សេដ្ឋកិច្ច
Turkish Airline មើលឃើញភាពវិជ្ជមានកម្ពុជា ៣ ចំណុច នាំឱ្យបើកជើងហោះហើរត្រង់
លោក ស សារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Channel ជាក្រុមហ៊ុនលក់សំបុត្រយន្តហោះ បានគូសបញ្ជាក់ថា ក្រុមហ៊ុមអាកាសចរណ៍ Turkish Airline បានមើលឃើញពីភាពវិជ្ជមានរបស់កម្ពុជា ៣ ចំណុចដែលជំរុញឱ្យពួកគេបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា។

ថ្លែងប្រាប់ «កម្ពុជាថ្មី» លោក ស សារិន បានឱ្យដឹងថា ជាធម្មតាក្រុមហ៊ុនអាកាសចរណ៍មួយមុនពេលដែលសម្រេចចិត្តចូលទៅកាន់ប្រទេសណាមួយ គេនឹងសម្លឹងមើលទៅលើចំណុចជាច្រើន ដែលអាចជាឱកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នោះ។
ទី១ គេអាចសម្លឹងមើលទៅលើបញ្ហានយោបាយ ថាតើប្រទេសនឹងមានស្ថេរភាពនយោបាយ ឬក៏អត់ ទី២ មើលទៅលើសេដ្ឋកិច្ច ថាតើប្រទេសដែលត្រូវហោះចូលមកមានសេដ្ឋកិច្ចបែបណាដែរ និងទី៣ គឺទំនាក់ទំនងរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន ជាពិសេសមើលទៅលើវិស័យទេសចរ និងការដឹកជញ្ជូនផ្សេងៗ។
លោកថា៖ «ក្រុមហ៊ុនអាកាសចរណ៍មួយៗ មុនដំណើរការ គឺមាន ២ ចំណុចសំខាន់ ទី១ គឺការដឹកភ្ញៀវទេសចរ ដូច្នេះលុះត្រាតែមានឱកាសនៅក្នុងការដឹកភ្ញៀវទេសចរណ៍បានច្រើន ទើបសម្រេចចិត្តបើក។ ទី២ ការដឹកទំនិញពីប្រទេសមួយ ទៅកាន់ប្រទេសមួយ ដូច្នេះប្រសិនបើគេមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសដែលមានសក្តានុពលក្នុងចំណុចទាំងពីរខាងលើនេះ នោះក្រុមហ៊ុមអាកាសចរណ៍នោះនឹងសម្រេចចិត្តហោះមក»។

ជាក់ស្តែង Turkish Airline មុននឹងសម្រេចចិត្តហោះចូលមកកម្ពុជា គឺបានរៀបចំ និងសម្រេចចិត្តបានដិតដល់ជាទីបំផុត ដែលនេះគឺជាការបើកច្រកដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចខ្មែរទៅទូទាំងពិភពលោក មិនមែនតែ Turkish មួយនោះទេ ព្រោះក្រុមហ៊ុនអាកាសចរណ៍តួគី ក៏ជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយ ដូច្នេះនៅពេលដែល Turkish Airline ហោះមកកាន់កម្ពុជាក៏នឹងនាំមកនូវភ្ញៀវទេសចរពីបណ្តាប្រទេសផ្សេងៗជាច្រើនផងដែរ។
លោកក៏បានបន្ថែមថា នៅពេលដែល Turkish Airline ដឹកភ្ញៀវមកកម្ពុជា កម្ពុជាអាចទទួលបានទាំងភ្ញៀវទេសចរ និងឱកាសវិនិយោគ ព្រោះអ្នកដែលហោះចូលមកមិនមែនជាអ្នកដើរលេងទាំងអស់នោះទេ អាចមានអ្នករកស៊ី មានអ្នកវិនិយោគិនមកបណ្តាក់ទុន ក៏បើកអាជីវកម្មផ្សេងៗនៅកម្ពុជា។
ទន្ទឹមនេះ លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទេសករខេត្តសៀមរាប បានឱ្យដឹងថា នេះគឺជាឱកាសល្អដែលជាបន្តបន្ទាប់ប្រទេសកម្ពុជាទទួលបានជើងហោះហើរត្រង់ពីបណ្តាប្រទេសសំខាន់ៗ ដូចជាពី ឥណ្ឌ មកកាន់ក្រុងសៀមរាប ជើងហោះត្រង់ពីតួគី មកកាន់ក្រុងភ្នំពេញ នេះសុទ្ធសឹងតែជាការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។

លោក ខៀវ ធី បានមានប្រសាសន៍ថា ការហោះហើរត្រង់ពីតួគីមកកាន់ក្រុងភ្នំពេញ គឺជាកត្តាល្អ ដោយសារតែមិនមែនមានតែភ្ញៀវទេសចរណ៍តួកគីប៉ុណ្ណោះទេ តែថែមទាំងមានភ្ញៀវជាជនជាតិអឺរ៉ុបនាំមកកាន់កម្ពុជាដូចគ្នាដែរ។
ទន្ទឹមនេះ កម្ពុជាក៏ត្រូវតែធ្វើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកត្តាសុវត្តិភាព ព្រោះបច្ចុប្បន្នយើងឃើញមានការនិយាយមិនល្អពីប្រទេសកម្ពុជាពាក់ព័ន្ធនឹងការចាប់ជម្រិតជាដើម ដែលនេះជារឿងមិនល្អ ជាការទទួលបាននូវព័ត៌មានមិនពិត។ ដូច្នេះ បញ្ហានេះ លោកសំណូមពរដល់ក្រសួងទេសចរណ៍ ក្រសួងការបរទេស ក្រសួងមហាផ្ទៃធ្វើយុទ្ធាការណ៍ទស្សនាកម្ពុជាក្នុងលក្ខណៈសុវត្ថិភាព ១០០% ដើម្បីនាំភ្ញៀវទេសចរមកកាន់កម្ពុជា ស្របពេលដែលយើងកំពុងតែមានជើងហោះហើរត្រង់ជាបន្តបន្ទាប់។
ក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airline នឹងតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង អ៊ីស្តង់ប៊ូល (Istanbul) មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច និងវិនិយោគ។
ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗ សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃកម្ពុជាឱ្យកាន់តែទូលាយ ពង្រឹងនូវចំណងការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និងតួគី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


