ព័ត៌មានជាតិ
លោក ឈីវ យីស៊ាង ក្លាយជាសមាជិកព្រឹទ្ធសភា ជំនួសលោក ចែម វីឌ្យ៉ា
លោក ឈីវ យីស៊ាង ត្រូវបានទទួលស្គាល់ជាសមាជិកព្រឹទ្ធសភា ជំនួសលោក ចែម វីឌ្យ៉ា ដែលនឹងត្រូវទៅបំពេញតួនាទីថ្មីមួយនៅក្រៅប្រទេស។ នេះបើតាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

តាមសេចក្ដីសម្រេចរបស់ គ.ជ.ប ចំនួនពីរច្បាប់ដាច់ដោយឡែកពីគ្នា ដោយមួយច្បាប់បានបង្ហាញពីការលុបឈ្មោះលោក ចែម វីឌ្យ៉ា ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា ចេញពីភូមិភាគទី១ ក្នុងរាជធានីភ្នំពេញ។ រីឯលិខិតមួយច្បាប់ទៀត គ.ជ.ប សម្រេចប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភាថ្មី គឺលោក ឈីវ យីស៊ាង។
ការដោះដូរសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាពេលនេះបានធ្វើឡើងក្រោយលោក ចែម វីឌ្យ៉ា នឹងចាប់ផ្តើមអាណត្តិរបស់លោកជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) នៅខែមករា ឆ្នាំ២០២៦ខាងមុខ គឺបន្ទាប់ពីលោកត្រូវបានអន្តរសភាអាស៊ានសម្រេចជ្រើសតាំងឱ្យកាន់ជាអគ្គលេខាធិការស្ថាប័នអាស៊ានមួយនេះ ដោយមហាសន្និបាតលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ។ លោក ចែម វីឌ្យ៉ា នឹងទៅបំពេញតួនាទីនេះ នៅឯទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី សម្រាប់រយៈពេល៣ឆ្នាំ ពី២០២៦ ដល់ឆ្នាំ២០២៨។

ចំពោះលោក ឈីវ យីស៊ាង បច្ចុប្បន្នគឺជានាយកខុទ្ទកាល័យសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ហើយលោក ក៏ត្រូវបានគេស្គាល់ថា ជាអ្នកការទូតជាន់ខ្ពស់មួយរូប ដោយបានបម្រើការងារនៅក្រសួងការបរទេសកម្ពុជា ដែលលោក ឈីវ យីស៊ាង ជាបញ្ញាវន្តខ្មែរទទួលបានសិក្សាអប់រំពីប្រទេសបារាំង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


