លោក គង់ សំនៀង Archives - Kampuchea Thmey Daily

អ្នកជំនាញ ជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមលើកតម្កើងអក្សរសាស្ត្រជាតិ
អ្នក​ជំនាញ​អប់រំ បាន​ជំរុញ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ចូលរួម​លើក​តម្កើង​អក្សរសាស្ត្រ​ជាតិ តាមរយៈ​ការ​បង្រៀន​ក្មេងៗ ចេះ​សរសេរ​ពាក្យ និង​បញ្ចេញ​សំនៀង​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ខណៈ​បច្ចុប្បន្ន​ការ​សរសេរ​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ នៅ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន មាន​ការ​ខុសឆ្គង​ច្រើន។

លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំងអស់ គួរ​តែ​យកចិត្តទុកដាក់​ចូលរួម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​លើក​តម្កើង​អក្សរសាស្ត្រ​ជាតិ ចាប់ផ្ដើម​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន​ក្មេង​ចាប់​តាំងពី​កម្រិត​ថ្នាក់​ទី ១ ដើម្បី​ឱ្យ​គាត់​ស្គាល់​ពី​សូរសៀង​សូរស័ព្ទ​ការ​សរសេរ​ពាក្យ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​បាន​បន្ត​ថា «អីចឹង ដើម្បី​បណ្ដុះ​ឱ្យ​ភាសា​នឹង​មាន​លក្ខណៈ​ទូលំទូលាយ ក្មេង​គ្រប់រូប ឬ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម អាច​សរសេរ​បាន​ដោយ​ងាយស្រួល វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រសួង​អប់រំ​ដោយសារ​ក្រសួង​អប់រំ ជា​មេបា ជា​អ្នក​ដែល​ធ្វើការ​បណ្ដុះបណ្ដាល​ភាសាជាតិ។ ក្មេងៗ មួយ​ចំនួន មិន​សរសេរ​ភាសាជាតិ​ទេ គាត់​ប្រើប្រាស់​ជា​ភាសា​អង់គ្លេស និង​ភាសា​ផ្លូវ​កាត់​ក្នុង​ការ​សរសេរ ដោយសារ​ពេលខ្លះ​គាត់​ពិបាក​ក្នុង​ការ​សរសេរ​ជា​ភាសា​ខ្មែរ ហើយ​សរសេរ​ទៅ​ខ្លាច​ខុស និង​ខ្លាច​គេ​រិះគន់»។

លោក​បាន​បន្ត​ទៀត​ថា «ឥឡូវនេះ បើ​យើង​យក​មក​កែ​បណ្ដាជន​ទូទៅ​ដែល​ប្រើ​ហ្វេស​ប៊ុក ពេលខ្លះ​វា​ពិបាក និង​ហួសពេល​ទៅ​ហើយ។ អ្នកខ្លះ​មិន​បាន​យកចិត្តទុកដាក់​រៀន​ពី​ក្មេង អីចឹង​ការ​សរសេរ​ភាសា ការ​បម្រែបម្រួល​ភាសា អត់​បាន​យល់​ស៊ីជម្រៅ​ទេ ដល់​អីចឹង​ពេល​សរសេរ​ទៅ​វា​ខុស​ដូចជា​ពាក្យ​ឱ្យ​ខ្លះ​សរសេរ​អោយ​នៅ​ឡើយ​ទេ»។

លោក​បាន​ណែនាំ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ចូលរួម​លើក​តម្កើង​ភាសាជាតិ​ទាំងអស់​គ្នា ឱ្យ​បាន​ទូលំទូលាយ ដោយ​ប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យ​ត្រឹមត្រូវ និង​បើ​អាច​ជៀស​បាន​សូម​កុំ​ប្រើ​ភាសាបរទេស។

លោក​បាន​បន្ថែម​ថា «នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់ ពិសេស​នៅ​ប្រទេស​ថៃ គេ​សរសេរ​ភាសា​គេ​ក្នុង​បណ្ដាញ​ហ្វេស​ប៊ុក គេ​មិន​សូវ​ប្រើ​ភាសា​អង់គ្លេស​ទេ។ អីចឹង​ហើយ​បាន​ជា​ហ្គោល​ហ្គ​ល​ត្រេ​ន​ស្លេ​ត ព្យាយាម​ដើម្បី​ធ្វើ​ហ្គោល​ហ្គ​ល​ត្រេ​ន​ស្លេ​ត​ហ្នឹង​ឱ្យ​ទៅ​ជា​ភាសា​អង់គ្លេស ដើម្បី​អាច​ឱ្យ​អ្នក​ផ្សេង​អាច​ចង់​មើល​ខ្លឹមសារ ឬ ពាក្យពេចន៍ ដែល​ប្រជាជន នៃ​ជាតិ​សាសន៍​នីមួយៗ សរសេរ គេ​ប្រើ​ហ្គោល​ហ្គ​ល​ត្រេ​ន​ស្លេ​ត ទៅ​គេ​អាច​យល់​បាន​»។

លោក គង់ សំនៀង បាន​លើកទឹកចិត្ត​បណ្តាជន ពិសេស​លោកគ្រូ អ្នកគ្រូ គណៈ​នាយក​មន្ត្រីរាជការ​ផ្សេងៗ សូម​យកចិត្តទុកដាក់ ហើយ​ប្រែក្លាយ​ការ​សរសេរ​ឃែ​ប​សិន​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ភាសា​អង់គ្លេស​ទៅជា​ភាសាជាតិ​របស់​យើង​វិញ។

លោក​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ការ​ចេញ​សេចក្ដីណែនាំ​របស់​ក្រសួង​ថ្មីៗ នេះ​ថា វា​ជា​រឿង​ល្អ​នៅ​ក្នុង​ការ​សរសេរ​ជា​ភាសាជាតិ​ឱ្យ​បាន​ត្រឹមត្រូវ​ថែមទៀត ព្រោះថា​ភាសាជាតិ បើ​យើង​មិន​ស្រលាញ់ តើ​ឱ្យ​នរណា​ជា​អ្នក​ស្រលាញ់។

គួរ​បញ្ជាក់​ថា ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីជូនដំណឹង​ធ្វើការ​ណែនាំ​ដល់​គ្រប់​អង្គភាព​ទាំង​នៅ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​សិស្សានុសិស្ស យុវជន និង​អ្នក​ពាក់ព័ន្ធ ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​គោលបំណង​លើកកម្ពស់​ការប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ បណ្ដាញ​ទំនាក់ទំនង​សង្គម និង​នៅ​តាម​ទី​សាធារណៈ ទាំង​ក្បួន​សរសេរ អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​បណ្តុះ​ស្មារតី​ស្រលាញ់ និង​ថែរក្សា​អក្សរ និង​ភាសាជាតិ ឱ្យ​បាន​គង់វង្ស និង​រីកចម្រើន​ថែមទៀត៕

អត្ថបទ ៖ សំអឿន

The post អ្នកជំនាញ ជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមលើកតម្កើងអក្សរសាស្ត្រជាតិ appeared first on Kampuchea Thmey Daily.

អ្នកជំនាញអប់រំ គាំទ្រអ្នកប្រើបណ្ដាញសង្គម សរសេរសំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ឱ្យបានត្រឹមត្រូវ លើកតម្កើងភាសាជាតិ
អ្នក​ជំនាញ​ផ្នែក​វិស័យ​អប់រំ បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​សរសេរ​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​នៅ​លើ​បណ្ដាញ​របស់​ខ្លួន​បាន​ត្រឹមត្រូវ ដើម្បី​លើក​តម្កើង​ភាសា​ជាតិ។

ថ្មីៗ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីជូនដំណឹង​ធ្វើការ​ណែនាំ​ដល់​គ្រប់​អង្គភាព​ទាំង​នៅ​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សិស្សានុសិស្ស យុវជន និង​អ្នក​ពាក់ព័ន្ធ​ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​គោលបំណង​លើក​កម្ពស់​ការ​ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ បណ្ដាញ​ទំនាក់​ទំនង​សង្គម និង​នៅ​តាម​ទី​សាធារណៈ ទាំង​ក្បួន​សរសេរ អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​បណ្ដុះ​ស្មារតី​ស្រលាញ់ និង​ថែរក្សា​អក្សរ និង​ភាសាជាតិ​ឱ្យ​បាន​គង់វង្ស និង​រីកចម្រើន​ថែមទៀត។

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កុម្ភៈ នេះ​ថា ការ​ដែល​ក្រសួង​ចេញ​លិខិត​នេះ​ពិតជា​ត្រឹមត្រូវ។ ទោះជា​យ៉ាងណា ដើម្បី​ឱ្យ​លិខិត​ណែនាំ​នោះ​យក​ទៅ​អនុវត្ត​បាន គួរ​តែ​មាន​ការ​ណែនាំ​លម្អិត​បន្ត​ទៅ​ទៀត​ថា តើ​ត្រូវ​មាន​វិធីសាស្ត្រ​ដូច​ម្ដេច​បន្ត​ទៅ​ទៀត ដើម្បី​ឱ្យ​ការ​ណែនាំ​នេះ កាន់តែ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត។

លោក​បាន​បន្ត​ថា «ពីមុន​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ដោយ​អ្នក​សិក្សា​លែង​សូវ​ខ្វាយខ្វល់​ពី​ការ​សរសេរ​ស្រប​តាម​វេយ្យាករណ៍ ឬ​មិន​ស្រប​, សរសេរ​ឃ្លា​ប្រយោគ​ចប់​មិន​ដឹង​ថា​មានន័យ​ដូចម្ដេច ឬ​ស្រប​ទៅ​នឹង​គំនិត​ដែល​ខ្លួន​ចង់បាន ឬ​មិន​ស្រប ឬ​ស្រប​ទៅ​នឹង​អ្នកអាន​ចង់បាន ឬ​សរសេរ​ចប់​មិន​ដឹង​ចង់​មាន​ន័យ​ថា​ម៉េច រួច​បង្ខំ​អ្នកអាន​ទៅ​អាន​ភាសាបរទេស​អែប​មក​ជា​មួយ​ជាដើម​, ការ​មុន​យកចិត្តទុកដាក់​លើ​អក្ខរាវិរុទ្ធ​, ការ​មិន​ផ្ចង់​តួ​អក្សរ​ធ្វើ​ឱ្យ​តួអក្សរ​បត់បែន​តាម​ចិត្ត​, ការ​អាន​មិន​ចេញ​, ការ​បញ្ចេញ​សូរ​សំឡេង​ចំ​តួអក្សរ ឬ​ចេញ​សំឡេង​ភាសាបរទេស ជាដើម​។​ល​។»។

លោក​បាន​បន្ត​ទៀត​ថា យ៉ាងណាក៏ដោយ​បច្ចុប្បន្ន​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ បណ្ដាញ​ទំនាក់ទំនង​សង្គម និង​នៅ​តាម​ទី​សាធារណៈ ហាក់បីដូចជា​ការ​សរសេរ​ស្របតាម​វេយ្យាករណ៍​ល្អ​ជាង​មុន ទាំង​ខ្លឹមសារ អត្ថន័យ អត្ថរូប អត្ថរស អក្ខរាវិរុទ្ធ​, ការ​ផ្ចង់​តួអក្សរ​, ការ​បញ្ចេញ​សូរ​សំឡេង ។ល។ ការ​អាន​ទៀតសោត ក៏​មាន​ការ​លើក​ដាក់ ដកឃ្លា ខ័ណ្ឌ និង​ចំ​តួអក្សរ ជាដើម។ ហេតុ​នេះ​ហើយ ទើប ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​លិខិត​ណែនាំ​បន្ថែម​ទៀត។

ចំណែក​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា «ការ​ចេញ​សេចក្ដីណែនាំ​របស់​ក្រសួង​នេះ តាម​ពិតជា​រឿង​ល្អ​នៅ​ក្នុង​ការ​សរសេរ​ជា​ភាសាជាតិ សរសេរ​ហ្នឹង​កុំ​គ្រាន់តែ​ជា​ការ​សរសេរ​សរសេរ​ឱ្យ​ត្រូវ​ថែមទៀត។ ភាសាជាតិ​យើង​បើ​យើង​មិន​ស្រលាញ់ តើ​ឱ្យ​នរណា​ជា​អ្នក​ស្រលាញ់។ អីចឹង​ដើម្បី​បណ្ដុះ​ឱ្យ​ភាសា​នឹង​មាន​លក្ខណៈ​ទូលំទូលាយ ក្មេង​គ្រប់រូប ឬ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម អាច​សរសេរ​បាន​ដោយ​ងាយស្រួល វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រសួង​អប់រំ ដោយសារ​ក្រសួង​អប់រំ ជា​មេបា ជា​អ្នក​ដែល​ធ្វើការ​បណ្ដុះបណ្ដាល​ភាសាជាតិ»។

លោក​បាន​លើក​ជា​យោបល់​ថា ជា​រួម​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ គួរតែ​យកចិត្តទុកដាក់​ចូលរួម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​លើក​តម្កើង​អក្សរសាស្ត្រ​ជាតិ​របស់​យើង​ចាប់​ផ្តល់​យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន​ក្មេង​ចាប់​តាំងពី​កម្រិត​ថ្នាក់​ទី ១ ដែល​គាត់​ស្គាល់​ពី​សូរសៀង​សូរស័ព្ទ​ការ​សរសេរ​ពាក្យ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​បាន​បន្ត​ទៀត​ថា «ឥឡូវនេះ បើ​យើង​យក​មក​កែ​បណ្ដាជន​ទូទៅ​ដែល​ប្រើ​ហ្វេសប៊ុក ពេលខ្លះ​វា​ពិបាក និង​ហួសពេល​ទៅ​ហើយ។ អ្នកខ្លះ​មិន​បាន​យកចិត្តទុកដាក់​រៀន​ពី​ក្មេង អីចឹង​ការ​សរសេរ​ភាសា ការ​បម្រែបម្រួល​ភាសា អត់​បាន​យល់​ស៊ីជម្រៅ​ទេ ដល់​អីចឹង​ពេល​សរសេរ​ទៅ​វា​ខុស​ដូចជា​ពាក្យ​ឱ្យ​ខ្លះ​សរសេរ​អោយ​នៅ​ឡើយ។ អីចឹង​ចូលរួម​លើក​តម្កើង​ភាសាជាតិ​ទាំងអស់​គ្នា​ទៅ ដើម្បី​ឱ្យ​ភាសាជាតិ​យើង​ទូលំទូលាយ​នៅ​ស្រុក​គេ ពិសេស​ប្រទេស​ថៃ គេ​សរសេរ​ភាសា​គេ​ក្នុង​បណ្ដាញ​ហ្វេស​ប៊ុក គេ​មិនសូវ​ប្រើ​ភាសា​អង់គ្លេស​ទេ។ អីចឹង​ហើយ​បាន​ជា​ហ្គោហ្គល​ត្រេន​ស្លេត ព្យាយាម​ដើម្បី​ធ្វើ​ហ្គោ​ហ្គល​ត្រេន​ស្លេត​ហ្នឹង ឱ្យ​ទៅ​ជា​ភាសា​អង់គ្លេស ដើម្បី​អាច​ឱ្យ​អ្នក​ផ្សេង​អាច​ចង់​មើល​ខ្លឹមសារ ឬ ពាក្យពេចន៍​ដែល​ប្រជាជន នៃ​ជាតិ​សាសន៍​នីមួយៗ សរសេរ គេ​ប្រើ​ហ្គោហ្គល​ត្រេនស្លេត ទៅ​គេ​អាច​យល់​បាន​ហើយ»។

លោក​បាន​លើកទឹកចិត្ត​បណ្ដាជន ពិសេស​លោកគ្រូ អ្នកគ្រូ គណៈ​នាយក​មន្ត្រីរាជការ​ផ្សេងៗ សូម​យកចិត្តទុកដាក់ ហើយ​ប្រែក្លាយ​ការ​សរសេរ​ឃែបសិន​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ភាសា​អង់គ្លេស ទៅ​ជា​ភាសាជាតិ​របស់​យើង​វិញ៕

អត្ថបទ ៖ សំអឿន

The post អ្នកជំនាញអប់រំ គាំទ្រអ្នកប្រើបណ្ដាញសង្គម សរសេរសំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ឱ្យបានត្រឹមត្រូវ លើកតម្កើងភាសាជាតិ appeared first on Kampuchea Thmey Daily.

អ្នកជំនាញអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗ ទៅទៀត
អ្នក​ជំនាញ​ផ្នែក​វិស័យ​អប់រំ បាន​វាយ​តម្លៃ​ថា ដំណើរការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំនេះ បាន​ប្រព្រឹត្តិ​ទៅ​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅ​ទៀត ហើយ​ស្នើ ក្រសួង បន្ត​រៀបចំ​ការ​ប្រឡង​ជា​បន្ត​ទៀត ដើម្បី​ចម្រាញ់​រក​សិស្ស​មាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ឲ្យ​បាន​កាន់តែ​ច្រើន ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​កាន់តែ​រីកចម្រើន។

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ វិច្ឆិកា​នេះ​ថា «ដំណើរការ​ប្រឡង​បាក់ឌុប មាន​ភាព​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅ​ទៀត ដោយមាន​ការ​រឹតបន្តឹង​ខ្លាំង​ ធ្វើ​ឲ្យ​សិស្ស​ខំ​រៀន បើ​មិន​ខំ​រៀន​ទេ មិន​អាច​ប្រឡង​ជាប់ ឬ​ទទួល​បាន​និទ្ទេស​ល្អ​បាន​ទេ ដូច​ទ្រឹស្ដី ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើក​ឡើង​អី​ចឹង អ្នកចេះ​អត់​ចេះ​ធ្លាក់។ ដល់​អីចឹង ឈប់​សូក​អីចឹង បាក់​ឌុប​ជាតិ​គាំទ្រ ១៨០% តែម្តង​ ឲ្យ​បន្ត​ធ្វើ​ព្រោះ​បាន​ផល​ច្រើន​ណាស់​»។ លោក បាន​បន្ត​ថា «ការ​ប្រឡង​នេះ គិត​ពី​ហ្គ្រេត មិនមែន​មិន​ឲ្យ​សិស្ស​រៀន​បន្ត​ទៀត​ទេ។ ប្រឡង​បាក់​ឌុប​ជាតិ ត្រូវ​តែ​មាន ព្រោះ​ថា​សិស្ស​ជាប់​មាន​គុណភាព​ពូកែ​ពិត​មែន ពិសេស​សិស្ស​ជាប់ A ខំ​រៀន​តែម្ដង»។

ចំណែក​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ប្រឡង​បាក់ឌុប​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ ដោយ​មាន​ការ​រៀបចំ​យ៉ាង​តឹងរ៉ឹង មាន​ការ​សង្កេត​ការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ អប្បមាទ និង​គណៈមេប្រយោគ​នៅ​ទូទាំង​ប្រទេស។

លោក​បន្ត​ថា ចំពោះ​លទ្ធផល​ឆ្នាំនេះ​មាន​សិស្ស​ជាប់​កើន​ឡើង ពិសេស​សិស្ស​ជាប់​និទ្ទេស A ដែល​បង្ហាញ​ពី​ការ​គ្រប់គ្រង​ដំណើរការ​ប្រឡង​បាន​ល្អ សិស្ស​ខិតខំ​រៀន​ទើប​ធ្វើ​ឲ្យ​សិស្ស​ជាប់​ច្រើន។ យ៉ាងណា​ក៏ដោយ លោក​ស្នើ​ថា ​«​ប្រសិន​បើ​ការ​ប្រឡង​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​នោះ​ នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ ក្រសួង​ គួរ​តែ​រៀបចំ​ដំណើរការ​ប្រឡង​ដោយ​ខ្លួនឯង ​ម្ចាស់ការ​ដោយ​ខ្លួនឯង​ ព្រោះ​ក្រសួង​មាន​បទពិសោធន៍​គ្រប់គ្រាន់​ មាន​ទាំង​អប្បមាទ គណៈមេប្រយោគ​ក្នុង​ការ​ត្រួតពិនិត្យ ​និង​ដំណើរការ​ប្រឡង​ ដោយ​មិន​ចាំបាច់​មាន​ការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៀត​នោះ​ទេ​»។

គួរ​ជម្រាប​ថា ប្រឡង​បាក់ឌុប​ឆ្នាំ ២០២៣ នេះ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប ចំនួន ៩៨ ៤៦០ នាក់​ត្រូវជា ៧២,៨៩ ភាគរយ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​ចំនួន ​១៣៥ ០៨៤​ នាក់​ ស្រី​ ៧២ ៣៤៤​ នាក់ ក្នុង​ចំណោម​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់។ ក្នុង​នោះ បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ៦៧៣ នាក់​, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់​, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់​, និង​និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ ៖ សំអឿន

The post អ្នកជំនាញអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗ ទៅទៀត appeared first on Kampuchea Thmey Daily.