ព័ត៌មានជាតិ
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានសម្ពោធឱ្យប្រើប្រាស់ហើយ
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ដែលជាមជ្ឈមណ្ឌលការពារជនរងគ្រោះពីការជួញដូរមនុស្សត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ពិធីសម្ពោធនេះ មានការចូលរួមពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត សាងសង់សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងថៃ។ មជ្ឈមណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យមានភាពប្រសើរ និងគ្មានការរើសអើងជាតិសាសន៍ និងជនមានពិការភាព។
លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ពិធីថ្ងៃនេះ ជាសក្ខីភាពបង្ហាញពីសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តើតសំខាន់លើកិច្ចការពារលើការជួយដូរមនុស្ស និងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុចា និងថៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលថៃ ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកថា ក្រសួងសង្គមកិច្ច សហការជាមួយអង្គការស្ថាប័នពាក់ព័ន្ធ ជាតិ និងអន្តរជាតិក្នុងការជួយសង្គ្រោះជនរងគ្រោះ ប្រឹក្សាយោបល់ បញ្ជូនជនរងគ្រោះទៅប្រទេសកំណើតវិញ និងឈានដល់បិទករណីផងដែរ។ លោកបាននិយាយថា៖ “ជាលទ្ធផល រយៈពេល៩ខែ ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជនរងគ្រោះដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសនានាសរុប ១៧៦នាក់ ស្រី២៦៦នាក់ ប្រុស៨នាក់ កុមារី២នាក់។ មកពីប្រទេសចិន ២៦៣នាក់ ស្រី២៦០នាក់ ប្រុស២នាក់ កុមារី១នាក់ និងម៉ាឡេស៊ីចំនួន១៣នាក់ ស្រី៦នាក់ ប្រុស៦នាក់ កុមារ១នាក់”។

ជាមួយគ្នានេះ លោកបណ្ឌិត ស សុខា បានលើកឡើងថា ពិធីសម្ពោធនេះជាសមិទ្ធផលថ្មីមួយរបស់រដ្ឋាភិបាលកម្ពុជានិយាយជារួម។ និយាយដោយឡែក សម្រាប់ក្រសូងសង្គមកិច្ចក្នុងការជួយការពារជនរងគ្រោះពីការជួញដូរមនុស្សឱ្យបានទាន់ពេលវេលា។ សមិទ្ធផលមួយនេះ កើតចេញពីជំនួយឥតសំណងរបស់រដ្ឋាភិបាលថៃ។ លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរដ្ឋាភិបាលថៃ ប្រទេសក្នុងតំបន់ និងពិភពលោក ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។
នៅក្នុងពិធីសម្ពោធនេះ លោកបាននិយាយប្តេជ្ញាក្នុងនាមរដ្ឋាភិបាលថា៖ “រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្ត ក្នុងការបង្រ្កាបអំពើទាំងអស់នោះឱ្យកាន់តែខ្លាំងក្លា ដោយមិនអនុញាតឱ្យជនល្មើសរួចខ្លួនឡើយ។ យើងធានាថាជនរងគ្រោះទាំងអស់នោះទទួលបានយុត្តិធម៌ និងសេវាគាំពារ ប្រកបដោយប្រសិទ្ធភាព”៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


