ព័ត៌មានអន្ដរជាតិ
គយអាមេរិកគ្រោងឈប់អនុវត្តពន្ធបដិការរបស់ ត្រាំ តាមការសម្រេចរបស់តុលាការនៅថ្ងៃអង្គារ
ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួននឹងបញ្ឈប់ការប្រមូល «ពន្ធបដិការ» ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ចាប់ពីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអង្គារ (២៤ កុម្ភៈ ម៉ោងនៅសហរដ្ឋអាមេរិក)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនាថ្ងៃចន្ទនេះ។

ការប្រកាសយ៉ាងដូច្នោះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោក ត្រាំ បានបំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការកាលពីឆ្នាំមុនដោយខុសច្បាប់ IEEPA ដែលទាមទារឱ្យរដ្ឋបាល ត្រាំ ដកពន្ធនេះចេញភ្លាមៗ ហើយសងប្រាក់ទៅកាន់អ្នកនាំចូលទាំងអស់។
ភ្នាក់ងារគយបាននិយាយក្នុងសារមួយទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗតាមរយៈសេវាកម្មផ្ញើសារប្រព័ន្ធដឹកទំនិញ (CSMS) ថា ភ្នាក់ងារនឹងដកកូដពន្ធគយទាំងអស់របស់ ត្រាំ ដែលពាក់ព័ន្ធច្បាប់ IEEPA គិតត្រឹមថ្ងៃអង្គារ។
ភ្នាក់ងារមិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យខ្លួនបន្តប្រមូលពន្ធដល់ថ្ងៃអង្គារនោះទេ ទោះបីជាតុលាការកំពូលចេញការសម្រេចតាំងតែពីថ្ងៃសុក្រក្ដី។
គេមើលឃើញថា ការប្រកាសរបស់ភ្នាក់ងារគយអាមេរិក គឺធ្វើឡើងក្រោយលោក ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសពីការដាក់ពន្ធថ្មី ១៥% លើទំនិញពីគ្រប់ប្រទេសទាំងអស់ ដោយផ្អែកលើច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលមិនធ្លាប់ប្រើពីមុនមកនោះទេ។ ច្បាប់នោះ អនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធនាំចូលរហូតដល់ ១៥% ក្នុងរយៈពេល ១៥០ ថ្ងៃ ហើយផុតពីនោះ រដ្ឋបាលត្រូវតែស្វែងរកការអនុម័តពីសភា។
រ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអាមេរិកប្រឈមនឹងការសងប្រាក់ត្រឡប់ទៅក្រុមហ៊ុនអ្នកនាំចូលវិញជាង ១៧៥ ប៊ីលានដុល្លារ ដែលប្រមូលបានតាំងពីឆ្នាំមុន ពីពន្ធរបស់ ត្រាំ ក្រោមច្បាប់ IEEPA៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


