លោក ជា សុមេធី Archives - Kampuchea Thmey Daily

ប្រាក់សោធនិវត្តន៍ទាបបំផុតត្រឹមខែមេសា ឆ្នាំ២០២៥ មានជាង៨០ម៉ឺនរៀល
រដ្ឋមន្ត្រីសង្គមកិច្ច​លោក ជា សុមេធី ឱ្យ​ដឹង​ថាប្រាប់សោធនិវត្តន៍​ទាបបំផុត​ដល់​មន្ត្រី​ចូលនិវត្តន៍ត្រឹម​ខែ​មេសា ឆ្នាំ២០២៥​ មាន​ចំនួន ៨៤៥ ០០០រៀលដែលស្មើប្រមាណ២១០ដុល្លារក្នុង​មួយខែ នេះនៅ​មិន​ទាន់​គិតដល់​ប្រាក់​របបសន្ដិសុខសង្គម​ និង​ការ​ឧបត្ថម្ភសង្គ​មផ្សេងទៀតនោះទេ។

លោក ជា សុមេធី បាន​លើក​ឡើង​ក្នុង​វេទិការ​ផ្សព្វផ្សាយស្ដីពីប្រព័ន្ធ​គាំពារសង្គម​នៅ​កម្ពុជាកាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅ​អាគារ​រដ្ឋបាលសភាថ្មី​ថា ក្រៅពី​ប្រាក់​សោធនិវត្តន៍ទាប​បំផុតដែល​មាន​ប្រមាណ​ជាង​២០០ដុល្លារ​ដល់​មន្ត្រី​ចូលនិវត្តន៍​នេះ រដ្ឋក៏មាន​បើក​ផ្ដល់​តាម​មូលនិធិជាតិ​ជំនួយ​សង្គមលើ​របបសន្តិសុខសង្គមចំនួន​២លើក​ក្នុង​មួយខែ រួម​នឹង​ការ​ផ្ដល់​ប្រាក់​ធានារ៉ាប់រង​សង្គម និងប្រាក់​បូជាសពក្នុងពេល​មរណភាពដល់​មន្ត្រី​ចូល​និវត្តន៍ផងដែរ។

លោកថា៖ «ការ​ដាក់អនុវត្តន៍​នូវ​របប​សន្តិសុខសង្គម​នេះគឺជា​ការ​គិត​គូរនិង​ឆ្លើយតប​ពី​សំណាក់​រាជរដ្ឋាភិបាលចំពោះ​គុណូបការៈរបស់​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន ដែល​បា​ន​ខិត​ខំ​ប្រឹងប្រែង​បំពេញ​ការ​ងារ​កន្លង​មក​ ក៏ដូចជាធ្វើពលិកម្ម​បូជា​សាច់ស្រស់ឈាម​ស្រស់ សម្រាប់បុព្វហេតុ​សង្គមជាតិ ក្នុងស្មារតីរួមចំណែក​កសាង និង​អភិវឌ្ឍនប្រទេសជាតិឱ្យមាន​ភាពរីក​ចម្រើន និង​មាន​សុខសន្តិភាព​ដូចសព្វថ្ងៃនេះ»។

បើតាម​រដ្ឋមន្ត្រីសង្គមកិច្ចបច្ចុប្បន្ន​មាន​អតីត​មន្ត្រីរាជការ​ស៊ីវិល​សរុប​ចំនួន ៥៦ ៤៧៥នាក់ និង​អតីតយុទ្ធជន​សរុប​ចំនួន ១១៥ ២៩៦នាក់។ ថ្មី​ៗនេះ​ប្រធានព្រឹទ្ធសភា និងប្រធានសមាគមអតីយុទ្ធជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បាន​ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ដែលមានន័យ​ថាទាំង​មន្ត្រីរាជ​ការ​ស៊ីវិល និង​ប្រដាប់អាវុធ ក៏នឹង​ទទួល​បាន​ការ​គាំទ្រពីសមាគមបន្ថែមទៀត​ដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រាក់សោធនិវត្តន៍ទាបបំផុតត្រឹមខែមេសា ឆ្នាំ២០២៥ មានជាង៨០ម៉ឺនរៀល appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីសង្គមកិច្ច លើកទឹកចិត្តគ្រួសារមានពិការភាព​ និងជនរងគ្រោះដោយកាយសម្បទា​ សូមកុំបាក់ទឹកចិត្ត
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី លេីកទឹកចិត្តដល់គ្រួសារមានពិការភាព​ និងជនរងគ្រោះដោយកាយសម្បទា​ កុំមានការបាក់ទឹកចិត្ត​ ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តែងតែគិតគូរពីសុខទុក្ខ​ និងពីជីវភាព​ដោយមិនទុកនរណាម្នាក់ចោលឡេីយ​ ពោលគឺមិនមានការរេីសអេីងប្រកាន់វណ្ណៈតួនាទីអ្វីឡេីយ។

លោករដ្ឋមន្ត្រី ថ្លែងលើកទឹកចិត្តដូច្នេះ ក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​និងមន្ត្រីរាជការ​នៃមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម​ សាខាមូលនិធិជាតិជំនួយសង្គម​និងសាខាមូលនិធិជនពិការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានកោតសសេីរដល់មន្ត្រីគ្រប់ជាន់ថ្នាក់​ រួមទាំងអាជ្ញាធរមូលដ្ឋាន​បានសហការគ្នា​ ធ្វេីឲ្យមន្ទីរសង្គមកិច្ចមានការរីកចម្រេីន​និងអភិវឌ្ឍន៍​ជាបន្តបន្ទាប់​។

លោក​រដ្ឋមន្ត្រី​ ក៍បានផ្តាំផ្ញេីឲ្យមន្ត្រីរាជការក្នុងមន្ទីរសង្គមកិច្ចត្រូវបន្តសហការគ្នា​សាមគ្គី​ភាព​ផ្ទៃក្នុងឲ្យល្អ​ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសេីរបន្ថែមទៀត។

បន្ទាប់​ពីបញ្ចប់កម្មវិធី​ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​និងមន្ត្រីរាជការ​នៃមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម​ សាខាមូលនិធិជាតិជំនួយសង្គម​និងសាខាមូលនិធិជនពិការខេត្តកំពង់ចាម​ លោករដ្ឋមន្ត្រីក្រសួង​ ព្រមទាំងគណៈប្រតិភូក្រសួង​ បានបន្តដំណេីរចុះពិនិត្យមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម​ កាយសម្បទា​ ខេត្តកំពង់ចាម​ និងបានសំណេះសំណាយជាមួយបុគ្គលិកមជ្ឈមណ្ឌល​។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា​ និងភរិយា បានផ្តល់អំណោយមនុស្សធម៍ជូនដល់គ្រួសារដែលមកពិនិត្យព្យាបាល​ នៅក្នុងមជ្ឈមណ្ឌលសរុប៤៩នាក់​ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម​,​មីមួយកេស​, ទឹកត្រី​មួយួរ,ត្រីស៉ីអ៉ីវមួយយួរ,ត្រីខមួយយួរ​ និងថវិកា៥ម៉ុន​រៀលផងដែរ៕

អត្ថបទ​៖​ ឡេក​ ចាន់ពេជ្រ​

The post រដ្ឋមន្ត្រីសង្គមកិច្ច លើកទឹកចិត្តគ្រួសារមានពិការភាព​ និងជនរងគ្រោះដោយកាយសម្បទា​ សូមកុំបាក់ទឹកចិត្ត appeared first on Kampuchea Thmey Daily.

៩ខែឆ្នាំនេះ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកពីថៃ ជាង១ម៉ឺន ៦ពាន់នាក់
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានលើកឡើងថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនមកពីប្រទេសថៃចំនួន ១៦ ៣៤៩នាក់ ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន ១៣៦នាក់។

លោកលើកឡើងនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ មជ្ឈមណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យមានភាពប្រសើរ និងគ្មានការរើសអើងជាតិសាសន៍ និងជនមានពិការភាព។

លោក ជា សុមេធី

លោក ជា សុមេធី បន្តថា ក្នុងចំណោមពលករចំណាកស្រុកដែលបញ្ជូនត្រឡប់មកពីប្រទេសថៃ ១៦ ៣៤៩នាក់នោះ មានស្រី ៨ ០៤៥នាក់ ប្រុសចំនួន ៦ ៨៤៩នាក់ កុមារ ៧៦២នាក់ និងកុមារី ៦៩៣នាក់។ ក្នុងនោះ បានសម្ភាសកំណត់អត្តសញ្ញាណជនងាយរងគ្រោះ និងកុមារមិនមានមនុស្សអមដំណើរមកជាមួយ ផ្តល់ការស្នាក់នៅរយៈពេលខ្លីនៅមជ្ឈមណ្ឌលសំចត មុនពេលទទួលសេវាបន្តនៅអង្គការដៃគូ និងសហគមន៍។

ជុំវិញករណីជួញដូរមនុស្សវិញ លោកបាននិយាយថា ការកំណត់អត្តសញ្ញាណបឋម ដើម្បីទទួលបានសេវាបឋមក្នុងចំណោមពលករខាងលើ រកឃើញជនងាយរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ១៣៦នាក់ ស្រី២៦នាក់ ប្រុស ២០នាក់ កុមារី ៤៦នាក់ និងកុមារា ៤៤នាក់។

បន្ថែមពីនេះ ក៏ទទួលជនរងគ្រោះដែលត្រូវបានកេងប្រវ័ញ្ចកម្លាំងពលកម្មចំនួន១០នាក់ ស្រី ៣នាក់ ប្រុស ០៥នាក់ កុមារាម្នាក់ និងកុមារីម្នាក់។ ជុំវិញករណីនេះ មជ្ឈមណ្ឌល ក៏បានបញ្ជូនមន្រន្តីជំនាញ ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការថែទាំជនរងគ្រោះ និងគ្រប់គ្រងនៅប្រទេសថៃ និងបញ្ជូនគ្រូ ទៅបណ្តុះបណ្តាលពង្រឹងជំនាញសាឡន ចុងភៅ នៅប្រទេសថៃផងដែរ។

សូមជម្រាបថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ជាជំនួយឥតសំណងពីរដ្ឋាភិបាលថៃចំនួន ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

The post ៩ខែឆ្នាំនេះ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកពីថៃ ជាង១ម៉ឺន ៦ពាន់នាក់ appeared first on Kampuchea Thmey Daily.

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានសម្ពោធឱ្យប្រើប្រាស់ហើយ
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ដែលជាមជ្ឈមណ្ឌលការពារជនរងគ្រោះពីការជួញដូរមនុស្សត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ពិធីសម្ពោធនេះ មានការចូលរួមពីលោកបណ្ឌិត ស​ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​និងឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត សាងសង់សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងថៃ។ មជ្ឈមណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យមានភាពប្រសើរ និងគ្មានការរើសអើងជាតិសាសន៍ និងជនមានពិការភាព។

លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ពិធីថ្ងៃនេះ ជាសក្ខីភាពបង្ហាញពីសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តើតសំខាន់លើកិច្ចការពារលើការជួយដូរមនុស្ស និងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុចា និងថៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលថៃ ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកថា ក្រសួងសង្គមកិច្ច សហការជាមួយអង្គការស្ថាប័នពាក់ព័ន្ធ ជាតិ និងអន្តរជាតិក្នុងការជួយសង្គ្រោះជនរងគ្រោះ ប្រឹក្សាយោបល់ បញ្ជូនជនរងគ្រោះទៅប្រទេសកំណើតវិញ និងឈានដល់បិទករណីផងដែរ។ លោកបាននិយាយថា៖ “ជាលទ្ធផល រយៈពេល៩ខែ ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជនរងគ្រោះដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសនានាសរុប ១៧៦នាក់ ស្រី២៦៦នាក់ ប្រុស៨នាក់ កុមារី២នាក់។ មកពីប្រទេសចិន ២៦៣នាក់ ស្រី២៦០នាក់ ប្រុស២នាក់ កុមារី១នាក់ និងម៉ាឡេស៊ីចំនួន១៣នាក់ ស្រី៦នាក់ ប្រុស៦នាក់ កុមារ១នាក់”។

ជាមួយគ្នានេះ លោកបណ្ឌិត ស សុខា បានលើកឡើងថា ពិធីសម្ពោធនេះជាសមិទ្ធផលថ្មីមួយរបស់រដ្ឋាភិបាលកម្ពុជានិយាយជារួម។ និយាយដោយឡែក សម្រាប់ក្រសូងសង្គមកិច្ចក្នុងការជួយការពារជនរងគ្រោះពីការជួញដូរមនុស្សឱ្យបានទាន់ពេលវេលា។ សមិទ្ធផលមួយនេះ កើតចេញពីជំនួយឥតសំណងរបស់រដ្ឋាភិបាលថៃ។ លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា​ នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរដ្ឋាភិបាលថៃ ប្រទេសក្នុងតំបន់ និងពិភពលោក ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។

នៅក្នុងពិធីសម្ពោធនេះ លោកបាននិយាយប្តេជ្ញាក្នុងនាមរដ្ឋាភិបាលថា៖ “រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្ត ក្នុងការបង្រ្កាបអំពើទាំងអស់នោះឱ្យកាន់តែខ្លាំងក្លា ដោយមិនអនុញាតឱ្យជនល្មើសរួចខ្លួនឡើយ។ យើងធានាថាជនរងគ្រោះទាំងអស់នោះទទួលបានយុត្តិធម៌ និងសេវាគាំពារ ប្រកបដោយប្រសិទ្ធភាព”៕

The post មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានសម្ពោធឱ្យប្រើប្រាស់ហើយ appeared first on Kampuchea Thmey Daily.

អង្គការសហប្រជាជាតិ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ
លោកស្រី អាន ម៉ារី ស្កេលតុន (Ann Marie SKELTON) ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ (UNCRC) បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសា​ស​ន៍​​របស់គណៈកម្មាធិការសិទ្ធិកុមារ ពិសេស ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។ ​

ការកោតសរសើរ និងការវាយតម្លៃខ្ពស់នេះ គឺធ្វើឡើនៅក្នុងជំនួបរវាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ ជាមួយលោកស្រី Ann Skelton ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ព្រមទាំងសហការី នៅសណ្ឋាគារ Raffles Hotel, Le Royal នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ គោលបំណងនៃជំនួបប្រជុំនេះ គឺដើម្បីពិភាក្សា និងសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។ ជំនួបនេះ ក៏មានគោលបំណងពន្លឿនដល់ការអនុម័តច្បាប់ស្តីពីកិច្ចការពារកុមារ និងសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានលើកឡើងថា ក្រសួង នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងអនុវត្តអនុសាសន៍ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយយូនីសេហ្វ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង ហើយបាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ដែលច្បាប់នេះ នឹងត្រូវពិនិត្យបញ្ចប់ និងដាក់ជូនក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមុននឹងដាក់ស្នើទៅរដ្ឋសភាពដើម្បីអនុម័ត នាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី ក៏បានថ្លែងទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការគាំទ្រទាំងជំនួយបច្ចេកទេស និងការផ្តល់ជាមូលនិធិរបស់អង្គការUNICEF មកក្រសួង ពិសេសចំពោះការគាំទ្រដល់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារកុមារ និង សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ៕

The post អង្គការសហប្រជាជាតិ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ appeared first on Kampuchea Thmey Daily.

លោក ជា សុមេធី ៖ គិតគូរជួយដល់មនុស្សចាស់ ទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយដល់មនុស្សចាស់ជាការងារពហុវិស័យ ដែលទាមទារឲឱ្យមានការចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយប្រកបដោយមានការរួមបញ្ចូលគ្នា។ លោក ជា សុមេធី បានលើកឡើងបែបនេះ បានធ្វើឡើងក្នុងទិវាមនុស្សចាស់កម្ពុជា ឆ្នាំ ២០២៣ កាលពីព្រឹកថ្ងៃចន្ទ ទី ២ ខែតុលា ឆ្នាំ ២០២៣នេះ នៅទីស្ដីការក្រសួងសង្គមកិច្ច។

លោក ជា សុមេធី បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០១៩ ចំនួនប្រជាជនវ័យចាស់មានចំនួនប្រមាណជាង ១លាន ៣សែននាក់ ស្មើនឹង ៨,៩ភាគរយ នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់។ លោកថា អ្វីដែលជាការព្រួយបារម្ភគឺ មនុស្សចាស់ដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំមានកម្រិត។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច មានប្រសាសន៍ថា «មនុស្សចាស់ដែលជាស្ដ្រី មានបន្ទុកជួយគ្រួសារមើលថែទាំចៅៗ ដោយ សារឪពុក-ម្ដាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារ ការលែងលះគ្នា ឬឪពុក-ម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗ»។

ជាងនេះទៅទៀត ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាសេនាធិកា រកំពុងបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាមឃុំ-សង្កាត់។ ជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារ ពិសេសបានរៀបចំ និងដំណើរការផ្តល់សេវាជូនជនចាស់ជរា ដែលធ្វើការរបណ្ដុះបណ្ដាលភ្នាក់ងារ ផ្ដល់សេវាថែទាំដល់ជនចាស់ជរា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ ២០២៣ ក្រសួងសង្គមកិច្ចបានបង្កើតសមាគមមនុស្សចាស់បានចំនួន ១ ៦៤៦ ឃុំ-សង្កាត់ ដែលគ្របដណ្ដប់ទូទាំងប្រទេស ហើយថ្មីៗនេះក្រសួងបានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បានបង្កើតសមាគមមនុស្សចាស់គំរូថ្មី (អន្ដរជំនាន់ និងពហុមុខងារ) នៅរាជធានី-ខេត្ដចំនួន ៩ រួមមាន ៖ រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្ដបាត់ដំបងផងដែរ៕

អត្ថបទ៖ សួស សិត

The post លោក ជា សុមេធី ៖ គិតគូរជួយដល់មនុស្សចាស់ ទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ appeared first on Kampuchea Thmey Daily.

តើក្រសួងសង្គមកិច្ច ដឹកនាំដោយរដ្ឋមន្ត្រីថ្មី លោក ជា សុមេធី មានរបៀបរបបធ្វើការយ៉ាងណា?
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីសំដៅធានាការអនុវត្តច្បាប់ និងការដឹកនាំការងារទូទៅរបស់ក្រសួង។ លោករដ្ឋមន្ត្រី បានចែកជា ១២ក្រុម ដែលត្រូវទទួលបន្ទុកលើការងារក្នុងដែនសមត្ថកិច្ចរបស់ក្រសួងសង្គមកិច្ច ហើយក៏បានកំណត់យ៉ាងច្បាស់នូវនីតិវិធី និងរបៀបរបបធ្វើការងារ។

សេចក្ដីសម្រេចរបស់លោក ជា សុមេធី បានកំណត់អំពីនីតិវិធី និងរបៀបរបបធ្វើការងាររបស់ក្រសួងសង្គមកិច្ច យ៉ាងច្បាស់លាស់ ល្អិតល្អន់ ដើម្បីជាការបង្កភាពងាយស្រួលក្នុងការដឹកនាំការងារទូទៅរបស់ក្រសួង ជាពិសេស ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាភាគីពាក់ព័ន្ធនានា។ ជាក់ស្ដែង រាល់ឯកសារទទួលពីក្រសួងស្ថាប័ន សមាគម អង្គការជាតិ-អន្តរជាតិ ត្រូវកំណត់ឱ្យចូលតាមច្រកនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក រួចបញ្ចូនទៅខុទ្ទកាល័យរដ្ឋមន្ត្រី ដើម្បីធ្វើចំណាត់ការបន្ត។ ចំណែក ឯកសារពាក់ព័ន្ធនឹងការងារក្របខណ្ឌសង្គមកិច្ចអាស៊ាន ទទួលបានតាមរយៈអ៊ីម៉ែល ឬបណ្តាញសង្គម ឬតាមច្រកមន្ត្រីទទួលបន្ទុកការងារសង្គមកិច្ចអាស៊ាន ត្រូវចាត់ការបន្តទៅតាមនីតិវិធី និងការកំណត់របៀបរបបធ្វើការនៃការងារក្របខណ្ឌសង្គមកិច្ចអាស៊ាន។

ចំពោះរាល់ឯកសារពីអង្គភាពក្រោមឱវាទក្រសួងក្នុងទិសដៅស្នើសុំគោលការណ៍ អនុសាសន៍ ឬការពិនិត្យ និងសុំការសម្រេចពីរដ្ឋមន្ត្រី ត្រូវឆ្លងយោបល់ថ្នាក់ដឹកនាំតាមឋានានុក្រម ដែលបានបែងចែងភារកិច្ចទទួលខុសត្រូវ ហើយត្រូវចូលតាមរយៈខុទ្ទកាល័យរដ្ឋមន្ត្រី ដោយត្រូវភ្ជាប់មកជាមួយកំណត់បង្ហាញរឿង។ ដោយឡែក ប្រភេទឯកសារចូល មានបោះត្រាសម្ងាត់ ឬឯកសារផ្ញើជូនលោករដ្ឋមន្ត្រី ឬលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការដោយផ្ទាល់ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ត្រូវបញ្ចូនផ្ទាល់ទៅសាមីខ្លួន ក្រោយពីបានចុះលេខចូលលើស្រោមលិខិតរួច។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី ក៏បានអនុញ្ញាឱ្យរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ដែលជាប្រធានក្រុមទទួលបន្ទុកវិស័យនីមួយៗមានសិទ្ធិផ្តល់យោបល់សម្រេចចុងក្រោយ មុនផ្តល់យោបល់ជូនរដ្ឋមន្ត្រី ពិនិត្យ និងសម្រេចលើការងារទាំងនោះ ខណៈរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ជាអនុប្រធាន ឬជាសមាជិកនៃក្រុមទទួលបន្ទុកវិស័យ ក៏អាចផ្ដល់យោបល់ជូនរដ្ឋមន្ត្រីបានដែរ តាមរយៈរដ្ឋលេខាធិការ ជាប្រធានក្រុម។ ប៉ុន្តែ ករណីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ទទួលបន្ទុកណាម្នាក់ អវត្តមានលើសពី ១ថ្ងៃឡើងទៅ ត្រូវចារថា «អវត្ដមាន» ឬ «បេសកកម្ម» ត្រង់ប្រអប់ផ្តល់មតិ រួចបញ្ចូនទៅកាន់ខុទ្ទកាល័យរដ្ឋមន្ត្រី ដើម្បីចាត់ការឱ្យបានទាន់ពេលវេលា។

រីឯ ក្នុងករណីរដ្ឋមន្ត្រីអវត្តមាន ឬមានភារកិច្ចមិនអាចដឹកនាំការងារក្រសួងបាន រដ្ឋលេខាធិការប្រចាំការ ត្រូវទទួលឋានៈជារដ្ឋមន្ត្រីស្តីទី ហើយក្នុងករណីរដ្ឋលេខាធិការប្រចាំការមិនអាចបំពេញតួនាទីជារដ្ឋមន្ត្រីស្តីទីបានដែរនោះ រដ្ឋមន្ត្រី ត្រូវចាត់តាំងរដ្ឋលេខាធិការផ្សេងទៀត ធ្វើជារដ្ឋមន្ត្រីស្តីទី តាមការប្រគល់សិទ្ធិ។ ជាមួយគ្នានេះ រដ្ឋមន្ត្រី ក៏អាចចេញបញ្ហាដឹកនាំការងារ តាមរយៈរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ទទួលបន្ទុក ឬបញ្ហាត្រង់ទៅកាន់អគ្គនាយក អគ្គាធិការ នាយកដ្ឋានជំនាញ ឬប្រធានអង្គភាពក្រោមឱវាទក្រសួងចំពោះការងារដែលចាំបាច់ និងបន្ទាន់។

លោករដ្ឋមន្ត្រី ជា សុមេធី ក៏បានសង្កត់ធ្ងន់ដល់គ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង ត្រូវរៀបចំសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ច ការកំណត់នីតិវិធី របៀបរបបបំពេញការងារ និងចរន្តលំហូរឯកសារផ្ទៃក្នុង ឱ្យបានច្បាស់លាស់ ជាពិសេសត្រូវកំណត់ថេរវេលានៃការបញ្ជូនឯកសារស្ថិតក្នុងដែនអនុវត្តរបស់ខ្លួនបន្តទៅឋានានុក្រមបន្ទាប់ឱ្យបានច្បាស់លាស់។

ទន្ទឹមនេះ ក្រសួងសង្គមកិច្ច ក្រោមការដឹកនាំរបស់លោក ជា សុមេធី ក៏បានកំណត់លើរយៈពេលជាក់លាក់សម្រាប់ការដោះស្រាយការងារផងដែរ ដោយរាល់លិខិតចូលដល់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ត្រូវបញ្ចូនភ្លាមទៅខុទ្ទកាល័យរដ្ឋមន្ត្រី។ ពេលទទួលឯកសារ ខុទ្ទកាល័យរដ្ឋមន្ត្រី ត្រូវពិនិត្យ និងបញ្ជូនទៅអង្គភាពជំនាញនីមួយៗយ៉ាងយូរ១ថ្ងៃប៉ុណ្ណោះនៃថ្ងៃធ្វើការ ហើយអង្គភាពជំនាញ ពិនិត្យស្រាវជ្រាវ ផ្តល់យោបល់ ត្រឹមរយៈពេលយ៉ាងយូរ៣ថ្ងៃនៃថ្ងៃធ្វើការ ដែលក្នុងនោះ ២ថ្ងៃសម្រាប់ថ្នាក់ការិយាល័យ។

បន្ទាប់មក ត្រូវបញ្ជូនមកថ្នាក់អគ្គនាយកដ្ឋាន ថ្នាក់អនុរដ្ឋលេខាធិការ ថ្នាក់រដ្ឋលេខាធិការ ពិនិត្យ និងផ្តល់ជាបន្តបន្ទាប់។ តែយ៉ាងណាមិញ ក្នុងករណីបន្ទាន់ គ្រប់ថ្នាក់ដឹកនាំ និងគ្រប់ជំនាញពាក់ព័ន្ធ ត្រូវដោះស្រាយការងារឱ្យបានឆាប់ជាងការកំណត់នេះ។ ចំពោះឯកសារជំនាញដែលត្រូវចំណាយពេលសិក្សា អាចទុកពេលវេលាសមស្រប ដើម្បីពិនិត្យជាក់ស្ដែង ដែលករណីនេះ នាយកដ្ឋានជំនាញ ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម។

ពាក់ព័ន្ធរបៀបប្រជុំ គឺរដ្ឋមន្ត្រី ជាអ្នកដឹកនាំការប្រជុំប្រចាំត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំក្រសួង អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ នាយកដ្ឋាន រួមទាំងអង្គភាពក្រោមឱវាទក្រសួងគ្រប់ជាន់ថ្នាក់ទាំងអស់។ ករណីចាំបាច់ រដ្ឋមន្ត្រីអាចចាត់រដ្ឋលេខាធិការប្រចាំការ ឬរដ្ឋលេខាធិការម្នាក់ ដឹកនាំការប្រជុំជំនួស ហើយរដ្ឋមន្ត្រី ក៏អាចកោះប្រជុំវិសាមញ្ញ ដោយកំណត់ចំនួនសមាសភាពចូលរួម។

បន្ថែមពីនេះ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទទួលបន្ទុកលើការងារនីមួយៗ ត្រូវដឹកនាំការប្រជុំប្រចាំត្រីមាស ឬពេលវេលាសមស្របណាមួយជាមួយអង្គភាពជំនាញទទួលបន្ទុក ដើម្បីពិនិត្យតាមដានការអនុវត្តការងាររបស់អង្គភាពនោះ។ ជាមួយគ្នានេះដែរ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងនាយកដ្ឋាន ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួង ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានរបបប្រជុំ និងធ្វើរបាយការណ៍ឱ្យទៀងទាត់ ដើម្បីផ្តល់ជាធាតុចូលជូនថ្នាក់ដឹកនាំទទួលបន្ទុកផងដែរ៕

រូបភាព៖ ក្រសួងសង្គមកិច្ច

The post តើក្រសួងសង្គមកិច្ច ដឹកនាំដោយរដ្ឋមន្ត្រីថ្មី លោក ជា សុមេធី មានរបៀបរបបធ្វើការយ៉ាងណា? appeared first on Kampuchea Thmey Daily.

លោក ជា សុមេធី ណែនាំដល់មន្ទីអង្គភាព ត្រូវពង្រឹងចំណុចខ្វះខាត ដើម្បីអនុវត្តការងារ កាន់តែប្រសើរ
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំដល់មន្ទីអង្គភាព អាជ្ញាធរកងកម្លាំង ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួននៅរាល់ចំណុចខ្វះខាត ជាពិសេស ការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយមិនត្រូវរើសអើងឡើយ។

រូបភាព៖ មន្ទីរព័ត៌មាន ខេត្តព្រៃវែង

ការលើកឡើងបែបនេះនៅក្នុងឱកាស ដែលលោក ជា សុមេធី ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ លោកបានណែនាំឲ្យរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវធ្វើការឆ្លើយតប និងបកស្រាយឲ្យបានលឿន និងទាន់ពេលវេលារាល់បញ្ហាដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋ មហាជនមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍ទាំងឡាយដែលបានកើតឡើងទាំងអស់នោះ។

រូបភាព៖ មន្ទីរព័ត៌មាន ខេត្តព្រៃវែង

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែងរកមុខសញ្ញា អ្នកដើរធ្វើការញុះញង់ បង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនៅថ្ងៃបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ។ ជាពិសេស ត្រូវអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ រីឯកងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។

រូបភាព៖ មន្ទីរព័ត៌មាន ខេត្តព្រៃវែង

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំង រដ្ឋបាលក្រុង ស្រុក ទាំងអស់ នៃខេត្តព្រៃវែងដែលបានយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចការងាររបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕

The post លោក ជា សុមេធី ណែនាំដល់មន្ទីអង្គភាព ត្រូវពង្រឹងចំណុចខ្វះខាត ដើម្បីអនុវត្តការងារ កាន់តែប្រសើរ appeared first on Kampuchea Thmey Daily.