លោក សាយ សាមាន Archives - Kampuchea Thmey Daily

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ​ប្រាថ្នា​ចង់​ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ ជំរុញ​ឲ្យ​រដ្ឋាភិបាល​សាងសង់​ផ្លូវ​ទៅ​ដល់​ឲ្យ​បាន
ថ្លែង​សារ​ពិសេសពាក់ព័ន្ធ​តំបន់អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​តេជោ ហ៊ុន សែន ជំរុញ​ឲ្យ​រដ្ឋាភិបាល​សាងសង់​កំណាត់​ផ្លូវ​ពី​ក្រុង​បានលុង​ខេត្ត​រតនគិរី​ ទៅដល់​តំបន់​កន្ទុយនាគ ចំណុច​ប្រសព្វគ្នានៃ​ព្រំដែន​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។

បន្ថែម​ពី​នេះ​ ប្រធាន​ព្រឹទ្ធសភា សម្តេច​តេជោ ក៏​បង្ហាញ​បំណង​ចង់​មាន​ឱកាស​បាន​ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ​ថែម​ទៀត​ផង នៅពេល​មាន​ផ្លូវ​ធ្វើ​ដំណើរទៅដល់។

សម្តេច​តេជោ​បាន​គូស​បញ្ជាក់​ថា «ខ្ញុំ​ពិត​ជា​ចង់​ណាស់​ទៅ​ឈរ​នៅ​មុំ ៣ នេះ។ នៅ​មុំ ៣ មាន​បង្គោល​ ៣ ប្រទេស ហើយ​ខ្ញុំ​សង្ឃឹម​ថា រាជរដ្ឋាភិបាល​នឹង​ខិតខំ​រក​ថវិកា​ដើម្បី​កសាង​ផ្លូវជាតិ​ពី​ទី​រួម​ខេត្ត​រតនគិរី​ទៅ​តំបន់​មុំ​ ៣ ហើយ​ពេល​នោះ​ខ្ញុំ​ប្រាថ្នា​​នឹង​អាច​ធ្វើ​ដំណើរ​និង​ទៅ​ឈរ​នៅ​ទីនោះ»។

កំណាត់​ផ្លូវ​ជាតិ​លេខ ៧៨-៥ ពី​ក្រុង​បានលុង​កាត់​ស្រុក​តាវែង​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​ មាន​ប្រវែង ១៦៦ គីឡូម៉ែត្រ ​និង​ទទឹង ៩ ម៉ែត្រ។

សម្តេច​គូស​បញ្ជាក់បន្ថែម​ថា បើ​សិន​បាន​ផ្លូវ​នេះ​មួយ​ខ្សែ​ទៀត ​នឹង​អាច​តភ្ជាប់ទៅ​​ផ្លូវ​ជាតិ​លេខ ៧៨ ពី​អូរយ៉ាដាវ​ទៅ​បានលុង ដែល​បាន​ជួយ​កសាង​ដោយ​រដ្ឋាភិបាល​វៀតណាម។

«ខ្ញុំ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ខិតខំ​រក​ថវិកា ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​នេះ​ឲ្យ​ខាន​តែ​បាន»។ សម្តេច​​តេជោ បញ្ជាក់បន្ថែម។

បើតាម​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​ រដ្ឋាភិបាល​គ្រោង​​សាងសង់​ផ្លូវ​ទៅ​តំបន់​មុំ ៣ (កន្ទុយនាគ) ​ដែល​ប្រសព្វ​គ្នា​រវាង​ប្រទេស ៣ គឺ​កម្ពុជា-ឡាវ-វៀតណាម​នៅ​ឆ្នាំ ២០២៨។

ឆ្លើយតបសំនួរ​របស់កម្ពុជាថ្មី ​នៅ​​ក្នុង​សន្និសីទ​​វឌ្ឍនភាព​រដ្ឋបាល​រាជធានី​ខេត្ត​កាលពី​ដើម​ឆ្នាំ ២០២៣ លោក សាយ សាមាន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​បាន​គូស​បញ្ជាក់ថា ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជួស​មុខ​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​ លោក​បាន​ធ្វើ​បទ​អន្តរាគមន៍​ស្នើ​សុំ​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ក្នុង​ខេត្ត​រតនគិរី។

ផ្លូវ​ទាំង​ពីរ​ខ្សែ​ដែល​លោក​លើក​សំណើ​​នោះមាន​ទី​មួយ​ផ្លូវ​ទៅ​វ៉ឺនសៃ និង​មួយ​ខ្សែ​ទៀត​គឺ​ផ្លូវ​ទៅ​តំបន់​មុំ ៣ (កន្ទុយ​នាគ)​ប្រសព្វ​គ្នា​រវាង​កម្ពុជា-ឡាវ-វៀតណាម។

បើតាមលោកសាយ សាមាន ផ្លូវ​​លេខ ៧៨-៥ បាន​រៀបចំបញ្ចូល​ជា​​ប្រព័ន្ធ​ផ្លូវ​ជាតិ​ ​មាន​ប្រវែង​សរុប ១៩១ គ.ម ដែល​ស្ថានភាព​បច្ចុប្បន្ន​ចែក​ចេញ​ជា ៣ កំណាត់។

​កំណាត់​ទី​មួយ​ពី​ក្រុង​បានលុង​ទៅ​ភូមិ​តងណងលិ​ បាន​ចាក់ស្រោច​​កៅស៊ូ​​ជាប្រភេទ​​ DBST មាន​​ប្រវែង ២១.៩៥ គ.ម។ កំណាត់​ទី​ពីរ​ពី​ភូមិ​តងណងលិ​ទៅ​ដល់​ស្រុក​តាវែង​ ជា​ផ្លូវ​ល្បាយ​ថ្ម​មាន​ប្រវែង ២៥.៩ គ.ម និង​កំណាត់​ទី ៣ ពី​ស្រុក​តាវែង​រហូត​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​មាន​ប្រវែង ១៤៣.៩៦ គ.ម បច្ចុប្បន្ន​មិន​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើរទៅដល់ ហើយ​បើ​ចង់​ធ្វើ​ដំណើរ​បន្ត​ដល់​តំបន់​មុំ ៣ (កន្ទុយ​នាគ) ត្រូវ​ឆ្លង​ចូល​ប្រទេស​វៀតណាម៕

The post អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ​ប្រាថ្នា​ចង់​ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ ជំរុញ​ឲ្យ​រដ្ឋាភិបាល​សាងសង់​ផ្លូវ​ទៅ​ដល់​ឲ្យ​បាន appeared first on Kampuchea Thmey Daily.

​​​សល់​ផ្លូវ​ដី​ជាង ២០ គីឡូម៉ែត្រភ្ជាប់​ទៅ​ស្រុក​តាវែង​​ឆ្ពោះ​​ទៅ​​ឧទ្យាន​វីរៈជ័យ​ រង់​ចាំ​​ថវិកា​​អភិវឌ្ឍ​​​​ជា​​ផ្លូវ​កៅស៊ូ
កំណាត់​ផ្លូវ​ជាតិ​មួយ​ខ្សែ​ចេញ​ពី​ក្រុង​បានលុង​ខេត្ត​រតនគិរី​ តភ្ជាប់​ទៅ​ទីប្រជុំជន​ស្រុក​តាវែង​ឆ្ពោះ​ទៅ​​ឧទ្យានជាតិ​វីរៈជ័យនៅ​​​មួយ​កំណាត់​​​​ជា​ផ្លូវ​ដី​ ត្រូវ​​រង់ចាំ​ថវិកា​ពី​រដ្ឋាភិបាល​ស្ថាបនា​ទៅ​ជា​ផ្លូវ​កៅស៊ូ​។

លោក សាយ សាមាន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា កំណាត់​ផ្លូវ​ជាតិ​លេខ ៧៨-៥ មាន​ប្រវែង​សរុប ៤០ គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ក្រុង​បានលុង​ឆ្ពោះ​ទៅ​ទី​រួម​ស្រុក​តាវែង និង​ទៅ​តំបន់ឧទ្យានជាតិ​វីរៈជ័យ។ ផ្លូវ​នេះ​មួយ​កំណាត់​ជា​ផ្លូវ​កៅស៊ូ​និង​មួយ​កំណាត់​ទៀតជាង ២៥ គីឡូម៉ែត្រ​ជា​ផ្លូវដី​​គ្រួស​ក្រហម។

ផ្លូវគ្រួសក្រហមលើកំណាត់ផ្លូវជាតិលេខ ៧៨-៥ នៅស្រុកតាវែង

ទាក់ទង​កំណាត់​ផ្លូវដី​​​ដែល​នៅ​សល់​ជាង ២០ គីឡូម៉ែត្រ ​អាច​អភិវឌ្ឍ​ជា​ផ្លូវ​កៅស៊ូនៅពេល​ណា​? លោក សាយ សាមាន​ បាន​គូស​បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​ទេ​ដោយ​សារ​​ជា​គម្រោង​ថ្នាក់​ជាតិ​ត្រូវ​រង់ចាំ​ថវិកា​ពី​រដ្ឋាភិបាល។

​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរីបាន​អះអាង​ថា កំណាត់​​ផ្លូវ​ដីដែល​​មិន​ទាន់ស្ថាបនា​ជា​កៅស៊ូ​មាន​ការ​លំបាក​ខ្លះ​ជាពិសេស​នៅ​រដូវ​វស្សា ប៉ុន្តែមន្ទីរ​ក៏​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​ជួសជុល​ជាប់​ជា​ប្រចាំដើម្បី​សម្រួល​​ការ​ធ្វើ​ដំណើរ​របស់ប្រជា​ពលរដ្ឋ។

ផ្លូវជាតិ​លេខ ៧៨-៥ តភ្ជាប់​ពី​ក្រុង​បានលុង​ឆ្ពោះ​ទៅ​ស្រុក​អូរជុំ វើនសៃ និង​ស្រុក​តាវែង ដែល​ជា​ផ្លូវ​សំខាន់មួយ​មាន​ចរាចរណ៍​​​​មមាញឹក។

សាលាស្រុកតាវែង

នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​ជាតិ ៧៨-៥ ក្នុង​ភូមិសាស្ត្រ​ស្រុក​តាវែង​កាល​ពី​ពេល​កន្លង​ទៅ លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី​បាន​ចាត់​ទុក​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ស្ពាន​ជា​សរសៃ​ឈាម​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​​​ជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

លោក​អភិបាល​ខេត្ត​បានលើកឡើងពី​កំណាត់​ផ្លូវជាតិ ៧៨-៥ ជា​​​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់ សម្រាប់បម្រើដល់​​ការ​ដឹកជញ្ជូន​និងតភ្ជាប់​ការ​ធ្វើ​ដំណើរ​​របស់​ប្រជា​ពលរដ្ឋ​នៅទីប្រជុំជន​​​​ស្រុក​តាវែង​ ដែល​ពលរដ្ឋភាគច្រើន​ជាជនជាតិ​ដើម​ភាគតិច៕

The post ​​​សល់​ផ្លូវ​ដី​ជាង ២០ គីឡូម៉ែត្រភ្ជាប់​ទៅ​ស្រុក​តាវែង​​ឆ្ពោះ​​ទៅ​​ឧទ្យាន​វីរៈជ័យ​ រង់​ចាំ​​ថវិកា​​អភិវឌ្ឍ​​​​ជា​​ផ្លូវ​កៅស៊ូ appeared first on Kampuchea Thmey Daily.

ផ្លូវ​ទៅ​តំបន់​កន្ទុយ​នាគ​ប្រសព្វ​​ ៣ ប្រទេស កម្ពុជា​-​ឡាវ-វៀតណាម​ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០២៨
រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ទៅ​តំបន់​មុំ ៣ កន្ទុយនាគ​ដែល​ប្រសព្វ​គ្នា​រវាង​ប្រទេស ៣ គឺ​កម្ពុជា-ឡាវ-វៀតណាម​នៅ​ឆ្នាំ ២០២៨។

ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុង​សន្និសីទ​កាល​ពី​ម្សិលមិញ​នេះ លោក សាយ សាមាន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជួស​មុខ​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​ លោក​បាន​ធ្វើ​បទ​អន្តរាគមន៍​ស្នើ​សុំ​ការ​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ក្នុង​ខេត្ត​រតនគិរី។

ផ្លូវ​ទាំង​ពីរ​ខ្សែ​ដែល​លោក​លើក​សំណើ​យ៉ាង​ទទូច​នោះ​គឺ​ទី​មួយ​ផ្លូវ​ទៅ​វ៉ឺនសៃ និង​មួយ​ខ្សែ​ទៀត​គឺ​ផ្លូវ​ទៅ​តំបន់​មុំ ៣ កន្ទុយ​នាគ​ប្រសព្វ​គ្នា​រវាង​កម្ពុជា-ឡាវ-វៀតណាម។

ជា​ការ​ឆ្លើយតប​​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បាន​សន្យា​នឹង​រៀបចំ​ឆាប់ៗ។ បើ​តាម​លោក សាយ សាមាន ផ្លូវ​ទៅ​តំបន់​កន្ទុយនាគ​ នឹង​រៀបចំ​បញ្ចូល​ជា​​ប្រព័ន្ធ​ផ្លូវ​ជាតិ​មាន​ឈ្មោះ​ផ្លូវ​ជាតិ​លេខ ៧៨-៥។

ផ្លូវ​នេះ​សរុប​មាន​ប្រវែង ១៩១ គ.ម ចែក​ចេញ​ជា ៣ កំណាត់។ គឺ​ទី​មួយ​ពី​ក្រុង​បានលុង​ទៅ​ភូមិ​តងណងលិ​ប្រភេទជា​ DBST មាន​ប្រវែង ២១.៩៥ គ.ម កំណាត់​ទី​ពីរ​ពី​ភូមិ​តងណងលិ​ទៅ​ដល់​ស្រុក​តាវែង​ជា​ផ្លូវ​ល្បាយ​ថ្ម​ដែល​មាន​ប្រវែង ២៥.៩ គ.ម និង​កំណាត់​ទី ៣ ពី​ស្រុក​តាវែង​រហូត​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​មាន​ប្រវែង ១៤៣.៩៦ គ.ម។

លោក​បន្ត​ថា ផ្លូវ​ទៅ​តំបន់​កន្ទុយ​នាគ​បច្ចុប្បន្ន​អាច​ធ្វើ​ដំណើរ​បាន​ត្រឹម​ស្រុក​តាវែង​ បើ​ចង់​ធ្វើ​ដំណើរ​បន្ត​ដល់​តំបន់​មុំ ៣ កន្ទុយ​នាគ​ត្រូវ​ឆ្លង​ចូល​ប្រទេស​វៀតណាម។

រូបឯកសារ

ដោយ​ឡែក​ផ្លូវ​ទៅ​វ៉ឺនសៃ​ លោក សាយ សាមាន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​រតនគិរី​បានបញ្ជាក់​ថា ចែក​ចេញ​ជា​ពីរ​កំណាត់ គឺ​ចេញ​ពី​អូរជុំ​ទៅ​វ៉ឺនសៃ​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មាន​ប្រវែង ២៨.៥២ គ.ម និង​មួយ​កំណាត់​ទៀត​ជា​ផ្លូវ​ដី​ពី​វ៉ឺនសៃ​បន្ត​​រហូត​ដល់​ត្រពាំង​ក្រៀល​ព្រំ​ប្រទល់​កម្ពុជា​ឡាវ​មាន​ប្រវែង ១០៤,៤៥ គ.ម។ សរុបផ្លូវ​​មាន​ប្រវែង ១៣២,៩៧ គ.ម។

លោកសាយ សាមាន អះអាងថា ផ្លូវ​ទៅ​វ៉ឺនសៃ​ជា​គម្រោង​ផ្លូវ​ជាតិ ដែល​​គ្រោង​ចាប់​ផ្តើម​អនុវត្ត​ការ​សាងសង់​នៅ​ឆ្នាំ ២០២៧​។ ដោយ​ឡែក​ផ្លូវ​ទៅ​តំបន់​មុំ ៣ កន្ទុយ​នាគ​ប្រសព្វ​រវាង​កម្ពុជា​-ឡាវ​-វៀតណាម គ្រោង​ចាប់ផ្ដើម​​អនុវត្ត​ការ​សាងសង់​នៅ​ឆ្នាំ ២០២៨ ប៉ុន្តែ​អាច​លឿន​ជា​ការ​គ្រោង​ទុក​ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្ដែង៕

The post ផ្លូវ​ទៅ​តំបន់​កន្ទុយ​នាគ​ប្រសព្វ​​ ៣ ប្រទេស កម្ពុជា​-​ឡាវ-វៀតណាម​ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០២៨ appeared first on Kampuchea Thmey Daily.