លោក ម៉ែន គុង Archives - Kampuchea Thmey Daily

វារីអគ្គិសនី​សេសាន​ក្រោម ២ ជា​វារីអគ្គិសនី​មាន​ខ្នង​ប្រឡាយ​វែង​បំផុត​នៅ​តំបន់​​អាស៊ី
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ ដែល​បាន​ដាក់​ឲ្យដំណើរការ​នៅ​ក្នុង​ឆ្នាំ ២០១៨ គឺជា​ប្រភព​ថាមពល​​អគ្គិសនី​ដ៏​មានអានុភាព​បំផុត​របស់ប្រទេសកម្ពុជា ​ដែល​មាន​ទីតាំងស្ថិតនៅក្នុង​ភូមិសាស្ត្រនៃឃុំភ្លុក ស្រុក​សេសាន ខេត្តស្ទឹងត្រែង។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្រៅពីមានសមត្ថភាព​ផលិត​អគ្គិសនី​ដ៏ធំបំផុតក្នុងប្រទេស​កម្ពុជា​ ក៏​ត្រូវ​បាន​គេ​វាយតម្លៃ​​ជា​ប្រភព​វារីអគ្គិសនី​ ដែល​មាន​​ខ្នងទំនប់វែងជាងគេ​បំផុត​នៅ​ក្នុងតំបន់អាស៊ី ដែលមានប្រវែងរហូតដល់ ៦.៥ គីឡូម៉ែត្រ។ នេះ​បើតា​លោក ម៉ែន គុង មន្រ្តី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទំនប់​វារីអគ្គិសនី​សេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង។

លោកថា ទំនប់ដ៏ធំ​មហិមា​​នេះ​មាន​សមត្ថភាព​ផលិតថាមព​ល​បាន​រហូត​ដល់ ៤០០ មេហ្គាវ៉ាត់ គឺ​ធំបំផុតក្នុងប្រទេស​កម្ពុជា​ ​ដោយ​ប្រើប្រាស់​តួប៊ីនចំនួន ៨ ដែលក្នុងមួយតួប៊ីនមានកម្លាំង ៥០ មេហ្គាវ៉ាត់។

លោក​បាន​លើក​ឡើង​ពី​ដំណើរការ​ផលិត​ថាមពល​ចេញពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវបានលក់ទៅឱ្យអគ្គិសនីកម្ពុជា (EDC) ​តាមរយៈខ្សែបញ្ជូន​ទៅកាន់រាជធានីភ្នំពេញ ខេត្តរតនគិរី និងបណ្តាខេត្តធំៗ​មួយចំនួន​ទៀត។

តាមរយៈ​គម្រោង​វារីអគ្គិសនីសេសានក្រោម ២ បាន​ជួយរួមចំណែកដល់​ស្ថេរភាព​ថាមពល និងការបង្កើត​ជីវិតបៃតង តាម​រយៈ​ការប្រើប្រាស់ថាមពលកកើតឡើងវិញ។

​លោក ម៉ែន គុង បាន​បញ្ជាក់ថា គម្រោង​វិនិយោគ​ចាយទុន​ពាន់លានដុល្លារ​នេះ ក្រៅពី​ជា​ប្រភព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​​ដ៏ចាំបាច់​សម្រាប់​ជាតិ​​ ក៏បាន​រួមចំណែក​ផ្តល់ការងារ​ធ្វើ​ដល់ប្រជាពលរដ្ឋមក​ពីតំបន់ផ្សេងៗ និង​បម្រើ​ដល់​វិស័យ​កសិកម្មដែល​ប្រជាពលរដ្ឋនៅផ្នែកខាងលើ​អាចប្រើប្រាស់​ទឹកពី​ក្នុង​អាង​​ទំនប់​សម្រាប់​ការងារ​កសិកម្ម ហើយ​ក៏បានរួមចំណែក​យ៉ាងសំខាន់​​ដល់ការងារ​ទេសចរណ៍​ផងដែរ៕

The post វារីអគ្គិសនី​សេសាន​ក្រោម ២ ជា​វារីអគ្គិសនី​មាន​ខ្នង​ប្រឡាយ​វែង​បំផុត​នៅ​តំបន់​​អាស៊ី appeared first on Kampuchea Thmey Daily.

សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នឹង​លេច​រូបរាង​ក្នុង​ខេត្ត​ស្ទឹងត្រែង​នៃ​ភូមិ​ភាគ​ឦសាន
សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នឹង​លេច​រូបរាង​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ក្រោម​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ខេត្ត​ភូមិភាគ​ឦសាន​។

លោក ម៉ែន គុង អភិបាល​រង​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ឆ្នាំ ២០២៥ ខេត្ត​ស្ទឹងត្រែង​ទទួល​បាន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​​ រួមទាំង​កសិកម្ម។

លោក​បាន​លើក​ពី​គម្រោង​វិនិយោគ​​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​នោះ​មាន​ការ​​​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ឆ្នាំ ២០២៦ ទៅ។

ក្រោម​យន្តការនៃ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ខេត្ត​ភូមិភាគ​ឦសាន» ខេត្តស្ទឹងត្រែង​ទទួល​បានការ​​វិនិយោគ​សាងសង់​មន្ទីរ​ព្យាបាល សាកលវិទ្យាល័យ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង។ ក្រៅ​នេះ​ក៏​មាន​គម្រោង​ពាក់ព័ន្ធ​​វិស័យ​កសិកម្ម កសិឧស្សាហកម្ម​ និង​គម្រោង​សំខាន់ៗ​ផ្សេងទៀត​ដែល​ផ្តោត​លើ​ការ​​ដាំ​ដុះ​ដំណាំ​ហូបផ្លែ និង​ដំណាំ​រយៈពេលវែង។

បើតាមលោក ម៉ែន គុង ដំណាំដែលត្រូវបានលើកទឹកចិត្តក្នុងការ​វិនិយោគ​រួមមាន កៅស៊ូ ចេក និងធុរេនជាដើម។

រដ្ឋាភិបាល​បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញ​ការ​វិនិយោគ​ខេត្ត​ភាគ​ឦសាន» ដែល​មាន​វិសាលាភាព​គ្រប​ដណ្តប់​លើ​ខេត្ត​ចំនួន ៤ គឺ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង ខេត្ត​មណ្ឌលគិរី ។

ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ក្រុមការងារ​ «ច្រកចេញចូលតែមួយ» ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ពិនិត្យ និងអនុម័តលើកទឹកចិត្តពិសេស ជូន​គម្រោង​វិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណ​នានា ជា​កញ្ចប់ ស្របតាមអភិក្រម “ជវភាព​នៃ​ប្រព័ន្ធ​តួអង្គតែមួយ” តាម​រយៈការ​ចូលរួម​សម្រេច​ចិត្ត​រួមគ្នា ប្រកប​ដោយ​ប្រសិទ្ធភាព និង តម្លាភាព​។

រាជរដ្ឋាភិបាលនឹងផ្តល់​ការគាំទ្រ តាម​រយៈវិធានការសំខាន់ៗចំនួន ៣ ក្នុងនោះ រួមមាន៖ ទី១). វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២). ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រា​ការប្រាក់សមរម្យ, និង ទី៣). ការជួយកាត់​បន្ថយ​ថ្លៃដើមផលិតកម្ម, ការសម្រួល នីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៕

The post សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នឹង​លេច​រូបរាង​ក្នុង​ខេត្ត​ស្ទឹងត្រែង​នៃ​ភូមិ​ភាគ​ឦសាន appeared first on Kampuchea Thmey Daily.

ក្រុង​ស្ទឹងត្រែង​កាន់តែប្រែប្រួល​មុខមាត់ ទាក់​ទាញ​​ទេសចរ​ទៅកម្សាន្ត​ខេត្ត​ជាប់ព្រំដែនឡាវ
ក្រុង​ស្ទឹងត្រែង​កាន់តែទទួលបានការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ​និង​ទេសចរ​ទៅ​កម្សាន្ត ក្រោយ​គម្រោង​កែ​លម្អ​សោភណភាព​ក្នុង​ក្រុង​បាន​លេច​រូបរាង​ឡើង​សម្រេច​លទ្ធផល​ជា​បន្ត​បន្ទាប់។

លោក ម៉ែន គុង អភិបាល​រង​ខេត្ត​ស្ទឹងត្រែង​បាន​រំលេច​ពី​គម្រោង​សំខាន់ៗនិង​សមិទ្ធផល​ថ្មីៗ​ពី​ការ​អភិវឌ្ឍ​ក្នុង​ក្រុង​ស្ទឹង​ត្រែង តាមរយៈ​​គម្រោង​កែ​លម្អ​សោភណភាព​ក្នុង​ក្រុង និង​ការ​លើក​កម្ពស់​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​​ឲ្យ​​ល្អ​​ប្រសើរ​ឡើង​។

​លោក ម៉ែន គុង អភិបាល​រង​ខេត្ត​ស្ទឹងត្រែង

ផ្តល់បទ​សម្ភាសន៍​ដល់​កម្ពុជាថ្មី លោក ម៉ែន គុង បាន​បញ្ជាក់ថា​ មាន​គម្រោង​ជាច្រើន​កំពុង​អនុវត្ត​ដូចជា​ទីលាន​តេជោ​សន្តិភាព និង​វេទិកា​នាគជ័យ ដែល​ជា​កន្លែង​ពហុ​បំណង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​នានា និង​ជា​កន្លែង​សម្រាក​លំហែ​របស់​ប្រជា​ពលរដ្ឋ។ សួន​សម្តេច​បវរធិបតី ក៏​ត្រូវ​បាន​​កែ​លម្អ​​ឲ្យ​ជា​សួនច្បារ​សាធារណៈ​ដ៏​ស្រស់​ស្អាតសម្រាប់ពលរដ្ឋ​មក​កម្សាន្ត។

សួន​សុវណ្ណភូមិ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេ​សេកុង ​ក្រៅពី​​រៀបចំ​ដើម្បី​​លើក​សោភណភាព ក៏​​មាន​ចារឹក​បង្ហាញពី​ប្រវត្តិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ដែលមានការ​​ផ្សារភ្ជាប់​ជាមួយ​អង្គ​ព្រះមហាក្សត្រ​សម័យ​មុនៗ។

អាជ្ញាធរ​ខេត្ត​ក៏​បានរៀបចំ​និមិត្តរូប​តំណាង​ខេត្ត ដែល​មាន​ដាក់​តាំង​រូប​សំណាក​មច្ឆាជាតិ រុក្ខជាតិ​ និង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​ក្នុង​តំបន់។ ក្រៅពីនេះក៏​មាន​រៀបចំ​កន្លែង​កម្សាន្ត​សម្រាប់​កុមារ (Playground) និង​កន្លែង​ហាត់​ប្រាណ​សម្រាប់​មនុស្ស​ពេញវ័យ​នៅ​តាម​មាត់​ទន្លេ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏​កំពុង​​សាងសង់​រង្វង់​មូល​ចំនួន​ពីរ​បន្ថែម​ទៀត នៅ​ចំណុច​ផ្លូវបំបែក​អូរពងមាន់​ និង​នៅ​ផ្លូវ​បំបែក​​ផ្លូវជាតិលេខ ៩ និង​លេខ ៧ ​ចាស់។

ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​គម្រោង ADB ​ផ្លូវថ្មើរជើង​ប្រវែង​ជាង ៧០០ ម៉ែត្រ ក៏​ត្រូវ​បានស្ថាបនា​តាម​​មាត់​​ទន្លេសេកុង រួម​ទាំងបាន​​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​ ដើម្បី​​លើកកម្ពស់សោភណភាព​និងបរិស្ថានក្នុងក្រុង​ឲ្យកាន់តែមានភាពស្រស់បំព្រង។

ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ជា​​ចក្ខុវិស័យ​ចម្បង​របស់​ខេត្ត​ គឺ​ការ​ប្រែក្លាយ​ផ្លូវដី​ឱ្យ​ទៅ​ជា​​ផ្លូវ​បេតុងជាពិសេស​នៅក្នុង​តំបន់ប្រជុំជន និង​តំបន់​ទេសចរណ៍។ បច្ចុប្បន្នផ្លូវ​ក្នុង​ក្រុងភាគ​ច្រើន​ត្រូវ​បាន​ស្ថាបនា​ជា​​ផ្លូវ​កៅស៊ូ ឬ​ផ្លូវបេតុង​រួចរាល់​អស់​ហើយ។

លោក ម៉ែន គុង បាន​បញ្ជាក់ថា គម្រោង​ទាំង​អស់​ភាគច្រើន​បាន​បញ្ចប់​សព្វគ្រប់ ប៉ុន្តែ​នៅ​សេសសល់​ការងារ​មួយ​ចំនួន​ទៀត​​ដូចជា ការរៀបចំ​រង្វង់មូល ការដំឡើង​បង្គោលភ្លើងបំភ្លឺផ្លូវ និង​ការ​ដាំដើម​ឈើ​លម្អ​បន្ថែម នឹង​ត្រូវ​អនុវត្តបន្ត​​បន្ទាប់​ទៀត។

ក្រៅ​ពី​ការ​អភិវឌ្ឍ​ក្នុង​ក្រុង បើតាម​មន្រ្តី​រដ្ឋបាលខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ខេត្ត​ក៏​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ភ្ជាប់​ពី​ក្រុង​ស្ទឹងត្រែងទៅ​ដល់​ឃុំ​អូរម្រះ ក្នុង​ស្រុក​សៀមបូក ដែល​ជា​តំបន់​អេកូ​ទេសចរណ៍​ដែលមានត្រី​ផ្សោតទឹកសាប​​​ជា​​សក្ដានុពល​ទាក់ទាញទេសចរ​។

ដោយ​ឡែក​ផ្លូវ​ទៅ​ទឹក​ធ្លាក់​ព្រះ​និមិត្ត​ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​ខេត្ត​ ដែល​មាន​ប្រវែង​ប្រហែល ៤០ គីឡូម៉ែត្រ ក៏​កំពុង​ត្រូវ​បាន​សាងសង់​ តាមរយៈ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ទទួល​បន្ទុក​សាងសង់​​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៩ ទៅដល់​ឃុំ​ព្រះរំកិល និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ទទួលបន្ទុកសាងសង់​​ផ្នែក​ខ្លះ​​ជា​ផ្លូវ​កៅស៊ូ៕

The post ក្រុង​ស្ទឹងត្រែង​កាន់តែប្រែប្រួល​មុខមាត់ ទាក់​ទាញ​​ទេសចរ​ទៅកម្សាន្ត​ខេត្ត​ជាប់ព្រំដែនឡាវ appeared first on Kampuchea Thmey Daily.