ព័ត៌មានជាតិ
អ្នកជំនាញ ជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមលើកតម្កើងអក្សរសាស្ត្រជាតិ
អ្នកជំនាញអប់រំ បានជំរុញគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមលើកតម្កើងអក្សរសាស្ត្រជាតិ តាមរយៈការបង្រៀនក្មេងៗ ចេះសរសេរពាក្យ និងបញ្ចេញសំនៀងភាសាខ្មែរឱ្យបានត្រឹមត្រូវ ខណៈបច្ចុប្បន្នការសរសេរសំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្ដាញសង្គមមួយចំនួន មានការខុសឆ្គងច្រើន។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានមានប្រសាសន៍ថា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ គួរតែយកចិត្តទុកដាក់ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកតម្កើងអក្សរសាស្ត្រជាតិ ចាប់ផ្ដើមយកចិត្តទុកដាក់បង្ហាត់បង្រៀនក្មេងចាប់តាំងពីកម្រិតថ្នាក់ទី ១ ដើម្បីឱ្យគាត់ស្គាល់ពីសូរសៀងសូរស័ព្ទការសរសេរពាក្យភាសាខ្មែរឱ្យបានត្រឹមត្រូវ។

លោកបានបន្តថា «អីចឹង ដើម្បីបណ្ដុះឱ្យភាសានឹងមានលក្ខណៈទូលំទូលាយ ក្មេងគ្រប់រូប ឬ អ្នកប្រើប្រាស់បណ្ដាញសង្គម អាចសរសេរបានដោយងាយស្រួល វាពាក់ព័ន្ធជាមួយនឹងក្រសួងអប់រំដោយសារក្រសួងអប់រំ ជាមេបា ជាអ្នកដែលធ្វើការបណ្ដុះបណ្ដាលភាសាជាតិ។ ក្មេងៗ មួយចំនួន មិនសរសេរភាសាជាតិទេ គាត់ប្រើប្រាស់ជាភាសាអង់គ្លេស និងភាសាផ្លូវកាត់ក្នុងការសរសេរ ដោយសារពេលខ្លះគាត់ពិបាកក្នុងការសរសេរជាភាសាខ្មែរ ហើយសរសេរទៅខ្លាចខុស និងខ្លាចគេរិះគន់»។

លោកបានបន្តទៀតថា «ឥឡូវនេះ បើយើងយកមកកែបណ្ដាជនទូទៅដែលប្រើហ្វេសប៊ុក ពេលខ្លះវាពិបាក និងហួសពេលទៅហើយ។ អ្នកខ្លះមិនបានយកចិត្តទុកដាក់រៀនពីក្មេង អីចឹងការសរសេរភាសា ការបម្រែបម្រួលភាសា អត់បានយល់ស៊ីជម្រៅទេ ដល់អីចឹងពេលសរសេរទៅវាខុសដូចជាពាក្យឱ្យខ្លះសរសេរអោយនៅឡើយទេ»។
លោកបានណែនាំអ្នកប្រើប្រាស់បណ្ដាញសង្គម ចូលរួមលើកតម្កើងភាសាជាតិទាំងអស់គ្នា ឱ្យបានទូលំទូលាយ ដោយប្រើប្រាស់ភាសាខ្មែរឱ្យត្រឹមត្រូវ និងបើអាចជៀសបានសូមកុំប្រើភាសាបរទេស។
លោកបានបន្ថែមថា «នៅតាមបណ្ដាប្រទេសក្នុងតំបន់ ពិសេសនៅប្រទេសថៃ គេសរសេរភាសាគេក្នុងបណ្ដាញហ្វេសប៊ុក គេមិនសូវប្រើភាសាអង់គ្លេសទេ។ អីចឹងហើយបានជាហ្គោលហ្គលត្រេនស្លេត ព្យាយាមដើម្បីធ្វើហ្គោលហ្គលត្រេនស្លេតហ្នឹងឱ្យទៅជាភាសាអង់គ្លេស ដើម្បីអាចឱ្យអ្នកផ្សេងអាចចង់មើលខ្លឹមសារ ឬ ពាក្យពេចន៍ ដែលប្រជាជន នៃជាតិសាសន៍នីមួយៗ សរសេរ គេប្រើហ្គោលហ្គលត្រេនស្លេត ទៅគេអាចយល់បាន»។
លោក គង់ សំនៀង បានលើកទឹកចិត្តបណ្តាជន ពិសេសលោកគ្រូ អ្នកគ្រូ គណៈនាយកមន្ត្រីរាជការផ្សេងៗ សូមយកចិត្តទុកដាក់ ហើយប្រែក្លាយការសរសេរឃែបសិននៅក្នុងបណ្ដាញសង្គមជាភាសាអង់គ្លេសទៅជាភាសាជាតិរបស់យើងវិញ។
លោកបានបង្ហាញនូវការគាំទ្រចំពោះការចេញសេចក្ដីណែនាំរបស់ក្រសួងថ្មីៗ នេះថា វាជារឿងល្អនៅក្នុងការសរសេរជាភាសាជាតិឱ្យបានត្រឹមត្រូវថែមទៀត ព្រោះថាភាសាជាតិ បើយើងមិនស្រលាញ់ តើឱ្យនរណាជាអ្នកស្រលាញ់។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងធ្វើការណែនាំដល់គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធ ប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្ដាញផ្សព្វផ្សាយ បណ្ដាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍បណ្តុះស្មារតីស្រលាញ់ និងថែរក្សាអក្សរ និងភាសាជាតិ ឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


