លោក ខៀវ ធី Archives - Kampuchea Thmey Daily

ភ្ញៀវទេសចរនៅខេត្តសៀមរាបធ្លាក់ចុះ ដោយសារសង្គ្រាមថៃឈ្លានពានកម្ពុជា
លោក ខៀវ ធី​ ប្រធាន​សមាគម​មគ្គុទ្ទេសក៍អង្គរ​ខេត្តសៀម​រាប បាន​​ឱ្យ​ដឹង​ថា ការ​អូស​បន្លាយ​នៃ​សង្គ្រាម​ថៃ​ឈ្លាន​ពាន​មក​លើ​កម្ពុជា បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​សៀម​រាប​ធ្លាក់​ចុះ​ ដែលតំបន់​អង្គរ​ធ្លាប់​តែ​អូរអរ​ ប៉ុន្តែ​ពេល​នេះប្រែ​មកជា​ស្ងប់ស្ងាត់​ខុស​ពី​រាល់ដង​។

លោក ខៀវ ធី ​ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥​ថា ចំពោះ​បញ្ហា​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ ២០២៥-២០២៦ គឺ​ប្រហែល​ជា​ពុំ​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន​នោះ​ទេ។ ប៉ុន្តែ​យើង​ក៏​នៅ​រង់​ចាំ​មើល​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃ​ទី​ ២២ ខែ​ឆ្នូ ​ខាង​មុខ​នេះ​​ ប្រសិន​បើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​អាច​ទទួល​បាន​ផល​វិជ្ជមាន​ នោះ​ឆ្លង​ឆ្នាំ​ខាង​មុខ​អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត​ច្រើន​កុះករ​វិញ​។

លោក ខៀវ ធី យល់ឃើញថា៖ «ប្រសិន​បើ​កិច្ច​ប្រជុំនៅ​ថ្ងៃ​ទី​២២ ទទួល​បាន​លទ្ធផល​អវិជ្ជមាន​​ថៃនៅតែ​បន្ត​រឹង​ទទឹង​មិន​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​ជា​មួយ​កម្ពុជា​ទេ​នោះ នោះ​សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំ​ខាង​មុខ​នឹង​មិន​មាន​ការ​រៀប​ចំ​កម្ម​វិធី​ធំ​ឱ្យ​មាន​ភាព​គគ្រឹក​គគ្រេង​នោះ​ទេ»​។

លោក ខៀវ ធី បន្ថែម​ថា បច្ចុប្បន្នភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​ខេត្ត​សៀម​រាប គឺ​ចាប់​ផ្តើម​មាន​ការ​ធ្លាក់​ចុះ​ជា​បណ្តើរៗ​ហើយ ក្នុង​នោះ​ការ​កក់​ថ្មី​ៗ ក៏​លែង​មាន ហើយ​ការ​កក់​ចាស់​ៗ​ ក៏​ចាប់​ផ្តើម​លុប​ជា​បណ្តើរ​ៗ ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​សារ​ជា​ថ្មី ដែល​យោធា​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​ កន្លង​មក។

យោងតាម​​គ្រឹះស្ថានអង្គរ ភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៨៦ ម៉ឺននាក់ (៨៦៧ ១៩៥) ​បានទិញសំបុត្រចូល​ទស្សនារម​ណីយដ្ឋាន​អង្គរ ​ដែលនាំឱ្យកម្ពុជារកចំណូលបាន ៤០ ៤៨០៩៤៥ ដុល្លារ ​នៅ​ក្នុង​រយៈពេល ​១១ ខែ ​ឆ្នាំ ២០២៥ ​ធ្លាក់ចុះ ៣,៤១% ប្រៀបធៀបនឹង រយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕

The post ភ្ញៀវទេសចរនៅខេត្តសៀមរាបធ្លាក់ចុះ ដោយសារសង្គ្រាមថៃឈ្លានពានកម្ពុជា appeared first on Kampuchea Thmey Daily.

Turkish Airline មើលឃើញភាពវិជ្ជមានកម្ពុជា ៣ ចំណុច នាំឱ្យបើកជើងហោះហើរត្រង់
លោក ស សារិន អគ្គនាយក​ក្រុមហ៊ុន​ទេសចរណ៍ Channel ជាក្រុមហ៊ុនលក់សំបុត្រយន្តហោះ បានគូសបញ្ជាក់ថា ក្រុមហ៊ុម​អាកាសចរណ៍ Turkish Airline បាន​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​របស់​កម្ពុជា ៣ ចំណុច​ដែល​ជំរុញ​ឱ្យ​ពួកគេបើក​ជើង​ហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា។ ​

ថ្លែង​ប្រាប់ «​កម្ពុជា​ថ្មី​» លោក ស សារិន បាន​ឱ្យ​ដឹង​ថា ជា​ធម្មតា​ក្រុមហ៊ុនអាកាសចរណ៍​មួយ​មុន​ពេល​ដែល​សម្រេច​ចិត្ត​ចូល​ទៅ​កាន់​ប្រទេស​ណា​មួយ​ គេ​នឹង​សម្លឹង​មើល​ទៅ​លើ​ចំណុច​ជា​ច្រើន ដែល​អាច​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាកាស​ចរណ៍​នោះ​។

ទី​១ គេ​អាច​សម្លឹង​មើល​ទៅ​លើ​បញ្ហា​នយោបាយ ថា​តើ​ប្រទេស​នឹង​មាន​ស្ថេរភាព​នយោបាយ​ ឬ​ក៏​អត់ ទី​២ មើល​ទៅ​លើ​សេដ្ឋកិច្ច ថា​តើ​ប្រទេស​ដែល​ត្រូវ​ហោះ​ចូល​មក​មាន​សេដ្ឋកិច្ច​បែប​ណា​ដែរ​ និង​ទី​៣ គឺ​ទំនាក់​ទំនង​រវាង​ប្រទេស និង​ប្រទេស​ ប្រជាជន​ និង​ប្រជាជន ជា​ពិសេស​មើល​ទៅ​លើ​វិស័យ​ទេសចរ និង​ការ​ដឹក​ជញ្ជូន​ផ្សេង​ៗ។

លោក​ថា៖ «ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ៗ មុន​ដំណើរ​ការ​ គឺ​មាន​ ២ ចំណុច​សំខាន់ ទី​១ គឺ​ការ​ដឹក​ភ្ញៀវ​ទេសចរ ដូច្នេះ​លុះ​ត្រាតែ​មាន​ឱកាស​នៅ​ក្នុង​ការ​ដឹក​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន ទើប​សម្រេច​ចិត្ត​បើក​។ ទី​២ ការ​ដឹក​ទំនិញ​ពី​ប្រទេស​មួយ​ ទៅ​កាន់​ប្រទេស​មួយ​ ដូច្នេះ​ប្រសិន​បើ​គេ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដែល​មាន​សក្តានុពល​ក្នុង​ចំណុច​ទាំង​ពីរ​ខាង​លើ​នេះ​ នោះ​ក្រុមហ៊ុម​អាកាសចរណ៍​នោះ​នឹង​សម្រេច​ចិត្ត​ហោះ​មក​​»។

ជាក់ស្តែង Turkish Airline មុន​នឹង​សម្រេច​ចិត្ត​ហោះ​ចូល​មក​កម្ពុជា​ គឺ​បាន​រៀប​ចំ និង​សម្រេច​ចិត្ត​បាន​ដិតដល់​ជា​ទី​បំផុត​ ដែល​នេះ​គឺ​ជា​ការ​បើក​ច្រក​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​ខ្មែរ​ទៅ​ទូទាំង​ពិភព​លោក មិន​មែន​តែ​ Turkish មួយ​នោះ​ទេ​ ព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​តួគី ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ដ៏​ធំមួយ​ ដូច្នេះ​នៅ​​ពេល​ដែល​ Turkish Airline ហោះ​មក​កាន់​កម្ពុជា​ក៏​នឹង​នាំ​មក​នូវ​ភ្ញៀវ​ទេសចរ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ​។

លោក​ក៏​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ Turkish Airline ដឹក​ភ្ញៀវ​មក​កម្ពុជា កម្ពុជា​អាច​ទទួល​បាន​ទាំង​ភ្ញៀវ​ទេសចរ និង​ឱកាស​វិនិយោគ ព្រោះ​អ្នក​ដែល​ហោះ​ចូល​មក​មិន​មែន​ជា​អ្នក​ដើរលេង​ទាំង​អស់​នោះ​ទេ អាច​មាន​អ្នក​រក​ស៊ី​ មាន​អ្នក​វិនិយោគិន​មក​បណ្តាក់​ទុន​ ក៏​បើក​អាជីវកម្ម​ផ្សេង​ៗ​នៅ​កម្ពុជា​។

ទន្ទឹម​នេះ លោក ខៀវ ធី​ ប្រធាន​សមាគមន៍​មគ្គុទេសករ​ខេត្ត​សៀម​រាប បាន​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​ឱកាស​ល្អ​ដែល​ជា​បន្ត​បន្ទាប់​ប្រទេស​កម្ពុជា​ទទួល​បាន​ជើង​ហោះហើរ​ត្រង់​ពី​បណ្តា​ប្រទេស​សំខាន់​ៗ​ ដូច​ជា​ពី​ ឥណ្ឌ មក​កាន់​ក្រុង​សៀមរាប ​​ជើង​ហោះ​ត្រង់​ពី​តួគី​ មក​កាន់​ក្រុង​ភ្នំពេញ​ នេះ​សុទ្ធសឹងតែ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​។

លោក​ ខៀវ ធី បាន​មាន​ប្រសាសន៍​ថា ការ​ហោះហើរ​ត្រង់​ពី​តួគី​មក​កាន់​ក្រុង​ភ្នំពេញ​ គឺ​ជា​កត្តាល្អ​ ដោយ​សារ​តែ​មិន​មែន​មាន​តែ​ភ្ញៀវ​ទេសចរណ៍​តួកគី​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ភ្ញៀវ​ជា​ជន​ជាតិ​អឺរ៉ុប​នាំ​មក​កាន់​កម្ពុជា​ដូច​គ្នា​ដែរ​។

ទន្ទឹម​នេះ កម្ពុជា​ក៏​ត្រូវ​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ និង​កត្តា​សុវត្តិភាព ព្រោះ​បច្ចុប្បន្ន​យើង​ឃើញ​មាន​ការ​និយាយ​មិន​ល្អ​ពី​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជម្រិត​ជា​ដើម​ ដែល​នេះជា​រឿង​មិន​ល្អ​ ជា​ការ​ទទួល​បាន​នូវព័ត៌មាន​មិន​ពិត​។ ដូច្នេះ​ បញ្ហា​នេះ លោក​សំណូម​ពរ​ដល់​ក្រសួង​ទេសចរណ៍ ក្រសួង​ការបរទេស​ ក្រសួង​មហាផ្ទៃ​ធ្វើ​យុទ្ធាការណ៍​ទស្សនាកម្ពុជា​ក្នុង​លក្ខណៈ​សុវត្ថិភាព​ ១០០% ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​ ស្រប​ពេល​ដែល​យើង​កំពុង​តែ​មាន​ជើង​ហោះហើរ​ត្រង់​ជា​បន្ត​បន្ទាប់។

ក្រុមហ៊ុន​អាកាសចរណ៍តួកគី Turkish Airline នឹង​តភ្ជាប់ជើង​ហោះហើរ​ត្រង់ពីទីក្រុង អ៊ីស្តង់ប៊ូល (Istanbul) ​មក​កាន់​រាជ​ធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច និងវិនិយោគ។

ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹងជួយ​លើ​កកម្ពស់វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗ​ សម្រាប់ការ​ផ្លាស់​ប្តូរ​វប្បធម៌ និងសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃ​កម្ពុជា​ឱ្យ​កាន់​តែទូលាយ ពង្រឹង​នូវ​ចំណង​ការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា ​និងតួគី៕

The post Turkish Airline មើលឃើញភាពវិជ្ជមានកម្ពុជា ៣ ចំណុច នាំឱ្យបើកជើងហោះហើរត្រង់ appeared first on Kampuchea Thmey Daily.

​អ្នកជំនាញថា ​វិស័យទេសចរណ៍​កាន់តែ​រីកចម្រើន​ ក្រោយ​តភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា-ឥណ្ឌា​
លោក ធួន ស៊ីណាន ប្រធាន​សមាគមន៍​ទេសចរណ៍​កម្ពុជា បាន​ឱ្យដឹង​ថា​ នេះគឺ​ជា​លើក​ទី​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ សម្រាប់​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​កុលកាតា​ ប្រទេស​ឥណ្ឌា មក​កាន់​ខេត្ត​សៀមរាប ដែល​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្សែទស្សនកិច្ច​, ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​​ការ​វិនិយោគ​រវាង​កម្ពុជា-ឥណ្ឌា។

ថ្លែង​ប្រាប់ «កម្ពុជា​ថ្មី​» លោក ធួន ស៊ីណាន បាន​លើក​ឡើង​ថា​​ ​នេះ​គឺ​ជា​ខ្សែ​ទី​២ ហើយ ដែល​ឥណ្ឌា​បានត​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា ដោយ​ខ្សែទី​១ ហោះហើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ និង​ខ្សែទី២ ហោះហើរ​មក​កាន់​ខេត្ត​សៀម​រាប​។

លោក​ថា ប្រសិន​បើ​យើង​ធៀប​ជា​មួយ​ប្រទេស​វៀត​ណាម​វិញ ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​ការ​ហោះហើរ​ត្រង់​មក​កាន់​ទីក្រុង​របស់​គេ ​៣ ទៅ ៤ ទីក្រុង ដោយ​ឡែក​សម្រាប់​កម្ពុជា​យើង​ទើប​តែ​មាន ២ ខ្សែ​ប៉ុណ្ណោះ មក​កាន់​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​នេះ​។

«បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ខ្សែហោះហើរ​ត្រង់​ច្រើនជើង​ក៏​ដោយ ប៉ុន្តែ​នេះ គឺ​ជា​សមិទ្ធផល​ថ្មី​ដែល​យើង​ត្រូវ​តែ​រីករាយ​អបអរ​សាទរ​ ជួយ​គាំទ្រ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ហោះហើរ​នេះ​នឹង​ពង្រីក​ការ​បន្ថែម​បន្ត​បន្ទាប់​ទៀត​»។ លោក ធួន ស៊ីណាន​ បន្ថែម​យ៉ាង​ដូច្នេះ​។

ទន្ទឹម​នេះ លោក ខៀវ ធី​ ប្រធាន​សមាគមន៍​មគ្គុទេសករ​ខេត្ត​សៀម​រាបក៏​បាន​ឱ្យ​«កម្ពុជា​ថ្មី​» ដឹង​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Indigo មក​កាន់​ខេត្ត​សៀម​រាប​នេះ គឺ​ជា​កត្តា​មួយ​ដែល​​ល្អ​ខ្លាំង ហើយ​ក៏​ជា​ជោគជ័យ​ផ្នែក​នយោបាយ​ទេសចរណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ព្រោះ​យើង​អាច​ឱ្យ​អន្តរជាតិ​ហោះត្រង់​មក​កាន់​ប្រទេស​កម្ពុជា ជា​ពិសេស​ឱ្យ​មក​ឃើញ​ប្រសាទ​សាសនាព្រាហ្មណ៍របស់​ខ្មែរ​យើង​នៅ​សម័យ​អង្គរ​​ ព្រោះ​ថា​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ គឺ​មាន​មោទនភាព​ណាស់​ដែល​មាន​ប្រសាទ​សាសនា​ហិណ្ឌូ​នៅ​ក្រៅ​ប្រទេស​។

ម្យ៉ាងទៀត ភ្ញៀវ​ទេសចរ​ឥណ្ឌា​ក៏​ចូល​ចិត្ត​ទៅ​លេង​នៅ​ភ្នំ​គូលែន​ ស្ទឹង​លិង្គ ១០០០ ដែល​​ជា​និមិត្ត​រូប​នៃ​សាសនាព្រាហ្មណ៍ ដែល​នេះ​គឺ​ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន។ មួយ​វិញ​ទៀត មិន​ត្រឹម​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ទេសចរ​ដទៃ​ទៀត​ដូច​ជា អឺរ៉ុប អាមេរិក​ អូស្ត្រាលី ​កាណាដា ជា​ដើម​នោះ ក៏​អាច​តជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កាន់​កម្ពុជា​ផង​ដែរ។

លោក ខៀវ​ ធី​ បន្ថែមដែរ​ថា យើង​បានដឹង​​ហើយ​ថា កាល​ណា​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ប្រទេស​យើង​កាន់​តែ​ច្រើន​ ដូច្នេះ​វិស័យ​សេដ្ឋកិច្ច​ ក៏​ដូច​ជា​កសិកម្ម​នឹង​រីក​ចម្រើន​ដូច​គ្នា​ដែរ ព្រោះ​កសិករ​កម្ពុជា ៨០% ប្រកប​របរ​ដាំ​ដំណាំ​ស្រូវ បន្លែ​ ផ្លែ​ ឈើ​ផ្សេង​ៗ ហើយ​ភ្ញៀវ​ទេសចរ​ត្រូវ​ការ​អាហារ​បរិភោគ​ ដូច្នេះតាម​រយៈ​នេះ​នឹង​ជួយ​រុញ​ច្រាន​ជីវភាព​ប្រជាជន​ឱ្យ​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់។

លោក​បាន​សង្កត់​ធ្ងន់​ថា ទេសចរណ៍​ជា​វិស័យ​បៃតង ដូច្នេះ​ទេសចរណ៍​រីក​ចម្រើន​ វា​នឹង​ទៅ​ជួយ​ទាញ​វិស័យ​ផ្សេង​ៗ​ទៀត​ឱ្យ​មាន​ការ​រីក​ចម្រើន​ទៅ​ព្រម​ៗ​គ្នា។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines របស់ឥណ្ឌា ទើប​តែ​បាន​តភ្ជាប់ជើងហោះហើរត្រង់​លើក​ដំបូង​​របស់ខ្លួន​ពីទីក្រុង Kolkata មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ​ ដែល​ធ្វើការ​ហោះ​ហើរចំនួន ៣ ជើង​ក្នុងមួយសប្តាហ៍។

ការ​ហោះហើរ​ត្រង់​មក​កម្ពុជា​ដំណើរ​ការ​ដោយ​យន្តហោះ Airbus A320neo ដែលនឹងចូលរួម ពង្រឹងវិស័យទេសចរណ៍ និង​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា៕

The post ​អ្នកជំនាញថា ​វិស័យទេសចរណ៍​កាន់តែ​រីកចម្រើន​ ក្រោយ​តភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា-ឥណ្ឌា​ appeared first on Kampuchea Thmey Daily.

ការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ បង្កផលប៉ះដល់លំហូភ្ញៀវក្នុងវិស័យទេសចរណ៍
អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍បាន​​លើកឡើងថា ប៉ុន្មានថ្ងៃបន្ទាប់ពី​មានការ​ប៉ះ​ទង្គិច​គ្នា​​រវាងប្រទេសជិតខាងទាំងពីរ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែឧសភាកន្លងទៅនេះ​បានកំពុងជះផលអវិជ្ជមាននៃវិស័យទេសចរណ៍ ខណៈ​កញ្ចប់​គម្រោង​ទស្សនកិច្ច​ពី​ខាង​ប្រទេស​ថៃ​ចូល​មក​កាន់​កម្ពុជា​ត្រូវ​បាន​លុប​ចោល​ស្ទើរ​តែ​ទាំង​អស់ ហើយ​សម្រាប់​កញ្ចប់​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ក៏​ត្រូវ​បាន​លុប​ចោល​វិញ​ដូច​គ្នា​ដែរ​។

ជុំ​វិញ​បញ្ហា​ជម្លោះ​ព្រំដែន រវាង​កម្ពុជា​-ថៃ​នេះ លោក ធួន ស៊ីណាន ប្រធានសមាគម​ទេសចរណ៍​អាស៊ី ប៉ាស៊ីហ្វិក​កម្ពុជា ​បាន​លើក​ឡើង​ថា បញ្ហា​ដែល​កំពុង​តែ​ប៉ះ​ទង្កិច​រវាង​ប្រទេស​ទាំង​ពីរ​នេះ វា​បាន​បង្ក​ផល​ប៉ះ​ដល់​ដូច​គ្នា​ទៅ​ដល់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ។ លោកថា៖«សូម្បី​តែ​សំបុត្រ​យន្ត​ហោះ​ក៏​ត្រូវ​បាន​លុប​ចោល ​ព្រោះ​ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ប្រទេស​ថៃ គឺ​ជា​គោលដៅ​ដ៏​ពេញ​និយម​មួយ​របស់​កម្ពុជា​ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​បញ្ហា​មក​ ប្រជាជន​ថៃ និង​ប្រជាជន​កម្ពុជា​​ បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ លើកលែង​តែ​អ្នក​ដែល​ត្រូវ​ពិនិត្យ​ជំងឺ និង​អ្នក​ដែល​មាន​ការងារ​សំខាន់​ៗ​ដែល​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​សុខភាព និង​ពាណិជ្ជកម្ម​របស់​ខ្លួន​ប៉ុណ្ណោះ»​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​ ខៀវ​ ធី ប្រធាន​សមាគមមគ្គុទេសក៍​ទេសចរអង្គរ បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ប្រសាទ​ព្រះវិហារ​បាន​ចូល​ជា​សម្បត្តិ បេតិកភណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨ មក​ ទេសចរ​ថៃ​ ដែល​ចូល​មក​ទស្សនា​ប្រសាទ​អង្ករ​វត្ត​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ បើ​ទោះ​បី​ជា​មាន​ក៏​ក្នុង​រង្វង់​តិច​តួច​ប៉ុណ្ណោះ​។

ដោយសារតែភ្ញៀវទេសចរថៃថយចុះជាបន្តបន្ទាប់ ក្នុងនោះមគ្គុទ្ទេសក៍​ទេសចរ​ភាសា​ថៃ ក៏​ងាក​មក​ចាប់​ផ្តើម​រៀន​ភាសា​ផ្សេង​ៗ​មួយ​ចំនួន​វិញផងដែរ។

ប៉ុន្តែ​ប្រសិន​បើ​និយាយ​ពី​កាស៊ីណូ នៅ​តាម​បណ្តោយ​ព្រំ​ដែន​វិញ លោក ខៀវ ធី បាន​មាន​ប្រសាសន៍​ថា «តាមកាស៊ីណូ​គឺ​នៅ​តែ​មាន​ជនជាតិ​ថៃ​ឆ្លង​ដែន​ចូល​មក​លេង​ខ្លះ​ៗ​ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ដើរ​កម្សាន្ត​នៅ​ប្រសាទ​អង្គរ​វត្ត និង​ចូល​ជ្រៅមក​កាន់​កម្ពុជា គឺ​មិន​មាន​នោះ​ទេ»។

លោក ខៀវ ធី បាន​លើក​ឡើង​ថា «​ខ្ញុំយល់ថា ដោយសារជន​ជាតិ​ថៃ​ ជា​ជនជាតិ​ ជាតិ​និយម​ ដូច្នេះនៅ​ពេល​ដែល​មាន ​អរិភាព​ជា​មួយ​ប្រទេស​ណាហើយ ​តែងតែ​មានចិត្ត​ឆេវ​ឆាវ ហើយការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ នេះទៀតសោទ ពិតណាស់ថា​ជនជាតិ​នេះ​នឹងមិន​ចូល​មក​ទស្សនា​កម្ពុជា​ច្រើនដូច​នៅ​មុន​ឆ្នាំ​២០០៨ កន្លងមកអញ្ចឹង​»។

«ដោយ​ឡែក​ចំពោះ​ស្ថានភាព​ភ្ញៀវ​ទេសចរ​ទូទៅ​វិញ ដូច​ជា​ភ្ញៀវ​ទេសចរ​អឺរ៉ុប អូស្ត្រាលី អាមេរិក កាណាដា ជប៉ុន និង​ទេសចរ​មួយ​ចំនួន​ គឺ​នៅ​តែ​ចូល​មក​ទស្សនា​​ប្រទេស​​កម្ពុជា​ដដែល​ មិន​មានអ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភនោះ​ទេ​។ ក្នុង​នោះ​ចំពោះ​ភ្ញៀវ​ទេសចរ​ថៃ​ យើង​មិន​បារម្ភនោះទេ​ថា ពួកគេមក​ឬ​មិន​មក​ទស្សនា​នៅ​កម្ពុជា​ ព្រោះ​យើង​ផ្តោត​សំខាន់​ទៅ​លើ​ភ្ញៀវ​ជន​ជាតិ​អឺរ៉ុប​តែ​ប៉ុណ្ណោះ»។ លោក ខៀវ ធី បន្ថែមបែបនេះ។

លោក​បាន​អះអាងថា «ភ្ញៀវ​ទេសចរ​អឺរ៉ុប ចូល​ចិត្ត​វប្បធម៌ ប្រពៃ​ណី ទំនៀម​ទម្លាប់​ខ្មែរ និង​អង្គរ​វត្ត​របស់​ខ្មែរ​ ដូច្នេះ​ច្បាស់​ណាស់​ថា​គេ​នឹង​នៅ​តែ​មក​លេង​កម្ពុជា​។ មួយ​វិញ​ទៀត ទេសចរ​ចិន តាម​រយៈការ​ធ្វើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ លោក​សង្ឃឹម​ថា ភ្ញៀវ​ទេសចរ​ចិន​នឹង​ចូល​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន តាម​រយៈ​ការ​ដោះ​ដូរ​ប្រជាជន និង​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ​»​។

ជា​មួយ​គ្នា​នេះ លោក រនតា នរិន្ទ អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ ភីត​អេលីត ប៊ូទិក ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ទាក់ទង​ទៅ​និង​ការ​កក់​បន្ទប់​សណ្ឋាគារ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​នៅ​មាន​ចំនួន​ថេរ​នៅ​ឡើយ​មិន​ទាន់​មាន​ការ​ថយ​ចុះ​នោះ​ទេ​ ដែល​ភាគ​ច្រើន​ជា​ជន​ខ្មែរ ​និង​ជន​បរទេស​ជា​ដើម គឺ​មិន​មាន​ភ្ញៀវ​ជា​ជន​ជាតិ​ថៃ​នោះ​ទេ។

ក្នុងនោះ នៅ​ក្នុង​ខែ​ឧសភា កន្លង​ទៅ​នេះ មាន​ភ្ញៀវ​ប្រមាណ​ជាង ៦០០​នាក់ ដែល​បាន​ចូល​មក​កក់​សណ្ឋាគារ​នៅ ក្នុង​ខេត្ត​សៀម​រាប​ផ្ទាល់។

ដោយឡែក ផ្ទះ​សំណាក់​ព្រះសំណាក់មរត​ព្រះវិហារ នា​ខេត្ត​ព្រះវិហារ​ឯណោះ​វិញ​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ការ​ចូល​ស្នាក់​គឺ​មិន​សូវ​ជា​មាន​ចំនួន​ច្រើន​នោះ​ទេ​​ ក្នុង​នោះ​មាន​ភ្ញៀវ​មាន​ប្រមាណ ២០% ដែល​ធ្វើ​ការ​កក់​ចូល​ស្នាក់​នៅ និង​ភ្ញៀវ​ប្រមាណ ៨០% ទៀត ចូល​មក​ស្នាក់​នៅ​ផ្ទាល់​ៗ ទាំង​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ស្រុក និង​ជនជាតិ​បរទេស​ជាដើម។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ២,៤ លាននាក់ នៅ​ក្នុង​រយៈ​ពេល ៤ ខែ ដើមឆ្នាំ ២០២៥ (មករា-មេសា) កើន​ឡើង ១៣,៦% ធៀប​នឹងរយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨%៕

The post ការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ បង្កផលប៉ះដល់លំហូភ្ញៀវក្នុងវិស័យទេសចរណ៍ appeared first on Kampuchea Thmey Daily.

៨ ខែ ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​មក​​ទស្សនា​ជាង ៤ លាន​នាក់
ក្នុង​រយៈពេល ៨ ខែ ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​មកទស្សនា​ជាង ៤ លាន ២ សែន​នាក់។ នេះ​បើ​តាម​លោក តុប សុភ័ក្រ រដ្ឋលេខាធិការ និង​ជាអ្នកនាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​រសៀល​ថ្ងៃ ៧ ខែ​តុលា ឆ្នាំ ២០២៤។

បើធៀបរយៈពេលដូចគ្នា​ឆ្នាំ ២០២៣ ការ​វិល​ត្រឡប់​របស់​ទេសចរ​បរទេស​​សម្រេច​បាន​​ប្រមាណ​ជាង ៩៧% នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។​

យ៉ាងណាមិញ មន្រ្តី​ក្រសួង​ទេសចរណ៍​រូបនេះ​បាន​បញ្ជាក់​ថា ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​មាន​ភាព​ខុសៗ​គ្នា​តាម​តំបន់​គោលដៅទេសចរ​ណ៍​​ដូចជា​ តំបន់​អេកូ​ទេសចរណ៍​នៅ​ភូមិភាគ​ឦសាន តំបន់​បេតិកភណ្ឌ​នៅ​ខេត្ត​សៀមរាប និង​តំបន់​មាត់​សមុទ្រ ​តែ​និយាយ​ជា​រួម​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ការ​វិលត្រឡប់​មក​វិញ​នៃទេសចរបរទេស​សម្រេច​បាន​ប្រហែល​ ៩៧%​។

​កម្ពុជា​កំពុង​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ ហើយ​បើ​តាម​ការ​ព្យាករណ៍​ឆ្នាំ ២០២៤ កម្ពុជា​អាច​ទទួល​បាន​ទេសចរ​បរទេស​ក្នុង​រង្វង់ ៦ លាន​នាក់។ លោក​ តុប សុភ័ក្រ បាន​បន្ត​ថា ចាប់ពី​ខែ​តុលា​នេះ​ទៅ កម្ពុជា​នឹង​ទទួល​បាន​កំណើន​ទេសចរ​អន្តរជាតិ​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​ជា​រដូវ​ដែល​ទេសចរ​ដើរ​កម្សាន្ត​ច្រើន​។

នៅ​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​មក​ទស្សនា​ប្រមាណ ៦ លាន ៦ សែន​នាក់ ដែល​ជា​កំណត់ត្រាខ្ពស់​បំផុត។ យ៉ាង​ណាមិញ វិបត្តិ​ជំងឺ​កូវីដ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ។ ឆ្នាំ ២០២០ ទេសចរ​បរទេស​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា ​បាន​ថយ​ចុះ​មក​ត្រឹម​ប្រមាណ ១ លាន ១ សែន​នាក់ និង​នៅ​ឆ្នាំ ២០២១ ធ្លាក់​មក​ត្រឹម​ ១៩ ម៉ឺន​នាក់។ នៅ​ឆ្នាំ ២០២២ ស្ថានភាព​វិស័យ​ទេសចរ​ណ៍​ប្រទេស​កម្ពុជា ​ចាប់ផ្តើម​ងើប​ឡើង​វិញ​បន្តិច ដោយ​កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​មក​ទស្សនា​ប្រមាណ ២ លាន ២ សែន នាក់ ខណៈ​ឆ្នាំ២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៥ លាន ៤ សែន​នាក់ កើន​ឡើង ១៣៩.៥% បើធៀបនឹងឆ្នាំ២០២២។

មន្រ្តី​ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា នៅ​ឆ្នាំ ២០២៥ ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ នឹង​វិលត្រឡប់​ទៅរក​ស្ថានភាព​ដូច​មុន​វិបត្តិកូវីដ-១៩។

«ឆ្នាំ ២០២៣ ​លំហូរ​នៃ​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​បរទេស​ ចាប់ផ្តើម​មាន​ការ​កើន​ឡើង។ ​ឆ្នាំ ២០២៣ កម្ពុជា​បាន​ស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​បាន ៨៣% ហើយ​ឆ្នាំ ២០២៥ កម្ពុជា​រំពឹង​នឹង​ឈាន​សម្រេច​គោលដៅ​ទទួលបាន​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ដូច​មុន​វិបត្តិ​ជំងឺ​កូវីដ»។ លោក តុប សុភ័ក្រ​បញ្ជាក់​បន្ថែម។

ជាមួយ​គ្នា​នេះ លោក​ក៏​លើក​ឡើង​ពាក់ព័ន្ធ​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​សាលាកបត្រ​ចូល​ប្រទេស E arrival ដែល​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ ដែល​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​និង​អ្នក​ដំណើរ​មិន​ឲ្យ​មានការ​រំខាន ដែល​​ធ្វើ​ឲ្យ​ចេញ​ចូល​កាន់​តែ​មាន​ភាព​ងាយស្រួល ​ប្រសើរ​ជាង​មុន​ក៏​បាន​ជួយ​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើនថែម​​ទៀត។

យ៉ាងណាមិញ លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា លោក​មិន​ទាន់​ហ៊ាន​រំពឹង​ទុក​ថា កំណើន​ទេសចរ​មក​កម្សាន្ត​ប្រទេស​កម្ពុជា អាច​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ដូច​មុន​កូវីដ ដោយសារ​លោក​មើល​ឃើញ​បញ្ហា​មួយ​ចំនួន​បាន​សម្អុយ​ឈ្មោះ​ប្រទេស​កម្ពុជា​ ឲ្យ​​ទេសចរ​បរទេស​រារែក​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា។

លោក​លើក​ឡើង​ករណី​ការ​ផ្សព្វផ្សាយ​ពី​ករណី​ឆបោក​តាម​អនឡាញ បញ្ហា​ចាប់ជំរិត​រួម​ទាំង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ដែល​បាន​ប៉ះពាល់ដល់​​អារម្មណ៍ភ្ញៀវ​ទេសចរ។

ជាមួយ​គ្នា​នេះ កង្វះ​ខាត​ការ​តភ្ជាប់​នៃ​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ ​ដែល​ត្រូវ​ចំណាយ​ខ្ពស់​បើ​ធៀប​ប្រទេស​ជិត​ខាង ក៏​បង្អាក់​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​ប្រទេស​កម្ពុជា​ផង​ដែរ៕

The post ៨ ខែ ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​មក​​ទស្សនា​ជាង ៤ លាន​នាក់ appeared first on Kampuchea Thmey Daily.

ប្រធានសមាគមស្នើឱ្យកែប្រែ៦ចំណុច ដើម្បីទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិ
ប្រធានមគ្គទេសក៍ទេសចរណ៍ បានលើកឡើងនូវចំណុចអវិជ្ជមានចំនួន៧ ដែលត្រូវពង្រឹង និងកែប្រែ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូល ទៅកម្សាន្តនៅខេត្តសៀមរាប។

ចំណុចទាំង៧នោះ រួមមានដូចជា ការពង្រឹងផ្នែកបដិសណ្ឋារកិច្ច បរិស្ថាន(សំរាមតាមដងផ្លូវ) គំនូសចរាចរណ៍ សណ្តាប់ធ្នាប់ការចតយានយន្ត ការកែច្នៃសួនច្បារតាមដងផ្លូវ និងវត្តអារាម ជាដើម។

លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានពន្យល់នូវចំណុចនីមួយៗដូច្នេះថា ការពង្រឹងផ្នែកសេវាកម្មបដិសណ្ឋារកិច្ច ចាប់ពីប៉ូលិស អន្តោប្រវេសន៍ អ្នកបើកបរ រត់តាក់ស៊ី អ្នកសេវាកម្មក្នុងសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ជាដើម ត្រូវចេះបង្កើនកិច្ចសហការ ញញឹម រួសរាយរាក់ទាក់ ដែលជាគន្លឹះធ្វើឱ្យអ្នកទេសចរមានក្តីសប្បាយរីករាយ កោតសរសើរ និងត្រឡប់នាំគ្រួសារមកលេងបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ ទាក់ទងនឹងបញ្ហាបរិស្ថាន លោក ខៀវ ធី មើលឃើញថា បញ្ហាបរិស្ថាន សំរាម គឺជារឿងស្មុគស្មាញដែលពិបាកដោះស្រាយ។ លោកថ្លែងប្រាប់កម្ពុជាថ្មីថា«នៅក្នុងប្រទេសយើង សំរាមពង្រាយគ្រប់ទីកន្លែង ធ្វើឱ្យយើងមានការអាម៉ាស់ចំពោះភ្ញៀវ..ជាក់ស្តែងបើយើងធ្វើដំណើរតាម ផ្លូវគោកពីភ្នំពេញ ទៅសៀមរាប ក្រឡែកឃើញសំរាមនៅតាមដងផ្លូវច្រើនណាស់ ដែលធ្វើឱ្យអ្នកទេសចរវាយតម្លៃថា ស្រុកយើងគ្មានអនាម័យ និងវិន័យល្អ»។ បញ្ហានេះ លោកស្នើដល់អាជ្ញាធរ គួរដាក់ពិន័យ ឬបម្រាមកុំឱ្យមានការចោលសំរាមពាសវាលពាសកាល ហើយអាជ្ញាធរត្រូវសម្អាតនៅតាមមូលដ្ឋានខ្លួន ជាពិសេសនៅតាមផ្លូវជាតិ។

ជាមួយគ្នានេះ បញ្ហាគំនូសចរាចរណ៍ ក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ទៅដល់អ្នកទេសចរផងដែរ។ លោក ខៀវ ធី លើកឡើងថា នៅតាមដងផ្លូវជាតិជាច្រើន មិនមានគំនូសចរាចរណ៍នោះទេ ខុសពីប្រទេសជិតខាង ថៃ វៀតណាម តាមដងផ្លូវប្រទេសគេមានគំនូសច្បាស់ងាយស្រួលសម្រាប់អ្នកទេសចរធ្វើ​ដំណើរពីតំបន់មួយទៅតំបន់មួយទៀត។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំខេត្តនីមួយៗ គួរតែពង្រឹងលើបញ្ហានេះ ព្រោះហេដ្ឋារចនាសម្ព័នផ្លូវថ្នល់រលោងស្អាតហើយ ប៉ុន្តែខ្វះចន្លោះគំនូសផ្លូវឱ្យបានត្រឹមត្រូវ។

ចំណែកការចតយានយន្តពុំមានសណ្តាប់ធ្នាប់ និងលក់ដូរលើផ្លូវថ្មើរជើង ក៏ជាបញ្ហាប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។

ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍ មើលឃើញទៀតថា នៅតាមដងផ្លូវ និងតំបន់ទេសចរណ៍មានសួនច្បារជាច្រើនខ្វែងខ្វាត់ ប៉ុន្តែខ្វះការយក​ចិត្តទុកដាក់ពីអាជ្ញាធរដែនដី ធ្វើឱ្យបាត់បង់សម្រស់សួន ដែលជាការទាក់ទាញទេសចរដ៏សំខាន់ផងដែរ។

ចំណុចចុងក្រោយដែលជាកន្លែងទាក់ទាញទេសចរផងដែរនោះ គឺទីវត្តអារាម។ លោក ខៀវ ធី បានលើកឡើងថា ភ្ញៀវទេសចរបរទេសចូលចិត្តទស្សនាទីវត្តអារាម​ខ្លាំងណាស់។ នៅកម្ពុជា មានវត្តអារាមចំណាស់ជាច្រើន ដែលទាក់ទាញទេសចរ។ ប៉ុន្តែទីវត្តអារាមខ្លះ មានបរិស្ថានមិនល្អ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់ទេសចរណ៍។

បើតាមប្រធានសមាគមមគ្គទេសក៍ទេសចរណ៍ វិស័យទេសចរណ៍មានកំណើនខ្ពស់ ចំណូលពន្ធដារក៏កើនឡើងពលរដ្ឋអាចរកចំណូលបានច្រើន និងជួយកំណើនសេដ្ឋកិច្ចជាតិ៕

The post ប្រធានសមាគមស្នើឱ្យកែប្រែ៦ចំណុច ដើម្បីទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិ appeared first on Kampuchea Thmey Daily.

អ្នកជំនាញបង្ហើបពីយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅតែជារឿងក្តៅ ដែលសាធារណជន កត់សម្គាល់ឃើញថា មានការធ្លាក់​ចុះច្រើន​ក្នុង​រយៈពេលចុងក្រោយនេះ ប៉ុន្តែស្ថាបនពាក់ព័ន្ធពិសេសក្រសួងទេសចរណ៍ បានចេញរបាយការណ៍​បង្ហាញពី​កំណើននៃភ្ញៀវ​ទេសចរមានការកើនឡើង។ អ្នកជំនាញទេសចរ បានកត់សម្គាល់ឃើញថា វិស័យទេសចរណ៍​មានកំណើន​ល្អប្រសើរស្មើនឹងប្រទេសជិតខាងដែរ កាលពីមុនវិបត្តិកូវីដ-១៩។ ប៉ុន្តែក្រោយវិបត្តិកូវីដនេះ ប្រទេស​ជិតខាងហាក់មានសន្ទុះកើនឡើងខ្លាំង បន្ទាប់ពីមានការដករបាំងទិដ្ឋាការដល់ប្រទេសធំៗជាច្រើន។

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ការលើកលែងទិដ្ឋាការ បានផ្តល់ឱកាសឱ្យប្រទេសថៃ ស្រូបទាញទេសចរអន្តរជាតិប្រមាណ ១០០ប្រទេស ហូរចូលយ៉ាងគំហុក។ ដោយឡែក​ប្រទេសវៀតណាម ទាក់ទាញបានប្រមាណ  ៣០ប្រទេសឱ្យចូលទៅលេងកម្សាន្តប្រទេសរបស់ខ្លួនផងដែរ។ ចំណែក​កម្ពុជា ក៏អាចធ្វើដូច្នេះបានដែរ ដើម្បីទាក់ទាញអ្នកទេសចរពីក្រៅប្រទេស។ អ្នកជំនាញទេសចរលោក ហូ វណ្ឌី បានលើកជាទស្សនថា ការលើកលែងទិដ្ឋាការ មិនធ្វើឱ្យបាត់បង់ចំណូលនោះទេ ពោលគឺការហូរចូល​យ៉ាងគំហុក​នៃវត្តមាន​ភ្ញៀវទេសចរ នឹងបានផ្តល់ផលប្រយោជន៍ជាច្រើនតាមរយៈការចាយវាយរបស់ពួកគេ លើសពីតម្លៃ​ទិដ្ឋាការទៅទៀត។ «បើសិនជាអ្នកទេសចរ​ស្នាក់នៅយូរ ការចាយវាយក៏ច្រើន រដ្ឋក៏ទទួលបានចំណូលពន្ធទៅ​តាមនោះដែរពីអ្នក​ដែលរកទទួលទានក្នុងវិស័យនេះ»។ នេះជាការបន្ថែមរបស់លោក ហូ វណ្ឌី។

លោក ខៀវ ធី ប្រធាសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានលើកឡើងថា គិតមកដល់ពេលនេះ ភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងវិញជាបណ្តើរៗហើយ ពោលគឺចាប់ពីខែ តុលានេះទៅ ព្រោះជារដូវ Hight Season របស់ភ្ញៀវទេសចរ​បរទេស។

ចំពោះការធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរចូលមកលេងកម្សាន្តបានយូរ លោកថា កម្ពុជា ត្រូវរៀនពីប្រទេសជិតខាង ដូចជា វៀតណា និងថៃ ដែលជាប្រទេសរីកចម្រើនខ្លាំងលើវិស័យនេះ។

ប្រធាសមាគមមគ្គទេសក៍ទេសចរណ៍ បានបន្តថា ប្រទេសជិតខាងទាក់ទាញបានចំនួនទេសចរច្រើន ដោយសារ ការសម្រួលទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ជាពិសេសមានអាកាសចរជាតិហោះហើរទូទាំងពិភពលោកដោយត្រង់ និងដឹកភ្ញៀវទេសចរចូលក្នុងប្រទេសរបស់ខ្លួនជាដើម។ លើសពីនេះទៀត ការធ្វើបដិសណ្ឋារកិច្ចល្អ សន្តិសុខ សណ្តាប់ធ្នាប់អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារប្រណីត ក៏ជាផ្នែកមួយទាក់ទាញខ្លាំង និងធ្វើឱ្យភ្ញៀវ​ស្នាក់នៅបានយូរផងដែរ។

លោក ខៀវ ធី បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ ចូលតាមច្រក​ប្រទេស​ថៃភាគច្រើនមកទស្សនាអង្គរវត្តកម្ពុជា ហើយក៏ត្រឡប់ទៅវិញ។ ត្រឡប់ទៅវិញ ដោយសារពួកគេយល់ថា នៅកម្ពុជា មិនទាន់មានគ្រប់តម្រូវការដែលពួកគេចង់បាន។

លោកបន្តថា គ្រាន់តែទីវត្តអារាមក៏អាចទាក់ទាញភ្ញៀវទេសចរបានដែរ ប្រសិនបើមានការរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងតុបតែងបានស្អាត ព្រោះទេសចរអន្តរជាតិចូលចិត្តទស្សនានៅតាមទំបន់រមណីយដ្ឋានបុរាណ និងវត្តអារាមជាដើម។

តាមពិតទៅ ភ្ញៀវទេសចរ មិនគួរចូលមកទស្សនាអង្គរវត្តហើយត្រឡប់ទៅវិញទេ ព្រោះកម្ពុជា នៅមានរមណីយដ្ឋាន​តាមតំបន់នានាជាច្រើន ដូចជាតំបន់អេកូទេសចរណ៍ខេត្តមណ្ឌលគិរី រតនគិរី ដែលជាតំបន់ធម្មជាតិ, រាជធានីភ្នំពេញ, ក្រុងបាត់ដំបង ក្រុងកំពង់ចាម ដែលសុទ្ធសឹងជាតំបន់ទាក់ទាញ។ នេះជាការបន្ថែមរបស់លោក ខៀវ ធី។

លោក ហូ វណ្ឌី បានលើកឡើងថា​ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ កម្ពុជា ត្រូវតែមានការកែសម្រួល​ទៅលើ​អត្តចរិត​របស់អ្នកស្ថិតនៅក្នុងវិស័យនេះ ដូចជា ក្រមសីលធម៌ និងវិជ្ជាជីវៈជាដើម។ ជាមួយគ្នានេះ ត្រូវរៀបចំ​ហេដ្ឋរចនា​សម្ព័ន្ធ និងចរាចរណ៍នៅតំបន់គោលដៅមួយចំនួន ការតុបតែង ការកែច្នៃ អនាម័យ សណ្តាប់ធ្នាប់ ជាពិសេស​នៅរាជធានី​ភ្នំពេញ ដែលជាតំបន់ប្រវត្តិសាស៍ នយោបាយ សេដ្ឋកិច្ច។ លើសពីនេះទៀត លោក ហូ វណ្ឌី ជំរុញឱ្យមានការ​រៀបចំផ្លូវ​សម្រាប់អ្នកថ្មើជើងដើរ នៅក្នុងទីក្រុងភ្នំពេញ គឺជាភាពទាក់ទាញដ៏ខ្លាំងបំផុត សម្រាប់ភ្ញៀវទេសចរ។ ការបង្កើត​ផ្លូវថ្មើជើង ក៏ជាផ្នែកមួយជួយផ្តល់ការងារដល់ពលរដ្ឋខ្មែរ ប្រកបអាជីវកម្មលក់ដូរតាមចិញ្ចឹមផ្លូវផងដែរ សម្រាប់អ្នកដើរកម្សាន្ត។

ផ្ទុយទៅវិញលោកថា ប្រសិនបើស្ថាបនជំនាញពាក់ព័ន្ធ មិនប្រឹងប្រែងដុតដៃដុតជើងដោះស្រាយឱ្យទាន់ពេលទេ វិស័យ​នេះ នឹងបន្តជួបបញ្ហាថែមទៀត។ ចំណែកការប្រមូលពន្ធពីវិស័យទេសចរណ៍ ក៏ធ្លាក់ចុះទៅតាមនឹងដែរ ហើយអ្នក​ដែលរក​ទទួល​ទានក្នុងវិស័យនេះ ប្រមាណជាង ១លាននាក់ ក៏រងផលប៉ះពាល់ជីវភាពផងដែរ។

យោងតាមរបាយការណ៍ ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរ​អន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% រីឯភ្ញៀវទេសចរជាតិមានប្រមាណ១២.៣៨លាននាក់ កើនឡើង ៦២.៥% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ​ប្រមាណ៥លាននាក់ កើនឡើង ១២០% , ទេសចរជាតិប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិ រំពឹងថា អាចកើនដល់៨លាននាក់៕

The post អ្នកជំនាញបង្ហើបពីយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ appeared first on Kampuchea Thmey Daily.