លោក​​ ដូណាល់ ត្រាំ Archives - Kampuchea Thmey Daily

អាមេរិកគ្រោងដំឡើងពន្ធលើ «ប្រទេសមួយចំនួន» ១៥% ​ក្រោយពន្ធ ១០% ចូលជាធរមាន
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បាន​ឱ្យដឹងកាលពីថ្ងៃពុធ (២៥ កុម្ភៈ) ថា អាមេរិក​នឹង​ដំឡើងពន្ថលើប្រទេសមួយចំនួនដល់ ១៥% ឬខ្ពស់ជាងនោះ ប៉ុន្តែលោក​មិន​បាន​បញ្ចេញឈ្មោះប្រទេសណាមួយ ឬព័ត៌មាន​លម្អិត​បន្ថែម​នោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីពន្ធថ្មី ១០% បា​នចូលជាធរមាននៅថ្ងៃអង្គារ ដោយទាបជាងអត្រា ១៥% ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​គំរាមដាក់នៅថ្ងៃសៅរ៍សប្ដាហ៍មុន ពោលគឺ ១ ថ្ងៃ ក្រោយតុលាការកំពូលអាមេរិក​សម្រេចចាត់ទុកពន្ធបដិការរបស់ ត្រាំ ថាខុសច្បាប់ និងត្រូវដកចេញ។

លោក Greer បានប្រាប់​បណ្ដាញទូរទស្សន៍ Fox Business Network ថា រដ្ឋបាលលោក ត្រាំ មិនមានបំណងដំឡើងពន្ធលើទំនិញចិនលើសពីកម្រិតបច្ចុប្បន្នទេ ​ចំពេលដែលលោក ត្រាំ មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសចិន​នៅប៉ុន្មានសប្ដាហ៍ខាងមុខ។

លោក​ថ្លែងយ៉ាងដូច្នេះបន្តថា៖ «ឥឡូវនេះ យើងមានពន្ធគយ ១០%។ វានឹងឡើងដល់ ១៥% សម្រាប់ប្រទេសមួយចំនួន ហើយបន្ទាប់មក វាអាចនឹងឡើងខ្ពស់ជាងនេះសម្រាប់​ប្រទេសផ្សេងទៀត ហើយខ្ញុំគិតថា វានឹងស្របតាមប្រភេទពន្ធគយដែលយើងបានឃើញ»។

ក្រោយមកទៀត ថ្លែងប្រាប់​ Bloomberg TV លោក Greer បាននិយាយថា សេតវិមានកំពុងរៀបចំសេចក្តីប្រកាសមួយដើម្បីបង្កើនពន្ធគយបណ្តោះអាសន្នដល់ ១៥% លើ «ប្រទេសដែលសាកសម​»។ លោកបានបន្ថែមថា អាមេរិក​នឹង «សម្របសម្រួល» ជាមួយប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

លោកបានបន្តទៀត​ថា រដ្ឋបាល ត្រាំ ចង់ធ្វើឱ្យប្រាកដថា ខ្លួនបន្តដំណើរការផ្លូវច្បាប់ត្រឹមត្រូវសម្រាប់ការបង្កើនពន្ធនាពេលនេះ ដើម្បីបញ្ចៀសបញ្ហាផ្លូវច្បាប់ផ្សេងៗ។ ​

គួរគូសបញ្ជាក់ថា ពន្ធ ១០% ដែលចូលជាធរមាននៅថ្ងៃអង្គារ ត្រូវបានដាក់ចេញក្រោម​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ ១៩៧៤ ដែលអនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធរយៈពេល ១៥០ ថ្ងៃ បើផុតពីនោះ ត្រូវសុំការអនុម័តពីសភា៕

The post អាមេរិកគ្រោងដំឡើងពន្ធលើ «ប្រទេសមួយចំនួន» ១៥% ​ក្រោយពន្ធ ១០% ចូលជាធរមាន appeared first on Kampuchea Thmey Daily.

គយ​អាមេរិកគ្រោងឈប់អនុវត្តពន្ធបដិការរបស់ ត្រាំ តាមការសម្រេចរបស់តុលាការនៅថ្ងៃអង្គារ
ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក បាន​ឱ្យដឹងថា ខ្លួននឹងបញ្ឈប់ការប្រមូល «ពន្ធបដិការ» ដែលលោកប្រធានាធិបតី​ ដូណាល់ ត្រាំ បានដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ចាប់ពីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអង្គារ (២៤ កុម្ភៈ ម៉ោងនៅសហរដ្ឋ​អាមេរិក​)​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រនាថ្ងៃចន្ទនេះ។

ការប្រកាស​យ៉ាងដូច្នោះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោក ត្រាំ បាន​បំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការកាលពីឆ្នាំមុនដោយខុសច្បាប់ IEEPA ដែលទាមទារឱ្យរដ្ឋបាល ត្រាំ ដកពន្ធនេះចេញភ្លាមៗ ហើយសងប្រាក់ទៅកាន់អ្នកនាំចូលទាំងអស់។

ភ្នាក់ងារ​គយ​បាននិយាយក្នុងសារមួយទៅកាន់​ក្រុមហ៊ុន​ដឹកជញ្ជូនផ្សេងៗ​តាមរយៈសេវាកម្មផ្ញើសារប្រព័ន្ធដឹកទំនិញ (CSMS) ​ថា ​ភ្នាក់ងារនឹង​ដក​កូដពន្ធគយទាំងអស់របស់ ត្រាំ ដែល​ពាក់ព័ន្ធច្បាប់ ​ IEEPA ​គិតត្រឹមថ្ងៃអង្គារ។

ភ្នាក់ងារមិនបាន​បញ្ជាក់ពីមូលហេតុដែលធ្វើឱ្យខ្លួនបន្តប្រមូលពន្ធដល់ថ្ងៃអង្គារនោះទេ ទោះបីជាតុលាការ​កំពូលចេញការសម្រេចតាំងតែពីថ្ងៃសុក្រក្ដី។

គេមើលឃើញថា ការប្រកាសរបស់ភ្នាក់ងារគយអាមេរិក គឺធ្វើឡើងក្រោយលោក ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ បាន​ប្រកាសពីការដាក់ពន្ធថ្មី ១៥% លើទំនិញពីគ្រប់ប្រទេសទាំងអស់ ដោយ​ផ្អែកលើច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលមិនធ្លាប់ប្រើពីមុនមកនោះទេ។ ​ច្បាប់នោះ អនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធនាំចូលរហូតដល់ ១៥% ក្នុងរយៈពេល ១៥០ ថ្ងៃ ហើយផុតពីនោះ រដ្ឋបាលត្រូវតែស្វែងរកការអនុម័ត​ពី​សភា​។

រ៉យទ័របាន​រាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអាមេរិកប្រឈមនឹង​ការសងប្រាក់ត្រឡប់ទៅក្រុមហ៊ុនអ្នកនាំចូលវិញជាង​ ១៧៥ ប៊ីលានដុល្លារ ដែលប្រមូលបាន​តាំងពីឆ្នាំមុន ពីពន្ធរបស់ ត្រាំ ក្រោមច្បាប់ IEEPA៕

The post គយ​អាមេរិកគ្រោងឈប់អនុវត្តពន្ធបដិការរបស់ ត្រាំ តាមការសម្រេចរបស់តុលាការនៅថ្ងៃអង្គារ appeared first on Kampuchea Thmey Daily.