្ទីរព័ត៌មានខេត្តកំពត ដែលធ្វើរបាយការណ៍ជូនលោករដ្ឋមន្ត្រី ក្នុងបេសកម្មស្វែងរកនារីដែលបានបាត់ខ្លួននៅជ្រោះឳម៉ាល់នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដែលប្រើប្រាស់កម្លាំងប្រមាណជាង១០០នាក់។

គួររំលឹកថា ជនរងគ្រោះបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅបោះតង់កម្សាន្តនៅតំបន់ទឹកធ្លាក់ជ្រោះឪម៉ាល់ កាលពីថ្ងៃទី៣០ ខែកក្កដា ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត៕

អត្ថបទ៖​ សុខុម

The post រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ដល់យោបល់ដល់នគរ​បាល​ខេត្តកំពតរកជនរងគ្រោះនៅជ្រោះឳម៉ាល់តាម​បទពិសោធន៍ធ្លាប់មាន appeared first on Kampuchea Thmey Daily.