លោក ឈីវ យីស៊ាង Archives - Kampuchea Thmey Daily

លោក ឈីវ យីស៊ាង ក្លាយជាសមាជិកព្រឹទ្ធសភា ជំនួសលោក ចែម វីឌ្យ៉ា
លោក ឈីវ យីស៊ាង ត្រូវបានទទួលស្គាល់ជាសមាជិកព្រឹទ្ធសភា ជំនួសលោក ចែម វីឌ្យ៉ា ដែលនឹងត្រូវទៅបំពេញតួនាទីថ្មីមួយនៅក្រៅប្រទេស។ នេះបើតាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

តាមសេចក្ដីសម្រេចរបស់ គ.ជ.ប ចំនួនពីរច្បាប់ដាច់ដោយឡែកពីគ្នា ដោយមួយច្បាប់បានបង្ហាញពីការលុបឈ្មោះលោក ចែម វីឌ្យ៉ា ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា ចេញពីភូមិភាគទី១ ក្នុងរាជធានីភ្នំពេញ។ រីឯលិខិតមួយច្បាប់ទៀត គ.ជ.ប សម្រេចប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភាថ្មី គឺលោក ឈីវ យីស៊ាង។

ការដោះដូរសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាពេលនេះបានធ្វើឡើងក្រោយលោក ចែម វីឌ្យ៉ា នឹងចាប់ផ្តើមអាណត្តិរបស់លោកជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) នៅខែមករា ឆ្នាំ២០២៦ខាងមុខ គឺបន្ទាប់ពីលោកត្រូវបានអន្តរសភាអាស៊ានសម្រេច​ជ្រើស​តាំងឱ្យកាន់ជាអគ្គលេខាធិការស្ថាប័នអាស៊ានមួយនេះ ដោយមហាសន្និបាត​លើក​ទី​៤៦ នៅ​ទី​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី​២០ ខែ​កញ្ញាកន្លងទៅ។ លោក ចែម វីឌ្យ៉ា នឹងទៅបំពេញតួនាទីនេះ នៅឯទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី សម្រាប់រយៈពេល៣ឆ្នាំ ពី២០២៦ ដល់ឆ្នាំ២០២៨។

ចំពោះលោក ឈីវ យីស៊ាង បច្ចុប្បន្នគឺជានាយកខុទ្ទកាល័យសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ហើយលោក ក៏ត្រូវបានគេស្គាល់ថា ជាអ្នកការទូតជាន់ខ្ពស់មួយរូប ដោយបានបម្រើការងារនៅក្រសួងការបរទេសកម្ពុជា ដែលលោក ឈីវ យីស៊ាង ជាបញ្ញាវន្តខ្មែរទទួលបានសិក្សាអប់រំពីប្រទេសបារាំង៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក ឈីវ យីស៊ាង ក្លាយជាសមាជិកព្រឹទ្ធសភា ជំនួសលោក ចែម វីឌ្យ៉ា appeared first on Kampuchea Thmey Daily.

តើលោក ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ជានរណា?
ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន ត្រូវបានជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិថ្មីនេះ លោក ឈីវ យីស៊ាង ក៏ត្រូវបានតែង​តាំងឱ្យធ្វើជានាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ក្នុងឋានៈស្មើរដ្ឋមន្ត្រី។ លោក ឈីវ យីស៊ាង ត្រូវបានគេស្គាល់ថា ជាមន្ត្រីការទូតជាន់ខ្ពស់ នៅក្រសួងការបរទេស និងជាអ្នកបកប្រែភាសាបារាំងជូនសម្ដេចតេជោ។

មែនទែនទៅ លោក ឈីវ យីស៊ាង បានចាប់ផ្ដើមចូលបម្រើការងារនៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ ២០០៥មកម្លេះ ក្នុងពេលដែលសម្ដេចតេជោ កាន់តំណែងជានាយករដ្ឋមន្ត្រី។ បម្រើការនៅខុទ្ទកាល័យសម្ដេចតេជោ លោកទទួលបានតួនាទីជាបន្តបន្ទាប់ ដូចជា សមាជិកក្រុមលេខាសម្តេចតេជោ ជាជំនួយការសម្ដេចតេជោ នាយករងខុទ្ទកាល័យ និងជាអនុប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាន។

មុនចូលបម្រើការនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ឈីវ យីស៊ាង ក៏បានឆ្លងកាត់ជាច្រើនដំណាក់កាលលើបទពិសោធន៍កាងារ ដោយដំបូងឡើយ លោក ធ្វើជាអ្នកបកប្រែភាសាបារាំង-ខ្មែរ តាំងពីឆ្នាំ១៩៩៣ អំឡុងពេលនៃការបោះឆ្នោតជាតិជាសកល នីតិកាលទី១​ ពោល គឺនៅខេត្ដកំពង់ចាម និងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ធ្វើជាជំនួយការនាយកផ្នែកការសិក្សា​ នៅសាលាភូមិន្ទរដ្ឋបាល។

ក្រោយចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ១៩៩៧ លោក ឈីវ យីស៊ាង បានធ្វើជាគ្រូបង្ហាត់ភាសាខ្មែរ​ នៅវិទ្យាស្ថានជាតិនៃភាសា និងអរិយធម៌បូព៌ា​ នាទីក្រុងប៉ារីស​ ដែលកាលណោះលោក កំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅបារាំង។ ក្នុងឆ្នាំ១៩៩៩ លោកក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយធ្វើជាសាស្ត្រាចារ្យផ្នែកវិធីសាស្ដ្រស្រាវជ្រាវ និងវប្បធម៌ទូទៅ ជាភាសាបារាំង នៅវិទ្យាស្ថានភាសាបរទេស នៃសាកល​វិទ្យា​ល័យ​ភូមិន្ទភ្នំពេញ។

ចាប់ពីឆ្នាំ២០១៦ លោក ឈីវ យីស៊ាង ក៏បានឈានជើងចូលវិស័យការទូត តាមរយៈការកាន់តំណែងមួយចំនួននៅក្រសួងការបរទេសកម្ពុជា។ តំណែងដែលលោក ធ្លាប់កាន់នៅក្រសួងការបរទេស ជាអាទិ៍ អនុរដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ហើយចាប់ពីឆ្នាំ២០១៩ លោក ឈីវ យីស៊ាង ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងការបរទេស តរហូតមកដល់ពេលដែលលោក ត្រូវទទួលភារកិច្ចថ្មី ជានាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ក្នុងឆ្នាំ២០២៤នេះ។

គួររំលឹកដែរថា ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ២០២២ គឺលោក ឈីវ យីស៊ាង ជាអ្នកបកប្រែភាសាបារាំងជូនថ្នាក់ដឹកនាំទាំងពីរនេះផងដែរ។

បើនិយាយអំពីប្រវត្តិនៃការសិក្សា គឺលោក ឈីវ យីស៊ាង គឺជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយជាអតីតនិស្សិតកម្ពុជា ដែលបានទទួលការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង។ លោក បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកគរុកោសល្យភាសា និងវប្បធម៌​​​ នៃសាកលវិទ្យាល័យប៉ារីសទី៣-ស័របាននូវែល និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៃសាលាជាតិរដ្ឋបាលបារាំង។ រហូតដល់ឆ្នាំ២០១៧ លោក ក៏បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាធារណៈ នៃសាកលវិទ្យាល័យប៉ារីស-ដូហ្វីន ប្រទេសបារាំង៕

The post តើលោក ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ជានរណា? appeared first on Kampuchea Thmey Daily.

មន្ត្រីការទូតមួយរូប ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យសម្ដេចតេជោ ប្រធានព្រឹទ្ធសភា
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងសមាសភាពខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន ៦រូប ក្នុងនោះ លោក ឈីវ យីស៊ាង ដែលជាមន្ត្រីជាន់ខ្ពស់ការទូតនៅក្រសួងការបរទេស ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ។

ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានសម្រេចត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈជានាយក នាយករងខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ចំនួន៦រូប រួមមាន៖

១/ លោក ឈីវ យីស៊ាង ជានាយកខុទ្ទកាល័យ ឋានៈស្មើរដ្ឋមន្ត្រី

២/ លោក យឹម លាង ជានាយករងខុទ្ទកាល័យ ឋានៈស្មើរដ្ឋមន្ត្រី

៣/ លោក ចាន់ សុខុម ជានាយករងខុទ្ទកាល័យ ឋានៈស្មើរដ្ឋលេខាធិការ

៤/ លោក រ័ត្ន ហុក ជានាយករងខុទ្ទកាល័យ ឋានៈស្មើរដ្ឋលេខាធិការ

៥/ លោកស្រី ឈីវ គីមស្រ៊ុន ជាជំនួយការ ឋានៈស្មើអគ្គនាយក

៦/ លោក រ៉េត ឧត្តមវុឌ្ឍិណា ជាជំនួយការ ឋានៈស្មើអគ្គនាយក៕

The post មន្ត្រីការទូតមួយរូប ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យសម្ដេចតេជោ ប្រធានព្រឹទ្ធសភា appeared first on Kampuchea Thmey Daily.