លោក​ មហាធៀរ មហាម៉ាត់ Archives - Kampuchea Thmey Daily

លោក មហាធៀរ៖ ថៃចេះតែនៅមិនសុខជាមួយអ្នកជិតខាង ព្រោះក្នុងចិត្តតែងគិតថាទឹកដីគេនៅជាប់ព្រំដែនជារបស់ខ្លួន
រដ្ឋបុរស​​​របស់​ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត មហាធៀរ មហាម៉ាត់ (Mahathir Mohamad) អតីតនាយករដ្ឋមន្ត្រី​កាន់​អំណាច​យូរបំផុត​​​របស់​ប្រទេស​ម៉ាឡេស៊ី​​ បាន​លើក​ឡើង​ថា ​ប្រទេសថៃ​តែ​ងតែ​យល់​ថា​ ទឹកដី​​​​​​នៃ​​ប្រទេសជិត​ខាង​​​នៅជាប់​​ព្រំដែន​ប្រទេស​របស់ខ្លួន​ ជា​ទឹកដី​របស់​ថៃ ដែល​នាំ​ទៅដល់​ការ​បង្ក​អរិភាព​ជា​​មួយប្រទេសជិតខាង​ជាបន្តបន្ទាប់​។​

រូ​ប​​ភាព​បង្ហាញ​មុន​ចាក់ផ្សាយ​កម្មវិធីសម្ភាសន៍​រវាងកញ្ញា Dana Lee និង លោក មហាធៀរ មហាម៉ាត់​។ BC News

​​ការ​​លើក​ឡើង​របស់​លោក មហាធៀរ មហាម៉ាត់ ​បានរំលេច​​ក្នុង​​កិច្ច​សម្ភាស​ន៍​មួយ​​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាមបណ្តាញ​សង្គម Buddhist Cambodia News (BC News) កាលថ្ងៃទី​២៦ខែ​សីហា​ឆ្នាំ​២០២៥ ដោយការ​រៀបចំ​​បទ​​សម្ភាស​​​ដោយ​​កញ្ញា​ Dana Lee (​Ms DANA LEE) ដែល​​ជានិស្សិត​កម្ពុជា​សិក្សា​​​ថ្នាក់​បរិញ្ញា​ប័ត្រ​ជាន់ខ្ពស់​​​​ ដែលសិក្សា​ស្រាវជ្រាវ​ពីសន្តិភាព​និង​ជម្លោះ ( Peace and Conflict) ​នៃ​សាកល​វិទ្យា​ល័យ​ជាតិ​អូស្រ្តាលី​ (​Australian National University)​។

​នៅ​ក្នុង​​កិច្ច​សម្ភាស​​ន៍​​​ចំនួន​៤០​នាទីនោះ ​​មាន​សំណួរ​​១​ ដែល ​កញ្ញា​ Dana Lee ​បាន​ចោទ​សួរ​ថា​ «​អ្នក​​​​ជា​អ្នក​នយោបាយ​ដ៏​មាន​បទ​ពិសោធ​ន៍​ច្រើន តាមការ​យល់​ឃើញ​​របស់​អ្នក​ តើអ្នកយល់​ថា​​ ប្រទេសមួយ​ណា​ឈ្លានពាន​​ប្រទេសមួយ​ណា?»

​ជា​​ការ​ឆ្លើយ​តប​ចំពោះសំណួរនេះ លោកបណ្ឌិត មហាធៀរ មហាម៉ាត់ បាន​តប​​​ថា​៖«​ប្រទេសថៃ​ជា​ប្រទេស​ចក្រពត្តិ (Imperial Nation)​។​ ប្រទេសថៃ​ស្ថិតនៅ​ចំណុច​កណ្តាល​។ ភាគខាងត្បូង​នៃ​រដ្ឋ​របស់​ប្រទេសម៉ាឡេស៊ី ជា​ផ្នែក​​មួយ​នៃ​ទឹកដី​របស់​ប្រទេសថៃ​។ នៅ​ភាគខាងកើត​ជាប់ប្រទេសកម្ពុជា​និង​ប្រទេសឡាវ ក៏​ជា​ផ្នែក​នៃ​ទឹកដី​របស់​ប្រទេសថៃ​។ វា​ក៏​មាន​រូប​ភាព​ដូចគ្នា​ជាមួយ​ប្រទេសមីយ៉ាន់ម៉ា​ដែរ​។ ដូចនេះ​ប្រទេសថៃ​​រីកចម្រើនឡើង​ជាមួយ​ការ​ចំណាយ​របស់​​ប្រទេស​ជុំវិញ​ខ្លួន​​ ហើយ ប្រទេសនេះ​បាន​ក្លាយ​ជា​ប្រទេស​ដែលមាន​ឥទ្ធិពល​​នៅ​ក្នុងតំបន់​អាស៊ាន។ ខ្ញុំ​​មាន​ន័យថា​ នៅ​ក្នុង​​​តំបន់​ឥណ្ឌូចិន​នេះ​តែម្តង​»។

​លោក​បាន​បន្ត​ថា​៖​«ដោយសារ​មូលហេតុនោះ​ហើយ មាន​​ជម្លោះ​មួយ​ចំនួន​​ជុំវិញ​​​​បូរណៈភាពទឹកដី​។ នៅ​ក្នុង​ជម្លោះ​ដ៏​សំខាន់​​ទាំង​នោះ​ គឹ​មាន​ការ​អះអាង​ជាម្ចាស់​នៃ​ប្រាសាទ​​១​ ដែល​ទាំងប្រទេសថៃ​និង​ប្រទេសកម្ពុជា​​អះអាងជារបស់ពួកគេ​រៀងៗខ្លួន​ ហើយ​ រឿង​បែបនេះ​មិនត្រូវបាន​ដោះស្រាយ​ទេ»។ ​

កញ្ញា Dana Lee និង លោក មហាធៀរ មហាម៉ាត់។ BC News

​​នៅ​ក្នុង​​កិច្ច​សម្ភាស​​ន៍​​​ចំនួន​៤០​នាទីនោះ កញ្ញា​ Dana Lee ​បាន​​សម្ភាសន៍​យ៉ាង​លម្អិត​អំពី​ប្រវត្តិដឹកនាំ​របស់ លោក មហាធៀរ ដែល​បាន​ដឹកនាំ​ប្រទេសម៉ាឡេស៊ី​​អស់​រយៈពេល​ជាង​២ទសវត្សរ៍​ និង​បាន​កែប្រែប្រវត្តិ​ប្រទេសម៉ាឡេស៊ីទៅរក​ការ​អភិវឌ្ឍសេដ្ឋកិច្ច​​ក្នុងសម័យទំនើប និង​បទ​ពិសោធ​ន៍​នៃ​ការ​សម្របសម្រួល​ប្រកប​ដោយ​ភាព​ប៉ិនប្រសព្វ​​ក្រោម​ការ​ដឹកនាំ​របស់​លោក។​

​ជាមួយ​គ្នា​នោះ កញ្ញា​ Dana Lee ​ក៏បាន​សាកសួរ​អំពី​ដំណោះស្រាយសមស្រប​​ដើម្បីបញ្ចប់ជម្លោះ​​រវាងប្រទេសជិតខាង  ដោយ​លោក​ជំរុញ​ឲ្យ​នាំ​យក​ករណី​ជម្លោះ​ទៅកាន់​​​​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ​ដូចជា​ករណី​ប្រទេសម៉ាឡេស៊ី​ធ្លាប់ធ្វើជាមួយ​​ប្រទេសសិង្ហបុរី ប្រទេសឥណ្ឌូណេស៊ី និង​ ប្រទេស​​​ហ្វីលីពីន​ជាដើម។ ​​

លោក មហាធៀរ មហាមាត់ ជាអ្នក​នយោបាយ​ដ៏​មាន​បទ​ពិសោធន៍​និង​ស្នាដៃ​អភិវឌ្ឍន៍​ជា​តិ​យ៉ាងច្រើន និង​ត្រូវ​បាន​ទទួលស្គាល់​យ៉ាងទូលំទូលាយ​នៅ​ក្នុងតំបន់​​និង​ក្នុងពិភពលោក។ ក្នុងឆ្នាំ១៩៧៦ លោក មហាធៀរ បានតែងតាំងធ្វើជា ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រហូតដល់ឆ្នាំ១៩៨១ បន្ទាប់ពីលោក ហូសែន អន (Hussein Onn) ប្រកាសលាលែងពីដំណែង លោក មហាធៀរ ស្បថចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីទីបួន របស់ប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៣ ដែលធ្វើឱ្យលោកក្លាយជាអ្នកកាន់តំណែងនេះយូរជាងគេនៅប្រទេស ម៉ាឡេស៊ី។ អាជីពនយោបាយរបស់លោក មហាធៀរ មានរយៈពេលជាង៧០ឆ្នាំ រាប់ចាប់តាំងពីលោកបានចូលរួមជាលើកដំបូងជាមួយ គណបក្ស UMNO ដែលបង្កើត​ថ្មីនៅឆ្នាំ១៩៤៦ ក្រោយមកទើបលោកបង្កើតគណបក្សផ្ទាល់ខ្លួន គឺគណបក្ស Parti Pribumi Bersatu Malaysia (គណបក្សជនជាតិភាគតិចម៉ាឡេស៊ី) ក្នុងឆ្នាំ២០១៦។

ក្នុងអំឡុងពេល លោកកាន់តំណែងជានាយករដ្ឋមន្ត្រីលើកទីមួយ លោកបានធ្វើឱ្យប្រទេស ម៉ាឡេស៊ី ទទួលនូវបទពិសោធន៍នៃការធ្វើទំនើបកម្ម និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយរដ្ឋាភិបាលរបស់លោកបានផ្ដួចផ្ដើមគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ លោកគឺជាឥស្សរជននយោបាយដ៏លេចធ្លោម្នាក់ ដែលបានឈ្នះការបោះឆ្នោតសកល ជាប់ៗគ្នាចំនួនប្រាំលើក និងយកឈ្នះលើគូប្រជែងជាបន្តបន្ទាប់ ក្នុងនាមជាមេដឹកនាំបក្ស UMNO។ ទោះជាយ៉ាងណាក៏ដោយការប្រមូលផ្ដុំអំណាចក្នុងរយៈពេលដ៏យូរ នៃការកាន់អំណាចរបស់លោក បានធ្វើឱ្យប្រព័ន្ធតុលាការបាត់បង់ឯករាជ្យ និងបង្កើតជាអំណាចបែបប្រពៃណីលេចឡើងក្នុងប្រទេស​ម៉ាឡេស៊ី៕​

រ៉ាន់ រើយ​

The post លោក មហាធៀរ៖ ថៃចេះតែនៅមិនសុខជាមួយអ្នកជិតខាង ព្រោះក្នុងចិត្តតែងគិតថាទឹកដីគេនៅជាប់ព្រំដែនជារបស់ខ្លួន appeared first on Kampuchea Thmey Daily.

លោក ​មហាធៀរ​៖ ចិននឹងវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចកំពូលពិភព​លោក
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​ មហាធៀរ មហាម៉ាត់ បាន​ថ្លែងកាលពីថ្ងៃសុក្រថា ​ចិនកំណត់ថានឹងវ៉ាដាច់សហរដ្ឋអាមេរិក​ក្លាយជា​មហាអំណាចកំពូលរបស់ពិភពលោកនាពេលអនាគត ហើយ​មិនអាចបញ្ឈប់ចិន​បាន​ទេ ដោយសារតែអាមេរិកផ្ដោតលើបញ្ហា​ក្នុងស្រុកខ្លួនឯងខ្លាំងពេក។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​ មហាធៀរ មហាម៉ាត់ ក្នុង​វេទិកា Nikkei ស្តីពី «អនាគតរបស់អាស៊ី លើកទី៣០» ដែលរៀបចំឡើងនៅថ្ងៃសុក្រ ទី ៣០ ឧសភា នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។

លោកថ្លែងបែបនេះ នៅក្នុង​វេទិកា Nikkei ស្តីពី «អនាគតរបស់អាស៊ី លើកទី៣០» ដែលកំពុងរៀបចំឡើងនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ លោកបន្តថា ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ហាក់ដូចជារងការគំរាមកំហែងដោយ​ការរីកចម្រើនឡើងរបស់ចិន ប៉ុន្តែ​អរិយធម៌ និង​ភាព​ធន់ដ៏យូរអង្វែង​របស់​ចិន​​ នឹង​ធ្វើឱ្យប្រទេសនេះទទួលបានជោគជ័យ។

កាសែត Nikkei Asia បាន​ស្រង់សម្ដីលោក មហាធៀរ ដែលនិយាយយ៉ាងដូច្នេះថា៖ ​«ប្រទេសចិនបាន​បានឈរជើងយូរជាងសហរដ្ឋអាមេរិក​។ ខ្ញុំមិនគិតថាប្រទេសចិននឹងចាញ់​ងាយៗដោយសារសហរដ្ឋ​អាមេរិក​នោះទេ»។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដដែលបន្តថា៖ «ខ្ញុំមិនគិតថា សហរដ្ឋអាមេរិកនឹងងើបឡើងវិញ ​ហើយ​ក្លាយជាប្រទេសលេខ ១ ម្តងទៀតនោះទេ។ ​ចិនមើលទៅ ដូច​​នឹងក្លាយជាប្រទេសលេខ ១ នៅលើពិភពលោក»។

ទន្ទឹមនឹង​នេះ លោក មហាធៀរ ក៏បាន​​រិះគន់ការប្រើប្រាស់ពន្ធគយរបស់លោក ត្រាំ ផងដែរ ដោយនិយាយថា គោលនយោបាយពន្ធធ្វើឱ្យសហរដ្ឋអាមេរិកដាច់ឆ្ងាយពីសកលលោក ហើយទីបំផុត នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក ដោយសារតែ​អាមេរិកជាប្រទេសពឹងផ្អែក​លើការនាំចូល រួមទាំងសមាសធាតុបច្ចេកវិទ្យា​ទំនើប​ ដូចជាមីក្រូឈីបជាដើម។

លោក​បាន​បន្តយ៉ាងដូច្នេះថា៖ «លោក ត្រាំ បានធ្វើឱ្យពិភពលោកទាំងមូលក្លាយជាសត្រូវ​។ ខ្ញុំថាទៅ ៣ ខែ ​លោក ត្រាំ ​នឹង​លុបចោលពន្ធខ្លួនឯងហើយ​»។

ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី TIME កាលពីដើមខែនេះ ​លោក មហាធៀរ បាន​ហៅសហរដ្ឋអាមេរិក​ថាជាប្រទេសលាក់ពុត ​ហើយ​គោលនយោបាយការបរទេសក្រោមការដឹកនាំរបស់ ត្រាំ ​ពោរពេញដោយ​មហន្តរាយ។

​ជាមួយ​គ្នានោះ លោក មហាធៀរ បាន​គូសបញ្ជាក់ការយល់ឃើញរបស់លោកផងដែរថា ឥណ្ឌា​មិន​អាច​ប្រកួតប្រជែងជាមួយ​នឹង​ឥទ្ធិពល​ចិន​នោះទេ ដោយសារតែ​រចនាសម្ព័ន្ធសង្គមដ៏ស្មុគស្មាញ​ និងអភិបាលកិច្ចវិមជ្ឈការរបស់ឥណ្ឌា ដែល​ធ្វើឱ្យប្រទេសនេះ​មានការលំបាកក្នុងការប្រកាន់យកជំហរសកលរួមមួយ។

គួរគូសបញ្ជាក់ថា ការលើកឡើងរបស់លោក មហាធៀរ ជុំវិញ​លទ្ធភាពដែលចិន​ក្លាយមហាអំណាចកំពូលពិភព​លោក​ ធ្វើឡើងចំពេល​ដែលទំនាក់ទំនងសហរដ្ឋអាមេរិក និងចិន​ ធ្លាក់ចុះជាគំហុកនៅឆ្នាំនេះ ​ជាពិសេសជុំវិញសង្រ្គាមពាណិជ្ជកម្មពាក់ព័ន្ធនឹងការដំឡើងពន្ធគយ។

មែនទែនទៅ​ ពន្ធគយរបស់លោក ត្រាំ គឺជាប្រធានបទដ៏ធំ ដែលអ្នកជំនាញចាត់ទុកថាជា ឧបករណ៍គំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសកល ដែលបង្កការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មពិភព​លោក​។ គេមើលឃើញថា ទោះបីជា​ចិនពឹងផ្អែកខ្លាំងលើការនាំចេញទៅសហរដ្ឋអាមេរិក ចិន​នៅតែប្ដេជ្ញាសងសឹកលើការដំឡើងពន្ធបកទៅកាន់សហរដ្ឋអាមេរិក មុនភាគីទាំង ២ បន្ធូរដៃដាក់គ្នាទៅវិញ​ទៅមក នៅពាក់កណ្ដាលខែឧសភានេះ។

​គួររំឭកផងដែរថា វេទិកា Nikkei ​ចាប់ផ្ដើមឡើងនៅថ្ងៃសុក្រ ទី ៣០ ឧសភា នេះ​ក្រោមប្រធានបទ​ ​«បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» ចំពេលដែលប្រទេសនៅអាស៊ីជាច្រើន ជាពិសេសអាស៊ីអាគ្នេយ៍ រងការគំរាមកំហែងពន្ធគយបដិការខ្ពស់របស់សហរដ្ឋអាមេរិក​។

ក្នុងនោះ គឺឃើញមាន​ការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់ជាច្រើន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Chi Dung រួមជាមួយ​គណៈប្រតិភូនៃប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត។

ថ្លែងក្នុងវេទិកាដដែល នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត បានថ្លែងថា ភាពខ្លាំងរបស់អាស៊ីស្ថិតនៅលើសមត្ថភាពរបស់ខ្លួនក្នុងការរួបរួមគ្នាក្នុងគ្រាលំបាក ដោយសារតែភាពមិនច្បាស់លាស់ជុំវិញពន្ធគយរបស់សហរដ្ឋអាមេរិក​មិនមានសញ្ញាថានឹងចប់នោះទេ។ ក្រោមការអំពាវនាឱ្យរួបរួមគ្នាបែបនេះ លោកថា ប្រព័ន្ធពាណិជ្ជកម្មសកលកាន់តែមានទំនោរលើការការពារនិយម ដែលនឹងរំខានដល់ភាពស្មើគ្នានៃសកល ហើយបង្កើនភាពតានតឹង៕

The post លោក ​មហាធៀរ​៖ ចិននឹងវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចកំពូលពិភព​លោក appeared first on Kampuchea Thmey Daily.