ព័ត៌មានជាតិ
អតីតនាយករដ្ឋមន្ត្រីកម្ពុជា ប្រាថ្នាចង់ទៅឈរនៅតំបន់កន្ទុយនាគ ជំរុញឲ្យរដ្ឋាភិបាលសាងសង់ផ្លូវទៅដល់ឲ្យបាន
ថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យរដ្ឋាភិបាលសាងសង់កំណាត់ផ្លូវពីក្រុងបានលុងខេត្តរតនគិរី ទៅដល់តំបន់កន្ទុយនាគ ចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសកម្ពុជា ឡាវ និងវៀតណាម។

បន្ថែមពីនេះ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ក៏បង្ហាញបំណងចង់មានឱកាសបានទៅឈរនៅតំបន់កន្ទុយនាគថែមទៀតផង នៅពេលមានផ្លូវធ្វើដំណើរទៅដល់។
សម្តេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំពិតជាចង់ណាស់ទៅឈរនៅមុំ ៣ នេះ។ នៅមុំ ៣ មានបង្គោល ៣ ប្រទេស ហើយខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងខិតខំរកថវិកាដើម្បីកសាងផ្លូវជាតិពីទីរួមខេត្តរតនគិរីទៅតំបន់មុំ ៣ ហើយពេលនោះខ្ញុំប្រាថ្នានឹងអាចធ្វើដំណើរនិងទៅឈរនៅទីនោះ»។
កំណាត់ផ្លូវជាតិលេខ ៧៨-៥ ពីក្រុងបានលុងកាត់ស្រុកតាវែងទៅដល់តំបន់កន្ទុយនាគ មានប្រវែង ១៦៦ គីឡូម៉ែត្រ និងទទឹង ៩ ម៉ែត្រ។
សម្តេចគូសបញ្ជាក់បន្ថែមថា បើសិនបានផ្លូវនេះមួយខ្សែទៀត នឹងអាចតភ្ជាប់ទៅផ្លូវជាតិលេខ ៧៨ ពីអូរយ៉ាដាវទៅបានលុង ដែលបានជួយកសាងដោយរដ្ឋាភិបាលវៀតណាម។
«ខ្ញុំជំរុញឲ្យរដ្ឋាភិបាលខិតខំរកថវិកា ក្នុងការស្ថាបនាផ្លូវនេះឲ្យខានតែបាន»។ សម្តេចតេជោ បញ្ជាក់បន្ថែម។

បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវទៅតំបន់មុំ ៣ (កន្ទុយនាគ) ដែលប្រសព្វគ្នារវាងប្រទេស ៣ គឺកម្ពុជា-ឡាវ-វៀតណាមនៅឆ្នាំ ២០២៨។
ឆ្លើយតបសំនួររបស់កម្ពុជាថ្មី នៅក្នុងសន្និសីទវឌ្ឍនភាពរដ្ឋបាលរាជធានីខេត្តកាលពីដើមឆ្នាំ ២០២៣ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីបានគូសបញ្ជាក់ថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ជួសមុខឲ្យថ្នាក់ដឹកនាំខេត្ត លោកបានធ្វើបទអន្តរាគមន៍ស្នើសុំសាងសង់ផ្លូវចំនួនពីរខ្សែក្នុងខេត្តរតនគិរី។
ផ្លូវទាំងពីរខ្សែដែលលោកលើកសំណើនោះមានទីមួយផ្លូវទៅវ៉ឺនសៃ និងមួយខ្សែទៀតគឺផ្លូវទៅតំបន់មុំ ៣ (កន្ទុយនាគ)ប្រសព្វគ្នារវាងកម្ពុជា-ឡាវ-វៀតណាម។
បើតាមលោកសាយ សាមាន ផ្លូវលេខ ៧៨-៥ បានរៀបចំបញ្ចូលជាប្រព័ន្ធផ្លូវជាតិ មានប្រវែងសរុប ១៩១ គ.ម ដែលស្ថានភាពបច្ចុប្បន្នចែកចេញជា ៣ កំណាត់។
កំណាត់ទីមួយពីក្រុងបានលុងទៅភូមិតងណងលិ បានចាក់ស្រោចកៅស៊ូជាប្រភេទ DBST មានប្រវែង ២១.៩៥ គ.ម។ កំណាត់ទីពីរពីភូមិតងណងលិទៅដល់ស្រុកតាវែង ជាផ្លូវល្បាយថ្មមានប្រវែង ២៥.៩ គ.ម និងកំណាត់ទី ៣ ពីស្រុកតាវែងរហូតទៅដល់តំបន់កន្ទុយនាគមានប្រវែង ១៤៣.៩៦ គ.ម បច្ចុប្បន្នមិនទាន់មានផ្លូវធ្វើដំណើរទៅដល់ ហើយបើចង់ធ្វើដំណើរបន្តដល់តំបន់មុំ ៣ (កន្ទុយនាគ) ត្រូវឆ្លងចូលប្រទេសវៀតណាម៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


