Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ៖ នេត្រ ភក្ត្រា ពូកែបណ្តុះបណ្តាល អាចដឹកនាំក្រសួងព័ត៌មាន​កាន់តែរីកចម្រើន

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងទៅកាន់តួនាទីថ្មីនៅរដ្ឋសភាជាតិ ក្នុងអាណត្តិទី៧នេះ។ ចំណែក​រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី ដែលមកជំនួសតួនាទីរបស់លោក ខៀវ កាញារីទ្ធ នោះគឺ លោក នេត្រ ភក្ត្រា រដ្ឋលេ​ខាធិ​ការក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ កាញារីទ្ធ បានលើកឡើងជុំវិញសមាសភាពរដ្ឋមន្រ្តីថ្មីថា លោក នេត្រ ភក្រ្តា គឺជាអតីតអ្នកសារព័ត៌មាន ដូច្នេះ ការមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាននៅអាណត្តិនេះ ត្រូវនឹងជំនាញរបស់លោក។ បើតាមលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅថ្ងៃពុធ ទី ១៦ សីហានេះ លោកមានជំនួបជាមួយលោក នេត្រ ភក្រ្តា ដើម្បីបង្ហាញការងារ​មួយចំនួន និងណែនាំមន្ត្រីអគ្គនាយកទាំងអស់ឱ្យស្គាល់គ្នាជាមុន។

លោកបានគូសបញ្ជាក់ថា លោក នេត្រ ភក្រ្តា គឺជាបុគ្គលដែលមានសមត្ថភាព និងពូកែ។ លោក នេត្រ ភក្ត្រា មានបទ​ពិសោធន៍ច្រើន ក្នុងវិស័យសារព័ត៌មាន មានជំនាញជាអ្នកនាំពាក្យ និងជាអ្នកផ្តល់ចំណេះដឹងដ៏ចំណានផងដែរ។

លោក ខៀវ កាញារីទ្ធ សង្ឃឹមថា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី នឹងមានការកែទម្រង់របៀបដឹកនាំថ្មី ដើម្បីឱ្យស្ថាបនមួយនេះ រីកចម្រើនបន្ថែមទៀត។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយក្រុមការ​ងារសារព័ត៌មាន​កម្ពុជាថ្មី កាលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣។

សូមរម្លឹកថា ក្រោយ​បែក​របប​ប៉ុលពត នៅ​ឆ្នាំ ១៩៧៩ លោក ខៀវ កាញារីទ្ធ ចាប់ផ្តើមអាជីពការងារ​ជានិពន្ធ​នាយកកាសែត។ ​ជាច្រើន​ឆ្នាំក្រោយមក​ លោកបាន​​ក្លាយជាទីប្រឹក្សានាយករដ្ឋមន្រ្តី មន្រ្តីក្រសួងព័ត៌មាន និង​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាននៅ​ឆ្នាំ ២០០៤។

ជា​រដ្ឋមន្រ្តី​ដ៏​លេចធ្លោ​មួយ​រូប ក្រៅ​ពី​ក្នុងឆាកនយោយបាយ លោកក៏ជា​រដ្ឋមន្រ្តី​សកម្មនៅលើ​បណ្តាញ​សង្គម​ ​​ដែល​លោក​តែងតែ​ចែករំលែក​ព័ត៌មាន​ពី​សង្គម និង​ការ​កម្សាន្តផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម