ព័ត៌មានជាតិ
មន្ត្រីការទូតមួយរូប ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យសម្ដេចតេជោ ប្រធានព្រឹទ្ធសភា
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងសមាសភាពខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន ៦រូប ក្នុងនោះ លោក ឈីវ យីស៊ាង ដែលជាមន្ត្រីជាន់ខ្ពស់ការទូតនៅក្រសួងការបរទេស ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ។

ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានសម្រេចត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈជានាយក នាយករងខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ចំនួន៦រូប រួមមាន៖
១/ លោក ឈីវ យីស៊ាង ជានាយកខុទ្ទកាល័យ ឋានៈស្មើរដ្ឋមន្ត្រី
២/ លោក យឹម លាង ជានាយករងខុទ្ទកាល័យ ឋានៈស្មើរដ្ឋមន្ត្រី
៣/ លោក ចាន់ សុខុម ជានាយករងខុទ្ទកាល័យ ឋានៈស្មើរដ្ឋលេខាធិការ
៤/ លោក រ័ត្ន ហុក ជានាយករងខុទ្ទកាល័យ ឋានៈស្មើរដ្ឋលេខាធិការ
៥/ លោកស្រី ឈីវ គីមស្រ៊ុន ជាជំនួយការ ឋានៈស្មើអគ្គនាយក
៦/ លោក រ៉េត ឧត្តមវុឌ្ឍិណា ជាជំនួយការ ឋានៈស្មើអគ្គនាយក៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


