លោក សុខ វឿន Archives - Kampuchea Thmey Daily

មួយ​ខែៗ​មានអតិថិជ​ន​ជាង ២ ម៉ឺននាក់ រៀបចំ​ឥណទាន​ឡើងវិញ​តាម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ
៣ ខែចុងក្រោយ​ចាប់ពីខែកញ្ញា ដល់ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បាន​រៀបចំ​ឥណទាន​ឡើង​វិញដល់​អតិថិជន​ក្នុង​មួយ​ខែ​ៗមាន​ជាង ២ ម៉ឺននាក់ជាមួយទំហំ​​ឥណទាន (Porfolio) ពី ៤០ ទៅ ៤៥ លាន​ដុល្លារ។

លោក សុខ វឿន អនុ​ប្រធានក្រុម​ប្រឹក្សាភិបាល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​នៅក្នុងកិច្ច​ពិភាក្សា​តុមូល​ស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅ​រសៀល​ថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ២០២៤ ​នេះ​ថា ក្រោយ​រដ្ឋាភិបាល​ដាក់​ចេញ​សេចក្តីណែនាំ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្របសម្រួល ក្នុង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដល់អតិថិជន ដោយសារ​ការ​ថមថយ​នៃ​សេដ្ឋកិច្ច ​នៅ​ប៉ុន្មាន​ខែចុងក្រោយចាប់​ពី​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ (loan restructure) ដល់​អតិថិជន​មាន​ជាង ២ ម៉ឺន នាក់​ក្នុង​មួយ​ខែ ជាមួយ​ទំហំ​ឥណទាន​ពី ៤០ ទៅ ៤៥ លាន​ដុល្លារ​ក្នុង​មួយ​ខែ។

ចាប់​តាំង​ពី​ឆ្នាំ ២០២០ នៅ​ពេល​​ផ្ទុះ​ជំងឺ​កូវិដ ១៩ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បានរៀបចំ​ឥណទាន​ឡើង​វិញ​ជូន​អតិថិជន​​មាន​​ជាង ៥០ ម៉ឺន​នាក់ ជាមួយ​​ឥណទាន (Porfolio) ជាង ២,២ ពាន់​លាន​ដុល្លារ។ នេះបើតាមលោក សុខ វឿន។

លោក សុខ វឿន ​បាន​កត់សម្គាល់​ថា នៅ​​​​ចុង​ខែតុលានេះ​ការ​បង់សងរបស់​អតិថិជន​ បាន​​វិល​ត្រឡប់​ទៅរក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ដោយ​មក​ដល់​បច្ចុប្បន្ន​មាន​អតិថិជន​តែ​ជាង ៩ ម៉ឺន​នាក់​នៅ​បន្ត​​ដំណើរការ​រៀបចំ​ឥណទាន​ឡើងវិញ។

លោក សុខ វឿន បាន​អះអាង​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅតែ​បើក​ទ្វារ ជួយ​សម្របសម្រួលជាមួយ​​អតិថិជន​ដែលមាន​បញ្ហា​ហិរញ្ញវត្ថុ ក្នុងការ​រួមគ្នា​ប្រឈមមុខ​ដោះ​ស្រាយ​តាម​គោលការណ៍​ឈ្នះៗ​គឺ​ទាំង​អតិថិជន​និង​ភាគី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ អាច​ទទួល​យក​បាន។ ជាមួយ​គ្នានេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏​បាន​រៀបចំ​ប្រព័ន្ធ​ទូរសព្ទ Hot line សម្រាប់​អតិថិជន​​មាន​បញ្ហា​ហិរញ្ញវត្ថុ​ពិត​ប្រាកដ អាច​ទំនាក់ទំនងជជែករក​ដំណោះស្រាយ​ដើម្បី​រក​ច្រក​ចេញ​ទាំង​អស់គ្នា។

ទាក់ទង​កន្លង​មក​មាន​អតិថិជន​បាន​លើក​ឡើង​ការ​បង់​សង​កម្ចី​មុន​កាល​កំណត់ ហើយ​មាន​ការ​ផាក​ពិន័យ​ផ្សេងៗ លោក សុខ វឿន ឆ្លើយតប​ថា ​បច្ចុប្បន្ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​រៀបចំ​កិច្ចសន្យា​ស្តង់​ដា​រួមតែ​​មួយសម្រាប់​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់ ​សម្រាប់អតិថិជន​​ដែលប្រើប្រាស់​កម្ចី​ក្រោម ៥ ម៉ឺនដុល្លារ គឺ​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុត្រូវ​​អនុវត្ត​​ស្តង់ដា​កិច្ច​សន្យា​​រួមតែ​មួយ​។

បច្ចុប្បន្ន​អតិថិជន​ចំនួន​ ១,៧ លាន​គណនីប្រើប្រាស់​សេវា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ជាមួយ​សមតុល្យ​ឥណទាន​ក្នុង​ដៃ​មាន​ប្រមាណ ៥,២ ពាន់​លាន​ដុល្លារ​អាមេរិក។

លោក សុខ វឿន បាន​លើក​ឡើង​ថា ឥណទាន​ប្រមាណ ៥,២ ពាន់​លាន​ដុល្លារ​អាមេរិកជា​ចំនួន​ដ៏​ធំ ដែលគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​​បង្ហូរ​ជួយ​បំពេញ​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​គ្រប់​ស្រទាប់​វណ្ណៈ ដែល​ជាចំណែក​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

បើតាមលោក សុខ វឿន​ នៅ​ក្នុង​ឆ្នាំ​ ២០២២ មាន​ការ​ស្ទង់មតិ​មួយ​ពីស្ថាប័នអន្តរជាតិ​​រក​ឃើញ​ថា អតិថិជន​ច្រើន​លើស​លុប​​ទទួល​បាន​កំណើន ​បន្ទាប់​ពី​ទទួល​បាន​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​ចំណូល​កើន​ជាង​មុន។

យ៉ាងណាមិញ លោក​ក៏​ទទួល​ស្គាល់​មាន​​អតិថិជន​មួយ​ចំនួន​តូច ជួប​ការលំបាកលើបបញ្ហា​ហិរញ្ញវត្ថុ​​មិន​អាច​បង់​សង​​ទាន់​ពេល​វេលា​​ដោយសារ​ចំណូល​ធ្លាក់​ចុះ ហើយ​ការ​ទូទាត់​ធំ​ជាងដែល​នាំ​ឲ្យ​បង់​សង​​មានភាព​យឺតយ៉ាវ៕

The post មួយ​ខែៗ​មានអតិថិជ​ន​ជាង ២ ម៉ឺននាក់ រៀបចំ​ឥណទាន​ឡើងវិញ​តាម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ appeared first on Kampuchea Thmey Daily.

ពលរដ្ឋ​​ មិន​​គួរ​​​ប្រថុយប្រថាន ​ប្រើប្រាស់​កម្ចីខុសច្បាប់ ឬកម្ចីអនឡាញ​ក្រៅផ្លូវការនោះទេ​​
ការ​ផ្តល់​កម្ចីខុសច្បាប់​ ឬកម្ចី​​អនឡាញ (គ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា) បាន និងកំពុងរីកសាយភាយ ហើយក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់។ ​ក្រុមហ៊ុនទាំងនោះជារឿយៗ តែងធ្វើឱ្យពលរដ្ឋមួយចំនួនធំបានធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌករដោយសារតែកម្ចី​មានអត្រាការប្រាក់ខ្ពស់ និងគ្មានគោលការណ៍ការពារអតិថិជនច្បាស់លាស់នោះឡើយ ហើយក្រុមហ៊ុន​មួយចំនួនបានផ្សព្វផ្សាយ​ជាសាធារណៈយ៉ាងសកម្មតាមរយៈបណ្តាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារ​តាមទូរស័ព្ទជាដើម។ មិនត្រឹម​តែប៉ុណ្ណោះ មានក្រុមហ៊ុនមួយចំនួនបានគំរាមកំហែងទារប្រាក់ពីកូន​បំណុល​របស់ខ្លួនតាមរូបភាពផ្សេងៗ ដែលខុសច្បាប់។

ជុំវិញបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្លាប់បានធ្វើការផ្សព្វផ្សាយជារឿយៗថា ក្រុមហ៊ុនផ្តល់​កម្ចីខុសច្បាប់ ឬកម្ចីអនឡាញដែលគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ពួកគេធ្វើការផ្សព្វ​ផ្សាយផ្តល់​ប្រាក់​កម្ចីតាមបណ្តាញសង្គម ដោយធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះតាមរយៈ​ផ្តល់ជូនកម្ចីជាមួយ​លក្ខខណ្ឌងាយៗ ជនរងគ្រោះតម្រូវឱ្យផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ រូបភាព និងថតវីដេអូ​អាក្រាតកាយរបស់ជនរងគ្រោះជាថ្នូរនឹងការបញ្ចាំជាមួយសេវាកម្ចីអនឡាញ។ បន្ទាប់មក ក្រុមហ៊ុនទាំងនេះ បានគំរាមកំហែងជនរងគ្រោះករណីពុំបានសងប្រាក់កម្ចីដែលជាទូទៅមានការប្រាក់ដ៏ច្រើ​ន​លើសលប់ឱ្យពួកគេនោះទេ ពួកគេនឹងបង្ហោះរូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះនៅលើបណ្តាញសង្គម។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (LOLC) និងជាប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមមី​ក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ពលរដ្ឋគួរជៀសវាងកម្ចីក្រៅផ្លូវការ ឬកម្ចីតាមអនឡាញខុសច្បាប់ ដែលអាច​ប្រឈមនឹងបញ្ហាជាច្រើ​ន​​ ដូចជាការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ជាមួយ​អត្រាការប្រាក់ខ្ពស់ហួសហេតុ ហើយការផ្តល់កម្ចីនោះទៀតសោត ធ្វើឡើងដោយមិនបានសិក្សាឱ្យបានច្បាស់​លាស់ពីផលប៉ះពាល់របស់អតិថិជនឡើយ។ លោកបានបន្តទៀតថា «ប្រសិនបើពលរដ្ឋមានតម្រូវការប្រាក់កម្ចី សូមងាកទៅប្រើ​ប្រាស់​កម្ចីពីគ្រឹះស្ថានផ្លូវការដែលមានអាជ្ញាបណ្ណត្រឹមត្រូវ និងយកប្រាក់កម្ចីនោះ​ទៅប្រើប្រាស់​ឱ្យចំគោលដៅ ព្រោះការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ វានឹងជួយឱ្យជីវភាពកាន់តែរីកចម្រើន»។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (LOLC)

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានយល់ស្របដូចនេះដែរថា « អ្នកខ្ចីគួរ​​ជៀសវាង ទទួលយកកម្ចីបែបនេះ »។ លោកបានជំរុញឱ្យពលរដ្ឋដែលមានតម្រូវការខ្ចីប្រាក់ គួរប្រើប្រាស់​កម្ចី​ពីគ្រឹះស្ថាន​ហិរញ្ញវត្ថុដែលស្របច្បាប់វិញ ជៀសវាងការចងការប្រាក់ក្រៅផ្លូវការ ឬកម្ចីតាមអនឡាញ ដើម្បីកុំឱ្យមានបញ្ហា ឬការគំរាម​កំហែងផ្សេងៗ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា

កន្លងមកធនាគារជាតិនៃកម្ពុជា បានថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន ការផ្តល់ឥណទានតាមអន​ឡាញពុំ​មានអាជ្ញាបណ្ណខុសច្បាប់គ្រប់រូបភាព និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធាន​ការតាម​ផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាមនីតិវិធីច្បាប់៕

The post ពលរដ្ឋ​​ មិន​​គួរ​​​ប្រថុយប្រថាន ​ប្រើប្រាស់​កម្ចីខុសច្បាប់ ឬកម្ចីអនឡាញ​ក្រៅផ្លូវការនោះទេ​​ appeared first on Kampuchea Thmey Daily.

លម្អិត​ខ ចែងទាំង​ ៥ ចំណុច​ទើប​ប្រកាស​ចេញថ្មីៗ​ អ្នកខ្ចីលុយធនាគារ​គួរ​ដឹង​
សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) ទើប​តែ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន ដើម្បី​បង្កើន​តម្លាភាព​និង​កិច្ច​ការពារ​ដល់​អតិថិជន។

លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជាបានពន្យល់បន្ថែមទាក់ទងនឹងខចែងស្តង់ដាកិច្ចសន្យាឥណទានទាំង ៥ ចំណុចថា ចំពោះឥណទានឬកម្ចីដែលមានទំហំធំជាង ៥ ម៉ឺនដុល្លារអាម៉េរិក រហូតដល់ ១០ ម៉ឺនដុល្លារអាម៉េរិក គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តម្រូវឱ្យដាក់បញ្ជូល​ខចែងស្តង់ដាទាំង ៥ ចំណុចចូលទៅក្នុងកិច្ចសន្យាឥណទានរបស់គ្រឹះស្ថានដែលមានស្រាប់។

ចំណុចខចែង​ទាំង ៥ លោក សុខ ចាន់ បាន​ពន្យល់​លម្អិត​យ៉ាង​ដូច្នេះ​ថា៖

ទី១៖ រយៈពេលហាមឃាត់ (Lock-in Period)

ការទូទាត់សងឥណទានដោយផ្នែក ឬទាំងស្រុងមុនកាលកំណត់ ក្នុងរយៈពេលហាមឃាត់ ពោលគឺរយៈពេលមួយ ដែលស្ថិតក្នុងអំឡុងពេលពាក់កណ្តាល (១/២) នៃរយៈពេលឥណទាន ប៉ុន្តែមិនត្រូវឱ្យលើសពីរយៈពេល២៤ខែ  គិតចាប់ពីកាលបរិច្ឆេទនៃការបញ្ចេញឥណទានលើកទី១។ ឧទាហរណ៍ ប្រសិនបើអតិថិជនខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារមួយដែលមានរយៈពេល ០៦ឆ្នាំ នោះរយៈពេលហាមឃាត់គឺ ២៤ ខែឬ២ឆ្នាំ។ ប៉ុន្តែបើកម្ចីរយៈពេល ០៣ ឆ្នាំ រយៈពេលហាមឃាត់គឺ ១ឆ្នាំកន្លះ។

ទី២៖ ការជូនដំណឹងជាមុនអំពីការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុងក្នុងអំឡុងពេលហាមឃាត់

ការជូនដំណឹងជាមុន អំពីការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង ក្នុងអំឡុងពេលហាមឃាត់ គឺមិនឱ្យលើសពីរយៈពេល ៣០ថ្ងៃ មុនថ្ងៃទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង (ថ្ងៃក្នុងប្រតិទិន)។ ការសងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង នៅក្នុងអំឡុងពេលហាមឃាត់ អតិថិជនត្រូវចំណាយលើសោហ៊ុយសងមុនកាលកំណត់ ដោយផ្នែក ឬទាំងស្រុងស្នើនឹង ៣% នៃចំនួនទឹកប្រាក់ដើមដែលត្រូវទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង។

ទី៣៖ ការជូនដំណឹងជាមុនអំពីការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង បន្ទាប់ពីផុតរយៈពេលហាមឃាត់

ដោយឡែក ចំពោះការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង បន្ទាប់ពីផុតរយៈពេលហាមឃាត់ អតិថិជន ឬអ្នកខ្ចីប្រាក់ ត្រូវជូនដំណឹងជាមុនមិនឱ្យលើសពីរយៈពេល៣០ថ្ងៃ (ថ្ងៃក្នុងប្រតិទិន)។ ការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង បន្ទាប់ពីផុតរយៈពេលហាមឃាត់ ដោយមិនបានជូនដំណឹងមុនរយៈពេល ៣០ថ្ងៃ អតិថិជនត្រូវបង់សោហ៊ុយចំណាយដោយស្នើនឹង ១% នៃប្រាក់ដើមដែលអតិថិជនត្រូវសងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង។

ទី៤៖ ការដកបណ្ណកម្មសិទ្ធិក្រោយទូទាត់សងទាំងស្រុង

គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវប្រគល់ឯកសារសម្គាល់ម្ចាស់កម្មសិទ្ធិ ឬឯកសារសម្គាល់សិទ្ធិកាន់កាប់លើទ្រព្យធានា ព្រមទាំងលិខិតរួចបំណុលក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទូទាត់សងផ្តាច់បំណុលជាស្ថាពរ ដោយមិនរាប់បញ្ចូលនូវរយៈពេលនៃការដោះបន្ទុកលើអចលនទ្រព្យ/បណ្ណកម្មសិទ្ធិជូនអតិថិជនឡើយ។ អតិថិជនក៏ពុំតម្រូវឱ្យដាក់លិខិតស្នើដកឯកសារសម្គាល់ម្ចាស់កម្មសិទ្ធិ ឬឯកសារសម្គាល់សិទ្ធិកាន់កាប់លើទ្រព្យធានាពីគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុនោះដែរ បន្ទាប់ពីថ្ងៃទូទាត់សងផ្តាច់បំណុលជាស្ថាពរ ។

ទី៥៖ លេខបណ្តឹងតវ៉ា

ក្នុងស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន តម្រូវឲ្យមានភ្ជាប់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថានធនាគារ និងលេខសមាគមធនាគារនៅកម្ពុជា (០២៣ ២៣៨ ៧៦០ /០៩២ ៧៧១ ៨៨១) ក៏ដូចជាលេខសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (0១៥ ៣៦៥ ២២២)  ដើម្បីងាយស្រួលអតិថិជនទាក់ទងក្នុងករណីមានបណ្តឹងតវ៉ាណាមួយកើតឡើង។ ក្នុងន័យនេះ បើសិនជាគ្រឹះស្ថានជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា ត្រូវដាក់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន និងលេខបណ្តឹងតវ៉ារបស់សមាគមធនាគារនៅកម្ពុជា។ ប៉ុន្តែ ប្រសិនបើជាគ្រឹះស្ថានជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវដាក់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន និងលេខបណ្តឹងតវ៉ារបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

គួរ​បញ្ជាក់ថា ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន ចែកចេញ​ជាបួនប្រភេទរួមមាន៖

១/. ស្តង់ដា​កិច្ចសន្យា​ខ្ចី​មាន​ទ្រព្យ​ធានា
២/. ស្តង់ដា​កិច្ចសន្យា​ខ្ចី​គ្មាន​ទ្រព្យធានា
៣/. កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ​ចលនវត្ថុ
៤/. ស្តង់ដា​កិច្ចសន្យា​ឥណទាន​ជាក្រុម។

​​​​ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន​សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ​បាន​បែង​ចែក​ទំហំ​កម្ចី​​ឥណទានជា ៣ កម្រិត​។ ចំពោះ​ទំហំ​ប្រាក់​កម្ចី/ឥណទាន​ដែល​មាន​ទំហំតូច​ជាង ឬ​ស្មើ ៥០.០០០ ដុល្លារ (ប្រាំម៉ឺន​ដុល្លារ​អាម៉េរិក) គ្រប់​​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​តម្រូវឱ្យប្រើ​ទម្រង់​និង​លក្ខខណ្ឌដូចគ្នានៃ​ស្តង់ដា​កិច្ច​សន្យា​ឥណទាន ដែល​ចេញ​ដោយ​សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។

ដោយ​ឡែក​សម្រាប់​ទំហំឥណទាន​ចាប់ពី ៥០.០០០ដុល្លារ រហូតដល់ ១០០.០០០ ដុល្លារ គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវដាក់​បញ្ចូលខ​ចែងស្ដង់ដារ​នៃកិច្ចសន្យា ដែលត្រូវ​ប្រើ​នៅ​ក្នុង​កិច្ចសន្យា​ឥណទាន​របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែល​ចេញដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា។

សម្រាប់​ទំហំ​ឥណទាន​លើស​ពី ១០០.០០០ដុល្លា មិន​កំណត់ស្តង់ដារ​នៃកិច្ចសន្យាឥណទាន ឬ​ខ​ចែង​ស្តង់ដារ​ណាមួយ​ឡើយ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបាន​ឲ្យ​ដឹង​​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន​នឹង​អាច​ពង្រឹង​​ដោះស្រាយ​​ការ​តវ៉ា​របស់​អតិថិជនលើប្រើប្រាស់សេវា​កម្ចី​ឥណទាន​ និង​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ក្នុង​ចំណោម​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នានា។

ការ​រៀបចំ​ស្តង់ដាកិច្ចសន្យាឥណទានរួម និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន ក៏​នឹង​ជួយឱ្យសមាជិកនៃសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានទម្រង់ស្ដង់ដារួមស្របតាមលក្ខខណ្ឌតម្រូវនិង​ស្មារតីនៃច្បាប់ស្តីពីការការពារអតិថិជន។

លោក រ័តុ្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារកម្ពុជា

យ៉ាងណាមិញ ​អនុប្រធាន​សមាគម​ធនាគារ​ លោក រ័តុ្ន សោភ័ណបាន​បញ្ជាក់ថា ស្ដង់ដាកិច្ចសន្យាឥណទាន​នេះអនុវត្ត​តែ​ចំពោះ​ឥណទាន​បញ្ចេញ​ថ្មីឬ​អតិថិជន​ថ្មីតែប៉ុណ្ណោះ។ កិច្ចសន្យាឥណទាន ឬ​លក្ខខណ្ឌ​ដែល​មានស្រាប់​​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ជាមួយអតិថិជន​ត្រូវរក្សា​ទុក​ដដែល​។

លោកបន្ត​ថា ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន នឹង​ចាប់អនុវត្ត​ចាប់​ពីថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ២០២៣ នេះ​ត​ទៅ៕

The post លម្អិត​ខ ចែងទាំង​ ៥ ចំណុច​ទើប​ប្រកាស​ចេញថ្មីៗ​ អ្នកខ្ចីលុយធនាគារ​គួរ​ដឹង​ appeared first on Kampuchea Thmey Daily.

លោក សុខ វឿន៖ ​កម្ចី​ក្រៅ​ផ្លូវ​ការ​ អត្រា​ការប្រាក់​មួយ​ឆ្នាំ​​ពី ៣៦ ទៅ ១៥០ ភាគរយ
អ្នកជំនាញ​​ហិរញ្ញវត្ថុ​បាន​ធ្វើការ​ព្រមាន​​​ពីការ​​ស្វែងរក​កម្ចី​ក្រៅ​ផ្លូវការ ដែល​អាច​នាំ​ផល​ប៉ះពាល់អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម​និង​សេដ្ឋកិច្ច។

លោក សុខ វឿន ប្រធាន​ក្រុម​ប្រឹក្សា​អភិបាល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា ​នេះ​គឺជា​រឿង​គ្រោះថ្នាក់  ដែល​ប្រជាជនកម្ពុជា​ត្រូវ​តែ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កម្ចី​ក្រៅផ្លូវការ​ ដើម្បីការពារ​កុំ​ឲ្យធ្លាក់​ចូល​ទៅក្នុង​​​បំណុលវ័ណ្ឌក។

លោក​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​រកឃើញ​ថា អត្រា​ការប្រាក់​ពី​សេវា​កម្ចី​ក្រៅ​ផ្លូវការ​បច្ចុប្បន្ន​នេះ​​មាន​ចន្លោះ​ពី ៣៦% ដល់ ១៥០% ក្នុងមួយឆ្នាំ ដែល​ជា​អត្រា​មួយ​ខ្ពស់​ហួសហេតុ​។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

លោក​លើក​ឧទាហរណ៍​យ៉ាង​ដូច្នេះ​ថា «បើយើង​ចង់ប្រៀបធៀប​ កម្ចី​ពីស្ថាប័នផ្លូវការ និង​ក្រៅ​ផ្លូវការខុសគ្នាបែបម៉េច? យើង​​ខ្ចី ១ ពាន់ដុល្លារអត់​សង ៣ ឆ្នាំ អាចឡើងដល់ ១ ​ម៉ឺនដុល្លារ ព្រោះ​ការ​និង​ដើមគុណយករហូត។ តែ​បើ​យើង​ខ្ចី​ពី​ស្ថាប័ន​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ប្រសិន​បើ​ខ្ចី ១ ០០០ ដុល្លារ អស់​ច្រើន​ឡើងដល់ ១ ៣០០​ ដុល្លារ នៅ​បីឆ្នាំក្រោយ បើ​យើង​មិន​បាន​សង​គេ​សោះ​។

លោក សុខ វឿន បាន​បន្ថែម​ថា ក្រុម​អ្នក​ផ្តល់​កម្ចី​ក្រៅ​ផ្លូវការ​ច្រើន​តែ​ប្រើ​រូបភាព​បញ្ចុះបញ្ចូល​ពលរដ្ឋ​ តាម​រយៈការ​​ផ្តល់​លក្ខខណ្ឌ​កម្ចី​ងាយៗ​មិន​បាច់​មាន​ទ្រព្យ​បញ្ចាំ ​​រួមទាំងការ​ផ្តល់សេវាយ៉ាង​ងាយស្រួល។

លោក​បន្ត​ទៀត​ថា ក្រុម​ទាំង​នោះ​ច្រើនប្រើ​រូបភាព​បន្លំ​គិតការ​ប្រាក់​​ជា​ខែ ខុស​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​គិត​អត្រា​ការប្រាក់​ជា​ឆ្នាំ។

«គេ​ច្រើន​ផ្សព្វផ្សាយ​ការប្រាក់ទាប ២ ទៅ ៣ ភាគរយ ដោយ​បន្លំ​ដោយ​មិន​បញ្ជាក់​ប្រាប់​ថា​គិត​ក្នុង​មួយ​ឆ្នាំ ឬ​មួយ​ខែ​ទេ។ តែ​ក្រុម​ផ្តល់កម្ចី​ខុស​ច្បាប់​បែប​ហ្នឹង​ គេ​គិត​ការប្រាក់ជា​ខែ ចឹង​បើ​​ត្រឹម​ ២ ភាគរយ​ក្នុង​មួយខែ​​ ក៏​មួយ​ឆ្នាំ​ជាង ២៤​​ ភាគរយដែរ»។

ជុំវិញ​បញ្ហា​នេះលោក រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា ធនាគារជាតិនៃកម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្តីថ្លែងការរួមស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​​សេវាហិរញ្ញវត្ថុផ្លូវការ ដែល​ទទួល​អាជ្ញាបណ្ណ​ពី​ធនាគារ​ជាតិ​នៃកម្ពុជា ដើម្បីទទួល​បាន​ការ​ពារ​ដោយ​ច្បាប់។

លោក​បន្ត​ថា ក្រុម​សេវាឥណទានក្រៅ​ច្បាប់​បានប្រើប្រាស់​រូបភាព​​ផ្សព្វផ្សាយ​ផ្សេងៗ​ ដោយ​​​បង្កប់​ការ​កេង​ចំណេញ​តាម​រយៈ​ការ​យក​អត្រា​ការ​ប្រាក់​ខ្ពស់​ហួស​ហេតុ និង​ការ​អនុវត្ត​កិច្ច​សន្យា​មិន​សុចរិត​ជាដើម។

«ក្រុម​ទាំង​នោះ​ច្រើន​ប្រើ​រូបភាព​តាម​អនឡាញ តាម​ទូរសព្ទ​ទំនាក់ទំនង​ទៅ​អតិថិជន។ ស្ថានហិរញ្ញវត្ថុដែលស្របច្បាប់ គឺមិនខល​ទៅអតិថិជនទេ គឺ​បើអតិថិជនចង់បានកម្ចីណា​មួយអាច​ហៅទូរសព្ទ ឬទាក់ទងតាមវេបសាយដើម្បីទទួលបានព័ត៌មានដែលត្រូវការ»។

លោកព្រមាន​ក៏​ដូចជា​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមហ៊ុន ឬបុគ្គល​ដែលផ្តល់កម្ចីក្រៅផ្លូវការ ជាពិសេសតាម​បណ្តាញទំនាក់ទំនងសង្គម ​​ចៀសវាង​​ធ្លាក់​ចូលក្នុងបំណុលវ័ណ្ឌក​ដែល​អាច​ប៉ះពាល់ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម។

គួរ​បញ្ជាក់ថា ថ្មីៗ​នេះធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ​បានចេញ​ការ​​ព្រមាន​នឹង​ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវច្បាប់ដល់​ការផ្តល់ឥណទាន​ខុសច្បាប់ និង​ការផ្សព្វផ្សាយ​នានា​តាម​គ្រប់​រូបភាព​ពាក់ព័ន្ធ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដោយ​គ្មាន​ច្បាប់អនុញ្ញាត។ ទន្ទឹមគ្នានេះ ស្ថាប័នជាតិ​ទាំង​ពីរ​ក៏​បាន​ណែនាំ​ពលរដ្ឋត្រូវចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ក្រៅផ្លូវការគ្រប់រូបភាព ហើយងាកមកប្រើប្រាស់សេវាផ្តល់ហិញ្ញវត្ថុផ្លូវការវិញ៕

The post លោក សុខ វឿន៖ ​កម្ចី​ក្រៅ​ផ្លូវ​ការ​ អត្រា​ការប្រាក់​មួយ​ឆ្នាំ​​ពី ៣៦ ទៅ ១៥០ ភាគរយ appeared first on Kampuchea Thmey Daily.