ព័ត៌មានជាតិ
៩ខែឆ្នាំនេះ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកពីថៃ ជាង១ម៉ឺន ៦ពាន់នាក់
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានលើកឡើងថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនមកពីប្រទេសថៃចំនួន ១៦ ៣៤៩នាក់ ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន ១៣៦នាក់។

លោកលើកឡើងនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ មជ្ឈមណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យមានភាពប្រសើរ និងគ្មានការរើសអើងជាតិសាសន៍ និងជនមានពិការភាព។

លោក ជា សុមេធី បន្តថា ក្នុងចំណោមពលករចំណាកស្រុកដែលបញ្ជូនត្រឡប់មកពីប្រទេសថៃ ១៦ ៣៤៩នាក់នោះ មានស្រី ៨ ០៤៥នាក់ ប្រុសចំនួន ៦ ៨៤៩នាក់ កុមារ ៧៦២នាក់ និងកុមារី ៦៩៣នាក់។ ក្នុងនោះ បានសម្ភាសកំណត់អត្តសញ្ញាណជនងាយរងគ្រោះ និងកុមារមិនមានមនុស្សអមដំណើរមកជាមួយ ផ្តល់ការស្នាក់នៅរយៈពេលខ្លីនៅមជ្ឈមណ្ឌលសំចត មុនពេលទទួលសេវាបន្តនៅអង្គការដៃគូ និងសហគមន៍។
ជុំវិញករណីជួញដូរមនុស្សវិញ លោកបាននិយាយថា ការកំណត់អត្តសញ្ញាណបឋម ដើម្បីទទួលបានសេវាបឋមក្នុងចំណោមពលករខាងលើ រកឃើញជនងាយរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ១៣៦នាក់ ស្រី២៦នាក់ ប្រុស ២០នាក់ កុមារី ៤៦នាក់ និងកុមារា ៤៤នាក់។
បន្ថែមពីនេះ ក៏ទទួលជនរងគ្រោះដែលត្រូវបានកេងប្រវ័ញ្ចកម្លាំងពលកម្មចំនួន១០នាក់ ស្រី ៣នាក់ ប្រុស ០៥នាក់ កុមារាម្នាក់ និងកុមារីម្នាក់។ ជុំវិញករណីនេះ មជ្ឈមណ្ឌល ក៏បានបញ្ជូនមន្រន្តីជំនាញ ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការថែទាំជនរងគ្រោះ និងគ្រប់គ្រងនៅប្រទេសថៃ និងបញ្ជូនគ្រូ ទៅបណ្តុះបណ្តាលពង្រឹងជំនាញសាឡន ចុងភៅ នៅប្រទេសថៃផងដែរ។
សូមជម្រាបថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ជាជំនួយឥតសំណងពីរដ្ឋាភិបាលថៃចំនួន ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


